ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់រៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា

Liny Chan September 25, 2024 25/09/2024

(បាងកក)៖ ព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់រៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានអនុម័តដោយរដ្ឋសភា កាលពី ដើមឆ្នាំកន្លងទៅនេះ ដោយធ្វើឱ្យថៃក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងទី៣ ក្នុងតំបន់អាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ ភេទដូចគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្រះរាជ្យក្រមរបស់ព្រះមហាក្សត្រត្រូវបានចេញផ្សាយនៅលើព្រឹត្តិប័ត្រ royal gazette របស់ព្រះបរមរាជវាំងថៃ កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ដែលនេះមាន ន័យថាច្បាប់ខាងលើនឹងត្រូវចូលជាធរមានក្នុងរយៈពេល១២០ថ្ងៃ ដែលត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ច្បាប់រៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ក៏ត្រូវបានអនុម័តផងដែរពីព្រឹទ្ធសភាថៃកាលពីខែមិថុនាកន្លងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជើងហោះហើរជាង ៣០ ដែលទៅ និងមកពីទីក្រុង Beirut ត្រូវបានលុបចោល ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

Liny Chan September 25, 2024 25/09/2024

(ប៉េរូត)៖ អាកាសយានដ្ឋានអន្តរជាតិ Rafic Hariri នៅទីក្រុង Beirut បានប្រកាសលុបចោលជើងហោះហើរជាង ៣០ ជើង ទាំងចេញ និងចូល កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា។ ការលុបចោលនេះ កើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ជាលើកទី២ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ យោងតាមគេហទំព័ររបស់អាកាសយានដ្ឋាន ជើងហោះហើរចំនួន ១៥ ដែលហោះចេញពីទីក្រុង Beirut និងជើងហោះហើរចំនួន ២៩ ដែលហោះចូលទីក្រុង Beirut ត្រូវបានលុបចោល។ ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់រួមមាន Qatar Airways, ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍តួកគីផងដែរ។ គួរបញ្ជាក់ថា ការលុបចោលជើងហោះហើរទាំងនេះបង្ហាញពីផលប៉ះពាល់នៃភាពតានតឹងក្នុងតំបន់ និងការព្រួយបារម្ភអំពីសុវត្ថិភាព ដែលជះឥទ្ធិពលដល់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Samsung គ្រោងចាយលុយជិត ២ពាន់លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់រោងចក្រផលិតអេក្រង់ OLED នៅវៀតណាម​

Liny Chan September 24, 2024 24/09/2024

(បរទេស)៖ ប្រទេសវៀតណាម បានក្លាយជាទីផ្សារបច្ចេកវិទ្យាដ៏លេចធ្លោរបំផុត និងកំពុងទាក់ទាញវិនិយោគិនបរទេសទៅវិនិយោគនៅទីនោះ។ យ៉ាងណាមិញនៅថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Display Co គ្រោងនឹងបោះទុនប្រមាណ​ ១.៨ពាន់លានដុល្លារបន្ថែមទៀតសម្រាប់សាងសង់រោងចក្រមួយនៅឆ្នាំនេះនៅក្នុងប្រទេសរបស់ខ្លួន ដែលគិតមកទល់ពេលការវិនិយោគសរុបរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងបានកើនឡើងដល់ជាង ២២ពាន់លានដុល្លារឯណោះ។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រោងចក្រថ្មីនេះ នឹងត្រូវបានសាងសង់ឡើងសម្រាប់ផលិតអេក្រង់ OLED សម្រាប់រថយន្ត និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត»។ រោងចក្រថ្មីនេះ នឹងមានទីតាំងនៅសួនឧស្សាហកម្ម Yen Phong ក្នុងខេត្ត​ Bac Ninh ភាគខាងកើតទីក្រុងហាណូយ និងនៅជិតរោងចក្រអេឡិចត្រូនិកដែលមានស្រាប់របស់ Samsung។ សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung វៀតណាម ដោយបានគូសបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ការវិនិយោគបរទេស និងការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងតំបន់។ ទន្ទឹមនឹងនេះ​ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ផងដែរថា អាជ្ញាធរខេត្ត Bac Ninh និង Samsung […]

លោក ហ្សេលេនស្គី អះអាងថាអ៊ុយក្រែន ខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី​

Liny Chan September 24, 2024 24/09/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រទេសរបស់លោកកំពុងខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ខណៈអំពាវនាវឱ្យ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាដៃគូផ្សេងទៀតបន្តផ្ដល់ការគាំទ្រសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC News ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា។ លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «ខ្ញុំគិតថាយើងកំពុងខិតកាន់តែកៀកនឹងសន្តិភាពដែលយើងកំពុងគិតដល់។ យើងកំពុងខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាម»។ ក្នុងសម្ភាសន៍នោះដែរ មេដឹកនាំអ៊ុយក្រែនរូបនេះ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងប្រទេសជាដៃគូដទៃទៀតបន្តផ្ដល់ការគាំទ្រដល់ទីក្រុងកៀវ។ កន្លងមក លោក ហ្សេលេនស្គី បាននិយាយថាមានតែការប្រកាន់ជំហរឱ្យរឹងមាំតែប៉ុណ្ណោះ ទើបអាចបង្ខំឱ្យលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បញ្ឈប់សង្រ្គាម ហើយបានទទូចទៀតផងឱ្យ រុស្ស៉ីដកកងទ័ពទាំងអស់ចេញពីអ៊ុយក្រែន និងស្ដារឡើងវិញនូវខ្សែបន្ទាត់ព្រំដែនក្រោយសូវៀតរលំរលាយ។ ចំណែក លោក ពូទីន វិញ បានបញ្ជាក់ថាកិច្ចចរចាសន្តិភាពអាចធ្វើទៅបាន លុះត្រាតែអ៊ុយក្រែនយល់ព្រមកាត់ទឹកដីមួយផ្នែកធំនៃតំបន់ភាគខាងកើត និងភាគខាងត្បូងរបស់ខ្លួនឱ្យរុស្ស៉ី និងបោះបង់ចោលមហិច្ឆតាចង់ក្លាយជាសមាជិក NATO។ គួរបញ្ជាក់ថា លោក ហ្សេលេនស្គី នៅពេលនេះកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងដើម្បីធ្វើបទបង្ហាញពីផែនការសង្រ្គាមដែលលោក ផ្ទាល់ហៅថាផែនការជ័យជម្នះទៅកាន់លោក ចូ […]

UPDATE: លីបង់ថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានបណ្ដាលឱ្យមនុស្សបាត់បង់ជីវិតកើនដល់ ៤៩២នាក់

Liny Chan September 24, 2024 24/09/2024

(ហ្ស៊េរុយសាឡិម)៖ ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងនឹងគោលដៅរាប់ពាន់កន្លែង របស់ក្រុមហេសបូឡា កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា បានកើនដល់៤៩២នាក់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។ តាមក្រសួងសុខាភិបាលលីបង់ មនុស្សយ៉ាងហោច ៤៩២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ ២៤នាក់ និងស្ត្រី៤២នាក់ ខណៈ១៦៤៥នាក់បានរងរបួស។ ចំណែក មនុស្ស ២៦ ០០០នាក់បានរត់ភៀសខ្លួន ដើម្បីគេចចេញពីការវាយប្រហារតាមរបស់អ៉ីស្រាអែល។ មន្ត្រីលីបង់ម្នាក់ ក៏បានបញ្ជាក់ដែរថានេះគឺជាតួលេខអ្នកស្លាប់ដោយសារ អំពើហិង្សាដ៏ច្រើនបំផុតមួយ គិតចាប់តាំងពីសម័យសង្រ្គាមស៊ីវិលក្នុងប្រទេសលីបង់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០មក។ ក្រសួងសុខាភិបាលលីបង់បន្ថែមថា ការវាយប្រហារ របស់អ៉ីស្រាអែលបានធ្លាក់ចំផ្ទះ មន្ទីរពេទ្យ រថយន្ដសង្រ្គោះបន្ទាន់ និងរថយន្ដនៅតាមដងផ្លូវដែលកំពុងព្យាយាមរត់គេចចេញពីការវាយប្រហារ។ ខាងអ៉ីស្រាអែលឯណោះវិញ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជនលីបង់ ដោយបញ្ជាក់ដូច្នេះថា «សង្រ្គាមរបស់ អ៉ីស្រាអែលមិនមែនប្រឆាំងនឹងពួកអ្នកនោះទេ ប៉ុន្តែគឺប្រឆាំងនឹងហេសបូឡា ហើយហេសបូឡាបានប្រើប្រាស់អ្នកទាំងអស់គ្នាជាខែលការពារជាយូរណាស់មកហើយ»។ គួរបញ្ជាក់ថា ក្រោយធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សានៅតាមបណ្ដោយព្រំដែនភាគខាងត្បូងរបស់ខ្លួន ជិតមួយឆ្នាំមកនេះ អ៉ីស្រាអែលបច្ចុប្បន្នបានផ្លាស់ប្ដូរ ការផ្តោតទៅលើព្រំដែនភាគខាងជើងជាប់ជាមួយលីបង់វិញ ជាទីដែលអ៉ីស្រាអែល និងហេសបូឡា បានបាញ់ផ្លោងគ្រាប់ដាក់គ្នាស្ទើរជារៀងរាល់ថ្ងៃ ចាប់តាំងពី សង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ […]

ទើបចេញបានប៉ុន្មានថ្ងៃ ពេលនេះ iPhone 16 Pro Max ជាប់ចំណាត់ថ្នាក់លេខ៤ ជាស្មាតហ្វូនមានកាមេរ៉ាខ្លាំង

Liny Chan September 24, 2024 24/09/2024

(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសលក់ស្មាតហ្វូនត្រកូល iPhone 16 នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលគិតមកទល់នឹងពេលនេះ គឺបានមិនដល់១សប្តាហ៍ផង។ អ្វីដែលគេចាប់អារម្មណ៍ នៅពេលនេះ iPhone 16 Pro Max ត្រូវបានគេចាត់ចំណាត់ថ្នាក់ឈរនៅលេខរៀងទី៤ ក្នុងនាមជាស្មាតហ្វូនដែលមានកម្រិតកាមេរ៉ាខ្លាំង តាមពីក្រោយស្មានហ្វូនរបស់ក្រុមហ៊ុន Android ៣ផ្សេងទៀត។ បើតាមការចេញផ្សាយពីគេហទំព័រ Patently Apple បានឲ្យដឹងថា iPhone 16 Pro ជាប់ចំណាត់ថ្នាក់ទី៤ លើការធ្វើតេស្តកាមេរ៉ា ដោយ DXOMARK ខណៈចំណាត់ថ្នាក់នេះគឺ តាមរយៈការធ្វើតេស្តយ៉ាងម៉ត់ចត់ទៅលើការផលិតរូបភាព និងវីដេអូ ជាមួយនិងលក្ខខ័ណ្ឌពន្លឺគ្រប់ស្ថានភាពនៅលើមេរ៉ាគោលទំហំ 48MP និងទៅលើកាមេរ៉ា 48MP Ultra-Wide និងមួយគ្រាប់ចុងក្រោយមានទំហំ 12MP Telephoto នោះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro Max គឺទទួលបាននូវពិន្ទុ ១៥៧ ដោយឈរនៅលើលេខរៀងទី៤ នៃតារាងស្មាតហ្វួនដែលមានកាមេរ៉ាខ្លាំងរបស់ DxOMark។ […]

ចិនណែនាំឱ្យពលរដ្ឋខ្លួន ចាកចេញពីអ៉ីស្រាអែលឱ្យបានឆាប់ តាមតែធ្វើទៅបាន

Liny Chan September 23, 2024 23/09/2024

(ប៉េកាំង)៖ ចិនបានទទូចឱ្យពលរដ្ឋខ្លួន ដែលកំពុងស្ថិតក្នុងប្រទេសអ៉ីស្រាអែល ចាកចេញពីទីនោះឱ្យបានឆាប់ តាមតែអាចទៅរួច គ្រាដែលភាពតានតឹងបានកើនឡើងកម្តៅជាខ្លាំង រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) នៃប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ស្ថានទូតចិននៅអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យកន្លងទៅថា នាពេលនេះ ស្ថានការណ៍នៅតាម​បណ្តោយព្រំប្រទល់អ៉ីស្រាអែល-លីបង់ គឺមានសភាពតានតឹងជាខ្លាំង ដោយជម្លោះយោធាកំពុងកើតមានកាន់តែញឹកញាប់ឡើងៗ។ ស្ថានទូតចិនបានបន្ថែមថា ស្ថានការណ៍សន្តិសុខ ក្នុងប្រទេសអ៉ីស្រាអែល នៅបន្តមានលក្ខណៈយ៉ាប់យ៉ឺន ស្មុគស្មាញ និងពិបាកស្មាន ដូច្នេះហើយស្ថានទូតទទូចឱ្យ ពលរដ្ឋចិនទាំងអស់នៅអ៉ីស្រាអែល ត្រឡប់មកមាតុប្រទេសវិញ ឬផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព។ កាលពីខែមុន ចិនក៏បានណែនាំឱ្យពលរដ្ឋខ្លួន ចាកចេញពីលីបង់ ផងដែរ។ គួរបញ្ជាក់ថា អ៉ីស្រាអែលនិងហេសបូឡា បានព្រមានបង្កើនសកម្មភាពវាយប្រហារដាក់គ្នា កាន់តែខ្លាំងថែមទៀត បើទោះបីជា មានការអំពាវនាវពីអន្តរជាតិ ឱ្យភាគីទាំងពីរ បោះជំហានថយក្រោយ កុំបណ្តាលឱ្យជម្លោះផ្ទុះទៅជាសង្រ្គាមពេញទំហឹង ក៏ដោយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើភាគខាងត្បូងទីក្រុង Beirut បានផ្តាច់ជីវិត ប្រធានកងកម្លាំងពិសេសរបស់ហេសបូឡា។ ការវាយប្រហារនោះទៀតសោត កើតមានឡើងក្រោយករណីផ្ទុះឧបករណ៍ទាក់ទង​របស់ក្រុមហេសបូឡា […]

មនុស្ស ៦នាក់បាត់បង់ជីវិត ក្រោយគ្រោះទឹកជំនន់វាយប្រហារភាគកណ្ដាលប្រទេសជប៉ុន

Liny Chan September 23, 2024 23/09/2024

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ បានរាយការណ៍ថាគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្ដាលប្រទេសជប៉ុន បាន សម្លាប់មនុស្សយ៉ាងហោច ៦នាក់ និង២នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើខេត្ត Ishikawa កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ជាមួយកម្ពស់ទឹកភ្លៀង ៥៤០មីលីម៉ែត្រ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Wajima ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។ ក្រុមមន្ត្រីក្នុងខេត្ត Ishikawa ស្ថិតនៅបណ្ដោយឆ្នេរនៃសមុទ្រជប៉ុន ក៏បាននិយាយដែរថាស្ថានភាពរបស់មនុស្ស ៨នាក់ផ្សេងទៀត មិនទាន់កំណត់បាននៅឡើយទេ ខណៈគិតត្រឹមព្រឹកថ្ងៃចន្ទនេះមនុស្ស ៤០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ រីឯផ្លូវជាច្រើននៅក្នុងតំបន់នេះត្រូវបាន បិទខ្ទប់ដោយសារគ្រោះរអិលបាក់ដី។ គួរបញ្ជាក់ថា ខេត្ត Ishikawa កាលពីដើមឆ្នាំកន្លងទៅនេះ ក៏បានរងគ្រោះដោយសារការរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងហោច ៣៧៤នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ថានឹងមិនឈរឈ្មោះជាថ្មីឡើយ បើចាញ់ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា

Liny Chan September 23, 2024 23/09/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងមិនឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតី ជាលើកទី៤ទៀតនោះទេ ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Full Measure របស់លោកស្រី Sharyl Attkisson ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា។ នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹងឈរឈ្មោះប្រកួតប្រជែងសាជាថ្មីនៅ៤ឆ្នាំក្រោយដែរឬទេ ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ លោក ត្រាំ បាននិយាយថា «ពិតណាស់ ខ្ញុំនឹងមិនឈរឈ្មោះនោះទេ…ប៉ុន្តែសង្ឃឹមថាយើងនឹងទទួលបានជ័យជម្នះ»។ គួរបញ្ជាក់ថា លទ្ធផលស្ទង់មតិកាលពីពេលថ្មីៗនេះ បានបង្ហាញថាលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា នៅតាមរដ្ឋសំខាន់ៗមួយចំនួនដែលអាចនឹងកំណត់ថាតើនរណានឹងទទួលបានជ័យជម្នះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សិង្ហបុរីបង្កើនសមត្ថភាពនាំចូលថាមពលអគ្គិសនីតាមបណ្តាញកិច្ចព្រមព្រៀងថ្នាក់តំបន់

Nisaiy KP September 22, 2024 22/09/2024

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីកំពុងបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងក្នុងការនាំចូលថាមពលស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ក្នុងគោលបំណងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយ អាជ្ញាធរទីផ្សារថាមពលរបស់ប្រទេសសិង្ហបុរីនិងក្រុមហ៊ុន Keppel Ltd. ថា ដំណាក់កាលទី២ នៃគម្រោងសមាហរណកម្មថាមពល ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន ឬហៅថាកិច្ចព្រមព្រៀង LTMS-PIP នឹងមើលឃើញលំហូរអគ្គិសនីកើនឡើងរហូតដល់ ២០០មេហ្គាវ៉ាត់។ វិធានការនេះបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកចក្ខុវិស័យយូរអង្វែងនៃបណ្តាញថាមពលក្នុងតំបន់ដែលអនុញ្ញាតឱ្យសមាជិកទាំង១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាអាស៊ានធ្វើពាណិជ្ជកម្មអគ្គិសនី។ ការរៀបចំបណ្តាញថាមពលលើតំបន់នេះមានន័យថា កង្វះខាតថាមពលនៅកន្លែងមួយអាចត្រូវបានបំពេញបន្ថែមដោយទីន្លែងដែលសម្បូរថាមពល។ សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ការបង្កើនសមត្ថភាពថាមពលរបស់សង្ហបុរីនេះនឹងនាំមកនូវថាមពលបន្ថែមពីប្រទេសម៉ាឡេស៊ីទៅសិង្ហបុរី។ អាជ្ញាធរថាមពលសិង្ហបុរីក៏បានផ្តល់ការបន្តអាជ្ញាប័ណ្ណនាំចូលអគ្គិសនីរបស់ក្រុមហ៊ុន Keppel សម្រាប់រយៈពេលពីរឆ្នាំទៀតផងដែរ។ កិច្ចព្រមព្រៀង LTMS-PIP បានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២២ ដើម្បីនាំយកថាមពលពីវារីអគ្គីសនីរហូតដល់ ១០០មេហ្គាវ៉ាត់ពីប្រទេសឡាវទៅកាន់ប្រទេសសិង្ហបុរីតាមរយៈប្រទេសថៃ និងម៉ាឡេស៊ី។ ការណ៍នេះគឺជាលើកដំបូងហើយដែលអគ្គិសនីបានធ្វើដំណើរឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្ដល់សិទ្ធិដោយ៖ Freshnews