ព័ត៌មានជាតិ

ក្រសួងការបរទេស៖ កម្ពុជាសម្រេចផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់

Nisaiy KP March 30, 2025 30/03/2025

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ា ដែលបានជួបគ្រោះឧបទ្ទវហេតុរញ្ជួយដី ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួស ព្រមទាំងបង្កការខូចខាតជាច្រេីនអនេក។ តាមការបញ្ជាក់ខាងលើ ឱ្យដឹងថា ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃអាទិត្យនេះបានសម្រេចថា កម្ពុជានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រទេសមីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ជម្រៅត្រឹម១០គីឡូម៉ែត្រ បានវាយប្រហារនៅ ភាគពាយព្យពីទីក្រុង Sagaing កណ្តាលប្រទេសមីយ៉ាន់ម៉ា៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

ដំណឹងរីករាយ! សត្វស្លាបជាច្រើនក្បាល កំពុងពង និងញាស់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ

Nisaiy KP March 30, 2025 30/03/2025

(តាកែវ)៖ សត្វស្លាបជាច្រើនក្បាល និងច្រើនប្រភេទ កំពុងពង ញាស់ និងធំធាត់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឡើងនៅឆ្នាំ២០១៦ មានភូមិសាស្ត្រក្នុងខេត្តតាកែវ មានផ្ទៃដីជាង៨ពាន់ហិកតា។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ មានដូចជា សត្វចង្កៀលខ្យង សត្វរនាលពណ៌ សត្វក្រសារប្រផេះ សត្វក្រសារធ្នង់ សត្វខ្វែក និងសត្វកុក។ បច្ចុប្បន្នតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបជាច្រើនកំពុងពង ញាស់ ហើយកូនសត្វខ្លះទៀតកំពុងធំធាត់យ៉ាងល្អផងដែរ។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស បានចុះល្បាតនិងបង្ហោះដ្រូនដើម្បីពិនិត្យស្ថានភាពទីតាំងសត្វស្លាបពងកូនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។ តាមរយៈការបង្ហោះដ្រូន និងការពិនិត្យរបស់មន្ត្រីឧទ្យានុរក្ស បានឱ្យដឹងថា តំបន់ការពារទេសភាព កំពុងកូនសត្វចង្កៀលខ្យងរាប់ពាន់ក្បាលបានញាស់ធំធាត់អាចហើរបាន និងមួយចំនួនពុំទាន់អាចហើរបានទេ។ បន្ថែមពីនោះ មានកូនសត្វរនាលពណ៌ប្រមាណជា១៥០ក្បាលបានលូតលាស់ធំធាត់ដោយមួយចំនួនអាចហើរបាន ទុំដើមឈើជិតៗនោះ នឹងមួយចំនួនទៀតពុំទាន់អាចហើរបានទេ, សត្វក្រសារប្រផេះប្រមាណជា១៣០សប្បុក បានញាស់ធំធាត់ដុះរោមអាចឈរលើសំបុកបាន តែពុំទាន់អាចហើរបានទេ។ ក្រៅពីនោះ សត្វក្រសារធ្នង់ សត្វខ្វែក សត្វកុក កំពុងក្រាបពងនឹងមួយចំនួនកំពុងកាច់សប្បុក។ តាមរយៈទិន្នន័យនេះ បញ្ជាក់ថា បឹងព្រែកល្ពៅ ពិតជាសារៈសំខាន់ទ្រទ្រង់ជីវិតសត្វស្លាបគ្រប់រដូវកាល និងជាបន្ទាយសត្វស្លាបពងកូនដ៏ធំមួយក្នុងខេត្តតាកែវ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គ្រោះធម្មជាតិ! ផ្ទះរបស់ពលរដ្ឋ ១០ខ្នង នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានរងការខូចខាតស្ទើទាំងស្រុង ដោយសារបាតុភូតខ្យល់កន្ទ្រាក់

Nisaiy KP March 30, 2025 30/03/2025

(បាត់ដំបង)៖ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោមបាតុភូត ភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានបណ្តាលឱ្យផ្ទះ​របស់ប្រជាពលរដ្ឋចំនួន ១០ខ្នង ស្ថិតនៅក្នុង ៥ភូមិ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានរងការខូចខាតស្ទើទាំងស្រុង សំណាងមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។ របាយការណ៍របស់រដ្ឋបាលស្រុកគាស់ក្រឡ បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ១៤:៣០នាទីរសៀល មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ទា្រក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ឃុំ លើ ៥ភូមិ ស្មើនឹង ១០ខ្នងផ្ទះក្នុងនោះ៖ ឃុំឆ្នាល់មាន់ ចំនួន ៤ភូមិ ស្មើនឹង ៩ខ្នងផ្ទះ រួមមាន៖ * ភូមិឆ្នាល់មាន់ ចំនួន ០៣ខ្នង១៖ ឈ្មោះ អ៊ូច ឃឿន ភេទប្រុស អាយុ៦៤ឆ្នាំ ខូចខាតផ្ទះទំហំ ៣ម ×៤ម អស់ស័ង្កសីចំនួន ១១សន្លឹក ប្រវែង៣ម៉ែត្រ បន្ទុកគ្រួសារមានចំនួន ៧នាក់ ស្រី ៣នាក់២៖ ឈ្មោះ ហ៊ាន […]

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ស្តីពីគ្រោះមហន្តរាយ រញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ

Nisaiy KP March 30, 2025 30/03/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីគ្រោះមហន្តរាយ រញ្ជួយដីនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រថៃ តាមរយៈសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានការរន្ធត់ចិត្តជាខ្លាំង ដែលបានទទួលដំណឹងពីការស្លាប់ និងរបួសជាច្រើននាក់ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេស មីយ៉ាន់ម៉ា និងថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ក្នុងគ្រានៃទុក្ខសោកដ៏ក្រៀមក្រំនេះ និងសូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅជាមួយ ក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករបួសទាំងឡាយបានឆាប់ជាសះស្បើយ។ តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា និងថៃ រាជរដ្ឋាភិបាលកម្ពុជាកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាដែលអាចមានគ្រោះថ្នាក់នៅក្នុងគ្រោះ មហន្តរាយនេះ។ បើតាមអ្នកនាំពាក្យ, មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថា មានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីនេះទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ជជែកគ្នាអំពីការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ

Nisaiy KP March 30, 2025 30/03/2025

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំពិភាក្សាការងារលើរបៀបវារៈជាច្រើន ក្នុងនោះ ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រី ក្នុងវិស័យអប់រំ ជាកិច្ចការឆ្ពោះទៅមុខដែលគួរកត់សម្គាល់ តាមរយៈការពិភាក្សាលើ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ និងការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ ជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ជាពិសេសការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ធ្វើយ៉ាងណាធានាដល់អនុវត្តស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។ ក្នុងពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សំដៅដល់ការជ្រើសមន្ត្រី ដែលមានគុណវុឌ្ឍិជាក់លាក់ ស្របតាមផែនការ និងស្របតាមគោលដៅការងារដែលត្រូវបំពេញ។ ទន្ទឹមនេះ ក្រសួងអប់រំ​ យុវជន និងកីឡា បានរៀបចំចងក្រងមុខតំណែងរួចរាល់ ផ្អែកលើមុខងារស្នូល​ មុខងាររង និងមុខងារគាំទ្រ សម្រាប់បន្តពិភាក្សា។ ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការគ្រប់គ្រងមន្ត្រីក្នុងបរិបទជាប្រព័ន្ធនិយោជន៍ ពោលជាមន្ត្រីដែលមិនស្ថិតក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល តែនឹងទទួលបានបៀវត្សស្របតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន និងទទួលបានអត្ថប្រយោជន៍ប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងមន្ត្រីរាជការស៊ីវិលដែរ។ ក្នុងរបៀបវារៈនៃការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ ពោលគឺការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ ក្រសួងទាំងពីរបានជជែកគ្នា ផ្អែកលើគំនិតផ្តួចផ្តើមមួយរបស់ក្រសួងមុខងារសាធារណៈ ដែលគំនិតនេះក៏បានដើរ​ស្របជាមួយ​គោលដៅវែងឆ្ងាយ​របស់ក្រសួងអប់រំ យុវជន និងកីឡា។ គំនិតផ្តួចផ្តើមនេះ […]

ក្រសួងបរិស្ថាន សំណូមពរសាធារណជន តាមដានគុណភាពខ្យល់ប្រចាំថ្ងៃ តាមរយៈចូលទៅកាន់វេបសាយ និងប្រព័ន្ធ APP ឈ្មោះ CGS SPA

Liny Chan March 29, 2025 29/03/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសំណូមពរដល់សាធារណជនតាមដានគុណភាពខ្យល់ប្រចាំថ្ងៃ តាមរយៈចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងប្រព័ន្ធ APPឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ខណៈស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣៧.៧៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តមណ្ឌលគីរី ខេត្តកែប និង ខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តរតនគិរី […]

រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា

Liny Chan March 29, 2025 29/03/2025

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie នឹងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរំពឹងថា នឹងជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀតផងដែរ។ ព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie មកព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលមានស្រាប់រវាងកម្ពុជា និងលុចសំបួ៕ ផ្ដល់សិទ្ធ ិដោយ៖ Fresh News

Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ

Liny Chan March 29, 2025 29/03/2025

(បរទេស)៖ ថ្មីៗនេះចៅក្រមអាមេរិក បានច្រានចោលការប៉ុនប៉ងរបស់ Elon Musk ក្នុងការច្រានចោលបណ្តឹងចោទប្រកាន់មួយពីបទបោកប្រាស់អតីតម្ចាស់ភាគហ៊ុន Twitter ជុំវិញការពន្យាពេលនៃការលាតត្រដាងភាគហ៊ុនរបស់គាត់នៅក្នុង Twitter ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា X។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។ ចៅក្រមស្រុកអាមេរិកលោក Andrew Carter នៅទីក្រុង Manhattan បាននិយាយថា ម្ចាស់ភាគហ៊ុនបានចោទប្រកាន់ថា Musk ដែលឥឡូវនេះជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump មានបំណងប្រព្រឹត្តការក្លែងបន្លំតាមរយៈឯកសារបទប្បញ្ញត្តិមិនត្រឹមត្រូវ បង្ហោះ Tweet បំភាន់ពីអនាគតរបស់ Twitter និងប្រើយុទ្ធសាស្រ្ត «ស្ងាត់ៗ» ដើម្បីបង្កើតភាគហ៊ុន Twitter របស់គាត់។ Carter ក៏បានច្រានចោលការអះអាងមួយចំនួនដែលបានស្នើឡើងផងដែរ។ ខណៈគណៈកម្មការមូលបត្រអាមេរិក ក៏កំពុងប្តឹងលោក Musk ជុំវិញការលាតត្រដាងព័ត៌មានយឺតយ៉ាវនេះ។ ដោយឡែកសម្រាប់ព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបង្ហាញនោះទេ ដោយមេធាវីរបស់ Musk នៅមិនទាន់មានការឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ។ ដើមបណ្តឹងដែលដឹកនាំដោយ Oklahoma Firefighters Pension and Retirement System បាននិយាយថា Musk […]

សិស្សថ្នាក់ភាសាបារាំងវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ផ្តួលសិស្សវៀតណាម ដណ្តើមលេខ១ ពីការប្រកួតបញ្ចេញមតិជាសាធារណៈលក្ខណៈអន្តរជាតិ ធ្វើនៅម៉ាឡេស៊ី

Naren March 29, 2025 29/03/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះលើបណ្តាញសង្គមបង្ហាញយុវសិស្សពីររូប អមដោយពាន មេដាយ និងលិខិតបញ្ជាក់ពីការចូលរួមប្រកួតរបស់ពួកគេផងដែរ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា យុវសិស្សពីរនាក់នេះ ជាបេក្ខជននិងបេក្ខនារីឆ្នើមមកពីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងតំណាងឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់លេខ១ ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈ (Concours d’éloquence) លក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សា ធ្វើឡើងនៅទីក្រុកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា នៅវគ្គផ្ដាច់ព្រ័ត្រ យុវសិស្សឆ្នើមទាំងពីររូបប្រកួតទល់នឹងក្រុមបេក្ខជនមកពីប្រទេសវៀតណាម។ ជ័យជម្នះយុវជនឆ្នើមទាំងពីររូប ទទួលបានស្លាកសញ្ញាឡាប៊ែលហ្រ្វង់(LabelFrancÉducation)៕ ផ្តល់សិទ្ធិដោយ៖ Fresh News