(បរទេស)៖ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥នេះតទៅ Facebook នឹងលុបវីដេអូ Live (live broadcast recordings) បន្ទាប់ពី ៣០ ថ្ងៃ។ ការផ្លាស់ប្តូរនេះមានន័យថា វីដេអូដែលបាន Live រួច អាចធ្វើការ Live ឡើងវិញ, ទាញយក ឬចែករំលែកពីទំព័រ Facebook Page ឬ Profile បានតែក្នុងរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះ វានឹងត្រូវបានយកចេញដោយស្វ័យប្រវត្តិ។ មូលហេតុនៃការផ្លាស់ប្ដូរ៖ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបញ្ជាក់ឱ្យដឹងថា ភាគច្រើននៃវីដេអូដែលបាន Live គឺមានការកើនឡើងចំនួនអ្នកទស្សនា (views) នៅតែក្នុងពីរបីសប្ដាហ៍ដំបូងប៉ុណ្ណោះ។ ចំណែកហេតុផលមួយទៀតនោះគឺ បង្កើនប្រសិទ្ធភាពនៃទំហំផ្ទុកទិន្នន័យ (optimize storage), កាត់បន្ថយការចំណាយក្នុងការថែរក្សាទិន្នន័យវីដេអូ និងតម្រូវទៅតាមស្តង់ដារឧស្សាហកម្ម។ ផលប៉ះពាល់លើវីដេអូដែលមានស្រាប់៖ តាមការបញ្ជាក់ពី Meta គឺរាល់វីដេអូដែលបាន live និងមានអាយុកាលលើពី ៣០ថ្ងៃ […]