ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមេសាខាងមុខនេះ

Liny Chan March 22, 2025 22/03/2025

(ភ្នំពេញ)៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមការបញ្ជាក់ឱ្យដឹងនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលលោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យ​សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើ​អាចប្រព្រឹត្តទៅបានយ៉ាង​រលូនតាមផែនការ ដែលបានគ្រោងទុក។ ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំ បំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នា​ឱ្យបានជិតស្និទ្ធ​ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គណៈកម្មការអន្តរក្រសួង ចុះពិនិត្យការអនុវត្តគម្រោងវិនិយោគរបស់បណ្តាកោះ ឆ្នេរ និងរមណីយដ្ឋាននានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ

Liny Chan March 22, 2025 22/03/2025

(ព្រះសីហនុ)៖ គណៈកម្មការអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កោះ និងឆ្នេរនានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច រួមទាំងអាជ្ញាធរដែនដីផង ក្នុងភូមិសាស្ត្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ការចុះពិនិត្យខាងលើ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង, ការផ្តល់មតិយោបល់លើផ្នែកបច្ចេកទេស ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិន សម្តៅជំរុញការអនុវត្តគំរោងស្របតាមខ្លឹមសារនៃកិច្ចសន្យា និងដើម្បីរៀបចំរបាយការណ៍បូកសរុបគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនៃការបំពេញភារកិច្ចនេះដែរ គណៈកម្មការអន្តរក្រសួងក៏បានឆ្លៀតចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិក កងការពារកោះតាងលេខ៣ ដែលបានឈរជើងនៅមូលដ្ឋានកោះតាងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បាន៩៥%, ចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើការក្នុងខែកក្កដានេះ

Liny Chan March 22, 2025 22/03/2025

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដែល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង ៩០នាក់ និង ៥៦ស្ថាប័នធ្វើដំណើរទស្សនៈកិច្ចសារព័ត៌មានទៅកាន់ ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ បើតាមប្រសាសន៍របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់, នៅក្នុងខែកក្កដាខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) នឹងធ្វើការផ្លាស់ប្ដូរទាំងស្រុងរួមទាំង ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងបើកដំណើរការសារជាថ្មី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខែកក្កដាឆ្នាំ២០២៥។ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បញ្ជាក់ថា នៅក្នុងរយៈពេល […]

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បំភ្លឺករណីម៉ូតូបុករថយន្ដ បណ្ដាលឲ្យបាត់បង់ជីវិត ៣នាក់ នៅស្រុកភ្នំស្រួច, អ្នកបើកបរត្រូវតំណាងអយ្យការសម្រេចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

Liny Chan March 22, 2025 22/03/2025

(កំពង់ស្ពឺ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុករថយន្ដ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយបានធ្វើការវាស់វែង ប្រមែប្រមូលភស្តុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញនីតិវិធីកំណត់ដោយច្បាប់សុក្រឹតត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អរវាងអ្នកបើកបររថយន្តឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចបានបន្ត បំពេញការងារតាមជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចយ៉ាងសុក្រឹតបំផុត។ បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលភស្តុតាង និងប្រភពព័ត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្តរួចមកសមត្ថកិច្ចរកឃើញថា អ្នកបើកម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស៣នាក់ លើសចំនួនកំណត់របស់ច្បាប់ និងបើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្ហូតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត១គ្រឿង ដែលកំពុងធ្វើដំណើរបើកបរ បញ្ច្រាសទិសគ្នា បង្កជាគ្រោះថ្នាក់បណ្តាលឲ្យស្លាប់ខ្លួនឯង […]

ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករមកទស្សនា

Liny Chan March 21, 2025 21/03/2025

(សៀមរាប)៖ សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា។ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គឺជាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នឹងបានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាង២ម៉ឺននាក់ តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា។ សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកនេះដែរ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបានផង​ដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកបណ្ឌិត ម៉ុង ឫទ្ធី៖ នៅឆ្នាំ២០២៦ កម្ពុជានឹងមានរោងចក្រផលិតជីខ្លួនឯង ក្នុងទំហំទឹកប្រាក់ ២០លានដុល្លារ

Liny Chan March 21, 2025 21/03/2025

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាល​ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទូទាំងខេត្តកំពង់ឆ្នាំង។ ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោក-លោកស្រី សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ៧ ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត អញ្ជើញចូលរួមជិត៧០០នាក់។ លោកបណ្ឌិត ម៉ុង ឬទ្ធី បានផ្ដាំផ្ញើសូរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូ អំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការរបស់យើង នៅគ្រប់ទីកន្លែង ប្រកបដោយមនោសញ្ចេតនា នឹករលឹកយ៉ាងជ្រាលជ្រៅផងដែរ។ ទន្ទឹមនឹងនោះ លោកបណ្ឌិតបានកោតសរសើរ​ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានខិតខំយកអស់ពីកម្លាំង កាយចិត្តបម្រើប្រជាពលរដ្ឋ និងរក្សានូវសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយភាពសុខដុមរមនា នៅគ្រប់មូលដ្ឋាន ក្រោមដំបូលសន្តិភាពនាពេលបច្ចុប្បន្ននេះ។ លោកបណ្ឌិត បានលើកឡើងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ក្នុងវិស័យកសិកម្ម […]

ចិន ប្រាប់អាមេរិកឱ្យការពារសិទ្ធិនិស្សិតជនជាតិចិន ចំពោះមុខការរឹតបន្តឹងសន្តិសុខ

Liny Chan March 21, 2025 21/03/2025

(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានទាមទារឱ្យមានការការពារ សម្រាប់និស្សិតចិននៅសហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិសភា ស្នើឱ្យសាកលវិទ្យាល័យអាមេរិកចំនួន ៦ ប្រគល់ព័ត៌មានលម្អិតមួយចំនួនធំអំពីនិស្សិតចិន ដោយលើកឡើងពី កង្វល់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥។ លោក John Moolenaar ប្រធានគណៈកម្មាធិការទប់ស្កាត់ចិននៃសភាតំណាងរាស្រ្តអាមេរិក បានផ្ញើលិខិតមួយ ទៅកាន់សាកលវិទ្យាល័យចំនួន ៦ ដូចជា Carnegie Mellon, Purdue, Stanford, the University of Illinois, the University of Maryland និង the University of Southern California ដើម្បីស្នើសុំព័ត៌មានពីនិស្សិតចិន ដែលសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់។ លោក​ក៏បាន​ចោទប្រកាន់​ស្ថាប័នទាំងនោះថា ​កំពុងធ្វើឱ្យការស្រាវជ្រាវ របស់អាមេរិកប្រឈមហានិភ័យ​ ជា​ថ្នូរ​នឹង​ការ​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា និស្សិតចិនដែលកំពុងសិក្សានៅអាមេរិក […]

លោក Bun Park ចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយផ្សាយព័ត៌មានបំភ្លៃការពិតទាក់ទងនឹងពាក្យ «សន្តិភាព»

Liny Chan March 21, 2025 21/03/2025

(ភ្នំពេញ)៖ លោក Bun Park ជាបុគ្គលពូកែទ្រឹស្តីនៅតាមបណ្តាញសង្គម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចូលខ្លួនមកបំភ្លឺតាមការហោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពន្យល់អំពីអត្ថន័យ នៃពាក្យ «សន្ដិភាព»។ ក្នុងការចូលបំភ្លឺនោះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំណុះផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានពន្យល់អំពីអត្ថន័យនៃពាក្យ «សន្ដិភាព» ហើយក៏បានធ្វើកិច្ចសន្យាជាមួយលោក Bun Park ឲ្យបញ្ឈប់បង្ហោះព័ត៌មានបំភ្លៃការពិត នៅលើបណ្ដាញទំនាក់ទំនងសង្គមតទៅទៀត។ ក្រោយពីសមត្ថកិច្ចជំនាញ បានសាកសួររួចរាល់ ក៏បានអនុញ្ញាតឲ្យ លោក Bun Park ត្រឡប់ទៅកាន់គេហដ្ឋានវិញ។ ក្រោយបញ្ចប់ការសួរនាំ និងពន្យល់ពាក្យ «សន្តិភាព» រួចមក នៅពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោក ប៊ុន ផាក ក៏បានបង្ហោះខ្លឹមសារនៅតាមបណ្តាញសង្គមដោយ កោតសសើរ នូវការអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគណនេយ្យភាព។ លោកបានបញ្ជាក់ថា «ខ្ញុំបាទបានយល់ដឹងកាន់តែទូលំទូលាយពីអត្ថន័យពាក្យថា «សន្តិភាព» គឺទទួលបានយ៉ាងលំបាក ដោយមានការលះបង់សាច់ស្រស់ឈាមស្រស់ពីសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូប និងការពលីរបស់ទាហាន […]

គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅនៅលើផ្លូវលេខ១ បើកការដ្ឋានសាងសង់ហើយ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាតនោះទេ

Liny Chan March 21, 2025 21/03/2025

(ភ្នំពេញ)៖ គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជនរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ កម្មវិធីដំណើរទស្សនកិច្ចការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដា្ឋនគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ បានរៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក UENOAtsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ គម្រោងសាងសង់សង់ស្ថានីយបូមទឹកឆៅកោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដែលទទួលផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ក្រុមហ៊ុនអូរវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC)។ ក្រោយពីទទួលបានការគាំទ្រពេញទំហឹង ពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកិច្ចសហការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រោមស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើកិច្ចសន្យា «ស្ដីពីការស្ដារឡើងវិញ នូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរា មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ២៦,៦លានដុល្លារអាមេរិក សម្រាប់អនុវត្តការងារ រួមមាន សេវាទីប្រឹក្សាបច្ចេកទេសសាងសង់ស្ថានីយបូមទឹកឆៅ មានសមត្ថភាពបូមទឹកសរុប ៤៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពបន្ថែមនាពេលអនាគត […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេ មានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ!

Liny Chan March 21, 2025 21/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនកញ្ជើធ្លុះនោះទេ យើងមានប្រាក់ខែបើកជូនមន្រ្ដីរាជការមិនឲ្យយឺតយ៉ាវនោះឡើយ។ ជាក់ស្ដែងសម្រាប់ខែមេសា ឆ្នាំ២០២៥នេះ យើងនឹងបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ ដែលជាការបើកប្រាក់ខែឌុប បូករួមទាំងប្រាក់ឧបត្ថម្ភ យើងមិនកញ្ជើធ្លុះនោះទេ ព្រោះការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើង គឺច្បាស់លាស់ណាស់។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញចូលរួម សម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ឥឡូវនេះយើងកំពុងរៀបចំប្រាក់សោធន សម្រាប់អ្នកគ្រូ-លោកគ្រូ សង្ឃឹមថា នៅថ្ងៃខាងមុនយើងនឹងជួយដោះស្រាយឲ្យកាន់តែល្អប្រសើរឡើង។ ជាការពិតលោកគ្រូ-អ្នកគ្រូ ដែលចូលសោធនយើងមិនបានបោះបង់គាត់ចោលនោះឡើយ ដូចមន្រ្ដីរាជការដំបូងដែលជាបន្ទករបស់យើង ដែលត្រូវរែកទាំង២គឺទាំងមន្រ្ដីថ្មី និងមន្រ្ដីចាស់ ដោយបានគិតគូរទាំងសុខភាព ប្រាក់បៀវត្ស និងសោធន ដោយបានតម្លើងប្រាក់បៀរវត្ស​ជាប្រចាំផងដែរ។ សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា ជាក់ស្ដែងសម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ក៏យើងមិនភ្លេចដែរគឺប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល សម្រាប់ខែមេសានេះ។ សម្រាប់ខែមេសានេះផងដែរ យើងនឹងបើកប្រាក់ខែឌុបតែម្ដងជូនអ្នកគ្រូលោកគ្រូ មន្រ្ដីរាជការទាំងអស់ និងបូកបន្ថែមប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល របស់រាជរដ្ឋាភិបាលបន្ថែមទៀត ដោយបើមិនឲ្យយឺតពីថ្ងៃទី១១ […]