ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់នូវព្រឹទ្ធាចារ្យគុនបុរាណខ្មែរ ប្រកបដោយវីរភាពដ៏ឧត្ដុង្គឧត្តមមួយរូបរបស់កម្ពុជា

Liny Chan June 5, 2025 05/06/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកស្រី អ៊ុក ពង្សបុប្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវ ព្រឹទ្ធាចារ្យគុនបុរាណខ្មែរ ប្រកបដោយវីរភាពដ៏ឧត្ដុង្គឧត្តមមួយរូបរបស់កម្ពុជា ដែលបានលះបង់បូជាកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីមិនខ្លាចនឿយហត់ ក្នុងការខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងរក្សាទុកគុនល្បុក្កតោបុរាណខ្មែរជាឯកសារដ៏មានតម្លៃ ស្របតាមក្បួនខ្នាត់ត្រឹមត្រូវ។ លោកព្រឹទ្ធាចារ្យក្រមាមាស បានបណ្ដុះបណ្តាលយុវជនជំនាន់ក្រោយ បានដឹកនាំការប្រកួត និងបានផ្សព្វផ្សាយគុនល្បុក្កតោ ឱ្យទទួលបានភាព ល្បីល្បាញរន្ទឺលើឆាកអន្តរជាតិ រហូតទទួលបានការចុះក្នុង […]

អភិបាលខេត្តកណ្ដាល ចុះពិនិត្យទីតាំងភ្នំព្រះរាជទ្រព្យ គ្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍មួយនេះឲ្យរឹតតែស្អាតឡើង

Liny Chan June 5, 2025 05/06/2025

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យសិក្សាទៅលើការកសាងតំបន់ភ្នំព្រះរាជទ្រព្យនេះ ឲ្យរឹតតែល្អស្អាតឡើង ដោយប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តឲ្យរឹតតែច្រើនឡើងៗ។ គ្រាដែលដែលចុះពិនិត្យគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ កាលពីថ្ងៃទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥, អភិបាលខេត្តបានថ្លែងថា តំបន់ភ្នំព្រះរាជទ្រព្យគឺជារមណីយដ្ឋាន មួយបែបប្រវត្តិសាស្ត្រ ដូច្នេះយើងត្រូវតែអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់នេះ ឱ្យប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងសម្រាប់រៀបចំនៅពិធីបុណ្យជាតិធំៗក្នុងតំបន់នេះផងដែរ។ លោកបានបន្ថែមថា ក្រៅពីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យប្រទាក់ក្រឡាគ្នាហើយនោះ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវតែមានសោភ័ណភាព មានរុក្ខជាតិបៃតងចំរុះ បន្ថែមពីនេះរដ្ឋបាលខេត្តកណ្ដាល បានត្រៀមរៀបចំនូវឧទ្យានសាធារណៈ និងលំហបៃតង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយនៅតំបន់នេះផងដែរ ហើយការរៀបចំឱ្យមានឧទ្យានសាធារណៈ និងលំហរបៃតងនេះ ក្រោមការផ្ដួចផ្ដើមពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ មានរោងចក្រថ្មីចំនួន ២១កន្លែង ក្នុងទំហំវិយោគប្រមាណជាង ៦៩លានដុល្លាអាមេរិក

Liny Chan June 5, 2025 05/06/2025

(តាកែវ)៖ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ មានរោងចក្រចំនួន ២១កន្លែង ត្រូវបានបង្កើតឡើងថ្មីៗនៅទូទាំងខេត្តតាកែវ ហើយបើគឹតពីទំហំទឹកប្រាក់នៃគម្រោងវិនិយោគ បង្កើតរោងចក្រនេះមានជាង ៦៩លានដុល្លារ។ ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវ គ្រឿង ម៉ាស៊ីនសម្ភារ បរិក្ខាវត្ថុធាតុដើម និងវត្ថុធាតុដើមផ្សំ សម្រាប់បម្រើការងាររោងចក្រ នៅខេត្តតាកែវ។ នាឱកាសនោះលោក ញ៉ែម ស្រស់ បានថ្លែងថា ខេត្តតាកែវទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ីបើករោងចក្រចំនួន ២១កន្លែង នៅទូទាំងក្រុងស្រុកទាំង១០ក្នុងខេត្តតាកែវ ក្នុងទំហំទុនវិនិយោគជាង ៦៩លានដុល្លារ ដោយបានផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ១៥,៥១៧នាក់។ បើតាមលោកអភិបាលរងខេត្តតាកែវ, កត្តាដែលនាំឲ្យខេត្តតាកែវ អាចស្រូបទាញអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនក្នុងខេត្តតាកែវកាន់តែច្រើនឡើង ដោយសារខេត្តតាកែវមានសក្ដានុពលគ្រប់បែបយ៉ាង ជាពិសេសក្រោមការដឹកនាំ របស់លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានខឹតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើន ក្នុងការអូសទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកឲ្យចូលមកបណ្ដាក់ទុន ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចខេត្តមានភាពល្អប្រសើរ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ហើយភាពរីកចម្រើនទាំងអស់នេះក៏មានការចូលរួម ពីមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួមជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ […]

អ្នកនាំពាក្យក្រសួងសាធារណការ ឆ្លើយតបនឹងមតិយោបល់របស់សាធារណជន ពាក់ព័ន្ធនឹងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿន

Liny Chan June 5, 2025 05/06/2025

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺជុំវិញចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពាក់ព័ន្ធនឹងការចង់បានភ្លើងបំភ្លឺផ្លូវនៅលើផ្លូវល្បឿនលឿននេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឆ្លើយតបនឹងមតិយោបល់របស់សាធារណជនពាក់ព័ន្ធ​នឹងការបំពាក់ភ្លើងបំភ្លឺ​តាមដងផ្លូវល្បឿនលឿននេះ លោក ផន រឹម បានបញ្ជាក់ដូចនេះថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ មានដូចជា៖ ១៖ ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើក​ភ្លើងបំភ្លឺផ្លូវ​ខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។ ២៖ ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង ទោចក្រយាន(កម្លាំងក្រោម៥០០CC) ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺផ្លូវជាធម្មតា គឺរចនាឡើងដើម្បីសម្រួល​ដល់អ្នកថ្មើរជើរ និងទោចក្រ ឬត្រីចក្រយានក្នុងករណីគ្មានពន្លឺបញ្ចាំង ឬខ្សោយពន្លឺ។ ៣៖ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ព្រមទាំងគិតគូរអំពីបរិស្ថាន និងផលប៉ះពាល់ផ្សេងៗជាយថាហេតុ ម៉្យាងវិញទៀតបង្គោលភ្លើងត្រូវមានចន្លោះកំណត់ ពន្លឺដែលបំភ្លឺតាមផ្លូវអាចមានការបំភ្លឺមិនស្មើគ្នា ខ្លះភ្លឺខ្លះងងឹត។ ក្នុងការបើកបរដោយល្បឿនលឿន ការប្រែប្រួលពន្លឺបែបនេះអាចធ្វើឱ្យភ្នែកអស់កម្លាំង ឆាប់ហត់ និងបង្កការងងុយក្នុងការបើកបរ ដែលអាចបណ្តាលឱ្យមានហានិភ័យលើសុវត្ថិភាពចរាចរណ៍។ការមិនដំឡើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវគឺជាការអនុវត្តតាមគោលការណ៍និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ៕ […]

រាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ បង្ហាញជំហរចំពោះដំណោះស្រាយព្រំដែនជាមួយថៃ, ទោះបីជាប្តឹងទៅ ​ICJ ក៏កម្ពុជា នៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូត

Liny Chan June 5, 2025 05/06/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បង្ហាញជំហរចំពោះដំណោះស្រាយព្រំដែនជាមួយថៃដោយបញ្ជាក់ថា ទោះបីជាប្តឹងទៅ ​ICJ ក៏កម្ពុជា នៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូតជាមួយភាគីថៃ ហើយនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ប៉ុន្តែចំណុចទាំង៤ ដែលកម្ពុជាបានប្តឹងទៅ ICJ នឹងមិនស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំខាងមុខនេះឡើយ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង។ ចាប់តាំងពីទទួលបានឯករាជ្យមកលើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើន ប៉ុន្តែកម្ពុជាតែងផ្តល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ទោះបីជាខណៈខ្លះ ប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្តាយនូវអាយុជីវិតទាហានដ៏អង់អាចក្លាហានរបស់យើង ដែលឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបាន ស្តែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្តីឱ្យកម្ពុជាឈ្នះម្តង នៅឆ្នាំ ១៩៦២ និងឈ្នះម្តងទៀតនៅឆ្នាំ ២០១៣ នៅក្នុងជម្លោះព្រំដែន ជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា […]

ទូរទស្សន៍ល្បីរបស់កូរ៉េ SBS ចាប់អារម្មណ៍បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍កម្ពុជា

Liny Chan June 5, 2025 05/06/2025

(សាធារណរដ្ឋកូរ៉េ)៖ ក្នុងឱកាសដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Kim Yong Jae និងក្រុមការងារពីបណ្តាញទូរទស្សន៍ SBS កូរ៉េ។ ជំនួបនេះ ដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងការគាំទ្ររបស់ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា អំពីគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើ វិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ព្រមទាំងការរៀបចំដំណើររបស់ក្រុម Influencers ដ៏ល្បីប្រចាំទូរទស្សន៍មកទស្សនាស្វែងយល់ ពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសទេសភាពដ៏ល្អប្លែកមួយបែបទៀតរបស់កម្ពុជានៅក្នុងរដូវកាលបៃតង (Green Season)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនវិវាទនៅតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្ដរជាតិរួចហើយ កាលពីថ្ងៃទី២ ខែមិថុនា

Liny Chan June 5, 2025 05/06/2025

(ភ្នំពេញ)៖ ដោយមិនបង្អង់យូរឡើយ រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភា និងព្រឹទ្ធសភា បានបញ្ជូនវិវាទរវាងកម្ពុជា-ថៃ នៅតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តុច និងប្រសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) រួចរាល់ហើយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការសម្រេចបញ្ជូនបញ្ហាវិវាទនៅតំបន់ទាំង៤នេះទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ នៅទីក្រុងឡាអេ ដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។ បើតាមសេចក្ដីថ្លែងការណ៍ដដែលនេះ, តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍ នៃការធានាបាននូវដំណោះស្រាយ មួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការ ICJ នៅទីក្រុងឡាអេ។ តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិន មានការដោះស្រាយនោះទេ។ […]

ឥណ្ឌូនេស៉ី គាំទ្រកម្ពុជាចំពោះការសម្រេចយកសំណុំរឿងព្រំដែនជាមួយថៃ ទៅ ICJ

Liny Chan June 4, 2025 04/06/2025

(ភ្នំពេញ)៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា បានបង្ហាញការគាំទ្រកម្ពុជាចំពោះការសម្រេចយកសំណុំរឿងព្រំដែនជាមួយប្រទេសថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៉ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៉ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៉ី។ លោកឯកអគ្គរដ្ឋទូត បានថ្លែងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលកំពុងមានបញ្ហាជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ។ ជាមួយគ្នានេះ លោកបានថ្លែងថា កន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេនេះផងដែរ។ «នេះជាដំណោះស្រាយដ៏ល្អមួយ»។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ។ សូមរំលឹកថា តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោយពីត្រឡប់ពីបំពេញ បេសកកម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ ថ្នាក់ដឹកនាំកងទ័ពនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់ នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស […]

សម្តេចតេជោ ហ៊ុន សែន គ្រោងចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងតិច ១០លានដុល្លារ បង្កើតកន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីមកសិក្សាក្នុងរាជធានីភ្នំពេញ

Liny Chan June 4, 2025 04/06/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាស​ចំណាយថវិកាផ្ទាល់ខ្លួន និងគ្រួសាររង្វង់ប្រមាណ១០លានដុល្លារ ដើម្បី​សាង​​សង់កន្លែងស្នាក់នៅ (អន្តេវាសិកដ្ឋាន) ជូនដល់និស្សិតជាស្ត្រីដែល​ឡើង​​មកសិក្សានៅរាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងជំនួប​ជាមួយ​ប្រតិ​ភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីបណ្ឌិត អុឹង កន្ថាផាវី នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេច​​តេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការ​ស្នាក់​នៅ។ សម្តេចតេជោ បានបញ្ជាក់ថា ពេលនៅជានាយករដ្ឋមន្ត្រី ពេលសម្តេច​ចុះ​ទៅតាមខេត្តសម្តេចតែងគិតគូរពីការសាងសង់កន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ប៉ុន្តែនៅរាជធានីភ្នំពេញមិនទាន់មានការសាងសង់នៅឡើយ​ទេ។ បើតាមសម្តេចតេជោ កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីនេះ គ្រោងសាងសង់លើផ្ទៃដីទំហំប្រមាណ២ហិកតា ដោយចំណាយថវិកាប្រមាណជា ១០លានដុល្លារ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះ មិនប្រើថវិកាជាតិនោះឡើយ គឺប្រើថវិកាសម្តេច និងក្រុមគ្រួសារ ដើម្បីបន្សល់ជាមរតកជូនដល់និស្សិតជាស្ត្រី។ សម្តេចតេជោ បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គថា ស្ថានីយទូរ​ទស្សន៍​​បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។ […]

៥ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៣៤ម៉ឺនតោន បានចំណូលជាង ២៥២លានដុល្លារ ខណៈនាំចេញស្រូវជាង ៣លានតោនបានចំណូល ៧៤០លានដុល្លារ

Liny Chan June 4, 2025 04/06/2025

(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ ២០២៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩ តោន គិតជាទឹកប្រាក់បានចំនួន ២៥២.៣០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការនាំចេញអង្ករជាង ៣៤ម៉ឺនតោននេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤៩ ៧០០ តោន គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ៣០ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹម បូព៌ា […]