(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានសិទ្ធចូលរួមការប្រកួតកម្រិតទី១ ប្រចាំតំបន់អាស៊ាន នៃព្រឹត្តិការណ៍ SEA V.League 2025 ជាផ្លូវការហើយ ក្រោយជោគជ័យក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី SEA V.League Challenge ឆ្នាំ២០២៤ ដោយដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ក្នុងទឹកដីរបស់ខ្លួន ។ នេះគឺជាកំណត់ត្រាថ្មីមួយទៀត សម្រាប់ក្រុមបាល់ទះកម្ពុជា ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ ។ ការប្រកួតសន្សំពិន្ទុ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៣០ ខែសីហានេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អនៅ ៣ប្រកួត ដោយប្រកួតទី១ បានយកឈ្នះម៉ាឡេស៊ី ៣-១(សិត) ជាមួយពិន្ទុ ១៧-២៥, ២៥-១៨, ២៥-២១ និង ២៥-២១ និងនៅថ្ងៃទី៣១-សីហា ប្រកួតទី២ បានយកឈ្នះឡាវ ៣-០(សិត) ជាមួយពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-២៣ មុនបន្ដឈ្នះសិង្ហបុរី ៣-១(សិត) ជាមួយពិន្ទុ ២៥-២០, ២៥-១០, ២៣-២៥ និង ២៥-១៨ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញានេះ […]