ព័ត៌មានជាតិ

ច្រកព្រំដែនទាំង៣ កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា

Nisaiy KP June 1, 2025 01/06/2025

(ឧត្តរមានជ័យ)៖ ស្ថានភាពច្រកព្រំដែន កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានបើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០២៥ ខណៈប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២ ចេ​ញចូល និងឆ្លងកាត់ដោះដូរទំនិញគ្នា ដោយគ្មានបញ្ហាអ្វីឡើយ។​ សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។​ លោក រ៉ែម ផល្លាវី ប្រធានច្រកអន្តរជាតិ «ជាំ» បានថ្លែងប្រាប់ឱ្យដឹងថា នៅព្រឹកនេះច្រកអន្តរជាតិជាំ បើកដំណើរការជាធម្មតា អត់មានការបិទដូចពាក្យចចាមអារាមនោះទេ។​ លោកថា សម្រាប់ច្រកកអន្តរជាតិជាំ បើកជូនប្រជាពលរដ្ឋឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ គឺជាថ្ងៃណាត់ដោះដូរទំនិញគ្នា រវាងប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២។​ សរុបជារួម ច្រកព្រំដែនអន្តរជាតិទាំង៣ នៃខេត្តឧត្តរមានជ័យ គឺបើកដំណើរការឆ្លងកាត់ជាធម្មតា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

មន្ដ្រីជាន់ខ្ពស់របស់ថៃ ចេញមកច្រានចោលព័ត៌មានថា ថៃបានបិទច្រកចេញចូលព្រំដែនជាមួយកម្ពុជា និងអំពាវនាវពលរដ្ឋកុំជឿតាមការផ្សាយរបស់សារព័ត៌មាន

Nisaiy KP June 1, 2025 01/06/2025

(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ Matichon បានអះអាងថា រដ្ឋាភិបាលមិនបានបិទច្រកចេញចូលព្រំដែនជាមួយប្រទេសកម្ពុជានោះឡើយ និងបានច្រានចោលព័ត៌មានប្រឌិតដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ លោក ចិរ៉ាយុ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា ក្រោយហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពថៃ-កម្ពុជា រដ្ឋាភិបាលថៃមិនបានបិទច្រកទ្វារព្រំដែនណាមួយនោះទេ ពោលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចបន្ដធ្វើដំណើរបានដូចធម្មតា។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងជឿតាមការចេញផ្សាយព័ត៌មានប្រឌិត ដោយត្រូវរង់ចាំការចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាលថៃ។ ការចេញមកបញ្ជាក់ការពិតនេះ ដើម្បីឆ្លើយតបជាមួយការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា ច្រកទ្វារព្រំដែនអន្តរជាតិចំនួន៦ និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០ជាមួយភាគីកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន។ ដោយឡែក លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ដែលបានឆ្លើយឆ្លងជាមួយមន្ដ្រីទំនាក់ទំនងព្រំដែនថៃ-កម្ពុជា បានអះអាងថា រហូតមកទល់ពេលនេះមិនមានការបិទច្រកទ្វារឆ្លងកាត់ណាមួយ ដូចការចុះផ្សាយរបស់សារព័ត៌មានថៃចុះផ្សាយនោះឡើយ។ មន្ដ្រីទំនាក់ទំនងព្រំដែនថៃ-កម្ពុជា បានប្រាប់លោក គឹម សុវណ្ណា ទៀតថា ភាគីថៃក៏ពុំមានបទបញ្ជាពីថ្នាក់លើឲ្យបិទច្រកទ្វារណាមួយនោះដែរ។ នេះបើយោងតាមលិខិតរបស់លោក គឹម សុវណ្ណា ដែលបានផ្ញើទៅកាន់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងបុរស ២នាក់ឲ្យនៅក្រៅឃុំវិញ ករណីវាយតប់គ្នាបន្ដិចបន្តួចនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ, ភាគីសងខាងសម្របសម្រួលគ្នា និងដកពាក្យបណ្ដឹង

Nisaiy KP June 1, 2025 01/06/2025

(ភ្នំពេញ)៖ លោក ស សំណាង ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឲ្យបុរស២នាក់ ពាក់ព័ន្ធករណីហិង្សានៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅក្រៅឃុំបណ្ដោះអាសន្ត ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ការដោះលែងនេះ ក៏ដោយសារតែភាគីសងខាងបានសម្រុះសម្រួលគ្នារួចរាល់ និងភាគីដើមបណ្ដឹងយល់ព្រមដកពាក្យប្ដឹង។ នេះបើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញននិងលិខិតដកពាក្យបណ្ដឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ។ សូមជម្រាបថា ករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានកើតឡើងនាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៥កន្លងទៅ ដោយសារតែទំនាស់ប៉ះទង្គិចពាក្យសំដីគ្នាបន្តិចបន្តួចទៅវិញទៅមក ទើបឈានដល់ការវាយគ្នាគ្នាបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «កូនខ្មែរឥឡូវមានសមត្ថភាពខាងបច្ចេកវិទ្យា អាចផលិតបាននូវកម្មវិធីនានាជាច្រើន ដែលយើងគួរតែមានមោទនភាព»

Liny Chan May 31, 2025 31/05/2025

(ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កូនខ្មែរនាពេលបច្ចុប្បន្ន អាចផលិតបាននូវកម្មវិធីនានា ខាងបច្ចេកវិទ្យា ដែលយើងគួរតែមានមោទនភាពនូវអ្វីដែលយើងធ្វើបាននាពេលបច្ចុប្បន្ន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបានរៀបរាប់ថា ពេលនេះកម្ពុជាយើង អាចឈានទៅប្រើប្រាស់បច្ចេកវិទ្យា Robot បាន ហើយទៅថ្ងៃមុខយើងកំពុងតែជំរុញខាង AI ខាងឌីជីថលផ្សេងៗទៀត។ កូនខ្មែរយើងអាចធ្វើបាន Software ច្រើនណាស់ ដែលយើងមិនចាំបាច់ទិញកូដ ឬកម្មវិធីពីបរទេសដូចមុនទៀតឡើយ។ សម្តេចបានឧទាហរណ៍អំពីកម្មវិធីគ្រប់គ្រងគណនីដូចផ្សារឡាគី ដែលកាលមុនទិញពីប្រទេសសិង្ហបុរី២០-៣០ម៉ឺនដុល្លារ ប៉ុន្តែឥឡូវកូនខ្មែរគូសឱ្យបាន។ សម្តេចបានបញ្ជាក់ទៀតថា «ខ្មែរយើងមិនអន់ទេ កសាងអង្គរ កសាងអ្វីៗបាន សំខាន់មានឱកាស អីចឹងហើយពេលដែលចប់សង្គ្រាម យើងមានឱកាសរៀនសូត្រ ប្រព័ន្ធអប់រំយើងកាន់តែល្អ យើងមិនទាន់ល្អឥតខ្ចោះទេ តែយើងកំពុងខិតខំ កូនខ្មែរយើងចេញទៅប្រកួតគណិតវិទ្យា ប្រកួត Robot នៅក្រៅប្រទេសឈ្នះ»។ សម្តេចបានបន្តថា កម្មវិធីមួយដែលក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ […]

ក្រសួងបរិស្ថានរកឃើញរោងចក្រកែច្នៃស្បែកគោ បង្ហូរសារធាតុខ្លាញ់អណ្តែត និងមានក្លិនស្អុយបំពុលតំបន់ទឹកសាធារណៈជាថ្មី នៅក្នុងស្រុកព្រៃនប់

Liny Chan May 31, 2025 31/05/2025

(ព្រះសីហនុ)៖ ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. កែច្នៃស្បែកគោ នៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរកឃើញជាថ្មីទៀត បានបញ្ចេញសំណល់រាវបំពុលព្រែកធម្មជាតិ នៅក្នុងមូលដ្ឋានក្បែរក្រុមហ៊ុន។ ករណីបំពុលនេះកើតឡើងនៅពេល ក្រុមហ៊ុនបានបើកដំណើរការផលិតកម្មសាកល្បង ក្រោយពេលអនុវត្តវិធានការច្បាប់កន្លងមក ដើម្បីធ្វើតេស្តសមត្ថភាពអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលទើបនឹងកែលម្អរួច ហើយបានបង្ហូរសំណល់រាវចូលអូរផ្អាវ និងតាមបំពង់ទុយោ ចូលទៅក្នុងព្រែកកំពង់ស្មាច់ផងដែរ។ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញ សំណល់រាវដែលបានបង្ហូរចេញនោះ មានលក្ខណៈពណ៌ខ្មៅប្រផេះ មានសារធាតុខ្លាញ់អណ្តែត និងមានក្លិនស្អុយ និងបានប៉ះពាល់ដល់ការរស់ប្រជាពលរដ្ឋ និងមានត្រីចញ្ចឹមក្នុងបែរពុលងាប់អស់ជាច្រើន។ ជារួមក្រុមហ៊ុនពុំបាន ដាក់ដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសឡើយ និងបានលួចបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលព្រែកកំពង់ស្មាច់ បង្កការបំពុលយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។ សកម្មភាពរបស់ក្រុមហ៊ុននេះ បានប្រព្រឹត្តល្មើលនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧ និងមាត្រា៦៤៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ គឺត្រូវអនុវត្តវិធានការចំពោះក្រុមហ៊ុន ដូចខាងក្រោម៖ ១-ដកហូតរាល់លិខិតអនុញ្ញាតដែលចេញដោយក្រសួងបរិស្ថានទាំងអស់ ព្រោះក្រុមហ៊ុនមិនបានគោរពតាមវិធានការច្បាប់ ដែលក្រុមហ៊ុនធ្លាប់បានបំពុលព្រែកកំពង់ស្មាច់ម្តងរួចមកហើយ ក្នុងខែមេសា ឆ្នាំ២០២៤២-បញ្ឈប់ច្រវាក់ផលិតកម្មដែលបញ្ចេញសំណល់រាវ។៣-ត្រូវរុះរើបំពង់ទុយោបង្ហូរសំណល់រាវចេញឱ្យអស់ជាបន្ទាន់ ដោយបានស្នើឱ្យអាជ្ញាធរឃុំ តាមដានការអនុវត្តរហូតបញ្ចប់ជាស្ថាពរ និងត្រូវធ្វើរបាយការណ៍ពីការអនុវត្តករណីនេះ។៤-ត្រូវពីន័យអន្តរការណ៍និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាតទៅតាមការគណនារបស់មន្ត្រីជំនាញ។៥-ត្រូវធ្វើការស្តារទឹកអូរ […]

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការអគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី

Liny Chan May 31, 2025 31/05/2025

(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការអគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី។ បងប្អូនប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅអាវុធហត្ថរាធានីភ្នំពេញ ឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។ តាមរយៈផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដើរតាមសម័យកាលថ្មី បន្ថែមលើការទទួលបណ្តឹងបន្ទាន់២៤ម៉ោង តាមរយៈទូរស័ព្ទ Hotline 1291 ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការដាក់ពាក្យបណ្តឹងដោយផ្ទាល់ នៅអាវុធហត្ថរាជធានីភ្នំពេញ ឥឡូវនេះកាន់តែ ងាយស្រួលបំផុត ដោយអង្គភាពបានដាក់ឲ្យដំណើរការ កន្លែងទទួលពាក្យបណ្តឹងនៅជាប់ក្លោងទ្វារចូលតែម្តង សំខាន់បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងសមរម្យប្រកបដោយផាសុកភាព មានម៉ាស៊ីនត្រជាក់ មន្ត្រីជំនាញទទួលស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់សម្ភារបម្រើសេវា និងរចនាបថតុបតែង មិនចាញ់ធនាគារឬសណ្ឋាគារលំដាប់ផ្កាយឡើយ ហើយការដាក់ពាក្យបណ្ដឹង គឺមិនមានការបង់ប្រាក់ដាច់ខាត»។ តាមរយៈការបង្ហោះសារមួយនេះ យើងអាចនិយាយបានថា ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដែលត្រូវការអន្តរាគមន៍ក៏ដូចជាដាក់ពាក្យបណ្ដឹងផ្ទាល់ ទៅកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងទទួលបានការបម្រើសេវាមិនខុសបំណងឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមគ្នាលើកទឹកចិត្តគាំទ្រកងទ័ព

Liny Chan May 31, 2025 31/05/2025

(តូក្យូ, ជប៉ុន)៖ ថ្លែងចេញពីទឹកដី នៃប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បើមិនបានជួយអ្វីទេ គឺសូមត្រឹមរួមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព នោះគឺជាការស្នេហាជាតិហើយ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលស្រលាញ់កងទ័ព អ្នកដែលស្រលាញ់អាយុជីវិតរបស់កងទ័ព គ្រួសារទ័ពដែលព្រួយបារម្ភអំពីជីវិតប្ដី ជីវិតឪពុក ជីវិតបងប្អូនដែលនៅជួរមុខ សូមរួមគ្នា ដើម្បីលើកទឹកចិត្ដ បងប្អូនកងទ័ពយើង»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះបញ្ហាព្រំដែន ទុកកិច្ចការការងារនេះ ឲ្យរាជរដ្ឋាភិបាល និងកងទ័ពរបស់យើងរួមគ្នាដោះស្រាយ ហើយរឿងព្រំដែននេះ គណៈកម្មាធិការជាតិដោះស្រាយព្រំដែនចម្រុះ នឹងជួបគ្នានៅចុងខែមិថុនា ដើម្បីធ្វើការចរាចរគ្នាបន្ដទៀត។ បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានតែសត្រូវទេ ដែលព្យាយាមផ្សាយព័ត៌មានបំបាក់ទឹកចិត្តកងទ័ព​

Liny Chan May 31, 2025 31/05/2025

(ជប៉ុន)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការងឿងឆ្ងល់ចំពោះបំណងក្រុមប្រឆាំង ដែលព្យាយាមបំបាក់ទឹកចិត្តកងទ័ព នៅពេលដែលកម្ពុជាកំពុងមានបញ្ហាព្រំដែន ខណៈពេលមានសង្គ្រាមទ័ពសត្រូវ តែងតែព្យាយាមផ្សាយពីទិន្នន័យអ្នកស្លាប់របួស ដើម្បីបំបាក់ទឹកចិត្តទ័ពម្ខាងទៀត។ ការថ្លែងបែបនេះរបស់សម្ដេចបានធ្វើឡើង នៅក្នុងឱកាសដែរសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ សម្ដេចបវរធិបតី បានបញ្ជាក់ថា ទឹកចិត្តកងទ័ពសំខាន់ខ្លាំងណាស់ ដែលទាមទារឱ្យមានការគិតគូរឱ្យបានច្បាស់លាស់ ទាំងការទទួលយកព័ត៌មាន និងផ្សាយព័ត៌មានផ្សេងៗ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ។ សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅលើសមរភូមិ អ្នកដែលឆ្លងកាត់ប្រយុទ្ធមិនថា ជំនាន់មុនឬឥលូវភាគីម្ខាងតែងតែបំប៉ោងនូវការស្លាប់របួសរបស់ភាគីម្ខាងទៀត ដើម្បីបំបាក់ស្មារតីម្ខាងទៀត តែខ្លួនឯងអត់បង្ហាញទេ បើស្លាប់១០ប្រាប់ថាមួយ។ ឥលូវប៉ុន្មានថ្ងៃហ្នឹងកាសែតថៃមានដែលបង្ហាញថា គេមានរបួសស្លាប់ប៉ុន្មាននាក់ទេ? គេអត់ទេ គេប្រាប់តែយើងតែបងប្អូនយើងមួយចំនួនគាត់ថា សិទ្ធិក្នុងការសម្ដែងមតិខំទៅយក គាត់ថាឃើញទេ ខ្មែរលាក់ខ្ញុំទៅយកពីថៃមកផ្សាយ»។ ករណីនេះសម្ដេចបានចោទជាសំណួរថា៖ «តើបងប្អូនមានចេតនា ឬក៏មិនយល់ពីចិត្តសាស្រ្តកងទ័ព ខំបង្ហាញអំពីការបាត់បង់របស់កងទ័ពរបស់យើង។ ក្រសួងការពារជាតិ ការគ្រប់គ្រងព័ត៌មាននេះគឺសំខាន់ណាស់។ […] នេះគឺជាកត្តាសំខាន់ រឿងការចេញព័ត៌មានអំពីការរបួសស្លាប់ក្រសួងការពារជាតិ ត្រូវចេញមិនមែនជាការលក់ព័ត៌មានទេ ប៉ុន្តែការគិតគូរ ទិន្នន័យ បូកនឹងពេលវេលាឱ្យបានច្បាស់លាស់»។ ជាមួយគ្នានេះសម្ដេចបានអំពាវនាវឱ្យគោរពគោលការណ៍កងទ័ព […]