ព័ត៌មានជាតិ

ហេតុការណ៍សិស្សថ្នាក់ទី៦ វាយគ្នាបណ្តាលឲ្យរងរបួស ហើយត្រូវចែកចាយតាមបណ្តាញសង្គម ត្រូវបាននគរបាលដោះស្រាយ និងសម្របសម្របបញ្ចប់

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ ហេតុការណ៍សិស្សវាយគ្នានៅក្នុងសាលា ញូវហ្គេតវ៉េអន្តរជាតិ (New Gate Way International School) នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យក្មេងប្រុសជំទង់ម្នាក់រងរបួស និងត្រូវបានម្តាយរបស់គាត់បង្ហោះតាម បណ្តាញសង្គម នាំឲ្យមានការចែកចាយខ្លាំងនោះ ត្រូវបាននគរបាលចុះទៅដោះស្រាយ​ និងសម្របសម្រួលបញ្ចប់ហើយ នៅចំពោះមុខឪពុកម្តាយក្មេងដែលពាក់ព័ន្ធ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យ កម្លាំងនគរបាលចុះទៅសួរនាំដល់ក្នុងសាលា ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលគ្នា ដោយសារតែសិស្សៗដែលកើតជម្លោះវាយតប់គ្នានៅក្នុងសាលានោះមានអាយុ១១-១២ឆ្នាំ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នគរបាលរបស់យើងបានហៅឪពុកម្តាយសងខាង មកដោះស្រាយ និងសម្របសម្រួលដើម្បីបញ្ចប់រឿងនៅក្នុងសាលាតែម្តង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី១ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាភូមិន្ទភ្នំពេញ។ មិនខុសពីសព្វមួយដង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញសាក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ លើវិញ្ញាសាសរសេរលើកទី១ នេះផងដែរ។ សូមជម្រាបថា ការប្រឡងនេះនឹងប្រព្រឹត្តទៅ ៣ ដំណាក់កាល ដោយដំណាក់កាលទី១ និងដំណាក់កាលទី២ ត្រូវប្រឡងវិញ្ញសាសរសេរ រីឯ ដំណាក់កាលទី៣ បេក្ខជនត្រូវប្រឡងដោយការសម្ភាសផ្ទាល់មាត់តែម្ដង។ ទន្ទឹមនេះ មានបេក្ខជនចូលរួមសរុប ៥ ៦៩៤នាក់ (ស្រី ៣៣៧៤) ការប្រឡងជ្រើសរើសអ្នកជាប់ចុងក្រោយគឺមានចំនួន ២៥៧ កន្លែងប៉ុណ្ណោះ។ បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ សម្រាប់មុខតំណែងមានដូចតទៅ៖ ដោយមុខតំណែងក្នុងឧបសម្ព័ន្ធទី១៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស មានរយៈពេល ១ម៉ោង (ចាប់ផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង ១៣:៣០នាទី) និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង ១៖មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល […]

អតីតនិស្សិត អ.ម.ត ស៊ូ សុបញ្ញា៖ អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឱ្យចាកចេញពីភាពក្រីក្រ

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ យុវជន ស៊ូ សុបញ្ញា ជានិស្សិតមួយរូបទើបបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញា​បត្រអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យធនធានមនុស្ស។ សុបញ្ញា និងនិស្សិតដទៃទៀត ទើបនឹងទទួលបានសញ្ញាបត្រ ដែលពិធីចែក​សញ្ញា​បត្រធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ យុវជន ស៊ូ សុបញ្ញា ជានិស្សិតមកពីខេត្តកំពង់ចាម។ ក្រោយបញ្ចប់ការ​សិក្សា​មធ្យម​សិក្សាទុតិយភូមិនៅឆ្នាំ២០១៩ យុវជន សុបញ្ញា ទទួល​បានអាហា​រូប​ករណ៍​​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីសិក្សា​ថ្នាក់​ឧត្តមសិក្សា។ សុបញ្ញា បានចាប់យកការសិក្សា​ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ត​អង់​គ្លេស ផ្នែកទំនាក់ទំនង នៅសាកលវិទ្យាល័យធនធានមនុស្ស។​ សុបញ្ញា បានថ្លែងថា អាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត មានគុណតម្លៃខ្ពស់ណាស់សម្រាប់រូបគេ។​ អាហារូបករណ៍នេះ ជួយ​ផ្តល់ឱកាសឱ្យរូបគេបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ហើយជួយ​សម្រាលបន្ទុកការចំណាយផ្សេងៗផងដែរ។ ក្រោយបញ្ចប់ការសិក្សា សុបញ្ញា ក៏មានការងារធ្វើសមរម្យ ដើម្បីជួយដល់ការរស់នៅផ្ទាល់ខ្លួន និងបានជាចំណែកខ្លះជួយដល់គ្រួសារផងដែរ។ យុវជន ស៊ូ សុបញ្ញា បានគោរពថ្លែងអំណរគុណសម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន […]

បង្ក្រាបក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះវីដេអូបង្អួតកាំ_បិតតាមបណ្ដាញសង្គម

Naren December 28, 2024 28/12/2024

(កំពត)៖ បន្ដអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ក្រាបក្រុមក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះវីដេអូតាមបណ្ដាញសង្គមបង្អួតកាំបិតដាក់គ្នា។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយឃើញវីដេអូចែកចាយតាមបណ្ដាញសង្គម ដែលក្មេងទំនើងកាន់កាំបិតបង្អួតគ្នា លោកបានបញ្ជាកម្លាំងស្រាវជ្រាវបន្ទាន់។ ជាលទ្ធផល ក្មេងទំនើងទាំង៣នាក់នោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជុំគិរី ចាប់ខ្លួនបញ្ជូនមកធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញបុរសម្នាក់ប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតី បានទទួលស្គាល់កំហុស និងបន្តបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍លួច Memory ក្នុងរថយន្តរបស់ខ្លួន

Naren December 28, 2024 28/12/2024

ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺជុំវិញបុរសម្នាក់ដែលប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតីបានទទួលស្គាល់កំហុស និងបានបន្តបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍ លួច Memory ក្នុងរថយន្តរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងថា បានឃើញការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមរបស់បុរសម្នាក់ ដែលបើករថយន្ត Lexus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9357 ដែលប្រើប្រាស់ផ្លាកលេខមិនប្រក្រតីត្រូវសមត្ថកិច្ចផាកពិន័យតាមច្បាប់ ១លាន ២០ម៉ឺនរៀល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែកនៅថ្ងៃនេះក៏បានបន្តផ្សព្វផ្សាយព័ត៌មានបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅដដែលនេះថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្ត។ ជុំវិញការចោទប្រកាន់នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាលោកស្នងការរងទទួលផែនការងារចរាចរណ៍ និងលោកនាយការិយាល័យអញ្ជើញមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសចោមចៅ ចំនួន០៣នាក់ មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកមកសួរនាំបំភ្លឺដើម្បីធ្វើរបាយការណ៍រាយការណ៍ជូនឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច ដោយឡែកបុរសម្ចាស់រថយន្ត Lexus 350 ក៏ត្រូវសមត្ថកិច្ចគ្រោងនឹងអញ្ជើញមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍បានលួច […]

មន្ត្រី៖ ខ្លែងឯកស្ទើរបាត់បង់ ដោយសារតែពលរដ្ឋយល់ថា ជាវត្ថុអពមង្គល ប៉ុន្តែដូនតាខ្មែរបង្កើតវាមក ជាវត្ថុតំណាងឲ្យសុភមង្គល

Naren December 28, 2024 28/12/2024

(សៀមរាប)៖ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានលើកឡើងថា ការបង្ហើរខ្លែង បានកើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែររាប់ពាន់ឆ្នាំមកហើយ។ លោកបន្តថា ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯក ស្ទើរតែបាត់បង់ដោយសារតែពលរដ្ឋយើងមួយចំនួនមានជំនឿថា ខ្លែងជាវត្ថុអពមង្គល តាមការណ៍ពិតខ្លែងនេះ ដូនតាខ្មែរបង្កើតមកជាវត្ថុតំណាងឲ្យសុភមង្គល។ មន្ត្រីរូបនេះ លើកឡើងបែបនេះ ក្នុងឱកាសរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរីប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ លើកតម្កើនមរតកវប្បធម៌ជាតិ និងជំរុញវិស័យទេសចរណ៍ វប្បធម៌ ស្របតាមយុទ្ធនាការ (ទស្សនាសៀមរាប ឆ្នាំ២០២៤) នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ លោក សុភាព បានបន្តថា ដោយសារតែជំនឿរមិនសមហេតុផលនេះ ទើបថ្នាក់ដឹកនាំ ស្ថាប័នជាតិបានគិតគូរ និងយកចិត្តទុកដាក់រៀបចំឲ្យមានព្រឹត្តិការណ៍នានា ដែលទាក់ទងនឹងខ្លែងនេះ។ ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានបំណងយកខ្លែងឯករបស់ខ្មែរនេះ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។  លោកបានបញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំបំផុសចលនាបង្ហើរខ្លែងនេះ ព្រោះការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ យើងអាចអភិរក្ស និងផ្សព្វផ្សាយអំពីខ្លែងយើង បានទូលំទូលាយ។ ការបង្ហោះខ្លែងនេះ […]

រដ្ឋមន្ដ្រីសុខាភិបាល ជំរុញដល់បុគ្គលិកសុខាភិបាល ប្រឹងប្រែងរួមគ្នាបំពេញការងារ ឱ្យកាន់តែល្អបន្ថែមទៀត​ ដើម្បីឈានទៅរកកាលានុវត្តភាព សម្រាប់ឆ្នាំថ្មី ២០២៥​ «សុខភាពប្រជាពលរដ្ឋយើង កាន់តែប្រសើរ»

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ ជាង១ឆ្នាំដើមអាណត្ដិទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាល ដែលសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងមិនសំចៃកម្លាំងនោះឡើយ បំពេញការងារ ២៤ម៉ោង ក្នុងមួយសប្ដាហ៍ សហការប្រតិបត្ដិការងារប្រកបដោយគុណភាព ដើម្បីកែទម្រង់វិស័យសុខាភិបាល ឱ្យមានកាន់តែមានល្អប្រសើរឡើងជាបន្ដបន្ទាប់។ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីជាថ្លែងអំណរគុណ សម្រាប់ការប្រឹងប្រែងកន្លងមក និងជូនពរសម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងត្រូវបន្តផែនការការងារនាឆ្នាំថ្មី ឬឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់មន្ត្រីរាជការដែលមានបទពិសោធន៍ការងារយូរឆ្នាំ សូមចូលរួមចែករំលែកនូវបទពិសោធន៍ល្អៗ ដល់អ្នកជំនាន់ក្រោយឱ្យបានទូលំទូលាយ។ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏មិនភ្លេចដែលក្នុងការផ្តល់អនុសាសន៍បន្ថែមមួយចំនួនទៀត ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ ក្នុងការយកទៅអនុវត្ត៖* ខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងការតាំងចិត្តខ្ពស់ គឺជាឆ្អឹងខ្នងនៃភាពជោគជ័យយើងនឹងសម្រេចបាននាពេលនេះ […]

កម្លាំងនគរបាល និងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបក្មេងទំនើង៦នាក់ ដែលកា_ប់ជនរងគ្រោះនៅសួនច្បារមាត់ស្ទឹងបណ្ដាលឲ្យរបួស, តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

Naren December 28, 2024 28/12/2024

(សៀមរាប)៖ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានជនល្មើសមួយក្រុមបានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស។ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងកងរាជអាហត្ថខេត្តសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់បានអត្តសញ្ញាណ និងធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់ យកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង៦នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង០៦នាក់ និងបក្ខពួក ពិតជាបានធ្វើសកម្មភាព យកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយកាំបិតខ្វែវដែលធ្វើសកម្មភាពនេះ គឺពួកខ្លួនដាក់ជាប់ និងម៉ូតូស្រាប់។ មូលហេតុដោយសារ ក្រុមជនល្មើសខឹងជនរងគ្រោះយកដុំថ្ម គប់មកលើពួកខ្លួន ហើយថែមទាំងស្រែកប្រមាថរកកាប់ពួកខ្លួនមុន។ ក្រោយបញ្ចប់ការសួរនាំ ក្រុមក្មេងទំនើងទាំងអស់នេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ និងចៅក្រមស៉ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអំពាវនាវដល់យុវជនយុវនារីទាំងអស់ជៀសឆ្ងាយអំពីសកម្មភាពទំនើងគ្រប់រូបភាព ដែលបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងជាពិសេសចំពោះសន្តិសុខសុវត្ថិភាពចំពោះភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបញ្ឈប់ជាបន្ទាន់ ព្រោះសមត្ថកិច្ចខេត្តសៀមរាប និងធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើងប្រដាប់ដោយកាំ_បិតផ្គាក់ ចំនួន៥នាក់ នៅស្រុកភ្នំស្រួច

Naren December 28, 2024 28/12/2024

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ប្រដាប់ដោយកាំបិតផ្គាក់ចំនួន៥នាក់ នៅស្រុកភ្នំស្រួច ដែលរត់ដេញកាប់ប្រហារគ្នា។ បន្ទាប់ពីឃើញវីដេអូរត់ដេញកាប់គ្នានៅតាមបណ្ដាញសង្គ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុក ដើម្បីស្រាវជ្រាវបង្ក្រាប។ ជាលទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនក្រុមក្មេងទំនើង ចំនួន៥នាក់ ហើយបានសារភាព​ពួកគេ​ថ​តវីដេអូ​ខ្លីៗ​រួចបង្ហោះតាមបណ្ដា​ញសង្គម​ TikTok ចែកចាយ​ដ​ល់​ក្រុមសមា​ស​ភាពផ្សេង​ទៀ​តឲ្យដឹងថា ក្រុមខ្លួនមានអាវុធ​ និងចង់បង្អួតដល់ដៃគូរផងដែរ​ក្នុងការត្រៀ​ម​ប្រយុទ្ធក្នុងកាលៈទេ​សៈណាមួយនៅពេលក្រោយ។ ចំពោះវីឌីអូខាងលើនេះថត និងបាន​បង្ហោះកាលពីថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០​២​​៤​ និងដកហូតវត្ថុតាង​ជាក់ស្ដែង​រួមមាន​ ទូរស័ព្ទដៃ១គ្រឿង ម៉ាក​Ip​h​one11​ ពណ៌ខ្មៅ​, កាំបិតផ្គាក់​០១​ដើម, ម៉ូតូ០១គ្រឿង។ ករណីខាងលើជំនាញ​បានកំពុ​ង​សាកសួរ​ និងកសា​ងសំណុំ​រឿង​ប​ញ្ជូ​នទៅ​ការិយាល័យ​ជំនាញ​នៃស្ន​ង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់ការតាមនីតិវិធីបន្ដ​៕​ ផ្តល់សិទ្ធិដោយ៖ Fresh News

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញនគរបាលអន្ដោប្រវេសន៍ បន្ដស្រាវជ្រាវជនបរទេស ដែលលួចស្នាក់នៅកម្ពុជាដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើស

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់នគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបន្ដខិតខំស្រាវជ្រាវស៉ើបអង្កេតស្វែងរកមុខសញ្ញាជនបរទេស ដែលលួចជ្រៀតចូលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់ និងឈានដល់ការប្រព្រឹត្តបទល្មើសនានា។ ការណែនាំបែបនេះរបស់លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក្នុងឱកាសអញ្ជើញជាតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ ចូលប្រទេសរបស់ជនបរទេសឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឲ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរ នៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។ បន្ថែមពីនេះ ត្រូវបង្កើនកិច្ចសហការ ផ្លាស់ប្តូរ ព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឲ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឲ្យបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។ ដោយឡែក ចំពោះការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ត្រូវបង្កើនសកម្មភាពគ្រប់គ្រងវត្តមានស្នាក់នៅឲ្យបានច្បាស់លាស់តាមស្មារតីនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីអន្តោប្រវេសន៍ ពិសេសត្រូវចាត់តាំងការអនុវត្តឱ្យបានជោគជ័យនូវផែនការរបស់ក្រសួងមហាផ្ទៃ។ ហេតុនេះ ស្នើដល់ស្នងការដ្ឋាននគរបាល រាជធានី ខេត្តទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យទទួលលទ្ធផលល្អ ដោយហេតុថាប្រតិបត្តិករសំខាន់ក្នុងការអនុវត្តផែនការខាងលើ គឺប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង […]