ព័ត៌មានអន្តរជាតិ

អ៉ីស្រាអែល ទទួលស្គាល់ថាខ្លួនជាអ្នកផ្ដា.ច់ជីវិតអតីតមេដឹកនាំហាម៉ាស លោក Haniyeh ជាសារព្រមានក្រុមហ៊ូទី

Liny Chan December 24, 2024 24/12/2024

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ បានទទួលស្គាល់ថាអ៉ីស្រាអែលជាអ្នកសម្លាប់អតីតមេដឹកនាំហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីចុងខែកក្កដាកន្លងទៅ ខណៈព្រមានថាយោធាអ៉ីស្រាអែលនឹងកម្ទេចមេដឹកនាំរបស់ក្រុមហ៊ូទីនៅយេម៉ែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Israel Katz បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការពារជាតិអ៉ីស្រាអែលថា «យើងនឹងវាយប្រហារឱ្យចាស់ដៃលើពួកហ៊ូទី… ហើយនឹង សម្លាប់មេដឹកនាំរបស់ពួកគេដូចដែលយើងបានសម្លាប់ Haniyeh នៅតេហេរ៉ង់ (Yahya) Sinwar នៅហ្កាហ្សា និង (Hassan) Nasrallah នៅលីបង់។ យើងនឹងធ្វើដូចគ្នានេះ នៅទីក្រុង Hodeida និងរដ្ឋធានី Sanaa»។ ការកត់សម្គាល់បែបនេះរបស់ប្រមុខការពារជាតិអ៉ីស្រាអែលគឺជាការទទួលស្គាល់លើកដំបូងថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយការសម្លាប់ អតីតមេដឹកនាំហាម៉ាស លោក Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីចុងខែកក្កដា។ «នរណាក៏ដោយដែលហ៊ានលើកដៃប្រឆាំងអ៉ីស្រាអែល នោះនឹងត្រូវដាច់ដៃ ហើយ IDF (យោធាអ៉ីស្រាអែល) នឹងវាយប្រហារ ហើយឱ្យអ្នកនោះទទួលខុសត្រូវ»។ នេះជាការបន្ថែមរបស់លោក Israel Katz។ គួរបញ្ជាក់ថា […]

ធ្លាក់យន្ដហោះនៅប្រេស៊ីល ឆក់យកជីវិតមនុស្ស ១០នាក់

Liny Chan December 23, 2024 23/12/2024

(Reuters)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសប្រេស៊ីល បានឱ្យដឹងថាយន្ដហោះធុនតូចមួយគ្រឿងផ្ទុកមនុស្ស១០នាក់ បានធ្លាក់ចំហាងទំនិញមួយកន្លែង ស្ថិតនៅទីក្រុង Gramado នៃភាគខាងត្បូង ប្រទេស កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ដោយសម្លាប់មនុស្សជិះនៅលើនោះទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមអភិបាលរដ្ឋ Rio Grande do Sul លោក Eduardo Leite ពីឡុត និងជាម្ចាស់យន្ដហោះធុនតូច គឺលោក Luiz Claudio Galeazzi បានស្លាប់រួមជាមួយអ្នកដំណើរ៩នាក់ដែលសុទ្ធសឹងជា សមាជិកគ្រួសាររបស់លោក។ លោកបន្ថែមថាមនុស្ស១៧នាក់ផ្សេងទៀតនៅលើដី ក៏បានរងរបួសផងដែរ ខណៈ១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គួរបញ្ជាក់ថា បើតាមលោក Eduardo Leite មូលហេតុដែលបណ្ដាលឱ្យយន្ដហោះធុនតូចខាងលើធ្លាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ យន្ដហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Canela កាលពីម៉ោង ៩ព្រឹក (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ទីក្រុង Jundiai រដ្ឋ Sao Paulo ក្រោមលក្ខខណ្ឌអាកាសធាតុមិនអំណោយផល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បក្សប្រឆាំងកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែងប្រធានាធិបតីស្តីទី ប្រសិនបើគ្មានការស៉ើបអង្កេតពិសេស លើលោក Yoon

Liny Chan December 23, 2024 23/12/2024

(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ គណបក្សប្រឆាំងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង បានគំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី លោក Han Duck-soo ប្រសិនបើលោក មិនព្រមប្រកាសចូលជាធរមាន នូវច្បាប់មួយដើម្បីបើកការស៉ើបអង្កេតពិសេស លើប្រធានាធិបតី លោក Yoon Suk-yeol ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Han ដែលជានាយករដ្ឋមន្រ្តី បានឡើងកាន់តួនាទីជា ប្រធានាធិបតីស្តីទី ក្រោយលោក Yoon ត្រូវបានសភាបោះឆ្នោត​ដកតំណែង កាលពីថ្ងៃទី១៤ ខែធ្នូ។ នាពេលនេះ តុលាការធម្មនុញ្ញ កំពុងពិចារណាថា គួរឬមិនគួរដកតំណែងប្រធានាធិបតីរបស់លោក Yoon។ ដោយកាន់កាប់អាសនៈភាគច្រើន នៅសភា បក្សប្រឆាំង Democratic Party ក្នុងខែនេះ បានអនុម័តសេចក្តីព្រាងច្បាប់មួយ សំដៅតែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីបើកការស៉ើបអង្កេត ពាក់ព័ន្ធបទចោទប្រកាន់បះបោរ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត ប្រឆាំងលោក Yoon ហើយក៏ស៉ើបផងដែរ ទៅលើភរិយារបស់លោក ជុំវិញរឿងអាស្រូវ​កាបូបប្រណីតតម្លៃថ្លៃ និងរឿងអាស្រូវដទៃទៀត។ គួរបញ្ជាក់ថា គណបក្ស Democratic […]

តួកគី៖ ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់បុកអគារមន្ទីរពេទ្យ ធ្លាក់បណ្តាលឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិត

Liny Chan December 23, 2024 23/12/2024

(អង់ការ៉ា)៖ មនុស្ស ៤ នាក់បានស្លាប់នៅភាគនិរតីនៃប្រទេសតួកគីនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់បានបុកជាមួយអគារមន្ទីរពេទ្យមួយ ហើយបានធ្លាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងសុខាភិបាលបានឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះកំពុងហោះចេញពីមន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Mugla ដោយមានផ្ទុកអ្នកបើកយន្តហោះពីរនាក់ វេជ្ជបណ្ឌិតម្នាក់ និងបុគ្គលិកពេទ្យម្នាក់ទៀត។ អភិបាលតំបន់ Mugla លោក Idris Akbiyik បានប្រាប់អ្នកយកព័ត៌មានថា ឧទ្ធម្ភាគចក្របានបុកជាន់ទី ៤ នៃអគារមន្ទីរពេទ្យ មុននឹងធ្លាក់មកដី។ គ្មាននរណាម្នាក់នៅក្នុងអគារ ឬនៅលើដីបានរងរបួសឡើយ ខណៈហេតុការណ៍នេះកើតឡើងក្នុងស្ថានភាពអ័ព្ទខ្លាំង ហើយមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។ វីដេអូពីកន្លែងកើតហេតុបង្ហាញពីកំទេចកំទីរាយប៉ាយជុំវិញបរិវេណខាងក្រៅអគារមន្ទីរពេទ្យ ដោយមានរថយន្តសង្គ្រោះបន្ទាន់ និងក្រុមសង្គ្រោះជាច្រើននៅនឹងកន្លែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិន ថាតៃវ៉ាន់ជា «បន្ទាត់ក្រហម» ខណៈរិះគន់ជំនួយយោ.ធាថ្មីរបស់សហរដ្ឋអាមេរិក

Nisaiy KP December 22, 2024 22/12/2024

(ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ដោយចាត់ទុកថាកញ្ចប់ជំនួយទំហំទឹកប្រាក់ ៥៧១លានដុល្លារ បានបំពានធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ រួមទាំងការឯកភាពគ្នានៃសេចក្ដីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា «ចិននឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹករបស់ខ្លួន ហើយបានហៅតៃវ៉ាន់ថា ជាបន្ទាត់ក្រហមមួយដែលមិនត្រូវឆ្លងដាច់ខាត»។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ប៉េកាំង កើតមានឡើង ក្រោយកាលពីថ្ងៃទី២០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតលើការផ្តល់ជំនួយយោធាទំហំ ៥៧១លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ស្របពេលដែលរូបលោក ត្រៀមខ្លួនចាកចេញពីតំណែង ហើយលោក ដូណាល់ ត្រាំ​ ត្រូវស្បថ​ចូលកាន់អំណាច នៅខែក្រោយ។ ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយ​ស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់ តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេបង្អស់ របស់ដែនកោះនេះ៕ ផ្ដល់សិទ្ធិដោយ៖ […]

ប្រធានាធិបតី ពូទីន ថា Google គឺជាឧបករណ៍ ដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក

Nisaiy KP December 22, 2024 22/12/2024

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់ Google របស់ក្រុមហ៊ុន Alphabet ថា ជាឧបករណ៍ដែលប្រើប្រាស់ដោយរដ្ឋាភិបាលអាមេរិក ដើម្បីរកពិន្ទុនយោបាយ ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ Google ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាបរទេសផ្សេងទៀតនោះ, បានស្ថិតក្រោមសម្ពាធ ក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំហើយ ជុំវិញមាតិកាដែលខ្លួនបានចែកចាយ, ប៉ុន្តែស្របពេលដែលទីក្រុង Moscow បានបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter, Facebook និង Instagram នោះ វាហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការបិទកម្មវិធី YouTube ដែលត្រូវបានប្រើប្រាស់ ដោយជនជាតិរុស្ស៊ីប្រមាណ៥០លាននាក់ ជារៀងរាល់ថ្ងៃ។ អ្នករិះគន់ជឿជាក់ថា YouTube កំពុងត្រូវបានរំខានដោយចេតនា ដោយអាជ្ញាធរ ដើម្បីរារាំងប្រជាជនរុស្ស៊ី ពីការមើលខ្លឹមសារនៅលើនោះ ដែលរិះគន់លោក Putin និងរដ្ឋាភិបាលរបស់លោក។ រុស្ស៊ី បានបដិសេធថា បញ្ហាទាំងនេះ បណ្តាលមកពី Google បានបរាជ័យក្នុងការធ្វើឱ្យប្រសើរឡើង នូវឧបករណ៍មួយចំនួនរបស់ខ្លួន។ លោក Putin […]

ការហាមឃាត់ iPhone 16 ក្នុងប្រទេសឥណ្ឌូនេស៊ីទំនងជិតដល់ទីបញ្ចប់ ខណៈ Apple សម្រេចបោះទុននៅទីនោះខ្ទង់ ១ពាន់លានដុល្លារ

Liny Chan December 21, 2024 21/12/2024

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានដាក់សំណើវិនិយោគប្រមាណ ១ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីបញ្ចប់ការហាមឃាត់ការលក់ iPhone 16 នៅទីនោះ។ ទាក់ទិននឹងការវិនិយោគនេះ ប្រភពពី Bloomberg បានរាយការណ៍ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីលោក Prabowo Subianto បានយល់ព្រមជាបឋម ហើយបម្រាមនេះទំនងជិតឈានដល់ទីបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ Business Insider។​ ប្រភពដដែលបានឱ្យដឹងថា​ នៅក្នុងកិច្ចប្រជុំមួយកាលពីចុងសប្តាហ៍មុន លោក Prabowo Subianto បានប្រាប់ឱ្យមន្ត្រីក្រោមបង្គាប់ទទួលយកការផ្តល់ជូនវិនិយោគចំនួន ១ពាន់លានដុល្លាររបស់ក្រុមហ៊ុន Apple។ ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយ កាលពីខែតុលាកន្លងទៅ ក្រសួងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ក្រុមហ៊ុន Apple ពីការលក់ iPhone 16 ដែលជាម៉ូដែលចុងក្រោយបង្អស់របស់ខ្លូន ដែលបានប្រកាសបង្ហាញក្នុងខែកញ្ញា​ ដោយសារតែការមិនគោរពតាមបទប្បញ្ញត្តិក្នុងស្រុក។ ប្រទេសឥណ្ឌូនេស៊ីតម្រូវឱ្យស្មាតហ្វូនមួយចំនួន ដែលលក់ក្នុងស្រុកមានយ៉ាងហោចណាស់ ៤០% នៃគ្រឿងបន្លាស់ដែលផលិតក្នុងស្រុក។ ក្រោយមានបម្រាមបែបនេះ កាលពីដើមខែមុន Apple បានសន្យាថានឹងវិនិយោគប្រហែល ១០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅរោងចក្រថ្មីមួយ ដើម្បីគេចផុតពីការហាមឃាត់ ហើយក្រោយមកក៏បានបង្កើនចំនួនទឹកប្រាក់វិនិយោគគុណនឹងដប់ដងនៃចំនួនមុន ពោលគឺដល់ ១០០លានដុល្លារដើម្បីប៉ះប៉ូវផ្លូវចិត្ត ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ។ ខណៈពេលនោះ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម […]

អាល្លឺម៉ង់៖ មនុស្ស ២នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស ក្នុងករណីរថយន្តបើកបំបុកហ្វូងមនុស្ស នៅផ្សារគ្រីស្មាស់

Liny Chan December 21, 2024 21/12/2024

(បែរឡាំង)៖ កាលពីយប់ថ្ងៃសុក្រ ទី២០ ខែធ្នូ បុរសម្នាក់បានបើករថយន្ត បំបុកចូលហ្វូងមនុស្សម្នា នៅឯផ្សារគ្រីស្មាស់មួយកន្លែង កណ្តាលប្រទេសអាល្លឺម៉ង់ ជាលទ្ធផលបានបណ្តាលឱ្យ មនុស្សយ៉ាងហោច២នាក់ បាត់បង់ជីវិត និងជាង៦០នាក់ផ្សេងទៀតរងរបួស មុនពេលជនរូបនោះ ត្រូវបានឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា ហេតុការណ៍ខាងលើបានកើតឡើង នៅទីក្រុង Magdeburg ដែលជារដ្ឋធានីនៃរដ្ឋ Saxony-Anhalt មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងបែរឡាំង។ ក្នុងចំណោមមនុស្ស២នាក់ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាកូនក្មេង។ អ្នកបើកបររថយន្តធ្វើសកម្មភាពវាយប្រហារនោះ ជាបុរសអាយុ៥០ឆ្នាំម្នាក់ មានអាជីពជាវេជ្ជបណ្ឌិត និងមកពី​អារ៉ាប៊ីសាអូឌីត ដែលមានទីលំនៅអចិន្រ្តៃយ៍នៅអាល្លឺម៉ង់ ជាទីដែលខ្លួនបានរស់នៅអស់រយៈពេល ជិត២ទសវត្សរ៍មកហើយ។ ចេតនានៅក្រោយ ករណីវាយប្រហារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គួរបញ្ជាក់ថា កាលពី៨ឆ្នាំមុន បុរសម្នាក់ឈ្មោះ Anis Amri ដែលជាជនសុំសិទ្ធិជ្រកកោនបរាជ័យមកពីប្រទេសតួកគី បានបើករថយន្ត​បំបុកចូលហ្វូងមនុស្ស នៅផ្សារគ្រីស្មាស់ក្នុងរដ្ឋធានីបែរឡាំង ដោយសម្លាប់មនុស្ស១២នាក់ និងបង្កឱ្យរបួសរាប់សិបនាក់ផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម៉ាឡេស៉ី​ គ្រោងបន្តស្វែងរកជេីងហោះហេីរ​ MH370​ ដែលបាត់ខ្លួនជាង​ ១០ឆ្នាំមុន

Liny Chan December 20, 2024 20/12/2024

(គូឡាឡាំពួ)៖​ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៉ី​ លោក​Anthony Loke បាននិយាយនៅថ្ងៃសុក្រ​ ទី២០​ ខែធ្នូនេះថា ម៉ាឡេស៉ីបានយល់ព្រមជាគោលការណ៍ ក្នុងការបន្តការស្វែងរកបំណែកយន្តហោះ នៃជេីងហោះហេីរ​ MH370 ដែលបាត់ខ្លួនកាលពីជាង​ ១០ឆ្នាំមុន​ និងនៅតែជាអាថ៌កំបាំងក្នុងវិស័យអាកាសចរណ៍របស់ពិភពលោក។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ យន្តហោះ Boeing 777 នៃជើងហោះហើរលេខ​ MH370 ផ្ទុកអ្នកដំណើរ ២២៧នាក់ និងក្រុមការងារយន្តហោះ ១២នាក់ បានបាត់ខ្លួនក្នុងពេលធ្វើដំណើរពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៨​ ខែមីនា ឆ្នាំ ២០១៤។ តាមលោក Anthony Loke មានសំណេីរស្វែងរកនៅតំបន់ថ្មីមួយ​ នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា​មកពី Ocean Infinity ដែលជាក្រុមហ៊ុនអាមេរិក ធ្លាប់ចូលរួមប្រតិបត្តិការស្វែងចុងក្រោយបង្អស់​កាលពីឆ្នាំ​ ២០១៨។ លោក Loke បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រុមហ៊ុននឹងទទួលបានថវិកាចំនួន ៧០លានដុល្លារ ប្រសិនបើរកឃេីញបំណែកសំខាន់ណាមួួយ។ លោកបញ្ជាក់ទៀតថា​ «​ទំនួលខុសត្រូវ កាតព្វកិច្ច និងការប្ដេជ្ញាចិត្តរបស់យើងគឺចំពោះញាតិសន្តានជំនាន់ក្រោយ​ ហេីយសង្ឃឹម​ថា​លើក​នេះ​នឹង​មាន​ភាព​វិជ្ជមាន អាចឱ្យពួកគេបានស្ងប់ចិត្ត»។ គួរបញ្ជាក់ថា​ […]

លោក ពូទីន ប្រកាសត្រៀមខ្លួនចរចា ជាមួយលោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

Liny Chan December 20, 2024 20/12/2024

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា លោកបានត្រៀមខ្លួនរួចរាល់ ដើម្បីចរចាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោកបានបញ្ជាក់ថា រុស្ស៊ីមានឆន្ទៈក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយតាមរយៈការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ។ លោក ត្រាំ ដែលជាអ្នកជំនួញ និងជាអ្នកនិពន្ធសៀវភៅល្បីឈ្មោះ “Trump: the Art of the Deal” ធ្លាប់បានសន្យាថានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប្រសិនបើលោកជាប់ឆ្នោត ប៉ុន្តែមិនទាន់បានបញ្ជាក់ពីវិធីសាស្រ្ត ដែលលោកនឹងប្រើប្រាស់នៅឡើយទេ។ ទោះជាយ៉ាងណា អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិច បានបង្ហាញការប្រុងប្រយ័ត្ន ចំពោះការប្រកាសរបស់លោក ពូទីន។ ពួកគេមានការព្រួយបារម្ភថា រុស្ស៊ីអាចនឹងប្រើប្រាស់ការចរចានេះជាលេស ដើម្បីពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់ដែលខ្លួនបានវាយយកបាននៅអ៊ុយក្រែន។ គួរបញ្ជាក់ថា អនាគតនៃសង្រ្គាមនៅអ៊ុយក្រែន នៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែ ការប្រកាសរបស់លោក ពូទីន បានផ្តល់នូវក្តីសង្ឃឹមខ្លះៗសម្រាប់ការបញ្ចប់ជម្លោះ តាមរយៈការចរចា។ […]