ព័ត៌មានអន្តរជាតិ

ឥណ្ឌា​៖​ មនុស្ស​ ១៣នាក់បាត់បង់ជីវិត បន្ទាប់ពីទូករបស់កងទ័ពជេីងទឹក​ បុកស្រឡាងដឹកអ្នកដំណេីរ

Liny Chan December 19, 2024 19/12/2024

(ញូវដេលី)៖​ ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់នៅពេលដែលទូករបស់កងទ័ពជើងទឹកឥណ្ឌា​ បុកស្រឡាងដឹកអ្នកដំណើរផ្ទុកមនុស្សជាង ១០០នាក់​ បន្ទាប់មកក៏ក្រឡាប់នៅឆ្នេរសមុទ្រ​ នៃទីក្រុង Mumbai កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃព្រហស្បតិ៍​ ទី១៩​ ខែធ្នូ​ ឆ្នាំ​ ២០២៤។ កងទ័ពជើងទឹក​និយាយថាមនុស្ស​ ៩៩នាក់ត្រូវបានជួយសង្គ្រោះជាមួយនិងកិច្ចខិតខំប្រឹងប្រែងសង្រ្គោះកំពុងបន្ត។ កងទ័ពជើងទឹកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម​ X​ ថាទូករបស់កងទ័ពជើងទឹកបានបាត់បង់ការគ្រប់គ្រង ខណៈកំពុងសាកល្បងម៉ាស៉ីននៅកំពង់ផែ Mumbai។ ដោយសារតែបញ្ហាម៉ាស៉ីន​ ក្រោយមកក៏ទៅបុកស្រឡាងដឹកអ្នកដំណើរ ហេីយក្រឡាប់ជាបន្តបន្ទាប់។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ចូលរួម​រំលែកទុក្ខ​ចំពោះ​គ្រួសារ​អ្នកដែល​បាន​បាត់បង់​ជីវិត​ និងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ​ ២.៣៥៦ដុល្លារ​ពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រី​សម្រាប់សាច់ញាតិអ្នកស្លាប់​ និងជិត​ ៦០០ដុល្លារសម្រាប់អ្នករបួស។ គួរបញ្ជាក់ថា​ ស្រឡាងដឹកអ្នកដំណើរខាងលេីនេះ​ឈ្មោះ Neelkamal ធ្វើដំណើរឆ្ពោះទៅកាន់រូងភ្នំ Elephanta ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅឆ្នេរសមុទ្រ Mumbai មុនពេលជួបគ្រោះថ្នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Elon Musk ចង់បង្កើត Xmail ដើម្បីប្រកួតប្រជែងជាមួយ Gmail

Liny Chan December 18, 2024 18/12/2024

(បរទេស)៖ លោក Elon Musk បាននិយាយបែបចំអក និងកំប្លែងនៅលើបណ្ដាញសង្គមថា លោកចង់ដាក់ដំណើរការសេវាកម្មអ៊ីម៉ែលមួយដែលមានឈ្មោះថា Xmail ក្នុងគោលបំណងប្រកួតប្រជែងជាមួយ Gmail របស់ក្រុមហ៊ុនយក្ស Google។ ការលើកឡើងនេះ ត្រូវបានគេយល់ឃើញថា វាមិនមែនជាការបង្ហោះសារបែបចំអកនោះទេ ប៉ុន្តែវាគឺជាចក្ខុវិស័យមួយរបស់លោក Elon Musk ក្នុងការភ្ជាប់ទៅកាន់បណ្ដាញសង្គម X (អតីត Twitter) ក្នុងការពង្រីកវិសាលភាព និងបង្កើតឥទិ្ធពលដើម្បីស្វែងរកភាពល្បីល្បាញ និងប្រាក់ចំណូល។ មហាសេដ្ឋីមានទ្រព្យសម្បត្តិស្តុកស្តម្ភរូបនេះ បានបង្ហើបឲ្យដឹងថា Xmail នឹងមិនត្រឹមតែមានរូបរាង និងភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវានឹងពោរពេញទៅដោយសមត្ថភាពខ្ពស់ ដូចជាបច្ចេកវិទ្យា AI ជាដើម និងបានហៅវាថា “Everything App”៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅវ៉ានូទូ កើនដល់១៤នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកអ្នកនៅរស់

Liny Chan December 18, 2024 18/12/2024

(Reuters)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសវ៉ានូទូ (Vanuatu) នៅថ្ងៃពុធ ទី១៨ ខែធ្នូ​ បានតាមស្វែងរកមនុស្សដែលជាប់នៅក្រោមគំនរបែកបាក់ មួយថ្ងៃបន្ទាប់ពី គ្រោះរញ្ជួយដីកម្រិត ​៧.៤រ៉ិចទ័រ វាយប្រហារលើរដ្ឋធានី Port Vila នៃប្រទេសដែនកោះប៉ាស៊ីហ្វិកមួយនេះ ដោយសម្លាប់មនុស្ស១៤នាក់ និងបង្កការខូចខាតដល់អគារជាច្រើន ស្ថានទូតមួយចំនួយ និងមន្ទីរពេទ្យមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមអាជ្ញាធរនៃប្រទេសវ៉ានូទូ មនុស្សជាង ២០០នាក់បានរងរបួស ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងផ្តោតលើអគារចំនួន២ដែលបានដួលរលំ ខណៈមនុស្ស៣នាក់ ដែលបានជាប់នៅក្រោមគំនរបែកបាក់នៃអគារមួយដែលបានបាក់រលំ កំពុងទំនាក់ទំនងជាមួយប៉ូលិស។ «យើងជឿថាអាចនឹងមានមនុស្សជាច្រើនកំពុងជាប់នៅក្រោមគំនរ បែកបាក់»។ នេះជាការគូសបញ្ជាក់របស់ស្នងការប៉ូលិសវ៉ានូទូ លោក Robson Iavro។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ​៧.៤រ៉ិចទ័រ វាយប្រហារលើរដ្ឋធានី Port Vila នៃប្រទេសដែនកោះវ៉ានូទូ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ហើយបើតាមទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS មានជម្រៅ ១០គីឡូម៉ែត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លឺដំណឹងល្ហៀងៗថា! Apple អាចនឹងបង្ហាញខ្លួន iPhone អេក្រង់បត់នៅឆ្នាំ២០២៦ បើទោះជាការចេញលក់អាចពន្យារពេលទៀតក៏ដោយ

Liny Chan December 18, 2024 18/12/2024

(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបញ្ចេញ iPhone អេក្រង់បត់ដំបូងបង្អស់របស់ខ្លួននៅដើមឆ្នាំ២០២៦ ខាងមុខនេះ បើទោះបីជាមានលទ្ធភាពនៃការពន្យារពេលចេញលក់រហូតដល់ឆ្នាំ២០២៨ ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយ GSMArena។ លោក Mark Gurman មកពី Bloomberg បាននិយាយថា iPhone អេក្រង់បត់នេះអាចចាត់ទុកថាជា «iPad យក្ស ដែលអាចលាតបានទំហំ iPad Pros ដល់ទៅពីរជាប់គ្នា»។ លោកបានគូសបញ្ជាក់ថា Apple បានដំឡើងទំហំអេក្រង់ធំជាងមុនដល់ទៅ ២០អ៊ីង ខណៈដែលទំហំអេក្រង់ដែលរំពឹងទុកពីមុនមានប្រហែល ១៨.៨អ៊ីង នេះបើតាមរបាយការណ៍ចុះផ្សាយកាលពីខែមុន។ គួរជម្រាបថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ Apple ដែលមិនចំ iPhone និងមិនចំ iPad នេះត្រូវបានគេនិយាយថា វាស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុន Microsoft បានស្រមៃជាមួយ Surface Neo របស់ខ្លួន និងអ្វីដែលក្រុមហ៊ុន Lenovo បានធ្វើជាមួយ Yoga Book 9i របស់ខ្លួន។ […]

អាមេរិក៖ មនុស្ស ២នាក់បាត់បង់ជីវិត និង៦នាក់រងរបួស ក្នុងករណីបា.ញ់ប្រ.ហារនៅសាលារៀន ក្នុងរដ្ឋ Wisconsin, ខ្មាន់កាំភ្លើងអាយុ១៥ឆ្នាំ បា.ញ់ខ្លួនឯងតាមក្រោយ

Liny Chan December 17, 2024 17/12/2024

(វ៉ាស៉ីនតោន)៖ ប៉ូលិសនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានធ្វើសកម្មភាព​បាញ់ប្រហារ នៅសាលារៀនមួយកន្លែង នៃរដ្ឋ Wisconsin ជាហេតុបណ្តាលឱ្យកូនសិស្សម្នាក់ និងគ្រូបង្រៀនម្នាក់ បាត់បង់ជីវិត រីឯមនុស្ស៦នាក់ទៀត បានរងរបួស ហើយក្រោយមក ខ្មាន់កាំភ្លើងវ័យក្មេងរូបនោះ ក៏បាញ់សម្លាប់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ហេតុការណ៍ខាងលើបានកើតឡើង នៅសាលសិក្សាចម្រុះថ្នាក់ ក្នុងសាលារៀនឈ្មោះ Abundant Life Christian School ដែលមានសិស្សសរុប៤២០នាក់ ចាប់ពីថ្នាក់មុនមត្តេយ្យ រហូតដល់ថ្នាក់ទី១២។ ក្មេងស្រីជាខ្មាន់កាំភ្លើង គឺជាសិស្សនៅសាលានោះផ្ទាល់ ហើយមានឈ្មោះថា Natalie Rupnow ហៅក្រៅថា Samantha។ បើតាមការអះអាងរបស់ប៉ូលិស កូនសិស្សថ្នាក់ទី២ ដែល​ជាទូទៅមានអាយុ៧-៨ឆ្នាំ ជាអ្នកដែលបានហៅខ្សែទូរស័ព្ទបន្ទាន់ 911 ដើម្បីរាយការណ៍អំពី ករណីបាញ់ប្រហារ នៅសាលាខាងលើ។ កូនសិស្សវ័យជំទង់ម្នាក់ ព្រមទាំងគ្រូបង្រៀនម្នាក់ បានស្លាប់។ រីឯសិស្ស២នាក់ទៀត បានរងរបួសធ្ងន់ ខណៈគ្រូម្នាក់ និងសិស្ស​៣នាក់ផ្សេងទៀត បានរងរបួសដែរ ប៉ុន្តែមិនសូវធ្ងន់ធ្ងរ […]

លោក ត្រាំ ថានឹងជជែកជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី អំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន

Liny Chan December 17, 2024 17/12/2024

(PALM BEACH, Florida)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គួរតែ ត្រៀមលក្ខណៈឱ្យហើយ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមចាយពេលជិត៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានមួយនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida បានបន្ថែមទៀតថារូបលោកនឹងជជែកជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន អំពីការនំា សង្រ្គាមអ៊ុយក្រែនទៅរកទីបញ្ចប់ ហើយថារូបលោកមានការតក់ស្លុតជាខ្លាំងនៅពេលបានឃើញរូបភាពសោកនាដកម្មនៃសង្រ្គាមនេះ។ ប៉ុន្តែ នៅពេលត្រូវបានសាកសួរថាតើរូបលោកជឿថាអ៊ុយក្រែនគួរតែ បោះបង់ចោលទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៉ី ដើម្បីជាថ្នូរបិទបញ្ចប់សង្រ្គាមដែរឬក៏យ៉ាងណា? លោក ត្រាំ មិនបានឆ្លើយតបនឹងសំណួរនេះត្រង់ៗនោះទេ ដោយគ្រាន់តែនិយាយថាភាគច្រើននៃទឹកដីក្នុងជម្លោះ ត្រូវបានបំផ្លិចបំផ្លាញ ហើយគេត្រូវការពេលរាប់ឆ្នាំដើម្បីកសាងឡើងវិញ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ […]

ស៉ីរី៖ ព្រះវិហារគ្រិស្តសាសនាមានសកម្មភាពឡើងវិញ ខណៈសាលារៀនបើកដំណើរការ ១សប្តាហ៍ ក្រោយការដួលរលំរបបលោក Assad

Liny Chan December 16, 2024 16/12/2024

(ដាម៉ាស)៖ គ្រិស្តសាសនិកស៉ីរី បានចូលរួមសកកម្មភាពរៀងរាល់ថ្ងៃអាទិត្យឡើងវិញ ចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad និងអាចជាការធ្វើតេស្តលើកដំបូងលើ ការធានារបស់មេដឹកនាំថ្មី ថាសិទ្ធិជនជាតិភាគតិច នឹងត្រូវបានការពារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានឡើងមកគ្រប់គ្រងប្រទេសស៉ីរី ហើយកំពុងផ្តល់ការធានាសម្រាប់ ជនជាតិភាគតិចស៉ីរីថា ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងមិនមានគ្រោះថ្នាក់។ កាលពីរបបលោក Assad នៅរស់ ក្រុមជនជាតិដើមភាគតិចសាសនា រួមទាំងគ្រិស្តបរិស័ទ បានធ្វើការគោរពប្រណិប័តន៍ដោយសេរី ខណៈមនុស្សមួយចំនួន នៅបារម្ភពីទស្សនវិស័យរដ្ឋាភិបាល ដែលប្រតិបត្តិសាសានាឥស្លាម។ កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ផ្លូវនានាក្នុងសង្កាត់ Bab Touma ដែលមានគ្រិស្តបរិស័ទច្រើនជាងគេ នៃរដ្ឋធានីដាម៉ាស គឺពោរពេញដោយអ្នកដំណើរ ត្រលប់មកពីថ្វាយបង្គំព្រះនៅឯវិហារវិញ ប៉ុន្តែដោយប្រុងប្រយ័ត្ន។ នៅទីក្រុងឆ្នេរសមុទ្រ Latakia និងជាបន្ទាយដ៏រឹងមាំរបស់លោក Assad ព្រះវិហារ Orthodox ក៏បានទទួលគ្រិស្តបរិស័ទ ប្រកបដោយផាសុកភាពផងដែរ។ គួរបញ្ជាក់ថា ស៉ីរីគឺជាជម្រករបស់ជនជាតិភាគតិច […]

BREAKING: នាយករដ្ឋមន្រ្តីម៉ាឡេស៉ី តែងតាំងអតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin ជាទីប្រឹក្សាផ្ទាល់ខ្លួនពាក់ព័ន្ធអាស៊ាន

Liny Chan December 16, 2024 16/12/2024

(គូឡាឡាំពួ)៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសអំពីការតែងតាំង អតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក សម្រាប់ពេលដែល ​ម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Anwar បាននិយាយថា តួនាទីរបស់លោក Thaksin អំឡុងអាណត្តិជាប្រធានអាស៊ានរបស់លោក គឺនឹងមានលក្ខណៈក្រៅផ្លូវការ រួមជាមួយទីប្រឹក្សាដទៃទៀត មកពីបណ្តាប្រទេសមួយចំនួន ដែលជាសមាជិកអាស៊ាន។ លោក Anwar បានចេញសេចក្តីប្រកាសបែបនោះ អំឡុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៉ី ដោយនាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ដែលត្រូវជាកូនស្រីពៅរបស់លោក Thaksin។ គួរបញ្ជាក់ថា លោក Thaksin អាយុ៧៥ឆ្នាំ គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូប នៅក្នុងឆាកនយោបាយរបស់ប្រទេសថៃ អំឡុងរយៈពេលប្រមាណទសវត្សរ៍កន្លងមកនេះ។ រូបលោកបានវិលត្រឡប់ចូលប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង ប្រកាសលាលែងពីតំណែង ក្រោយលោក Yoon ត្រូវបានសភាបោះឆ្នោតទម្លាក់

Liny Chan December 16, 2024 16/12/2024

(សេអ៊ូល)៖ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជន ឬ PPP​ ដែលជាបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានប្រកាសលាលែងចេញពីតំណែងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅចំពោះមុខ ការកើនឡើងជម្លោះផ្ទៃក្នុងបក្ស បន្ទាប់ពីសភាជាតិបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Han Dong-hoon បានប្រកាសពីការសម្រេចចិត្តលាលែងចេញពីតំណែង នៅឯសន្និសីទសារព័ត៌មាន ក្រោយសំណើដកតំណែងលោក Yoon ត្រូវបានសភាបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ២០៤ ទល់នឹង៨៥សំឡេងជំទាស ជុំវិញការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ។ លទ្ធផលបោះឆ្នោតនេះដែរបានបង្ហាញថាសមាជិកសភា១២រូប មកពីគណបក្ស PPP បានចូលរួមជាមួយគណបក្សប្រឆាំងដើម្បីបោះឆ្នោតទម្លាក់លោក Yoon។ នៅឯសន្និសីទសារព័ត៌មានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លោក Han បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសម្រេចចិត្ត លាលែងចេញពីតំណែងក្នុងនាមជាមេដឹកនាំគណបក្សអំណាចប្រជាជន។ ខ្ញុំសូមអភ័យទោសអស់ចេញពីចិត្ត ពីប្រជាជនទាំងឡាយដែលរងផលប៉ះពាល់ដោយសារតែច្បាប់អាជ្ញាសឹក»។ ក្រោយការប្រកាសលាលែងចេញពីតំណែងរបស់លោក Han Dong-hoon លោក Kweon Seong-dong ដែលជាមេដឹកនាំក្រុមសមាជិកសភានៃគណបក្ស PPP នឹងត្រូវឡើងកាន់តំណែងជាប្រធាន បក្ស PPP […]

ចិនជោគជ័យសាកល្បងយន្តហោះល្បឿនលឿនជាងសំលេង ៦ដង ពោលគឺពីប៉េកាំងទៅញូវយ៉ក ប្រើពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ

Liny Chan December 16, 2024 16/12/2024

(បរទេស)៖ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិនបានបង្ហាញឱ្យឃើញថា គំរូយន្តហោះ jumbo ដែលបានធ្វើការហោះហើរសាកល្បងកាល​ពី​អំឡុង​ខែសីហា ឆ្នាំ២០២១ គឺសម្រេចបានល្បឿនលើសសំឡេង ៦ដង ឬហៅថា Mach 6.56 (ប្រហែល ៥០៣៣ម៉ាយក្នុងមួយម៉ោង)។ របកគំហើញដ៏សំខាន់នេះ ត្រូវបានប្រកាសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងបង្ហាញពីសក្តានុពលនៃការធ្វើដំណើរតាម​អាកាស​ដែល​មាន​ល្បឿនលឿនបំផុត។ តាមរយៈ​ការសាកល្បងនេះ បានឱ្យដឹងថា អាចកាត់បន្ថយពេលវេលាហោះហើរបានយ៉ាងច្រើន ដូចជាការ​ធ្វើ​ដំណើរ​ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងញូវយ៉ក គឺចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជំនួសឱ្យ ជាធម្មតា ១២ ទៅ ១៤ ម៉ោង សម្រាប់ការហោះ​ហើរ​ធម្មតា។ ព័ត៌មានលម្អិតសំខាន់ៗនៃការហោះហើរសាកល្បង៖– ល្បឿនដែលសម្រេចបាន៖ Mach 6.56 លឿនលើសសំឡេងប្រាំមួយដង​- ទីតាំង៖ ធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ប្រទេសចិន– ការរចនាគំរូ៖ មិនដូចយានជំនិះដែលមានល្បឿនលឿនជាងសំឡេងធម្មតាទេ យន្តហោះនេះមានតួខ្លួនសំពីងសំពោងជាមួយនឹងស្លាបដូចមួក ដែលអនុញ្ញាតឱ្យមានកន្លែងដាក់កាប៊ីនកាន់តែច្រើន និងសមត្ថភាពអ្នកដំណើរ ខណៈពេលដែលរក្សាបាននូវល្បឿនលឿន។ បើទោះបីជាការសាកល្បងនេះបានបង្ហាញពីសមិទ្ធិផល និងការរកឃើញដ៏អស្ចារ្យមួយក្ដី ប៉ុន្តែអ្នកជ្រាវជ្រាវបានបង្ហាញពី​បញ្ហា​ប្រឈម​ដូចជា​ប្រព័ន្ធថាមល សម្ភារៈ និងសុចរិតភាពនៃរចនាសម្ព័ន្ធ។ បញ្ហាទាំងនេះត្រូវតែត្រូវបានដោះស្រាយមុនពេល​បង្កើតកំណែ​ពេញ​លេញ​នៃ​យន្តហោះ។ ប្រធានគម្រោង លោក Cui […]