ព័ត៌មានអន្តរជាតិ

អតីតមន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលចិនថា ចិននឹងសងសឹកបើលោក ដូណាល់ ត្រាំ ដំឡើងពន្ធគយលើទំនិញចិន

Liny Chan November 18, 2024 18/11/2024

(ប៉េកាំង)៖ លោក ជូ មិន (Zhu Min) អតីតមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិននឹងសងសឹកប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ធ្វើតាមការសន្យារបស់លោកដោយដំឡើងពន្ធ ៦០% លើទំនិញនាំចូលពីចិន នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ លោក Zhu អតីតទេសាភិបាលរងធនាគារកណ្តាលចិនបានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃសុក្រថា «ប្រសិនបើលោក ត្រាំ និងរដ្ឋាភិបាលរបស់លោកពិតជាដកហូតពន្ធ ៦០% លើទំនិញរបស់ប្រទេសចិនមែន ខ្ញុំគិតថា ប្រទេសចិននឹងសងសឹក» និងនាំយកករណីនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបានបន្ថែមថា៖ «មានរឿងជាច្រើនដែលពួកគេអាចធ្វើបាន»។ លោក Zhu មិនបានបញ្ជាក់ពីវិធានការសងសឹកដែលអាចធ្វើឡើងទេ។ ប៉ុន្តែលោកបាននិយាយថា ពន្ធគយនឹងប៉ះពាល់ដល់រូបិយប័ណ្ណចិន ដែលត្រូវបានកំណត់ដោយកម្លាំងទីផ្សារដូចជាពាណិជ្ជកម្មនិងលំហូរមូលធនជាដើម។ លោកបានបន្ថែមថា ពន្ធគយក៏នឹងប៉ះពាល់ដល់តម្រូវការរបស់ចិននូវប័ណ្ណបំណុលរតនាគារសហរដ្ឋអាមេរិកផងដែរ។ ប្រទេសចិនគឺជាម្ចាស់បំណុលបរទេសធំទី២ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ទាប់ពីប្រទេសជប៉ុន ដោយកាន់កាប់បំណុលគិតជាទឹកប្រាក់ប្រហែល ៧៧៥ពាន់លានដុល្លារនៅក្នុងរតនាគារ។ លោក Zhu ដែលបច្ចុប្បន្នគឺជាប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Tsinghua បាននិយាយថា ពន្ធគយ «នឹងប៉ះពាល់ដល់អត្រាប្តូរប្រាក់។ វានឹងប៉ះពាល់ដល់លំហូរមូលធនរបស់ប្រទេសចិន ហើយនឹងប៉ះពាល់ដល់ទំហំប័ណ្ណបំណុលរតនាគារ សហរដ្ឋអាមេរិកដែលចិននឹងទិញ»។ លោក ត្រាំ បានដកហូតពន្ធគយរហូតដល់ ២៥% លើការនាំចូលទំនិញពីប្រទេសចិនក្នុងទឹកប្រាក់ជាង ៣០០ពាន់លានដុល្លារក្នុងពេលដែលគាត់ជាប្រធានាធិបតីអាមេរិក […]

រុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើបណ្តាញអគ្គិសនីអ៊ុយក្រែន បណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ

Liny Chan November 18, 2024 18/11/2024

(កៀវ)៖ រុស្ស៊ី នៅថ្ងៃអាទិត្យនេះបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន ដោយបាញ់មីស៊ីលនិងយន្តហោះដ្រូនរាប់រយគ្រាប់និងគ្រឿង ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និងបំផ្លាញប្រព័ន្ធថាមពលអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ វាជាការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ ការវាយប្រហារនេះ កើតឡើងស្របពេលដែលអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់រដូវរងា និងបន្ទាប់ពីមានការទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ អ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកភាគច្រើន ប៉ុន្តែការវាយប្រហារនេះនៅតែបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនគឺផ្តោតលើកន្លែងផលិតថាមពលដែលផ្គត់ផ្គង់ដល់រោងចក្រយោធា និងឧស្សាហកម្មរបស់អ៊ុយក្រែនប៉ុណ្ណោះ។ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល DTEK របស់អ៊ុយក្រែន បានរាយការណ៍ពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថាមពល និងស្ថានីយផលិតថាមពលរបស់ខ្លួន។ ហើយមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ពីការខូចខាត និងការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ម៉ាក្រុង ថាការវា.យប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន បញ្ជាក់ថាលោក ពូទីន មិនចង់បានសន្តិភាព

Liny Chan November 18, 2024 18/11/2024

(ប៊ុយណូស៊ែ)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា បានបង្ហាញថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនចង់បានសន្តិភាពនោះទេ ហើយក៏មិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចចរចានោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈរូបលោកត្រៀមចាកចេញពីអាហ្សង់ទីន ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីល លោក ម៉ាក្រុង បានសង្កត់ធ្ងន់ដែរថា អាទិភាពរបស់បារាំង នោះគឺបំពាក់អាវុធ គាំទ្រ និងជួយដល់ការតស៊ូរបស់អ៊ុយក្រែន។ នៅពេលត្រូវបានសាកសួរពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ម៉ាក្រុងមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ដោយគ្រាន់តែបន្ថែមថាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនត្រូវតែរួបរួមសាមគ្គីគ្នាលើរបៀបវារៈមួយ នោះគឺដើម្បីសន្តិភាពពិតបា្រកដ ជាសន្តិភាពមួយដែលមិនមែនមានន័យថាអ៊ុយក្រែនត្រូវចុះចាញ់នោះទេ។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតមួយមិនធ្លាប់មានលើអ៊ុយក្រែន ក្នុងពេលជា៣ខែមកនេះ ជាមួយ ការបាញ់មីស៊ីល១២០គ្រាប់ និងដ្រូន៩០គ្រឿង ដោយសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និងបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពល ខណៈរដូវរងាកាន់តែខិតជិត ចូលមកដល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

លោក បៃដិន បើកភ្លើងបៃតង ឱ្យអ៊ុយក្រែនប្រើអាវុធអាមេរិក វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី

Liny Chan November 18, 2024 18/11/2024

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែល នេះជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក​ ចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអាទិត្យ ១៧ ខែវិច្ឆិកា បានឱ្យដឹងទៀតថាអ៊ុយក្រែនមានផែនការដឹកនាំ ការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ តែមិនបានបង្ហើបពីព័ត៌មានលម្អិតអ្វីនោះទេ។ ការសម្រេចចិត្តខាងលើរបស់រដ្ឋបាលលោក បៃដិន ធ្វើឡើងតែជាង២ខែប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ និងបន្ទាប់ពីអ៊ុយក្រែនបានទទូចសុំជាច្រើនខែ មកហើយ ដើម្បីអាចប្រើប្រាស់អាវុធអាមេរិក វាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ បន្ថែមពីលើនេះ ការផ្លាស់ប្ដូរចិត្តនេះទៀតសោត កើតមានឡើងទំនងជាឆ្លើយតបទៅនឹងការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅជួយកងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែ ខាងក្រសួងការបរទេសអាមេរិក និងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអី្វ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់ Reuters។ គួរបញ្ជាក់ថា រុស្ស៉ីបានព្រមានថាខ្លួននឹងចាត់ទុកថាការវាយប្រហារដោយប្រើប្រាស់អាវុធផ្ដល់ដោយអាមេរិក ឬ NATO ពីសំណាក់កងទ័ពអ៊ុយក្រែនលើទឹកដីរបស់ខ្លួន គឺជាការបង្កើន ជម្លោះ។ ជាថ្មីម្ដងទៀត មន្ត្រីជាន់ខ្ពស់រុស្ស៉ីម្នាក់បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន […]

សហរដ្ឋអាមេរិក ផ្អាកជើងហោះហើរទៅកាន់ប្រទេសហៃទី ក្រោយយន្តហោះដឹកអ្នកដំណើរ៣គ្រឿង រងការបាញ់ប្រហារ

Liny Chan November 13, 2024 13/11/2024

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា នឹងផ្អាកជើងហោះហើរស៉ីវិល ទៅកាន់ប្រទេសហៃទី រយៈពេល ១ខែ បន្ទាប់ពីយន្តហោះធុនធំ ៣គ្រឿងរងការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ក្រុមជនអន្ធពាលនៃប្រទេសនេះ អំឡុពេលចូល ឬចាកចេញពីរដ្ឋធានី Port-au-Prince។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ចំណាត់ការរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កើតមានឡើងបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ នៃក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ចេញពីរដ្ឋ Florida ទៅដល់ទីក្រុង Port-au-Prince បានរងការវាយប្រហារដោយគ្រាប់កាំភ្លើង ហើយត្រូវប្តូរទិសដៅទៅកាន់សាធារណរដ្ឋដូមីនីក។ អ្នកបម្រើការលើយន្តហោះម្នាក់ ត្រូវរងរបួសស្រាល ហើយបើតាមរូបភាពបង្ហោះលើអ៉ីនធឺណេត ឃើញមានគ្រាប់កាំភ្លើងជាច្រើន នៅខាងក្នុងយន្តហោះ។ ដោយឡែក យន្តហោះ ២គ្រឿងផ្សេងទៀតដែលចាកចេញពីទីក្រុង Port-au-Prince កាលពីថ្ងៃចន្ទ ក៏ត្រូវបានវាយប្រហារផងដែរ។ យន្តហោះទាំងពីរបានចុះចតដោយសុវត្ថិភាព។ វាជាជើងហោះហើរ JetBlue ទៅកាន់អាកាសយានដ្ឋាន JFK ក្នុងទីក្រុង New York និងជើងហោះហើរ American Airlines ទៅកាន់ Miami សហរដ្ឋអាមេរិក។ […]

លោក ដូណាល់ ត្រាំ ថានឹងតែងតាំងពិធីករទូរទស្សន៍ Fox News លោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិ

Liny Chan November 13, 2024 13/11/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា បាននិយាយថាលោកបានសម្រេចចិត្តជ្រើសរើសពិធីករទូរទស្សន៍ Fox News លោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោក Pete ជាមនុស្សម៉ឺងម៉ាត់ វៃឆ្លាត និងជាអ្នកមានជំនឿពិតប្រាកដលើ America First ហើយដោយមានលោក Pete សត្រូវរបស់សហរដ្ឋអាមេរិកត្រូវបានព្រមាន។ យោធារបស់យើងនឹងអស្ចារ្យម្ដងទៀត ហើយសហរដ្ឋអាមេរិកនឹងមិនដកថយឡើយ»។ គួរបញ្ជាក់ថា លោក Pete Hegseth គឺជាទាហានជើងចាស់អាមេរិកម្នាក់ និងធ្លាប់ប្រឡូកក្នុងសមរភូមិសង្រ្គាមនៅអាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់។ លោកបានចាកចេញពីជួរកងទ័ពអាមេរិក ក្នុងឆ្នាំ២០២១ បន្ទាប់ពីត្រូវបានគេចាត់ទុកជាមនុស្សជ្រុលនិយមម្នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Elon Musk កើបលុយចូលហ៊ោប៉ៅ ៧០ពាន់លានដុល្លារមួយរំពេច ក្រោយ Donald Trump ឈ្នះឆ្នោត

Liny Chan November 13, 2024 13/11/2024

(បរទេស)៖ កំពូលមហាសេដ្ឋីចូលចិត្តធ្វើអ្វីប្លែកពីគេ Elon Musk ជាមនុស្សម្នាក់ដ៏សកម្មអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយបានចាយលុយ១លានដុល្លារជារៀងរាល់ថ្ងៃ ដល់អ្នកបោះឆ្នោតគាំទ្រ Donald Trump រហូតដល់ថ្ងៃបោះឆ្នោតបញ្ចប់ ដែលសរុបជាទឹកប្រាក់គឺចំណាយអស់ខ្ទង់ ១៣០លានដុល្លារ។ ចាយអស់ខ្ទង់រយលានដុល្លារក៏ពិតមែន តែពេលនេះអ្វីដែល Elon Musk ទទួលបានមកវិញ គឺប្រាក់សុទ្ធរបស់លោកស្រាប់តែកើនឡើង ៧០ពាន់លានដុល្លារមកវិញភ្លាមៗ ប៉ុន្មានថ្ងៃប៉ុណោះ ក្រោយជ័យជំនះរបស់ Donald Trump។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk បានកើនឡើង ៧០ពាន់លានដុល្លារបន្ថែមទៀតនៅពេលនេះ គឺដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើង ៣៩% ខណៈការកើនឡើងភាគហ៊ុននេះ គឺបន្ទាប់ពីលោក Donald Trump ទទួលបានជ័យជំនះក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។ ប្រការនេះ ធ្វើឲ្យតម្លៃក្រុមហ៊ុន Tesla នៅលើទីផ្សារភាគហ៊ុនកើនឡើងលើស ១ទ្រីលានដុល្លារ និងបានធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk កើនឡើងដល់ ៣២០ពាន់លានដុល្លារ ជាកំពូលមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតលើពិភពលោក។ គួរជម្រាបថា មហាសេដ្ឋីបច្ចេកវិទ្យា […]

ជប៉ុន នឹងមិនដំឡើងពន្ធលើវិស័យបន្ទះឈីបក្នុងស្រុកឡើយ ផ្ទុយទៅវិញបានផ្តល់ជំនួយ ៦៥ពាន់លានដុល្លារ

Liny Chan November 12, 2024 12/11/2024

(បរទេស)៖ បើ​តាម​លោក Yoji Muto រដ្ឋ​មន្ត្រី​ឧស្សាហ​កម្ម​ជប៉ុននៅ​ថ្ងៃ​អង្គារសប្តាហ៍នេះបាននិយាយថា រដ្ឋាភិបាលជប៉ុនមិនមានគម្រោងដំឡើងពន្ធណាមួយលើវិស័យបន្ទះឈីបក្នុងស្រុកឡើង ដែលការធ្វើបែបនេះគឺដើម្បីជាការផ្តល់ហិរញ្ញប្បទានដល់ផែនការចំនួន ១០ពាន់ពាន់លានយ៉េន (៦៥ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់គម្រោងផលិតឧបករណ៍ពាក់កណ្តាលសម្រេច (Semiconductor) ក្នុងស្រុក និងគម្រោងបញ្ញាសិប្បនិម្មិត AI។ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ការបង្ហើបពីដំណឹងខាងលើពីសំណាក់លោក Yoji Muto បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបង្ហាញជំនួយគាំទ្រក្នុងការជំរុញវិស័យបច្ចេកវិទ្យារបស់ប្រទេស ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលនឹងមិនចេញមូលបត្របំណុលគ្របដណ្តប់ឱនភាព ដើម្បីផ្តល់មូលនិធិដល់ផែនការនោះទេ។ គួរជម្រាបថា ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ននេះកំពុងប្រណាំងគ្នាយ៉ាងស្វិតស្វាញ់ក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសពាក់ព័ន្ធនឹងវិស័យបន្ទះឈីបទំនើប សម្រាប់ប្រើប្រាស់ជាមួយកម្មវិធី AI។ ការបង្កើនកិច្ចគាំទ្ររបស់ទីក្រុងតូក្យូ សម្រាប់វិស័យបន្ទះឈីបខាងលើនេះ ត្រូវបានគេមើលឃើញថា ក៏ផ្អែកលើតម្រូវការក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្រិតថ្នាក់ជាតិ និងតំបន់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ លោក ត្រាំ មានគម្រោងតែងតាំងលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសអាមេរិក

Liny Chan November 12, 2024 12/11/2024

(Reuters)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជ្រើសរើសសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់លោក នៅពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករាខាងមុខ។ នេះបើតាមសារព័ត៌មាន New York Times ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ដោយផ្អែកលើការដកស្រង់សម្ដីពីប្រភពចំនួន៣ New York Times បានឱ្យដឹងទៀតថាការសម្រេចចិត្តខាងលើមិនទាន់ត្រូវបានសម្រេចជាចុងក្រោយនោះទេ ប៉ុន្តែលោក ត្រាំ បានបង្ហាញ ទំនោរជ្រើសរើសយកលោក Rubio ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេស។ កាលពីសប្ដាហ៍មុន នៅពេលត្រូវបានសាកសួរថាតើរូបលោកមានបំណងកាន់តំណែងជាមន្ត្រីជាន់ខ្ពស់ម្នាក់ ក្នុងជួរ រដ្ឋបាលថ្មីរបស់លោក ត្រាំ ដែរឬទេ? លោក Rubio បានប្រាប់ទូរទស្សន៍ CNN ថា «ខ្ញុំតែងតែចាប់អារម្មណ៍លើការងារបម្រើជាតិ»។ គួរបញ្ជាក់ថា​ លោក Marco Rubio មានដើមកំណើតចេញពីគ្រួសារដែលជាជនភៀសខ្លួនគុយបា។ លោកកើតនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida ហើយបានបញ្ចប់ការសិក្សាដោយ ទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Florida ក្នុងឆ្នាំ១៩៩៣៕ ផ្ដល់សិទ្ធិដោយ៖ […]

កូរ៉េខាងជើង ផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ជាមួយរុស្ស៉ី

Liny Chan November 12, 2024 12/11/2024

(សេអ៊ូល)៖ កូរ៉េខាងជើង បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៉ី ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសទាំង២ កាលពីខែមិថុនា កន្លងទៅ ដែលមានចែងពីការធ្វើអន្តរាគមន៍ផ្ដល់ជំនួយ ក្នុងករណីភាគីម្ខាងណាមួយរងការវាយប្រហារប្រដាប់អាវុធ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្ដីរាយការណ៍របស់ KCNA នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកានេះ កើតមានឡើងចំពេលមានការរិះគន់ពីបណ្ដាប្រទេសលោកខាងលិច ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំង២ ដោយក្នុងនោះកូរ៉េខាងជើង ត្រូវបានចោទថាបានបញ្ជូនអាវុធ និងកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ បើតាម​ KCNA មេដឹកនាំកូរ៉េខាងជើង លោក គី​ម ជុងអ៊ុន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្ដល់សច្ចាប័នដល់សន្ធិសញ្ញាជាមួយរុស្ស៉ីកាលពីថ្ងៃចន្ទម្សិលមិញ ហើយសន្ធិសញ្ញានេះដែរនឹងត្រូវ ចូលជាធរមាននៅពេលដែលភាគីទាំង២ ផ្លាស់ប្ដូរឯកសារផ្ដល់សច្ចាប័នគ្នាទៅវិញទៅមក។ គួរបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក៏បានចុះហត្ថលេខារួចហើយដែរលើសន្ធិសញ្ញាខាងលើឱ្យក្លាយជាច្បាប់ជាផ្លូវការ ដែលមានចែងថាប្រទេសទាំង២ ត្រូវផ្ដល់ ជំនួយយោធាឱ្យគ្នាទៅវិញទៅមកភ្លាមៗ និងជំនួយដទៃទៀតដោយប្រើប្រាស់គ្រប់មធ្យោមបាយតាមដែលអាចធ្វើទៅបាន នៅក្នុងករណីដែលភាគីណាមួយស្ថិតក្នុងស្ថានភាព សង្រ្គាម ឬរងការវាយប្រហារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News