ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់កាណូត ២គ្រឿងបន្ថែមទៀត ជូនប្រជាជននៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្ដាន់ ដើម្បីដឹកពលរដ្ឋឆ្លងស្ទឹងសែន

Liny Chan August 14, 2024 14/08/2024

(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ព្រមទាំងសហការី បាននាំយកកាណូតចំនួន២គ្រឿង បន្ថែមទៀត និងប្រេងឥន្ទនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ព​ជើង​គោក ទៅ​ប្រគល់​ជូន​ប្រជាជន​នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំ​ក្លែង​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ការណូតនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងម៉ូតូ ក្នុងការឆ្លងកាត់ដងស្ទឹងសែន ក្នុងរដូវវស្សា នៅក្នុងឃុំមានជ័យ និងក្លែង​ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ ឧត្តមសេនីយ៍ទោ សូយ​ ណា​រិទ្ធ​ […]

បុរសម្នាក់បានបាត់បង់ជីវិត ក្រោយលោតពីលើដំបូលរោងចក្រ ដោយមិនដឹងមូលហេតុ នៅចាក់អង្រែលើ ខណ្ឌមានជ័យ

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ក្រោយលោតពីលើដំបូលរោងចក្រមួយកន្លែងកាលវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បុរសម្នាក់នេះបានរត់ទៅលើដំបូលរោងចក្រ ហើយក៏ធ្លាក់ពីលើដំបូលរងរបួសធ្ងន់ហូរឈាមជោគខ្លួន។ ភ្លាមៗប្រជាពលរដ្ឋបានទូរស័ព្ទប្ដឹងសមត្ថកិច្ច​​​ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសុំអន្តរាគមន៍រថយន្តសង្រ្គោះបន្ទាន់ ដឹកយកជនរងគ្រោះក្រែងអាចសង្រ្គោះជីវិតបាន។ បន្តិចក្រោយមក ក៏មានសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ចុះមកកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើមិនទាន់ដឹងថាមូលហេតុអ្វីនៅឡើយទេ តែមានប្រជាពលរដ្ឋលើកឡើងថា ឃើញមានបុរសវ័យប្រហែល៣៥ឆ្នាំ រត់ទៅឡើងលើដំបូលរោងចក្រ ស្រាប់តែលោតពីលើដំបូលរោងចក្រធ្លាក់មកលើដំបូលផ្ទះ​ បណ្ដាលរងរបួសធ្ងន់។ ភ្លាមៗ រថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកយកជនរងគ្រោះទៅព្យាបាល តែបានប្រហែល២០នាទី គ្រូពេទ្យបានតេទូរស័ព្ទមកសមត្ថកិច្ចថា ជនរងគ្រោះពេលដឹកមកដល់មន្ទីរពេទ្យស្លាប់បាត់ទៅហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ធនាគាជាតិនៃកម្ពុជា ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុ ហាមសុំអាជ្ញាធរ ឬប្រើប្រាស់ឈ្មោះអាជ្ញាធរចូលរួមប្រមូលឥណទានពីអតិថិជន

Liny Chan August 14, 2024 14/08/2024

(សៀមរាប)៖ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា តំណាងមន្រ្តីធនាគាជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ឥណទានជូនអតិថិជន ត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន។ ការលើកឡើងរបស់លោក ម៉ែន ភក្តី ធ្វើឡើងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ កន្លងមកធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហា ប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។ លោកបានថ្លែងថា «ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។ លោកបានបញ្ជាក់ថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និង ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។ […]

ឧបនាយករដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល៖ ព្រែកជីកហ្វូណនតេជោនឹងជីកជម្រៅ ៥.៤ម៉ែត្រ នៅក្រោមទឹកទាបបំផុតរបស់ទន្លេមេគង្គ ទោះខែប្រាំងក៏មានទឹកធ្វើចរាចរណ៍បាន 

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការលើកឡើង របស់ជនមួយក្តាប់តូច ដែលមិនមានមូលដ្ឋានច្បាស់លាស់ ទាក់ទងនឹងជម្រៅទឹកព្រែកជីកហ្វូណនតេជោ, លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោង​ព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថា ការជីកព្រែកជីកហ្វូណនតេជោ គឺបានកំណត់ច្បាស់យកជម្រៅ ៥.៤ម៉ែត្រនៅក្រោមទឹកទាបបំផុត របស់ទន្លេមេគង្គ ទន្លេបាសាក់ ដែលយោងតាមស្ថិតិ ៤០ឆ្នាំកន្លងមកនេះ។ លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ​គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅ​​ក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល​ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ស៊ុន​ ចាន់ថុល បានថ្លែងដូចនេះថា «មានអ្នកខ្លះថាជីកព្រែកហ្វូណន តែ ៥.៤ម៉ែត្រ ខែប្រាំងមានទឹកឯណា ស្ងួតចែសហើយជិះអីកើត ជិះកើតតែខែវស្សាទេ។ មិនចឹងនោះទេ ពេលក្រុមបច្ចេកទេសសិក្សា បានលម្អិតហើយថា ជីកជម្រៅ ៥.៤ម៉ែត្រ មិនមែនជីកពីផ្លូវចុះត្រឹម ៥.៤ម៉ែត្រហើយឈប់នោះទេ គឺជីកជម្រៅ ៥.៤ម៉ែត្រ នៅក្រោមទឹកទាបបំផុតរបស់ទន្លេមេគង្គ ទន្លេបាសាក់ ដែលយោងតាមស្ថិតិ ៤០ឆ្នាំកន្លងមក ដូចនេះកន្លែងខ្លះ​អាចត្រូវជីករហូតដល់ […]

លោកបណ្ឌិត ថោង ខុន៖ ម្ចាស់ផ្ទះបារាំង បានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់កិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ម្ចាស់ផ្ទះបារាំងបានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់នូវមហាកិត្តិយសសម្រាប់កម្ពុជា កំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ដែលទើបប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យកាលពីរាត្រីថ្ងៃទី១១ ខែសីហាកន្លងទៅ។ ការគូសបញ្ជាក់នេះ ស្របពេលទេសរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូអូឡាំពិក អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ទទួលស្វាគមន៍ដំណើរមកដល់កម្ពុជាវិញ របស់កំពូលតារារ៉េបកម្ពុជា លោក វណ្ណដា បន្ទាប់ពីការបង្ហាញវត្តមានក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយភ្ញាក់ផ្អើល និងត្រូវបានប្រជាជនក្នុងតំបន់ និងលើពិភពលោកចាប់អារម្មណ៍ជាខ្លាំង ពិសេសប្រជាពលរដ្ឋកម្ពុជា។ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដថា រឿងធំៗពីរ ដែលម្ចាស់ផ្ទះបារាំង បានផ្ដល់កិត្តិយសដល់កម្ពុជា ទី១-ទោះបីអត្តពលិកកម្ពុជា មានចំនួនតិច តែត្រូវបានម្ចាស់ផ្ទះផ្តល់អាទិភាព ជូនទូកមួយដ៏ល្អស្អាត ដាច់ដោយឡែកពីគេ ក្នុងពិធីដង្ហែរពិធីបើកព្រឹត្តិការណ៍ ទី២-វត្តមានរបស់តារារ៉េបកម្ពុជា វណ្ណដា ជាមហាកិត្តិយស ដែលបារាំង ផ្តល់ជូនកម្ពុជា […]

តារារ៉េបកម្ពុជា វណ្ណដា៖ «វត្តមានខ្ញុំសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅបារាំង គឺជាឱកាសអាចថាមួយជីវិតមានតែម្ដង​ និងជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូល»

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា លោក ម៉ាន់ វណ្ណដា បានត្រឡប់ដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ដោយទទួលបានការសាទរពីមហាជន ជាពិសេសថ្នាក់ដឹកនាំ គឺលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដែលបានទៅទទួលតារាចម្រៀងរូបនេះ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់តែម្ដង។ គ្រាន់តែមកដល់កម្ពុជាភ្លាមលោក វណ្ណដា បានថ្លែងថា ការបង្ហាញវត្តមានក្នុងការសម្ដែង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង គឺពិតជាមានមោទនភាពមែនទែនសម្រាប់លោកផ្ទាល់ សម្រាប់ប្រជាជន និងជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូល។ ទន្ទឹមជាមួយដំណើរមកដល់មាតុភូមិ ជាមួយការសាទរភ្លូកទឹកភ្លូកដីនេះដែរ តារារ៉េប វណ្ណដា បានបង្ហាញមោទនភាពជាខ្លាំង ដ្បិតលោកមិនអាចឆ្លើយលម្អិតពីដំណើរទៅចូលរួមក៏ដោយ។ វណ្ណដា និយាយថា «ខ្ញុំអត់អាចនិយាយពីចំណុចនេះបាន តែខ្ញុំអាចនិយាយពីការនាំយកទង់ជាតិខ្មែរ ក៏ដូចជានាំយកភាសាខ្មែរ ហើយយើងពិតជាមានមោទនភាពមែនទែន ក្នុងការបានទៅសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង។ ខ្ញុំអត់ដឹងថា តើប៉ុន្មានឆ្នាំមានម្ដងទេ ពីព្រោះនេះគឺជាឱកាសអាចថាមួយជីវិតមានតែម្ដងទេ។ ដូច្នេះគឺមោទនភាពមែនទែនសម្រាប់ខ្ញុំផ្ទាល់ សម្រាប់ប្រជាជន និងប្រទេសរបស់យើង គឺខ្ញុំគិតថានេះគឺភាពឈ្នះដ៏ធំមួយ។ […]

រដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តក្រចេះបានបោះបង្គោលព្រំដែនយ៉ាងរឹងមាំ ហើយផលិតផលរ៉ែ កសិកម្ម និងឧស្សាហកម្ម កំពុងត្រូវបាននាំចេញទៅទីផ្សារពិភពលោក កាត់ប្រទេសវៀតណាម តាមច្រកព្រំដែនត្រពាំងស្រែ

Liny Chan August 14, 2024 14/08/2024

(ក្រចេះ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពវិស័យអគ្គិសនី និងរ៉ែ នោខេត្តក្រចេះ នាថ្ងៃទី១៣ ខែសីហា​ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីការវិវត្ដវិស័យអគ្គិសនី នៅខេត្ដក្រចេះ និងការរីកចម្រើន នៃការធ្វើកសិឧស្សាហកម្ម និងឧស្សាហកម្មធនធានរ៉ែ។ តាមរយៈវីដេអូខ្លី របស់រដ្ឋមន្ដ្រី កែវ រតនៈ ដែលលោកកំពុងតែឈរនៅនឹងមុខទន្លេ នៃខេត្ដក្រចេះ លោកបានរៀបរាប់ថា «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ មានជាង៧លានដុល្លារ បើនិយាយតែសួយសារ នេះមិនទាន់គិតអំពីចំណូលពន្ធគយ ចំណូលពន្ធដារ និងអាករផ្សេងៗ»។ បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា​ នៅខេត្ដក្រចេះ គ្រាន់តែអាជីវកម្មធនធានរ៉ែ បង្កើតការងារជូនដល់ប្រជាពលរដ្ឋ បានជិត៣ពាន់កន្លែង ហើយទៅថ្ងៃខាងមុខ នឹងបង្កើតការវិនិយោគ លើវិស័យធនធានរ៉ែបន្ថែមទៀត ដើម្បីបង្កើតការងារ ក៏ដូចជាលើកតម្កើននូវជីវភាព របស់ប្រជាពលរដ្ឋខេត្ដក្រចេះ។ បើតាមការបញ្ជាក់របស់រដ្ឋមន្ដ្រី កែវ រតនៈ, ខេត្តក្រចេះ បានបោះបង្គោលព្រំដែនរួចជាច្រើនឆ្នាំហើយ និងមានកម្លាំងការពារព្រំដែនរឹងមាំ។ ឆ្នាំនេះ ការរីកចម្រើនសេដ្ឋកិច្ច […]

សាធារណរដ្ឋកូរ៉េ ផ្តល់ឧបករណ៍ជំនួយភ្នែក និងកុំព្យូទ័រមួយចំនួនដល់កម្ពុជា ដើម្បីជួយដល់សិស្ស-គ្រូជាង ២៣០នាក់ដែលមានបញ្ហាចក្ខុ គិតជាតម្លៃសរុប ២៥០,០០០ដុល្លារ

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ ភាគីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ឧបករណ៍ជំនួយភ្នែកម្យ៉ាងដែលហៅថា Dot Pad និងកុំព្យូទ័រមួយចំនួនដល់ភាគីកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ជូនបន្តដល់សិស្ស២១៣នាក់ និងគ្រូ២០នាក់ដែលសុទ្ធតែមានបញ្ហាចក្ខុ ខណៈសម្ភារៈទាំងនោះមានតម្លៃសរុបដល់ទៅ២៥០,០០០ដុល្លារ។ ពិធីប្រគល់-ទទួលសម្ភារខាងលើនេះធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ពុត សាមិត្ត អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី មូន ជុងឆយ (Moon Jung Choi) ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា។ សម្ភារៈទាំងនោះមានដូចជា ឧបករណ៍ជំនួយភ្នែក Dot Pad ចំនួន៤០គ្រឿង កុំព្យូទ័រយួរដៃចំនួន៥គ្រឿង និងកុំព្យូទ័របន្ទះចំនួន១០គ្រឿង។ Dot Pad គឺជាឧបករណ៍ជំនួយសម្រាប់អ្នកមានបញ្ហាចក្ខុ ដោយឧបករណ៍នេះវាអាចបកស្រាយមិនត្រឹមតែអត្ថបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រាហ្វគំនូសតាង ឬដ្យាក្រាមទៅជាអក្សរ Braille ដែលជាទម្រង់នៃភាសាសរសេរសម្រាប់មនុស្សមានបញ្ហាក្នុងការមើល។ ឧបករណ៍ជំនួយភ្នែក Dot Pad នេះដែរ ត្រូវបានផលិតដោយក្រុមហ៊ុនបណ្តាក់ទុនបច្ចេកវិទ្យា Dot ដែលដំបូងឡើយជាគំនិតផ្ដួចផ្ដើមរបស់អតីតអ្នកទទួលផលម្នាក់របស់ KOICA Creative […]

ម្ចាស់បទ «Time To Rise» វណ្ណដា វិលត្រលប់មកដល់កម្ពុជា ទទួលបានការស្វាគមន៍ពីប្រធាន NOCC ក្រោយសម្តែងនៅឆាកបិទកីឡាអូឡាំពិក ២០២៤ ទីក្រុងប៉ារី

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ តារាងចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា ម៉ាន់ វណ្ណដា (Vann Da) នៅព្រឹកថ្ងៃទីពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ បានវិលត្រលប់មកដល់ទឹកដីកម្ពុជា វិញហើយ ដោយមានការទទួលស្វាគមន៍ពីលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរ ។ កំពូលតារាចម្រៀង រ៉េបល្បីឈ្មោះរបស់កម្ពុជា លោក វណ្ណដា បានធ្វើឲ្យប្រជាជនខ្មែរមានមោទនភាពជាខ្លាំង តាមរយៈការចូលរួមច្រៀងបិទព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics Games 2024 កម្រិតពិភពលោកដែលប្រារព្ធធ្វើឡើងនៅទីក្រុងបារីស ប្រទេសបារាំង ។ នេះអាចនិយាយបានថា វណ្ណដា ជាតារាចម្រៀងខ្មែរលើកដំបូងហើយ ដែលមានវត្តមានក្នុងកម្មវិធីដ៏ធំ និងអស្ចារ្យបែបនេះ។ តាមរយៈការចូលរួមនេះ វណ្ណដា បាននាំយកចម្រៀងដ៏ល្បីរបស់ខ្លួន ចំណងជើងថា «Time To Rise» មកបកស្រាយ អមជាមួយការរៀបចំខ្លួនដ៏ល្អឥតខ្ចោះ បង្ហាញពីអត្តសញ្ញាណខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ […]

ព្រះរាជអាជ្ញាខេត្តព្រះសីហនុ កោះហៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ចូលទៅបំភ្លឺករណីហិ-ង្សា

Liny Chan August 14, 2024 14/08/2024

(ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានចូលខ្លួនទៅតុលាការតាមដឺការកោះហៅរបស់សាលាដំបូងខេត្តព្រះសីហនុ ក្រោយរងពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី ភេទប្រុស ក្នុងករណីជម្លោះឈានដល់ការប្រើប្រាស់ហិង្សារហូតធ្វើឲ្យជនរងគ្រោះមានស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈាម ដោយពិនិត្យឃើញរបួសធ្ងន់ រហូតឈានដល់ធ្វើការវះកាត់ និងសម្រាកព្យាបាល តាមដានអស់រយៈពេលចូល១០ថ្ងៃ។ លោក ធុច បញ្ចសន្តិភាព អ្នកនាំពាក្យអយ្យាការសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ខេត្តព្រះសីហនុថា សាលាដំបូងពិតជាបានកោះហៅលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត ចូលខ្លួនបំភ្លឺពិតមែន តែចំពោះចំណាត់ការនីតិវិធីរបស់របស់តំណាងអយ្យការ គឺមិនអាចបកស្រាយបានទេ ព្រោះករណីនេះកំពុងអង្កេតជាការសម្ងាត់។ តាមការសាកសួរពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដើមហេតុនៃជម្លោះគឺរឿងកង់បី (Pass app) ឈ្លក់សាំង ជនរងគ្រោះបញ្ឆេះហើយរោហ្គា នៅជិតផ្ទះលោកមេប៉ុស្តិ៍ ទើបលោកមេប៉ុស្តិ៍ជេរប្រមាថមើលងាយគំរាមបាញ់សម្លាប់ រហូតបង្កើតជាជម្លោះ កាលពីម៉ោង៩ជាងយប់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២៤ នៅខាងក្រោយសាលាអនុវិទ្យាល័យ សម្តេចឪស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោកបន្តថា ក្រោយកើតហេតុដោយសារស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈម លុះនៅព្រឹកថ្ងៃទី៧ […]