ព័ត៌មានជាតិ

កោះតៃវ៉ាន់ បង្កើនការប្រុងប្រយ័ត្ន មុនការមកដល់នៃព្យុះទីហ្វុង Krathon

Liny Chan September 30, 2024 30/09/2024

(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់នាថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ បានចេញសារព្រមាន ឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន នៅមុនការមកដល់ នៃព្យុះទីហ្វុងឈ្មោះ Krathon ដែលត្រូវបានរំពឹងថា នឹងកើនឡើងឥទ្ធិពល ហើយបោកបក់ឆ្លងកាត់ បណ្តោយឆ្នេរភាគខាងលិច ដែលជាតំបន់មានមនុស្សរស់នៅច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ តៃវ៉ាន់តែងរងការវាយប្រហារជាប្រចាំពីព្យុះទីហ្វុង ប៉ុន្តែពួកវាភាគច្រើន បោកបក់ចំ តំបន់ដែលមិនសូវមានមនុស្សរស់នៅច្រើន តាមបណ្តោយឆ្នេរភាគខាងកើត ដែលជាប់មហាសមុទ្រប៉ាស៉ីហ្វិក។ យ៉ាងណាមិញ ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា ព្យុះ Krathon ដែលឥឡូវចាត់ថ្នាក់ត្រឹមជា ព្យុះទីហ្វុងមានកម្លាំងកម្រិតមធ្យម ត្រូវបានព្យាករថា នឹងវាយលុកចំលើទីក្រុង Kaohsiung ដែលជាទីក្រុងកំពង់ផែសំខាន់មួយ នៅថ្ងៃពុធសប្តាហ៍នេះ។ គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ ព្យុះ Krathon ក៏ត្រូវបានរំពឹងដែរថា នឹងបន្តកើនឡើងថាមពលថែមទៀត អាចស្មើនឹង​ព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់បោកបក់ជាង ២២០គីឡូម៉ែត្រ ក្នុង១ម៉ោង នៅក្បែរចំណុចកណ្តាលរបស់វា។ តៃវ៉ាន់បានត្រៀមទូកកៅស៊ូជាង១,០០០គ្រឿង និងកងទ័ព២,២០០នាក់ ឱ្យប្រុងជើងការ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធារណៈទៅស្រុកកំណើត

Liny Chan September 30, 2024 30/09/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​សម្រេច​បញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។ ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់។ ប្រជាពលរដ្ឋបានបង្ហាញក្តីរំភើបរីករាយ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចរបស់សម្តេចមហាបវរធិបតី។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យកសិកម្ម អំពាវនាវដល់កសិករប្រុងប្រយ័ត្ន ពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ ខណៈតម្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិត ផ្តល់ប្រាក់ចំណេញដល់កសិករ

Liny Chan September 30, 2024 30/09/2024

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ ពោលគឺមិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ។ ការលើកឡើងរបស់ លោក ឃឹម ហ្វីណង់ បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ទាក់ទងនឹងស្រូវធ្លាក់ថ្លៃ ដែលបង្កឱ្យមានក្តីព្រួយបារម្ភ ជុំវិញការធ្លាក់ចុះនៃថ្លៃស្រូវ។ លោក ឃឹម ហ្វីណង់ បានអំពាវនាវដល់ប្រជាកសិករមិនត្រូវភ័យខ្លាច ពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។ លោកបានគូសបញ្ជាក់ តាមរយៈវីដូឃ្លីបមួយថា «ប្រសិនបើយើងប្រៀបធៀបនឹងខែកញ្ញា ដូចគ្នាកាលពីឆ្នាំកន្លងទៅថ្លៃស្រូវជាធម្យម នៅក្នុងស្ថិតនៅក្នុងកម្រិតធម្មតានៅឡើយ ដែលក្នុងនោះថ្លៃស្រូវសែនក្រអូបខ្ពស់ជាងឆ្នាំមុនបន្តិច ចំណែកឯស្រូវអូអឹម ទាបជាងឆ្នាំមុនបន្តិច។ ទោះបីជាមិនបានថ្លៃខ្ពស់ ដូចករណីពិសេសកាលពីឆ្នាំ២០២៣ក៏ដោយ ប៉ុន្តែក៏នៅតែជាតម្លៃមួយសមរម្យ ដែលកសិករអាចទទួលបាននូវប្រាក់ចំណេញ ហើយនៅតែខ្ពស់ជាតម្លៃស្រូវ កាលពីខែកញ្ញា ឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ផងដែរ»។ ជាមួយគ្នានេះ លោក​ក៏សង្កេតឃើញមានការធ្លាក់ថ្លៃស្រូវទាបជាថ្លៃមធ្យមផងដែរ នៅកន្លែងមួយចំនួន ទៅតាមកម្រិតនៃគុណភាពស្រូវ ដូចជាករណីស្រូវមិនទាន់ទុំល្អ ស្រូវសើមខ្លាំង ដែលប្រញ៉ាប់ច្រូតកាត់ដោយសារព្រួយបារម្ភអំពីទឹកជំនន់។ […]

ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤

Liny Chan September 30, 2024 30/09/2024

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាថ្ងៃចុងក្រោយនៃការពន្ធលើអចលនទ្រព្យសម្រាប់ ឆ្នាំ២០២៤ ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខាន មិនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យបានទាន់ពេលវេលា នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និង/ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួនរួចរាល់ អាចប្រកាស និងបង់ប្រាក់ពន្ធបានទាំងផ្ទាល់ និងអនឡាញ តាមរយៈមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖ * តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។ ដោយឡែកអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី និង/ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន ត្រូវរួសរាន់មកចុះបញ្ជី និង/ឬ ធ្វើបច្ចុប្បន្នភាពនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវឯកសារមួយចំនួន ដូចខាងក្រោម៖ * អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)* ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់ អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)* ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង […]

UPDATE: ព្យុះ Helene បណ្ដាលឱ្យមនុស្សយ៉ាងហោច ៩០នាក់ នៅសហរដ្ឋអាមេរិកបាត់បង់ជីវិត

Liny Chan September 30, 2024 30/09/2024

(North Carolina)៖ អាជ្ញាធរនៅក្នុងតំបន់ភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមយុទ្ធនាការបោសសម្អាត និងស្ដារឡើងវិញកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៩០នាក់ បន្ទាប់ពីព្យុះ Hurricane Helene បំផ្លាញផ្លូវថ្នល់ ស្ពាន និងបង្កឱ្យមានគ្រោះទឹកជំនន់ដ៏ប្រល័យចាប់ពីរដ្ឋ Florida រហូតដល់រដ្ឋ Virginia ព្រមទាំងបានធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters ដោយផ្អែកលើតួលេខទទួលបានពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាព្យុះ Hurricane Helene ដែលបាននាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ដ៏ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោច ៩០នាក់ នៅក្នុងរដ្ឋ North Carolina, South Carolina, Georgia, Florida, Tennessee និងរដ្ឋ Virginia។ តែទន្ទឹមគ្នា ក្រុមមន្ត្រីមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើង។ ព្យុះ Helene ក៏បានធ្វើឱ្យបង្គោលអង់តែនទូរស័ព្ទជាច្រើនបាក់រលំផងដែរ ដោយធ្វើឱ្យប្រជាជនរាប់ពាន់នាក់ មិនទាន់អាចទាក់ទងទៅកាន់មនុស្សជាទីស្រឡាញ់ របស់ពួកគេ ហើយថែមទាំងបានបង្កការខូចខាតគិតជាទឹកប្រាក់ប្រហែលចន្លោះពី ១៥ពាន់លានដុល្លារ ដល់១០០ពាន់លានដុល្លារទៀតផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងកសិកម្ម ប្រកាសជ្រើសរើសបេក្ខភាពប្រធានរដ្ឋបាលព្រៃឈើ ខណៈប្រធានមុន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ

Liny Chan September 30, 2024 30/09/2024

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជា ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រកាសជ្រើសរើសនេះ ធ្វើឡើងបន្ទាប់ពីប្រធានរដ្ឋបាលព្រៃឈើមុន គឺលោក កែវ អូម៉ាលីស្ស ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម។ បេក្ខជនដែលមានបំណងចង់ដាក់ពាក្យស្នើសុំទទួលមុខតំណែងនេះ ត្រូវបំពេញលក្ខខណ្ឌដូចក្នុងសេចក្តីជូនដំណឹងខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

កីឡាប៊ីយ៉ាកម្ពុជា បន្ដចូលរួមប្រកួតអន្ដរជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម

Nisaiy KP September 29, 2024 29/09/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានបញ្ជូនប្រតិភូ និងកីឡាករសរុបចំនួន ៤រូប ចូលរួមការប្រកួតវិញ្ញាសាស្នូកឃ័រអន្ដរជាតិលក្ខណៈបើកទូលាយ នៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ខាងមុខ។ ថ្លែងមុនចាកចេញពីមាតុភូមិ កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំ បានបញ្ជាក់ថា បេសកកម្មនេះ សហព័ន្ធបានបញ្ជូនកីឡាករ ២រូប គឺកីឡាករ នាង តុលា និង កែវ រ៉ាវី ។ ចំពោះការប្រកួត Singapore Open នេះដែរ គឺជាការប្រកួតលក្ខណៈ Pre-SEA Games មួយ សម្រាប់វាស់ស្ទង់បណ្ដាប្រទេសក្នុងតំបន់ត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ។ លោកថា ការប្រកួតនេះ ម្ចាស់ផ្ទះសិង្ហបុរី បានស្នើសុំគ្រប់បណ្តាប្រទេសក្នុងតំបន់ទាំងអស់ បញ្ជូនតែកីឡាករជម្រើសជាតិរបស់ខ្លួន ក្នុង ១ប្រទេសចំនួន ២នាក់ដូចៗគ្នា។ បន្ថែមលើនេះ សិង្ហបុរី ក៏បានស្ងើចសរសើរចំពោះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ហើយបានអញ្ជើញកីឡាករកម្ពុជា ២រូបចូលរួមប្រកួតផងដែរ ដើម្បីជាកម្ដៅសាច់ដុំត្រៀមការប្រកួតស៊ីហ្គេមបន្ទាប់ […]

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បងត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ដើម្បីត្រៀមធ្វើការហោះហើរយន្តហោះខ្នាតតូចក្នុងស្រុក នៅចុងខែវិច្ឆិកាខាងមុខ

Nisaiy KP September 29, 2024 29/09/2024

(កោះកុង)៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង បានរៀបចំធ្វើការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខ។ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញ នេះធ្វើឡើងក្រោមការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ Union Development Group។ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកញ្ញានេះថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ»។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណងវិស័យទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា […]

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ដើម្បីឱ្យប្រជាពលរដ្ឋទាញយកប្រើប្រាស់

Nisaiy KP September 29, 2024 29/09/2024

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈកម្មការជំរុញការប្រើប្រាស់ និងបង្កើតមាតិកា App NoDrug សហការជាមួយអភិបាលរដ្ឋាករស្វយ័តរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញ បានបិតផ្សាយ Sticker QR Code App NoDrug ដើម្បីផ្សព្វផ្សាយជំរុញដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវារថយន្តក្រុងជាង៦០០គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត និងទស្សនាខេត្តភាគឦសាន ទាញយក App NoDrug មកប្រើប្រាស់និងខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន។ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងទទួលបាននូវកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើត តាមរយៈការប្រើប្រាស់សេវារថយន្តក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំក៏ដូចជាបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គឺក្នុងគោលបំណងជាការដាស់តឿនក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋយើងឱ្យបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។ សម្រាប់ឆ្នាំ២០២៤នេះ ក្រោមការដឹកនាំរបស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានដាក់ឲ្យប្រើប្រាស់នូវការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធ digital គឺបានបង្កើតនៅដាក់ឱ្យប្រើប្រាស់នូវកម្មវិធី App NoDrug :https://nodrugsnacd.com/download សម្រាប់ផ្ដល់នូវចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជា ការរាយការណ៍រក្សាការសំងាត់រាល់ករណីគ្រឿងញៀន ដើម្បីពង្រឹងបាននូវប្រសិទ្ធភាពដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។ ជាមួយនេះ […]

រដ្ឋមន្រ្តីក្រសួងការងារ និងអភិបាលរាជធានីភ្នំពេញ ជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅទីលានប្រជាធិបតេយ្យ

Nisaiy KP September 29, 2024 29/09/2024

(ភ្នំពេញ)៖ ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗបានកើនឡើងប្រមាណ១០ ទៅ១៥ភាគរយ។ ការកើនឡើងចំនួនអ្នកជិះជាបន្តបន្ទាប់នេះ ដោយសារពួកគាត់មានជំនឿទុកចិត្តលើការដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេលលោករួមជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏មានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរួមដំណើរអញ្ជើញទៅជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌប្ញស្សីកែវ។ លោក ឃួង ស្រេង បានថ្លែងថា រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ កម្មករកម្មការិនីនិងនិយោជិត តែងមកទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឲ្យចំនួនអ្នកជិះកើនឡើង ប្រមាណ១០ទៅ១៥ភាគរយជារៀងរាល់ឆ្នាំ។ […]