ព័ត៌មានអន្តរជាតិ

កោះរមណីយដ្ឋាន Phuket ប្រទេសថៃ ជួបប្រទះបញ្ហាសំរាមធ្ងន់ធ្ងរ

Liny Chan January 16, 2025 16/01/2025

(បាងកក)៖ ដបប្លាស្ទិក និងកំប៉ុងស្រាបៀរ ត្រូវបានគេប្រទះឃើញក្នុងផ្ទៃសមុទ្រ ជុំវិញកោះរមណីយដ្ឋាន Phuket របស់ប្រទេសថៃ ខណៈដែលមានសំរាមកាន់តែច្រើននៅលើកោះ ដែលជាគោលដៅទេសចរណ៍មួយ ល្បីល្បាញខាងឆ្នេរស្អាត និងថ្ងៃលិចដ៏ស្រស់ស្អាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២៥។ នៅជ្រុងម្ខាងនៃកោះ គេឃើញរថយន្តដឹកទំនិញ និងត្រាក់ទ័រនាំយកសំរាមទៅចាក់ចោល នៅទីលានចាក់សំរាមដ៏ធំមួយ ដែលជាកន្លែងចុងក្រោយសម្រាប់ផ្ទុកកាកសំណល់ច្រើនជាង ១ ០០០តោន ដែលប្រមូលបានជារៀងរាល់ថ្ងៃ។ ដោយពន្យល់ថា កំណើនទេសចរណ៍ និងសំណង់ជំរុញឱ្យមានសំរាមលើសកម្រិត មុនពេលមានជំងឺកូវីដ លោក Suppachoke Laongphet អភិបាលរងនៃទីក្រុងកោះមួយនេះ និយាយថា ការអភិវឌ្ឍទីក្រុង​ Phuket មាន​សន្ទុះ​លឿន​ជាង​ការរំពឹងទុក​។ លោកបានឱ្យដឹងទៀតថា នៅដំណាច់ឆ្នាំនេះ កោះ​ Phuket អាច​បង្កើត​សំរាម​​រហូត​ដល់ ១ ៤០០តោន​ក្នុង​មួយ​ថ្ងៃ ដោយនឹង​លើស​ចំណុះ​សម្រាប់ទីលាន​ចាក់​សំរាម ដែលមាន​តែ​មួយ​គត់។ អាជ្ញាធរកំពុងជំរុញផែនការកាត់បន្ថយ ការបង្កើតកាកសំណល់ ១៥ភាគរយក្នុងរយៈពេល ៦ខែ ពង្រីកកន្លែងចាក់សំរាម និងសាងសង់ឡដុតថ្មី។ យ៉ាងនេះក្តី ក្រុមជំនាញនិយាយថា ការ​បង្កើន​សមត្ថភាព […]

កម្ពុជារំពឹងទាក់ទាញភ្ញៀវទេសចរបន្ថែមពីការផ្សព្វផ្សាយ និងលក់កញ្ចប់ទស្សនកិច្ចក្នុងពិព័រណ៍ TRAVEX 2025 និងវេទិកា ATF 2025 នៅម៉ាឡេស៉ី

Naren January 15, 2025 15/01/2025

(ម៉ាឡេស៉ី)៖ កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបានច្រើនបន្ថែមពីការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងទំនាក់ទំនងរវាងអ្នកលក់-អ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ក្នុងពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ASEAN TRAVEX 2025) និងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅប្រទេសម៉ាឡេស៉ី។ ពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ASEAN TRAVEX 2025) បាននិងកំពុងប្រព្រឹត្តទៅនៅក្រុងចូហូរបារូ (Johor Bahru) រដ្ឋចូហូរ នៃសហព័ន្ធម៉ាឡេស៉ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ ពោលគឺប្រារព្ធឡើងនាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) ចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ រួបរួមជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក (UNITY IN MOTION- Shaping ASEAN’s Tourism Tomorrow)។ គេសង្កេតឃើញថា ក្រសទេសចរណ៍កម្ពុជាក៏បានរៀបចំនូវពន្លាដ៏ធំមួយដែរ ដើម្បីសម្រួលដល់ការផ្សព្វផ្សាយ និងការធ្វើទំនាក់ទំនងធុរកិច្ចទេសចរណ៍។ លោក ឡុង សុខា អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការអាស៊ាន ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីនាំយកនូវអ្វីដែលជាសិល្បៈ របាំ ក្បាច់គុនល្បុក្កតោ និងវប្បធម៌ប្រពៃណីរបស់ខ្មែរមកបង្ហាញជូនភ្ញៀវអន្តរជាតិ ព្រមទាំងតំណាងទីភ្នាក់ងារទេសចរណ៍ […]

ប្រធានាធិបតីហ្វីលីពីន លោក Marcos សង្ឃឹមថាភាពរឹងមាំនៃសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក នឹងបន្ត ក្រោមអាណត្តិលោក ត្រាំ 

Naren January 15, 2025 15/01/2025

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានបង្ហាញក្ដីរំពឹងថាទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោននឹងបន្តរក្សាភាពរឹងមាំ និងថាមពលនៃទំនាកទំនងជាមួយរដ្ឋបាលអាមេរិកថ្មី​ របស់លោក ដូណាល់ ត្រាំ ខណៈសល់មិនដល់មួយសប្ដាហ៍ទៀតទេ លោក ត្រំានឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សហរដ្ឋអាមេរិកមានសន្ធិសញ្ញាសន្តិសុខដ៏ចំណាស់មួយជាមួយហ្វីលីពីនដែលក្នុងនោះរួមមានបញ្ចូលទាំងសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក និងសន្ធិសញ្ញាមួយកាលពីឆ្នាំ២០១៤ដែលអនុញ្ញាតឱ្យ យោធាអាមេរិកស្ដុកទុកបរិក្ខារនៅតាមមូលដ្ឋានទ័ពចំនួន៩ របស់ហ្វីលីពីន។ តែខណៈប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មានមជ្ឈដ្ឋានមួយចំនួន ក្នុងប្រទេសហ្វីលីពីនកំពុងព្រួយបារម្ភពីអនាគតនៃទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន។ យ៉ាងណាក៏ដោយ លោក Marcos បានបង្ហាញគំនិតសុទិដ្ឋិនិយមនៅក្នុងការបន្តរក្សាភាពរឹងមាំ និងថាមពលក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ ជាពិសេសលើវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានាធិបតីចាំផ្ទះ លោកស្រី Kamala Harris។ គួរបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Kamala Harris ធ្វើឡើងក្នុងសប្ដាហ៍តែមួយ ក្រោយលោក Marcos បើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ដោយមេដឹកនាំនៃប្រទេសទាំង៣ បានអះអាងឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការជំរុញឥណ្ឌូប៉ាស៊ីហ្វិកសេរី […]

អូស្រ្តាលី កោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ជុំវិញសេចក្តីរាយកាណ៍ពីករណីសម្លាប់ទាហាន ដែលត្រូវចាប់ខ្លួន

Naren January 15, 2025 15/01/2025

(ស៉ីដនី)៖ លោកនាយករដ្ឋមន្រ្តី Anthony Albanese បានឱ្យដឹងថា អូស្ត្រាលី​បានកោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៉ី ជុំវិញ​សេចក្តីរាយការណ៍ដែលថា បុរស​ម្នាក់​មកពី​ទីក្រុង​ Melbourne ​ត្រូវបាន​សម្លាប់ក្រោយត្រូវ​រុស្ស៉ី​ចាប់​ខ្លួន ខណៈ​កំពុង​ប្រយុទ្ធ​ក្នុងសង្រ្គាម​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករានេះ។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីរាយការណ៍ថា លោក Oscar Jenkins ជាគ្រូបង្រៀនមកពីទីក្រុង Melbourne ដែលបម្រើការជាមួយយោធាអ៊ុយក្រែន ត្រូវបានចាប់ខ្លួនដោយរុស្ស៉ីកាលពីឆ្នាំមុន ក្នុងនាមជាឈ្លើយសឹក។ វីដេអូដែលថតបាននៅពេលនោះ បង្ហាញឱ្យឃើញគាត់ស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធ ហើយត្រូវបានគេសួរថា តើជាទាហានស៊ីឈ្នួលដែរឬអត់?។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ លោក Albanese និយាយថា «រដ្ឋាភិបាលអូស្ត្រាលីស្នើឱ្យអាជ្ញាធររុស្ស៉ី បញ្ជាក់ពីស្ថានភាពរបស់ លោក Oscar Jenkins ជាបន្ទាន់ ហើយនៅតែព្រួយបារម្ភខ្លាំង ចំពោះរបាយការណ៍ដែលថា គាត់ត្រូវបានគេសម្លាប់។ យើងនឹងរង់ចាំការពិតចេញមក ប៉ុន្តែប្រសិនបើមានគ្រោះថ្នាក់ណាមួយចំពោះ Oscar Jenkins រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន»។ តាមលោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ការកោះហៅនោះ បានធ្វើឡើងកាលពីដើមសប្តាហ៍៕ ផ្តល់សិទ្ធិដោយ៖ Fresh News

វ៉េណេស៊ុយអេឡា សម្រេចដាក់ការរឹតត្បិតលើមន្រ្តីការទូតមកពី ប្រទេសអឺរ៉ុបមួយចំនួន ដែលប្រកាន់ជំហរអមិត្ត

Naren January 15, 2025 15/01/2025

(ការ៉ាកាស)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែមករា វ៉េណេស៊ុយអេឡា បានប្រកាសដាក់ការរឹតត្បិតទៅលើ មន្រ្តីការទូតបារាំង អ៉ីតាលី និង​ហូឡង់ ដែលមានវត្តមានលើទឹកដីរបស់ខ្លួន ក្រោមហេតុផលថា រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបទាំង៣ បានប្រកាន់ជំហរអមិត្តចំពោះ ការស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានប្រកាសថា ខ្លួននឹងកំណត់ចំនួនមន្រ្តីការទូត ដែលមានការទទួលស្គាល់ផ្លូវការ មកត្រឹមតែ​៣នាក់ប៉ុណ្ណោះ សម្រាប់ប្រទេសនីមួយៗខាងលើ ហើយមន្រ្តីការទូតដទៃទៀតនៃប្រទេសទាំងនោះ ក៏នឹងចាំបាច់ត្រូវមានការអនុញ្ញាត​ជាលាយលក្ខណ៍អក្សរផងដែរ ដើម្បីអាចធ្វើដំណើរឆ្ងាយជាង៤០គីឡូម៉ែត្រ ចេញពីតំបន់ Plaza Bolivar ក្នុងរដ្ឋធានីការ៉ាកាស។ គួរបញ្ជាក់ថា លោក Maduro បានស្ថិតក្រោមការប្រឈមមុខដាក់គ្នា ជាមួយក្រុមលោកខាងលិច និងប្រទេសអាមេរិកឡាទីន​មួយចំនួនទៀត ជុំវិញការអះអាងរបស់ខ្លួន ដែលថា រូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ លោក Maduro រងការចោទប្រកាន់ថា បានលួចបន្លំការបោះឆ្នោតនោះ ដោយតាមពិតក្រុមប្រឆាំងទៅវិញទេ ជាអ្នកឈ្នះ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក្រុម […]

ចំនួនអ្នកលេងបណ្តាញ TikTok ឥឡូវនេះកំពុងសម្រុកទៅប្រើប្រាស់កម្មវិធីចិន RedNote កើនឡើងជាង កន្លះលាននាក់

Liny Chan January 15, 2025 15/01/2025

(បរទេស)៖ ត្រឹមតែរយៈពេល ២ថ្ងៃតែប៉ុណ្ណោះចំនួនអ្នកប្រើប្រាស់ថ្មីជាង ៧០ម៉ឺននាក់ត្រូវបានគេរាយការណ៍មកថា កំពុងទាញយក និងប្រើប្រាស់បណ្តាញសង្គមថ្មីរបស់ចិនដែលមានឈ្មោះថា​ RedNote និងត្រូវបានគេស្គាល់ថាជា Xiaohongshu នៅក្នុងប្រទេសចិន។​ តួរលេខអ្នកប្រើប្រាស់កើនឡើងខ្លាំងបែបនេះ គឺមានប្រភពចេញមកពីអ្នកប្រើប្រាស់ TikTok សហរដ្ឋអាមេរិក ស្រប​ពេលមានការភ័យខ្លាចនៃការហាមឃាត់ TikTok កាន់តែខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ យោងតាមការប៉ានស្មានពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យកម្មវិធី​ Sensor Tower បានឱ្យដឹងថា ការទាញយក RedNote របស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាង ២០០%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងសប្តាហ៍នេះ និង ១៩៤%កាលពីសប្តាហ៍មុន។ ជាក់ស្តែងតាមរយៈរបាយការណ៍ចុះផ្សាយពី CNBC ម្សិលមិញនេះ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍កម្មវិធី RedNote ឈរនៅលេខរៀងទី១ នៅលើ App Store ជាកម្មវិធីដែលមានចំនួនអ្នកទាញយកច្រើនជាងគេបំផុត និងតាមពីក្រោយដោយកម្មវិធីចែករំលែករូបភាព Lemon8 របស់ TikTok ដែលគ្រប់គ្រងដោយ ByteDance មានចំនួនអ្នកទាញយកប្រហែល ៣.៤លាននាក់​នៅក្នុងខែធ្នូ​ ដែលតំណាងឱ្យការកើនឡើង ១៩០%។ យ៉ាងណាមិញ​ អ្វីដែលអ្នកប្រើប្រាស់ទូទាំងអាមេរិកមានកង្វល់ថាកម្មវិធីនេះ គាំទ្រតែភាសាចិននោះ ឥឡូវនេះត្រូវបានដោះស្រាយហើយ […]

លោក Yoon Suk Yeol អះអាងថាស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីបញ្ចៀសការបង្ហូរឈាម

Liny Chan January 15, 2025 15/01/2025

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថាលោកផ្ទាល់បានសម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បី សួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ក្នុងគោលបំណងបញ្ចៀសការបង្ហូរឈាមដាក់គ្នា បើទោះជាលោកយល់ថាការស៊ើបអង្កេតលើរូបលោកជា ទង្វើខុសច្បាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូត្រូវបានថតទុកជាមុន លោក Yoon បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តឆ្លើយតបទៅកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ»។ លោកបន្តថាលោកមិនបានទទួលស្គាល់ ភាពស្របច្បាប់នៃការស៊ើបអង្កេតនោះទេ តែលោកសុខចិត្តប្រគល់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នា។ គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះដែរបានឱ្យដឹងថាលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ ក្រុមអ្នកស៊ើបអង្កេត បានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃទី១៥ ខែមករា នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)។ តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។ នៅព្រឹកថ្ងៃពុធនេះ មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះជាលើកទី២៕ […]

BREAKING: ក្រុមអ្នកស៊ើបអង្កេតថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួន

Liny Chan January 15, 2025 15/01/2025

(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធ ទី១៥ ខែមករានេះថាប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ ក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមអ្នកស៊ើបអង្កេតដែលកំពុងដឹកនាំការស៊ើបអង្កេតលើលោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីការដឹកនាំសកម្មភាពបះបោរពាក់ព័ន្ធនឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ក្រុមអ្នកស៊ើបអង្កេតបានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃនេះ (ថ្ងៃទី១៥ ខែមករា) នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)»។ តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះជាលើកទី២។ មុនពេលការចាប់ខ្លួន មេធាវីរបស់លោក Yoon បាននិយាយថាលោកប្រធានាធិបតីនឹងយល់ព្រមបង្ហាញខ្លួននៅឯការិយាល័យរបស់ក្រុមអ្នកស៊ើបអង្កេត ប្រសិនបើកងកម្លាំងដកថយចេញពីនិវេសនដ្ឋាន។ តែក្រោយចាប់ខ្លួន មេធាវីរបស់លោក Yoon បានអះអាងថាការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតីគឺជាទង្វើខុសច្បាប់ និងមានចេតនាបំបាក់មុខ រូបលោកជាសាធារណៈ៕ […]

Bloomberg រាយការណ៍ថា TikTok ទំនងជាលក់ទៅឱ្យកំពូលមហាសេដ្ឋី​ Elon Musk

Liny Chan January 14, 2025 14/01/2025

(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា មន្ត្រីចិនកំពុងស្ថិតក្នុងការពិភាក្សាបឋមពីជម្រើសដ៏មានសក្តានុពលមួយដើម្បីលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យកំពូលមហាសេដ្ឋីលោក Elon Musk ដែលជាការឆ្លើយតបទៅនឹងសម្ពាធផ្លូវច្បាប់ដែលអាចបង្ខំឱ្យក្រុមហ៊ុនមេរបស់កម្មវិធីចិនគឺ ByteDance ដកហូតទ្រព្យសម្បត្តិអាមេរិករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ចុះផ្សាយពី Bloomberg បាននិយាយថា មន្ត្រីទីក្រុងប៉េកាំងចង់ឱ្យ TikTok នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ByteDance។ របាយការណ៍នេះបាននិយាយទៀតថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដោយបង្ហាញថាអនាគតរបស់ TikTok ប្រហែលជាលែងស្ថិតក្នុងការគ្រប់គ្រងរបស់​ ByteDance ទៀតហើយ។ រដ្ឋាភិបាលរបស់ប្រទេសចិនមាន «ចំណែកមាស» នៅក្នុង ByteDace ដែលធ្វើឱ្យសមាជិកសភាអាមេរិកមួយចំនួនកាន់តែមានកង្វល់ថា វាអាចផ្តល់អំណាចដល់រដ្ឋាភិបាលចិនលើការគ្រប់គ្រង់ទិន្នន័យ TikTok។ យ៉ាងណា នៅក្រោមសេណារីយ៉ូមួយដែលអាចទៅរួចប្រសិនបើ TikTok ពិតជាត្រូវបានលក់ទៅឱ្យ Musk ពិតមែននោះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ Musk នឹងអាចរួមបញ្ចូល TikTok U.S ទៅក្នុងវេទិការបស់ខ្លួន ដោយប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ដ៏ច្រើនរបស់ […]

គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសជប៉ុន, ប្រកាសអាសន្នរលកយក្សស៊ូណាមិ

Liny Chan January 14, 2025 14/01/2025

(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ ដោយបានបង្កឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Miyazaki និង Kochi នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។ រលកយក្សស៊ូណាមិ កម្រិតកម្ពស់ ២០សង់ទីម៉ែត្រត្រូវបានកត់ត្រានៅទីក្រុង Miyazaki ដែលមានប្រជាជនប្រហែល ៤០០.០០០ នាក់។ ទោះបីជាយ៉ាងណា មិនមានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរត្រូវបានទទួលនោះទេ ហើយក៏គ្មានភាពមិនប្រក្រតីណាមួយ ត្រូវបានគេរាយការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរ Ikata និង Sendai ដែលស្ថិតនៅជិតចំណុច កណ្តាលនៃគ្រោះរញ្ជួយដីដែរ។ JMA កំពុងស៊ើបអង្កេតថាតើ គ្រោះរញ្ជួយដីនេះមានទំនាក់ទំនងជាមួយ Nankai Trough ដែលជាតំបន់បាតសមុទ្រដ៏ជ្រៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងត្រូវបាន គេស្គាល់ថា មានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានគ្រោះរញ្ជួយដីខ្លាំង ដែរឬទេ។ កាលពីខែសីហា ជប៉ុនបានចេញការព្រមានជាលើកដំបូង អំពីហានិភ័យខ្ពស់ជាងធម្មតានៃគ្រោះរញ្ជួយដី បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅតំបន់នេះ៕ ផ្ដល់សិទ្ធដោយ៖ Fresh News