ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ចុះអន្តរាគមន៍ និងចាក់ថ្មទប់កុំឲ្យដាច់ផ្លូវ ក្រោយទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

Liny Chan September 18, 2024 18/09/2024

(ព្រះសីហនុ)៖ អាជ្ញាធរសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះអន្ដរាគមន៍ និងចាក់ថ្មទប់កុំឲ្យដាច់ផ្លូវ ក្រោយទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំង ដែលបណ្ដាលមកពីឥទ្ធិពលព្យុះទី១៤ ឈ្មោះ ពូលឡាសាន។ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាតកោះរ៉ុង ឃើញថាតំបន់មួយចំនួនទឹកបានជន់ខ្លាំងបណ្ដាលឲ្យហូរកាត់ផ្លូវ ដែលពិបាកក្នុងការធ្វើដំណើរ និងប៉ះពាល់ដោយអន្លើរដល់ប្រជាពលរដ្ឋ។ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន និងព្រះសង្ឃ បានរួមគ្នាចាក់ថ្មដើម្បីទប់ការពារកុំឲ្យមានការដាច់ផ្លូវធ្ងន់ធ្ងរ។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពបែបនេះ ពិសេសក្រុមគ្រួសារដែលមានមនុស្សចាស់ និងក្មេងតូចៗ ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈអាជ្ញាធរ និងសមត្ថកិច្ចកំពុងបន្ដយកចិត្តទុកដាក់ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ព្យុះទី១៤ ឈ្មោះ ពូលឡាសាន ជាមួយនឹងវិសម្ពាធទាប ដែលកើតមានឡើងនៅសមុទ្រចិនខាងត្បូង បានមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅតែបន្ដគ្របដណ្ដប់លើភាគកណ្ដាល នៃអាងទន្លេមេគង្គ និងលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្ដបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ត្រៀមជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង គ្រាដែលស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ច្រើន

Liny Chan September 18, 2024 18/09/2024

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់កងកម្លាំងទាំង៣ប្រភេទ និងអភិបាលក្រុង-ស្រុកទាំង៩ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់រាល់ថ្ងៃ ខណៈភូមិសាស្ត្រខេត្តកំពង់ស្ពឺ តែងតែមានករណីជំនន់ទឹកភ្លៀងស្ទើតែរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះត្រូវត្រៀមទាំងកម្លាំង សម្ភារឲ្យបានស្រេចជាមុនដើម្បីសង្គ្រោះឲ្យទាន់ពេលវេលា ជាពិសេសរកទីទួលសុវត្តិភាពទុកសម្រាប់ការស្នាក់នៅផងដែរ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ដោយសារសម្ពាធទាបដែលធ្វើឲ្យមានការបង្អុរភ្លៀងច្រើន ដូច្នេះស្នើសុំឲ្យកងកម្លាំងទាំងអស់ ក៏ដូចជាអភិបាលក្រុង-ស្រុក មានការយកចិត្តទុកដាក់មែនទែន ជាពិសេសការសហការជួយសង្គ្រោះពលរដ្ឋ ពីទឹកជំនន់ ដោយសារទឹកភ្លៀងធ្លាក់ច្រើន។ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបន្ថែមថា កម្លាំងទាំងអស់ ត្រូវត្រៀមកិច្ចការងារមួយចំនួនរកទីទួលសុវត្ថិភាព សម្ភារផ្សេងៗទៀតប្រសិនបើមានពាក់ព័ន្ធជាមួយនឹងការជួយសង្គ្រោះ ហើយសុំរាយការណ៍ជាបន្ទាន់ ដើម្បីប្រើប្រាស់នូវកម្លាំងសរុប វិធានការសរុបដើម្បីជួយសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋ និងយល់ឃើញថា ប្រាក់ពិន័យមិនជួយពលរដ្ឋគោរពច្បាប់ឡើយ បែរជាធ្វើបាបពលរដ្ឋវិញ 

Liny Chan September 18, 2024 18/09/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងគ្រប់ទីកន្លែងទាំងអស់ សំដៅឲ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ប្រសើរជាងការខ្លាចនគរបាល។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវា ដឹកជញ្ជូនទំនិញ និងអាហារ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បង្ហាញការយល់ឃើញថា ការផាកពិន័យទៅលើប្រជាពលរដ្ឋ ដែលមិនគោរពច្បាប់ ហាក់មិនមានប្រសិទ្ធភាពជំរុញឲ្យពលរដ្ឋគោរពច្បាប់ឡើយ ពោលមានតែធ្វើបាបពលរដ្ឋទៅវិញ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «បើត្រឹមតែយើងម្នាក់ៗ ដែលប្រើប្រាស់ផ្លូវយើងមិនគោរពច្បាប់ ខ្លាចតែនគរបាល ច្បាប់នោះ គោលការណ៍នោះ ការអនុវត្តនោះ យន្ដការផ្សេងៗមិនជោគជ័យទេ។ ឧទាហរណ៍ថា មិនពាក់មួកសុវត្ថិភាព ផាក១លានរៀល ក៏នៅតែមិនជោគជ័យ បែរជាធ្វើបាបពលរដ្ឋវិញ នេះមិនមែនជាចំណុចមួយកែឲ្យមនុស្សគោរពច្បាប់ទេ»។ បើតាមនាយឧត្តមសេនីយ៍ ស ថេត, នៅពេលប្រជាពលរដ្ឋមានស្មារតីគោរពច្បាប់ហើយនោះ តាមដងផ្លូវមិនចាំបាច់មានភ្លើងស្ដុប ឬនគរបាលចរាចរណ៍ទៀតនោះទេ។ ប៉ុន្ដែការងារនេះត្រូវប្រើប្រាស់ពេលវេលា ហើយទាមទារឲ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមសហការដើម្បីបង្កើនការផ្សព្វផ្សាយ និងអប់រំពលរដ្ឋតាមគ្រប់រូបភាពទាំងអស់។ សូមជម្រាបថា ត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ អត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងរហូតដល់១,៥៣៤ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៩៣នាក់, […]

ស្ថានទូតបារាំង នឹងបើកទ្វារឲ្យសាធារណជនចូលទស្សនា ក្នុងទិវាបេតិកភណ្ឌ នៅថ្ងៃទី២១ ខែកញ្ញា ខាងមុខនេះ

Liny Chan September 18, 2024 18/09/2024

(ភ្នំពេញ)៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥,៣០០នាក់កាលពីឆ្នាំមុន ដែលជាចំនួនដ៏ច្រើនមិនធ្លាប់បាន ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារសាជាថ្មី ជូនសាធារណជនឱ្យចូលទស្សនា នៅក្នុងទិវាបេតិកភណ្ឌ នាថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង០៨ព្រឹកដល់រហូតម៉ោង៤រសៀល។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូតដែលពោរពេញដោយប្រវត្តិសាស្ត្រ ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ ៤,៧ហិកតា ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើម ត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន។ នៅពេលចេញពីស្ថានទូត សាធារណជនអាចទស្សនាការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត ដែលបង្ហាញពីការរ៉ាបែបកីឡា Breakdance កម្ពុជា។ ការរាំប្រភេទនេះត្រូវបានដាក់បញ្ចូល ក្នុងចំណោមវិញ្ញាសាកីឡាអូឡាំពិកប៉ារីស៍២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។ ដំណើរកម្សាន្តអបដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេស ក៏គ្រោងនឹងរៀបចំផងដែរ។ ការទស្សនាធ្វើឡើងដោយសេរី ជាពិសេសនៅពេលព្រឹក ដែលតម្រូវឱ្យមានការឈរតម្រង់ជួរ និងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន។ ចំពោះកាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់ មិនអនុញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាន និងត្រូវពាក់ស្បែកជើង សមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមានក្រាលថ្មតូចៗនិងខ្លះទៀតជាស្មៅ។ ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ […]

អបអរសាទរ! ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូវនិករបស់ជប៉ុន «មីនេបៀ-Minebea» នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកញ្ញា 

Liny Chan September 18, 2024 18/09/2024

(ពោធិ៍សាត់)៖ ពិតជាមោទកភាពក្រៃលែង! ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូនិក របស់ជប៉ុន គឺ «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ នឹងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ នៃរោងចក្រខាងលើនេះ នឹងត្រូវធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ គួរជម្រាបជូនថា ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអេឡិចត្រូនិក ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ និងបានបើកដំណើរការដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគប្រមាណ២៣លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារ។ ជាមួយគ្នានោះ ក្រុមហ៊ុនមីនេបៀ-Minebea បានពង្រីកការវិនិយោគរបស់ខ្លួន ដោយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួន នៅថ្ងៃទី២០ […]

សល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ! សូមម្ចាស់អចលនទ្រព្យរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឲ្យទាន់ពេលវេលា

Liny Chan September 18, 2024 18/09/2024

(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោលគឺនៅសល់ប្រមាណ១២ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធ លើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្ម រដ្ឋបាលស្របតាមច្បាប់ជាធរមាន។ ដើម្បីបំពេញកាតព្វកិច្ចពន្ធ លើអចលនទ្រព្យឲ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖ * តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។ កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ២ ជំហានប៉ុណ្ណោះ តាមរយៈមុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)។ ជាមួយគ្នានេះ ម្ចាស់អចលនទ្រព្យអាចឈ្វេងយល់កាន់តែច្បាស់ពីពន្ធលើអចលនទ្រព្យ ដោយអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំខិត្តប័ណ្ណ ស្តីពីពន្ធលើអចលនទ្រព្យ ដែលមានការចងក្រងលម្អិតពី កម្មវត្ថុនៃពន្ធ និយមន័យពាក្យគន្លឹះសំខាន់ៗ ការលើកលែងពន្ធ មូលដ្ឋានគិតពន្ធអត្រា ការគណនានិងឧទាហរណ៍ ព្រមទាំងបែបបទនិងនីតិវិធីនៃការប្រកាសនិងបង់ប្រាក់ពន្ធនេះផងដែរ៕ Fresh News

ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន៧ ប្រកាសផ្តល់ឱកាសការងារចំនួន២៧៤កន្លែង សម្រាប់យុវជនក្នុងវេទិកាការងាររបស់ NEA

Liny Chan September 18, 2024 18/09/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ចំនួន២៧៤កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chockchey Finance, ក្រុមហ៊ុន Land &Home, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន InvestM, ក្រុមហ៊ុន AC និងក្រុមហ៊ុន CBS។ លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយក្នុងការជ្រើសរើសបុគ្គលិក និងបានចូលរួម ក្នុងព្រឹត្តិការណ៍ជាច្រើនដូចជាវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៍ការងារថ្នាក់ជាតិជាដើម។ លោកស្រី វណ្ណារី បានបន្តថា «មូលហេតុដែល AMK […]

រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៦៥៣គ្រឿងរួចរាល់ ដើម្បីជូនប្រជាពលរដ្ឋទៅស្រុកកំណើត នារដូវភ្ជុំខាងមុខ

Liny Chan September 18, 2024 18/09/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៦៥៣គ្រឿង រួចរាល់ សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ «ដោយជិះមិនបង់ប្រាក់» ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ទី១៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ ក្នុងរាជធានីភ្នំពេញ។ ទី២៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានាក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង ដែលមានគោលដៅ និងទីតាំងដែលបានរៀបចំ។ គួរឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តក្រុងសាធារណៈចំនួន៥០០គ្រឿង […]

ទឹកហូរកាត់ផ្លូវល្បឿនលឿន តែមិនទាន់មានការផ្អាកចរាចរណ៍ឡើយ, សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នពេលបើកឆ្លងកាត់

Liny Chan September 18, 2024 18/09/2024

(ព្រះសីហនុ)៖ នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានអំពាវនាវឲ្យអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLED​ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រតិភូ Gumball 3000 បានចាកចេញពីកម្ពុជាហើយ ម្នាក់ៗសុទ្ធតែពេញចិត្តសប្បាយរីករាយនឹងការរៀបចំកម្មវិធីពិសេសៗ និងការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា

Liny Chan September 18, 2024 18/09/2024

(ភ្នំពេញ)៖ ប្រតិភូ Gumball 3000 នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាកចេញពីទឹកដីកម្ពុជាហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយម្នាក់ៗសុទ្ធតែពេញចិត្តសប្បាយរីករាយនឹងការរៀបចំកម្មវិធីពិសេសៗ និងការទទួលបដិសណ្ឋារកិច្ច ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារ ពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា។ ការរៀបចំសម្របសម្រួលបែបបទជូនប្រតិភូ Gumball 3000 ចេញពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ ធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងក្រុមការងាររបស់ក្រុមហ៊ុន ជីប ម៉ុង។ សូមជម្របថា ប្រតិភូ Gumball 3000 បានបើកបររថយន្តទំនើបៗប្រណីតៗកម្រៗ (Hypercars, Supercars, Sport cars) និងស្នាក់នៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីចេញពីកម្ពុជា ប្រតិភូ Gumball 3000 នឹងឆ្លងកាត់ប្រទេសថៃ […]