ព័ត៌មានជាតិ

រុស្ស៉ីរិះគន់ប្រធានាធិបតីបារាំងលោក Macron ថាកំពុងព្យាយាមរុញច្រានអឺរ៉ុប ទៅរកមាត់ជ្រោះនៃសង្រ្គាមលោកថ្មី

Liny Chan March 6, 2025 06/03/2025

(មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា មន្រ្តីនិងសមាជិកសភានៃប្រទេសរុស្ស៉ី បាននាំគ្នារិះគន់ប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់ការនិយាយថា រុស្ស៉ីគំរាមកំហែងអឺរ៉ុប ហើយពួកគេបានព្រមានថា ពាក្យសម្តីបែបនេះ អាចនាំឱ្យ​លោកខាងលិចឆ្ពោះទៅរក មាត់ជ្រោះនៃសង្រ្គាមលោកថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កការប្រឈមមុខដាក់គ្នាធំបំផុតមិនធ្លាប់មាន រវាងលោកខាងលិចនិងរុស្ស៉ី គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២មក ហើយទាំងវិមានក្រឹមឡាំងនិងទាំងសេតវិមាន សុទ្ធតែបានព្រមានប្រឆាំង ការបោះជំហានខុស ដែលអាចបង្កឱ្យផ្ទុះជាសង្រ្គាមលោកលើកទី៣។ ប៉ុន្តែភាពរីកចម្រើនរបស់កងទ័ពរុស្ស៉ី លើសមរភូមិនៅអ៊ុយក្រែន កាលពីក្នុងឆ្នាំ២០២៤ បូករួមជាមួយការផ្លាស់ប្តូរមួយទំហឹង នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះអ៊ុយក្រែននិងរុស្ស៉ី និងការទាមទារឱ្យមានកិច្ចព្រមព្រៀងសន្តិភាពឆាប់ៗ ក្រោមអាណត្តិប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលនេះ បានបង្កជាវិបត្តិមួយ ក្នុងចំណោមមហាអំណាចនៅអឺរ៉ុប ដែលភ័យព្រួយថា សហរដ្ឋអាមេរិក ហាក់កំពុងបែរខ្នងដាក់អឺរ៉ុប។ ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Macron បាននិយាយថា រុស្ស៉ីគឺជាការគំរាមកំហែងមួយ សម្រាប់បារាំងនិងអឺរ៉ុបទាំងមូល និងថាអ៊ុយក្រែនគឺជា ជម្លោះសកលរួចស្រេចទៅហើយ។ លោក Macron បានបន្តថា រូបលោកនឹងបើកការជជែកដេញដោល […]

លោក Macron កំពុងពិចារណាធ្វើទស្សនកិច្ចរួមគ្នាជាមួយ លោក ហ្សេលេនស្គី និងលោក Starmer ទៅកាន់សហរដ្ឋអាមេរិក

Liny Chan March 6, 2025 06/03/2025

(ប៉ារីស)៖ កាលពីថ្ងៃពុធ ទី៥ ខែមីនា រដ្ឋាភិបាលបារាំង បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងតែពិចារណាលើដំណើរបំពេញទស្សនកិច្ចរួមគ្នា ទៅកាន់សហរដ្ឋអាមេរិក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំមួយនៃគណៈរដ្ឋមន្រ្តីបារាំង យ៉ាងដូច្នេះថា «ពេលនេះ កំពុងតែមានការពិចារណា អំពីលទ្ធភាពលោកប្រធានាធិបតី Macron ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោនម្តងទៀត ជាមួយនិង​លោកប្រធានាធិបតី ហ្សេលេនស្គី ព្រមទាំងសមភាគីអង់គ្លេស គឺលោកនាយករដ្ឋមន្រ្តី Starmer»។ បើតាមអ្នកនាំពាក្យ ដំណើរទស្សនកិច្ចរួមគ្នានេះ មានគោលដៅបម្រើជាកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីជួយជំរុញដំណើរឆ្ពោះទៅបិទបញ្ចប់ សង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ គួរបញ្ជាក់ថា ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃប្រទេសទាំង៣ ទើបតែបានធ្វើទស្សនកិច្ចដាច់ដោយឡែកពីគ្នាទៅកាន់វ៉ាស៉ីនតោន ដើម្បីជួបពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីជជែកអំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ជម្លោះពាក្យសម្តីយ៉ាងភ្ញាក់ផ្អើល […]

ស្ត្រីជនជាតិបរទេសដែលបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពានព្រែកកំពង់បាយ ត្រូវបានអធិការក្រុងកំពតស្រាវជ្រាវរកឃើញហើយ

Liny Chan March 6, 2025 06/03/2025

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នាមុននេះបន្តិច បានឱ្យដឹងថា អធិការក្រុងកំពតនិងសហការី បានស្រាវជ្រាវរកស្ត្រីជនជាតិបរទេសដែលបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពានព្រែកកំពង់បាយបានហើយ។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត បានគូសបញ្ជាក់ថា ចំពោះករណីស្ត្រីខាងលើនេះ និងអនុវត្តនិតិវិធីដោយគ្មានការយោគយល់នោះឡើយ ដើម្បីជាគំរូសំរាប់ជនបរទេសដ៏ទៃទៀតកុំអោយធ្វើតម្រាប់តាម។ គួរបញ្ជាក់ផងដែរថា ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ បានបង្ហោះរូបភាព រួមជាមួយវីដេអូ សកម្មភាព ស្រ្តីជនជាតិបរទេសបាញ់ថ្នាំនៅលើបង្កាន់ដៃស្ពាន ដោយភ្ជាប់ជាមួយខ្លឹមសារដូច្នេះថា៖ «ប្រទេសខ្ញុំខេត្តខ្ញុំមានច្បាប់ទំលាប់ត្រឹមត្រូវ មិនមែនអ្នកឯងចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ អ្នកត្រូវត្រលប់មកសម្អាតស្ពានអោយបានដូចដើមឡើងវិញ សមត្ថកិច្ចកំពុងចុះទៅយកស្ត្រីជនជាតិបរទេសដែលបានបាញ់ថ្នាំលើបង្កាន់ដៃស្ពានព្រែកកំពង់បាយដើម្បីធ្វើការតាមនិតិវិធីច្បាប់និងត្រូវសម្អាតអោយបានស្អាតដូចដើមឡើងវិញ ។ »

អាជីវកម្មកាយរណ្ដៅដីមួយកន្លែងនៅឃុំឃ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានមន្រ្តីមន្ទីររ៉ែ និងថាមពល ចុះបិទដោយសារធ្វើខុសលក្ខខណ្ឌអាជ្ញាបណ្ណ

Liny Chan March 6, 2025 06/03/2025

(កណ្ដាល)៖ កាលពីថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥​ ក្រុមការងារមន្ទីររ៉ែ​ និងថាមពល​ខេត្តកណ្តាល បានចុះទៅពិនិត្យទីតាំង​រណ្តៅដីមួយកន្លែងរបស់ស្រ្តីឈ្មោះ អីវ​ ស្រីនាង​ ក្នុងភូមិស្រែអំបិល​ ឃុំឈ្វាំង ស្រុពញាឮ​ ខេត្តកណ្តាល​ ដោយសារតែធ្វើខុសលក្ខខណ្ឌអាជ្ញាបណ្ណ ពោលការសុំច្បាប់ជីករណ្តៅដី ការសុំច្បាប់ត្រឹមរដ្ឋបាលស្រុក គឺអនុញ្ញាតត្រឹមតែទំហំកន្លះហិកតាប៉ុណ្ណោះ។ សេចក្តីរាយការណ៍ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយចុះពិនិត្យជាក់ស្តែងនៅទីតាំងរណ្តៅដីខាងលើនេះរួចមក ក្រុមការងាររបស់មន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានសម្រេចបិទដំណើរការជាបណ្តោះអាសន្ន ដោយរង់ចាំការសុំច្បាប់ត្រឹមត្រូវឡើងវិញ។ បើតាមសេចក្តីរាយការណ៍ រណ្តៅដីមានអាជ្ញាបណ្ណត្រឹមស្រុក ទំហំ​ ១០០ម គុណ ៥០ម ជម្រៅមធ្យម៦មែត្រ ស្មើ៣០០០០ម៉ែត្រត្រីគុណ​ តែម្ចាស់អាជីវកម្ម បានធ្វើខុសលក្ខខណ្ឌអាជ្ញាបណ្ណ​ (ជម្រៅ)​ ដូច្នេះត្រូវរងការពិន័យជាប្រាក់ចំនួន៥លានរៀល។ សូមបញ្ជាក់ថា សម្រាប់អាជីវកម្មជីករណ្តៅដីមួយនេះ លោកស្រី អ៉ីវ ស្រីនាង បានដាក់ពាក្យស្នើទៅកាន់សាលាស្រុកពញាឮ តែពុំមានបញ្ជាក់ទំហំនោះឡើយ ដូច្នេះការជីកនេះគឺលើសពីការកំណត់របស់ខេត្ត និងក្រសួងហើយ។ ការជីកទំហំចាប់ពីកន្លះហិកតា ចាំបាច់ស្នើសុំដល់ថ្នាក់ខេត្ត ប៉ុន្តែអាជីវកម្មនេះអាចជីកលើសទំហំរហូតដល់ជិត៣ហិកតា ខណៈដែលខ្លួនបានស្នើសុំត្រឹមថ្នាក់ស្រុកប៉ុណ្ណោះ។ សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា សម្រាប់អាជីវកម្មកាយដីនេះ ក្រុមដឹកអាចម៍ដីចេញពីរណ្ដៅដីទៀតសោត គ្មានគោរពតាមបទដ្ឋានបច្ចេកទេសឡើយ ហើយផ្លូវក្នុងភូមិអាចទទួលរងផលប៉ះពាល់ខូចខាតនាពេលខាងមុខមិនឡើយ […]

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់​កម្រិត៣គំរូ

Liny Chan March 6, 2025 06/03/2025

(សៀមរាប)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ឆ្នាំ២០២៤ ក្នុងចំណោមមន្ទីរពេទ្យបង្អែកកម្រិត៣ ចំនួន១០ ទូទាំងប្រទេស។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ ២០២៤ ដោយក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ខណៈដែលមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ១។ ជ័យលាភីលេខ៣ បានទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់, លេខ៤ បានទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, លេខ៥ បានទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ, លេខ៦ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី, លេខ៧ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, លេខ៨ មន្ទីរពេទ្យតេជោសែនកោះធំ (កណ្ដាល), លេខ៩ មន្ទីរពេទ្យខេត្តស្វាយរៀង និងលេខ១០ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ ចំពោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជ័យលាភីលេខ២ មន្ទីរពេទ្យនេះ ជាផ្នែកមួយនៃមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តសៀមរាប មានតួនាទី ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែសម្រាកពេទ្យសរុបចំនួន ៤៧០គ្រែ មានផ្នែកផ្តល់សេវា ដោយផ្ទាល់ ២៤ និងផ្នែកគាំទ្រសេវា ១២។ មន្ទីរពេទ្យនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល កំពុងរៀបចំគិតគូរចុះ «សង្ក្រាន្ដ» ក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍អង្គការយូណេស្កូ

Liny Chan March 6, 2025 06/03/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគិតគូរចុះ «សង្ក្រាន្ដ» ក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍អង្គការយូណេស្កូ ក្នុងពេលឆាប់ៗនេះ ហើយសង្ក្រាន្ត មិនមែនជារបស់ផ្តាច់មុខប្រទេសណាមួយនោះទេ។ ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យនៃការចុះបញ្ជី ទាំងបេតិកភណ្ឌរូបី និងអរូបី បន្តក្លាយជាមោទនភាពជាតិ និងបន្តពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិ តាមរយៈវិស័យសិល្បៈវប្បធម៌។ សម្ដេចជំរុញលើកទឹកចិត្តដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការងារដ៏មានតម្លៃនេះ និងសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងបរិស្ថាន បន្តពង្រឹងកិច្ចសហការ និងដាក់ចេញនូវគម្រោងបន្តចុះបញ្ជី នៅលើតំបន់ធម្មជាតិនានារបស់យើង, ទាំងក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ ក៏ដូចជា ក្នុងបញ្ជីនៃយន្តការតំបន់អាស៊ានជាដើម និងបានកោតសរសើរក្រសួងវប្បធម៌ ដែលរៀបចំចុះបញ្ជីបេតកភណ្ឌអរូបីយ៍នាពេលកន្លងមក។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្នុងមួយឆ្នាំជាងនេះតាំងពីចាប់កំណើតរាជរដ្ឋាភិបាលថ្មី យើងបានដាក់ប្រាសាទកោះកេរ ចុះបញ្ជីក្រមា […]

អាវុធហត្ថខេត្តសៀមរាប បំបែកសំណុំរឿងឃា-តកម្មលើបុរសម្នាក់ជាភ្នាក់ងារអភិរក្សប្រាសាទ នៃអាជ្ញាធរអប្សរា ដែលជាអ្នកភូមិជាមួយគ្នា រួចហើយគេចខ្លួនបាន១យប់ ត្រូវឃាត់ខ្លួន

Liny Chan March 6, 2025 06/03/2025

(សៀមរាប)៖ ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើបុរសជាជនរងគ្រោះម្នាក់ ឈ្មោះ ឌុក ឌឿម អាយុ៥០ឆ្នាំ មុខរបរ ភ្នាក់ងារអភិរក្សប្រាសាទ (អាជ្ញាធរអប្សរា) ពីក្រោយខណៈពេលកំពុងអង្គុយជួបជុំនៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តសៀមរាប កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះ សហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លឹម វ៉ាន់ អាយុ២០ឆ្នាំ ដែលមានទីលំនៅនៅភូមិជាមួយ ជនរងគ្រោះខាងលើនៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ នាំយកមកកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាមចាប់យក រួមមាន៖ កាំភ្លើងកែច្នៃ ចំនួន១ដើម រួមនឹងសម្ភារមួយចំនួនទៀត។ ក្រោមវិធានការជំនាញជនសង្ស័យខាងលើ បានសារភាពឱ្យដឹងថា រូបខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយយកកាំភ្នើងកែច្នៃ បាញ់ទៅលើបុរសជាជនរងគ្រោះប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្លោះជាមួយឈ្មោះ ភឿន ផិត ដែលរស់នៅក្នុងភូមិជាមួយគ្នា […]

សហរដ្ឋអាមេរិក ផ្អាកការចែករំលែកការស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន

Liny Chan March 6, 2025 06/03/2025

(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Ratcliffe បានឱ្យដឹងកាលពីថ្ងៃពុធ ទី៥ ខែមីនា ថាសហរដ្ឋអាមេរិកបានផ្អាកការចែករំលែកការស៊ើបការណ៍សម្ងាត់ ជាមួយអ៊ុយក្រែន បន្ទាប់ពីមានសង្រ្គាមពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ និងលោក ហ្សេលេនស្គី បានប៉ះសម្ដីគ្នាខ្លាំងនៅឯសេតវិមានកាលពីសប្ដាហ៍មុន ហើយនៅដើមសប្ដាហ៍នេះលោក ត្រាំ បានបញ្ជាឱ្យផ្អាកការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ លោក Ratcliffe បានទទួលស្គាល់ថាការចែករំលែកការស៊ើបការណ៍សម្ងាត់ក៏ត្រូវបានផ្អាកផងដែរ។ «លោកប្រធានាធិបតី ត្រាំ មានបញ្ហាជាក់ស្ដែងមួយថាតើលោកប្រធានាធិបតី ហ្សេលេនស្គី ពិតជាមាន ការប្ដេជ្ញាចិត្តចំពោះដំណើរការស្វែងរកសន្តិភាពឬក៏យ៉ាងណា?»។ នេះជាការបញ្ជាក់របស់លោក Ratcliffe ប្រាប់ទូរទស្សន៍ Fox News។ ប៉ុន្តែ នាយក CIA​ រូបនេះបន្ថែមថាការផ្អាកការផ្ដល់ជំនួយ យោធា ​និងការស៊ើបការណ៍សម្ងាត់ ធ្វើឡើងបណ្ដោះអាសន្នប៉ុណ្ណោះ ហើយថាសហរដ្ឋអាមេរិកនឹងធ្វើការដោយប្រកៀកស្មាគ្នាសាជាថ្មីជាមួយអ៊ុយក្រែន។ គួរបញ្ជាក់ថា ក្រោយការប៉ះសម្ដីគ្នានៅសេតវិមាន លោក ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយថារូបលោកទទួលបានលិខិតមួយពីលោក ហ្សេលេនស្គីដែលបានប្រាប់រូបលោកថា ទីក្រុងកៀវបានត្រៀមខ្លួន […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឲ្យយកបញ្ហាតូចៗរបស់បុគ្គល ទៅបំប៉ោងឲ្យធំនៅតាមបណ្ដាញសង្គម ហើយពេលមានបញ្ហាត្រូវនាំគ្នាជជែកដោះស្រាយដោយសន្ដិវិធី

Liny Chan March 6, 2025 06/03/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវកុំឲ្យយកបញ្ហាតូចៗរបស់បុគ្គល ទៅបំប៉ោងឲ្យធំនៅតាមបណ្ដាញសង្គម ហើយពេលមានបញ្ហាត្រូវនាំគ្នាជជែកដោះស្រាយដោយសន្ដិវិធី។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹករឿងរ៉ាវករណីគ្រោះថ្នាក់បន្ដិចបន្ទួច តែព្យាយាមតេហៅអ្នកនេះអ្នកនោះ ដើម្បីមកដោះស្រាយធ្វើឲ្យរឿងកាន់តែធំ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រើអភិក្រម «មានបញ្ហាត្រូវរួមគ្នាដោះស្រាយ» កុំឲ្យមហាជនលើបណ្ដាញសង្គមជួយដោះស្រាយ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវ តិកតុក និងហ្វេសប៊ុកខ្លះ មានរឿងអីបន្តិច Live យក។ ម្ខាងៗ គាត់យកឈ្នះរៀងខ្លួន ទីបំផុត (បង្កបញ្ហាធំ) នៅនឹងមុខបើនិយាយគ្នា ដោះស្រាយបញ្ហាងាយ ប៉ុន្តែសោយសារយើងមិននិយាយគ្នា យើងទាញហ្វេសប៊ុករៀងៗខ្លួន អីចឹងលែងនិយាយគ្នា»។ ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាដោយសន្ដិវិធី កុំព្យាយាមផ្សាយផ្ទាល់ […]

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសច្រានចោលទាំងស្រុង ចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គម Weibo ដែលផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយស និងកិត្តិនាមនគរបាលជាតិកម្ពុជា

Liny Chan March 5, 2025 05/03/2025

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសច្រានចោលទាំងស្រុង ចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun និងសូមសំណូមពរ ដល់សមត្ថកិច្ចចិនជួយស្រាវជ្រាវ និងចាត់វិធានការចំពោះបុគ្គលនេះ ដែលផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយស និងកិត្តិនាមនគរបាលជាតិកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Weibo របស់ប្រទេសចិន មួយរូបឈ្មោះ Tie Xiao Jun បានធ្វើការផ្សព្វផ្សាយ ដោយចេតនាទុច្ចរិតចោទប្រកាន់មកលើ ស្ថាប័ននគរបាលជាតិកម្ពុជា បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាច ដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស។ ខ្លឹមសារ នៃការផ្សព្វផ្សាយនោះ មានការចោទប្រកាន់មកលើនគរបាលជាតិកម្ពុជាពាក់ព័ន្ធថា បានលក់ព័ត៌មានទៅ ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីពលរដ្ឋចិន កំពុងរងគ្រោះ ដោយការធ្វើទារុណកម្មក្នុង ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលរូបគេ (Tie Xiao Jun) ជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិន […]