ព័ត៌មានជាតិ

ឧក្រិដ្ឋជនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបា-ញ់ប្រ-ហារបណ្ដាលឲ្យនគរបាលម្នាក់បាត់បង់ជីវិតនៅខណ្ឌដង្កោ ត្រូវបញ្ជូនទៅតុលាការ ក្រោយបង្ក្រាបបាននៅខេត្តព្រះវិហារ

Liny Chan September 3, 2024 03/09/2024

(ភ្នំពេញ)៖ ឧក្រិដ្ឋជនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយស្រាវជ្រាវស្វែងរកចាប់ខ្លួនបាននៅខេត្តព្រះវិហារ។ ខ្មាន់កាំភ្លើងទាំង២នាក់នេះ ត្រូវកម្លាំងនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រំលងបានប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារ និងចាប់ជំរិតជនជាតិចិនដូចគ្នា។ ហេតុការណ៍នេះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ និងជនជាតិចិនម្នាក់រងរបួស ខណៈជនជាតិចិនម្នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅបាត់។ សូមរំលឹកថា ករណីរថយន្ត២គ្រឿងបុកគ្នា ហើយឈានដល់ការបាញ់ប្រហារដែលបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ម្នាក់ទៀតរងរបួស (ជនជាតិចិន)។ មុនឈានដល់ហេតុការណ៍បាញ់ប្រហារនេះ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើយគេឃើញរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 (រថយន្ដខ្មាន់កាំភ្លើង) បើកមកបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168។ បន្ទាប់ពីបើកបំបុក និងស្ទាករថយន្ដជនរងគ្រោះហើយនោះ ខ្មាន់កាំភ្លើង៣នាក់ បានចុះពីរថយន្ដ Ford […]

ក្រុមហ៊ុនធំៗចំនួន៣ ចុះកិច្ចសន្យាទិញផលិតកម្មកសិកម្មសរីរាង្គ ពីសហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ

Liny Chan September 3, 2024 03/09/2024

(ព្រះវិហារ)៖ ក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ ដំឡូងមី សរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន៣២ ក្នុងខេត្តព្រះវិហារ លើបរិមាណជាង៥ម៉ឺនតោន។ ពិធីនេះស្ថិតក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី តំណាងក្រុមហ៊ុនទាំង៣ និងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសហគមន៍កសិកម្មជាច្រើនរូបទៀត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងនូវការអរគុណដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលបានសហ ប្រតិបត្តិការជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការប្រមូលស្រូវ និងដំឡូងមីសរីរាង្គ ពីបណ្តាលសហគមន៍ក្នុងខេត្តព្រះវិហារអស់រយះពេលជាច្រើនឆ្នាំកន្លងមក។ លោកថ្លែងអំណរគុណមន្ទីរកសិកម្មខេត្ត […]

ឱកាសការងារជាង ៥ម៉ឺនកន្លែង នៅទូទាំងប្រទេស កំពុងរង់ចាំលោកអ្នក

Liny Chan September 3, 2024 03/09/2024

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៥៣,២៩៦ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗ សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ លោក កត្តា អ៊ន បានឱ្យដឹងថា ឱកាសការងារជាង៥ម៉ឺនកន្លែងនោះ ក្នុងវិស័យដូចជា វិស័យឧស្សាហកម្មចំនួន ៤០,៧៥៣កន្លែង វិស័យកសិកម្មចំនួន ៨,៥៤៩កន្លែង និងសេវាកម្មចំនួន ៣,៩៩៤កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជរាធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តរតនគីរី, ខេត្តក្រចេះ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, និងបណ្តាខេត្តផ្សេងៗទៀត។ អ្នកនាំពាក្យក្រសួងការងារ ក៏បានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រញាប់រួសរាន់មកដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរបស់ខ្លួនដែលមាន។ ប្រសិនបើមានចម្ងល់សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline […]

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កោះអញ្ជើញក្រុមហ៊ុនចំនួន២ ឲ្យមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ

Liny Chan September 3, 2024 03/09/2024

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការកោះអញ្ជើញក្រុមហ៊ុនចំនួន២ ឲ្យមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា ក្រុមហ៊ុនទាំង២នេះ រួមមាន៖ ទី១៖ ក្រុមហ៊ុន ស៊ីប៊ី រៀល អ៊ីស្ទេត ឯ.ក ដែលមានទីតាំងនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញទី២៖ ក្រុមហ៊ុន ជេខេ ប្រផឹធី ឯ.ក ដែលមានទីតាំងនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកពីពូជស្រូវចំនួន ១០ប្រភេទ ដែលមានទីផ្សារខ្ពស់ទាំងក្នុងប្រទេស និងក្រៅពីប្រទេស

Liny Chan September 3, 2024 03/09/2024

(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីពូជស្រូវចំនួន ១០ប្រភេទ ដែលមានតម្រូវការទីផ្សារខ្ពស់ ទាំងក្នុងប្រទេស និងក្រៅពីប្រទេស ដោយក្នុងនោះ មានពូជស្រូវខ្លះ ប្រជាកសិករមិនសូវបានចាប់អារម្មណ៍ ក្នុងការដាំដុះ ប៉ុន្ដែមានទីផ្សារខ្លាំង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា ចាន់ សុឃាំង បានរៀបរាប់ថា ពូជស្រូវដែលមានការពេញនិយម និងងាយស្រួលរកទីផ្សារនោះ រួមមាន៖ ពូជផ្ការំដួល, ពូជស្រូវសែនក្រអូប និងសែនក្រអូប 01, ពូជស្រូវស្រងែ, ពូជស្រូវនាងអុក-នាងអំ, ពូជស្រូវឆ្មាព្រំ, ពូជស្រូវនាងខុន-ផ្កាខ្ញី, ប្រភេទអង្ករដំណើប និងប្រភេទអង្ករនាងខ្មៅ។ ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា ពូជផ្ការំដួល ជាប្រភេទពូជស្រូវធ្ងន់ ឃើញថា មានទីផ្សារធំទូលំទូលាយ និងពូជស្រូវសែនក្រអូប និងសែនក្រអូប 01 មានការប្រើប្រាស់ ក៏ដូចជាការដាំដុះជាមធ្យម ហើយសម្រាប់ទីផ្សារវិញ ទូលំទូលាយខ្លាំងណាស់ មិនខ្វះទេរោងម៉ាស៊ីនទាំងអស់ ដែលនៅក្បែរបងប្អូនជាកសិករ នឹងទិញពូជនេះ។ ដោយឡែក ចំពោះប្រភេទពូជស្រូវស្រងែវិញ ឧកញ៉ា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេច គង់ សំអុល

Liny Chan September 3, 2024 03/09/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំសមាជិក សមាជិការាជរដ្ឋាភិបាល ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ​សមាន​​ទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសម្តេច គង់ សំអុល ដែលកំពុងឃ្លាតចាកឆ្ងាយស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតពោរពេញដោយព្រហ្មវិហារធម៌។ ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ សម្តេចធិបតី បានចាត់ទុកមរណភាពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្ការ គង់ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជា «ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង»

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។ ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតចូលរួមរំលែកទុក្ខជូនលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ព្រះរាជទាន ព្រះរាជសារលិខិតរំលែកទុក្ខជូន លោកជំទាវ ឧក៉ញា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ ខាងក្រោមនេះ ជាព្រះរាជសារលិខិត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News