ព័ត៌មានអន្តរជាតិ

មានពាក្យចចាមអារ៉ាមថា iPhone 17 Air នឹងមានកម្រាស់ស្តើងខ្លាំងបំផុតត្រឹមតែ 5 មីលីម៉ែត្រ

Liny Chan November 26, 2024 26/11/2024

(បរទេស)៖ ក្រុមហ៊ុនយក្ស Apple មានពាក្យចចាមអារ៉ាមជាយូរមកហើយថានឹងជំនួស iPhone 16 Plus ទៅជា iPhone 17 Air (ឬ iPhone 17 Slim) នៅឆ្នាំក្រោយ ដោយសារតែម៉ូដែល Plus លក់មិនសូវដាច់ បើធៀបនឹងម៉ូដែលទាំងបួនផ្សេងទៀតដែលក្រុមហ៊ុនបានចេញផ្សាយជារៀងរាល់ឆ្នាំ។ តែអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ iPhone 17 Air នឹងចេញមកជាមួយនឹងកម្រាស់ស្តើងជាងគេបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន មានពាក្យចចាមអារ៉ាមមួយបានអះអាងម៉ូដែល Air ឬ iPhone 17 Air នឹងមានកម្រាស់ 6mm (មីលីម៉ែត្រ) ប៉ុន្តែថ្ងៃនេះស្រាប់តែទទួលដំណឹងថ្មីមកថា ម៉ូដែលនេះនឹងមានកម្រាស់ស្តើងជាងនេះបន្ថែមទៀត ពោលគឺប្រហែល 5mm ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ស៊ីជម្រៅថ្មីមួយដែលមានទំនាក់ទំនងជាមួយ Apple។ ប្រភពមិនបង្ហាញឈ្មោះបានបង្ហាញថា iPhone 16 មានកម្រាស់ 7.8mm, iPhone 16 Pro/ Pro […]

ធ្លាក់យន្តហោះដឹកទំនិញ​ DHL នៅប្រទេសលីទុយអានី បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់រងរបួស

Liny Chan November 25, 2024 25/11/2024

(វីលនីញូស)៖ អាជ្ញាធរនៅក្នុងប្រទេសលីទុយអានី បានឱ្យដឹងថា យន្តហោះដឹកទំនិញ DHL មួយគ្រឿង បានធ្លាក់នៅក្បែរ​អាកាសយានដ្ឋាន Vilnius កាលពីព្រឹកថ្ងៃចន្ទនេះ ជាហេតុបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ របស់រដ្ឋាភិបាលលីទុយអានី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ SWIFT ជំនួសមុខឱ្យក្រុមហ៊ុនដឹកជញ្ជូន DHL ខណៈយន្តហោះនោះ មានគោលដៅ​ហោះហើរចេញមកពីទីក្រុង Leipzig នៃប្រទេសអាល្លឺម៉ង់។ គួរបញ្ជាក់ថា យន្តហោះ DHL នោះ ត្រូវចុះចតនៅព្រលានយន្តហោះ Vilnius ប៉ុន្តែក៏ស្រាប់តែបានធ្លាក់ នៅចម្ងាយត្រឹមតែប៉ុន្មាន​គីឡូម៉ែត្រពីព្រលានយន្តហោះ លើលំនៅដ្ឋានមួយខ្នង ប៉ុន្តែមនុស្សទាំងអស់ ដែលនៅក្នុងផ្ទះមួយបានរួចរស់ជីវិត ខណៈមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលស្ថិតនៅលើយន្តហោះ បានស្លាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ៉ីស្រាអែលនិងហេសបូឡា បន្តប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ចំពោះមុខការអំពាវនាវបទឈប់បា.ញ់ពី EU

Liny Chan November 25, 2024 25/11/2024

(បេរូត)៖ អ៉ីស្រាអែលបានបន្តវាយប្រហារលើសំបុករបស់ក្រុមហេសបូឡា ដែលនៅភាគខាងត្បូងរដ្ឋធានី Beirut នៃប្រទេសលីបង់ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ពីការប្រយុទ្ធគ្នាដ៏តានតឹង នៅឯតំបន់ព្រំដែន ហើយយោធាអ៉ីស្រាអែល បានអះអាងថា រ៉ុក្កែតប្រហែល២៥០គ្រាប់ ត្រូវបានបាញ់មកលើទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនេះរវាងភាគីទាំងពីរ គឺបន្តប្រព្រឹត្តទៅ បើទោះបីជាប្រមុខការទូតរបស់សហភាពអឺរ៉ុប លោក Josep Borrell បានព្យាយាមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងអ៉ីស្រាអែលនិងហេសបូឡាក៏ដោយ អំឡុងពេលដែលលោក មកបំពេញទស្សនកិច្ចនៅប្រទេសលីបង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ យោធាអ៉ីស្រាអែល បានប្រាប់ថា ក្រុមហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល២៥០គ្រាប់ ចូលមកអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ។ រ៉ុក្កែតមួយចំនួន ត្រូវបានបាញ់ស្ទាក់ ដោយប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល ប៉ុន្តែមួយចំនួន បានធ្លាក់ចំលំនៅដ្ឋាន នៅឯ​ភាគកណ្តាលប្រទេស។ កាលពីខែកញ្ញា ក្រុមហេសបូឡា ធ្លាប់បាញ់រ៉ុក្កែតប្រមាណ ៣៥០គ្រាប់ លើអ៉ីស្រាអែល ពោលគឺនៅពេលជម្លោះចាប់ផ្តើមកើនឡើងកម្តៅ ឆ្ពោះទៅរកសង្រ្គាម។ ចំណែកនៅលីបង់វិញ ក្នុងថ្ងៃអាទិត្យដដែល គឺមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លា របស់អ៉ីស្រាអែល ដែលក្រសួងសុខាភិបាលលីបង់ អះអាងថា បានសម្លាប់មនុស្ស៨៤នាក់ […]

CEO របស់ TikTok ជួបពិភាក្សាជាមួយ Elon Musk ដើម្បីសុំយោបល់ ខណៈជោគវាសនានៅអាមេរិក ហាក់មានពន្លឺក្រោយ Trump ជាប់ឆ្នោត

Liny Chan November 25, 2024 25/11/2024

(បរទេស)៖ នាយកប្រតិបត្តិកម្មវិធី TikTok លោក Shou Zi Chew ត្រូវបានរាយការណ៍មកថាបានស្វែងរកយោបល់និងធាតុចូលមួយចំនួនអំពីបញ្ហារបស់ខ្លួននៅសហរដ្ឋអាមេរិកពីមហាសេដ្ឋី Elon Musk ដែលគេស្គាល់ថាជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump។ នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍នាពេលថ្មីៗនេះ និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍បានបន្ថែមថា លោក Chew បានសរសេរសារជាមួយ Elon Musk ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានស្នើសុំយោបល់ពីមហាសេដ្ឋីរូបនេះលើប្រធានបទជាច្រើន ចាប់ពីការគ្រប់គ្រងចូលដល់គោលនយោបាយបច្ចេកវិទ្យាដ៏មានសក្តានុពល។ យ៉ាងណាមិញ ជុំវិញរបាការណ៍នេះ ទាំង Elon Musk, TikTok និងរដ្ឋបាលលោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់របស់ Reuters ទេ។ យ៉ាងណាក៏ដោយ គេបានដឹងថានាយកប្រតិបត្តិទាំងពីរ មិនបានពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីរក្សា TikTok ឱ្យដំណើរការនៅសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថាលោក Chew បានរក្សាភាពជាអ្នកដឹកនាំជាន់ខ្ពស់របស់ ByteDance អំពីកិច្ចពិភាក្សានេះ ដោយនាយកប្រតិបត្តិរូបនេះមានសុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្នក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខ។ គួរជម្រាបថា […]

ការប្រកាសសាលក្រមផ្តន្ទាទោសលោក ត្រាំ ក្នុងសំណុំរឿងសូកលុយបំបិទមាត់ ត្រូវពន្យារពេលដោយគ្មានកាលកំណត់

Nisaiy KP November 24, 2024 24/11/2024

(ញូវយ៉ក)៖ ចៅក្រមអាមេរិកម្នាក់ដែលកាន់រឿងក្ដីព្រហ្មទណ្ឌសូកលុយបំបិទមាត់របស់លោក ដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេលប្រកាសសាលក្រមផ្តន្ទាទោសប្រធានាធិបតីជាប់ឆ្នោត ដោយគ្មានកាលកំណត់ ខណៈការប្រកាសសាលក្រមដំបូងឡើយ គ្រោងនឹងត្រូវធ្វើនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកចៅក្រម Juan Merchan ក៏បានពន្យារពេលធ្វើការសម្រេចចិត្តផងដែរស្ដីពីអភ័យឯកសិទ្ធិប្រធានាធិបតី រហូតទាល់តែរូបលោកពិនិត្យលើពាក្យបណ្ដឹងរបស់គូភាគីរួចរាល់។ តាមលោក Merchan ក្រុមមេធាវីរបស់លោក ត្រាំ មានពេលរហូតដល់ថ្ងៃទី២ ខែធ្នូ ដើម្បីដាក់ពាក្យបណ្ដឹងស្នើបិទសំណុំរឿង រីឯក្រុមរដ្ឋអាជ្ញាអាមេរិកមានពេលមួយសប្ដាហ៍ដើម្បីធ្វើការឆ្លើយតប។ ប៉ុន្តែលោកចៅក្រម មិនបានកំណត់កាលបរិច្ឆេទថ្មីដើម្បីប្រកាសសាលក្រមផ្ដន្ទាទោសនោះទេ ស្របពេលលោក Steven Cheung ជាអ្នកនាំពាក្យរបស់លោក ត្រាំ បានហៅការសម្រេចចិត្តរបស់លោក Mechan ថាជាជ័យជម្នះសម្រាប់លោកប្រធានាធិបតីជាប់ឆ្នោត។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីខែឧសភាកន្លងទៅ ត្រូវបានប្រកាសឱ្យជាប់ពិរុទ្ធលើបទចោទប្រកាន់៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារអាជីវកម្មដើម្បីបិទបាំងការចំណាយលុយ ១៣០ ០០០ដុល្លារ ដើម្បីបំបិទមាត់តារាអាសអាភាសម្នាក់ឈ្មោះ Stormy Daniels កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោតប្រធានាធិបតីកាលឆ្នាំ២០១៦។ ប៉ុន្តែ លោក ត្រាំ បានច្រានចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក។ ការប្រកាសសាលក្រមផ្តន្ទាទោសលោក ត្រាំ ធ្លាប់ត្រូវបានកំណត់ធ្វើឡើងកាលពីខែកក្កដាកន្លងទៅ តែត្រូវបានពន្យារពេល ២ដង […]

លោក ពូទីន ព្រមានថា រុស្ស៉ីនឹងបន្តធ្វើតេស្តមីស៉ីលល្បឿនលឿនជាងសំឡេងស៊េរីថ្មី Oreshnik ក្នុងសមរភូមិជាក់ស្តែង 

Liny Chan November 23, 2024 23/11/2024

(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹង​បន្តធ្វើតេស្តមីស៉ីលបាលិស្ទីគ មានល្បឿនលឿនជាងសំឡេង Oreshnik ដែលជាស៊េរីថ្មី នៅក្នុងសមរភូមិជាក់ស្តែង ខណៈប្រទេសរបស់លោកមានមីស៉ីលទាំងនេះ ក្នុងស្តុករួចស្រេច សម្រាប់ការប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ពូទីន បានលើកឡើងដូចខាងលើ មួយថ្ងៃបន្ទាប់ពីរុស្ស៉ីបានបាញ់ មីស៉ីលបាលិស្ទីគប្រភេទ IRBM នោះ វាយប្រហារលើអ៊ុយក្រែន ជាលើកដំបូងបំផុត ដោយលោកអះអាងថា វាគឺជាវិធានការឆ្លើយតប ក្រោយអ៊ុយក្រែនបានប្រើមីស៉ីលបាលិស្ទីគរបស់អាមេរិក និង​មីស៉ីលគ្រូសរបស់ចក្រភពអង់គ្លេស វាយប្រហារចូលក្នុងទឹកដីរុស្ស៉ី។ បើតាមការអះអាងរបស់អ៊ុយក្រែន មីស៉ីល Oreshnik ដែលរុស្ស៉ីបានបាញ់ បានធ្វើដំណើរដល់ល្បឿនរហូតដល់ជាង ១៣ ០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយហោះមកដល់គោលដៅ ដោយប្រើពេលប្រហែល១៥នាទី៕ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការប្រើប្រាស់ជាលើកដំបូងនៃមីស៉ីល Oreshnik នោះ គឺជាការធ្វើតេស្តជោគជ័យមួយ ហើយលោកបានប្តេជ្ញាថា ការបាញ់តេស្តបន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើង រួមមានទាំងនៅក្នុងសមរភូមិជាក់ស្តែង […]

មន្ទីពេទ្យកាណាដា ប្រកាសស្វែងរកអ្នកជំងឺ ៦នាក់សម្រាប់សិក្សាពីការដាំឈីប Neuralinks ក្នុងខួរក្បាល

Liny Chan November 23, 2024 23/11/2024

(បរទេស)៖ បន្ទាប់ពីនិយតករសុខភាពកាណាដា (Health Canada) យល់ព្រមឱ្យក្រុមហ៊ុនផលិតឈីបសម្រាប់ដាំក្នុងខួរក្បាលមនុស្ស Neuralink របស់កំពូលមហាសេដ្ឋីលោក Elon Musk ធ្វើការសាកល្បងលើទឹកដីខ្លួនហើយនោះ។ នាពេលថ្មីៗនេះ ក្នុងភាពជាដៃគូរវាង Neuralink គ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទកាណាដា កំពុងស្វែងរកអ្នកជំងឺ ៦នាក់ដើម្បីចូលរួមក្នុងការសាកល្បងព្យាបាលជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការសាកល្បងនេះមានឈ្មោះថា CAN-PRIME (Canadian Precise Robotically Implanted Brain-Computer Interface) ហើយនឹងប្រព្រឹត្តិទៅនៅ University Health Network (UHN) ក្នុងទីក្រុង Toronto ជាពិសេសនៅមន្ទីរពេទ្យ Toronto Western ដែលត្រូវបានចាត់តាំងជាកន្លែងវះកាត់ផ្តាច់មុខសម្រាប់ការសាកល្បងនេះនៅក្នុងប្រទេសកាណាដា។ គួរជម្រាបថា ការជ្រើសរើសនេះសម្រាប់អាទិភាពបេក្ខជនដែលមានជំងឺ quadriplegia ឬអ្នកជំងឺខ្វិននៃអវយវៈទាំងបួនធ្ងន់ធ្ងរ ដោយសារតែលក្ខណ្ឌដូចជារបួសឆ្អឹងខ្នង ឬជំងឺសសៃប្រសាទ និងមានអាយុយ៉ាងតិចចាប់ពី ១៩ឆ្នាំឡើងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ភ្ញៀវទេសចរបរទេសបានបាត់បង់ជីវិត​ជាបន្តបន្ទាប់ ដោយសារករណីពុលស្រា នៅប្រទេសឡាវ

Liny Chan November 23, 2024 23/11/2024

(បាងកក)៖ កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា រដ្ឋាភិបាលអូស្រ្តាលី បានឱ្យដឹងថា ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត បន្ទាប់ពីបានទទួលទានស្រា​ ដែលសង្ស័យមានសារធាតុពុល នៅទីក្រុងមួយក្នុងប្រទេសឡាវ ខណៈវាគឺជាករណីស្លាប់សរុបទី៦។ នេះបើតាមការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters។ ស្រ្តីវ័យក្មេងអាយុត្រឹម១៩ឆ្នាំខាងលើ បានស្លាប់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ជាទីដែលរូបនាង ត្រូវបានបញ្ជូនទៅសង្រ្គោះជាបន្ទាន់។ រីឯមិត្តភក្តិរបស់នាង ក៏បានបាត់បង់ជីវិតផងដែរ កាលពីថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យថៃមួយផ្សេងទៀត។ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយថា អូស្រ្តាលីនឹងបន្តកិច្ចប្រឹងប្រែង ជាមួយអាជ្ញាធរឡាវ ក្នុងការស៉ើបអង្កេតសោកនាដកម្មនេះ។ រដ្ឋាភិបាលឡាវ បានចេញមុខសម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតជាបន្តបន្ទាប់ នៃភ្ញៀវទេសចរបរទេស ហើយ​បានបន្ថែមថា ការស៉ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ។ គួរបញ្ជាក់ថា សរុបមក ទេសចរបរទេសចំនួន៦នាក់ហើយ ក្នុងនោះ២នាក់ជាជនជាតិដាណឺម៉ាក ២នាក់ជាជនជាតិអូស្រ្តាលី ម្នាក់ជាជនជាតិអង់គ្លេស និងម្នាក់ទៀតជាជនជាតិអាមេរិក បានស្លាប់ ក្រោយធ្វើដំណើរកម្សាន្ត នៅទីក្រុង Vang Vieng ប្រទេសឡាវ ដែលជាកន្លែងដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរបរទេស ខណៈនៅមានជនបរទេសប្រហែលជាង ១០នាក់ទៀត កំពុងបន្តសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ។ កាលពីថ្ងៃសុក្រ […]

រុស្ស៊ី បង្ហាញមីស៊ីលទំនើបបំផុត Oreshnik មានល្បឿនលឿនជាងសំឡេង១០ដង

Liny Chan November 23, 2024 23/11/2024

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមានកម្ទេចទីតាំងសត្រូវរបស់ខ្លួន តាមរយៈការប្រើមីស៊ីលបាលីស្ទីក Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំឡេង១០ដង និងធ្វើដំណើរក្នុង៣០នាទីបានរយៈចម្ងាយជាង៥៤០០គីឡូម៉ែត្រ។ មីស៊ីលបាលីស្ទីកលឿនជាងសំឡេង Oreshnik នេះ ត្រូវបានប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី ២១វិច្ឆិកា បាញ់ដាក់លើក្រុងឧស្សាហកម្ម Dnepropetrovsk ដែលជាមជ្ឈមណ្ឌលផលិតអាវុធដ៏ ធំមួយរបស់អ៊ុយក្រែន។ លោក វ្លាឌីមៀរ ពូទីន បានថ្លែងតាមសារមួយប្រាប់ពលរដ្ឋរុស្ស៊ីតាមការផ្សាយទូរទស្សន៍ថា «យើងកំពុងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី Oreshnik ដើម្បីឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការផលិត និងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីជាងនៅក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក»។មេដឹកនាំរុស្ស៊ី បានថ្លែងថា មីស៊ីលបាលីស្ទីកលឿនជាងសំឡេង Oreshnik នេះ ធ្វើដំណើរក្នុងល្បឿន Mach 10 ពោលគឺល្បឿនពី ២.៥ ទៅ ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី ឬបានចម្ងាយជាង ៥៤០០គីឡូម៉ែត្រ ក្នុងរយៈពេលកន្លះម៉ោង។ លោកពូទីន បានថ្លែងថា «យើងសន្មត ការប្រើប្រាស់សិទ្ធិអាវុធរបស់យើង ប្រឆាំងនឹងទីតាំងយោធានៃប្រទេសទាំងឡាយណា ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់ពួកគេ បាញ់ ដាក់មកលើទីតាំងរបស់រុស្ស៊ី»។ លោកពូទីនបានព្រមានដល់បណ្តាមេដឹកនាំប្រទេសដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈ ចម្ងាយឆ្ងាយបាញ់ចូលក្នុងទឹកដីរុស្ស៊ី ត្រូវពិចារណារឿងនេះឱ្យបានហ្មត់ចត់។ លោក បានថ្លែងថា […]

គណនី Telegram របស់សមាជិកសភាបារាំងជាច្រើននាក់ កំពុងប្រឈមនឹងករណី Hacked តាមរយៈការក្លែងបន្លំ/បោកប្រាស់

Liny Chan November 22, 2024 22/11/2024

(បរទេស)៖ រដ្ឋសភាបារាំង បានជូនដំណឹងនៅក្នុងអ៊ីមែលមួយទៅកាន់សមាជិកសភានៅថ្ងៃពុធសប្តាហ៍នេះថា គណនី Telegram ជាច្រើនដែលជាកម្មសិទ្ធិរបស់សមាជិកសភាបារាំងត្រូវបាន Hacked ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ POLITICO នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ករណីលួចចូល ឬ Hacked គណនី Telegram នេះត្រូវបានអះអាងថាកើតឡើងដោយការក្លែងបន្លំ/បោកប្រាស់ (ឬ ជាភាសាអង់គ្លេស phishing attacks) ពីពួក Hacker ដោយប្រើឧបាយកលទម្លាក់តំណភ្ជាប់ link ហើយក្នុងនោះមានសមាជិកសភា (MPs) មួយចំនួនបានចុចទៅលើតំណ link ដែលបង្ហាញថា មានរូបថតគ្រូបង្រៀនបឋមរបស់ពួកគេ។តាមរយៈអ៊ីមែលដែលបានផ្ញើទៅសមាជិកសភាបារាំងនៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋសភាបារាំង បានព្រមានឱ្យមានការប្រុងប្រយ័ត្នព្រោះពួក Hacker អាចប្រើគណនីដែលនៅជិតស្និតបំផុត ឬអាចប្រើវិធីសាស្រ្តផ្សព្វផ្សាយដើម្បីដំណើរការលួចចូលគណនី។ គួរជម្រាបថា សមាជិកសភាបារាំងទាំងអស់ត្រូវបានណែនាំឱ្យផ្លាស់ប្តូរពាក្យសម្ងាត់របស់ពួកគេ និងបើកមុខងារ «two-factor» ដើម្បីបង្ការហានិភ័យនៅលើ Telegram។ មុនឈានដល់មានព័ត៌មានអំពីការ Hacked នេះកើតឡើង ការិយាល័យនាយករដ្ឋមន្រ្តីបារាំង ធ្លាប់បានផ្តល់អនុសាសន៍ដែលថា មន្ត្រីរដ្ឋាភិបាលទាំងអស់គួរតែឈប់ប្រើប្រាស់ Telegram ហើយងាកទៅប្រើជម្រើសកម្មវិធីផ្សេង ឬកម្មវិធីក្នុងស្រុកជំនួសវិញ ខណៈកម្មវិធីនេះពុំមានសុវត្ថិភាពគ្រប់គ្រាន់នោះទេ បន្ទាប់ពីមានការចាប់ខ្លួនស្ថាបនិក Telegram […]