ព័ត៌មានជាតិ

ព្រះរាជអាជ្ញាខេត្តព្រះសីហនុ កោះហៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ចូលទៅបំភ្លឺករណីហិ-ង្សា

Liny Chan August 14, 2024 14/08/2024

(ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានចូលខ្លួនទៅតុលាការតាមដឺការកោះហៅរបស់សាលាដំបូងខេត្តព្រះសីហនុ ក្រោយរងពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី ភេទប្រុស ក្នុងករណីជម្លោះឈានដល់ការប្រើប្រាស់ហិង្សារហូតធ្វើឲ្យជនរងគ្រោះមានស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈាម ដោយពិនិត្យឃើញរបួសធ្ងន់ រហូតឈានដល់ធ្វើការវះកាត់ និងសម្រាកព្យាបាល តាមដានអស់រយៈពេលចូល១០ថ្ងៃ។ លោក ធុច បញ្ចសន្តិភាព អ្នកនាំពាក្យអយ្យាការសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ខេត្តព្រះសីហនុថា សាលាដំបូងពិតជាបានកោះហៅលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត ចូលខ្លួនបំភ្លឺពិតមែន តែចំពោះចំណាត់ការនីតិវិធីរបស់របស់តំណាងអយ្យការ គឺមិនអាចបកស្រាយបានទេ ព្រោះករណីនេះកំពុងអង្កេតជាការសម្ងាត់។ តាមការសាកសួរពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដើមហេតុនៃជម្លោះគឺរឿងកង់បី (Pass app) ឈ្លក់សាំង ជនរងគ្រោះបញ្ឆេះហើយរោហ្គា នៅជិតផ្ទះលោកមេប៉ុស្តិ៍ ទើបលោកមេប៉ុស្តិ៍ជេរប្រមាថមើលងាយគំរាមបាញ់សម្លាប់ រហូតបង្កើតជាជម្លោះ កាលពីម៉ោង៩ជាងយប់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២៤ នៅខាងក្រោយសាលាអនុវិទ្យាល័យ សម្តេចឪស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោកបន្តថា ក្រោយកើតហេតុដោយសារស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈម លុះនៅព្រឹកថ្ងៃទី៧ […]

ព្រះមហាក្សត្រកម្ពុជា យាងចាកចេញពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅកាន់ប្រទេសចិន

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ប្រទេសចិន ទីដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ នៅក្នុងព្រះរាជសារនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងត្រឡប់មកវិញនោះទេ។ ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ៕ ផ្ដល់សិទ្ធិដោយ៖ Fres News

ក្រុមការងារក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្តកណ្តាល ​បើកផ្តល់ប្រាក់សំណងគោលនយោបាយជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារប្រឡាយតភ្ជាប់ លេខ ៣ ចំនួន ៩៩គ្រួសារ

Liny Chan August 13, 2024 13/08/2024

(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលាសង្កាត់រកាខ្ពស់ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត បានអនុញ្ញាតឲ្យលោក ហាក់ សុខមករា អភិបាលរងខេត្ត ដឹកនាំក្រុមការងារអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកស្ទឹង ព្រែកត្នោត បានបើកផ្តល់ប្រាក់សំណងគោល នយោបាយជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារប្រឡាយតភ្ជាប់លេខ៣ ក្នុងភូមិសាស្រ្តសង្កាត់រកាខ្ពស់ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតសរុបផលប៉ះពាល់ចំនួន៩៩គ្រួសារ។ ក្នុងនោះក្រុមការងារបានបើកផ្តល់ប្រាក់សំណងជូនប្រជាពលរដ្ឋចំនួន៩៧គ្រួសារ សើ្មនឹង៩៨ភាគរយ។ នៅសល់២គ្រួសារ ទំនាក់ទំនងម្ចាស់មិនទាន់បាន ក្រុមការងារនឹងបន្តធើ្វការជាមួយភូមិសង្កាត់បន្ថែមទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានចុះបើកប្រាក់ឧបត្ថម្ភសំណងផលប៉ះពល់ជូនប្រជាពលរដ្ឋចំនួន ៨៨គ្រួសារ នៅតាមប្រឡាយតភ្ជាប់លេខ៣ (ប្រឡាយ៩៦) ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ សូមបញ្ជាក់ថា គម្រោងនេះមានសារៈសំខាន់ក្នុងការដោះស្រាយពង្វាងទឹកជំនន់ដោយសារទឹកជំនន់ទឹកភ្លៀងតាមបណ្តោយសណ្តស្ទឹងព្រែកត្នោបញ្ជៀសការជន់លិចរាជធានីភ្នំពេញ និងខេត្តណ្តាល៕ ផ្ដល់ជូនដោយ៖ Fresh News

សិស្សកម្ពុជាដណ្តើមបានពាន ១៤ មេដាយ ២១ លើការ​ប្រកួតសមត្ថភាពភាសាអង់គ្លេសលំដាប់អន្តរជាតិ នៅចក្រភពអង់គ្លេស

Liny Chan August 13, 2024 13/08/2024

(ភ្នំពេញ)៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ ដោយឈរលើវិថីអភិវឌ្ឍ​ប្រកដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ឈរក្នុងលំដាប់ទី១ នៃការចំណាយលើក្រសួង និងស្ថាប័នផ្សេងៗ ក្នុងគោលដៅដើម្បីអភិវឌ្ឍលើធន់ធានមនុស្ស។ តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ឃើញថាវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាព ​នៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញ ប្រកបដោយមោទនភាពផងដែរ ក្នុងនោះនាពេលថ្មីៗនេះ កូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិ ក្នុងកម្មវិធី Teeneagle Competition ដែលជាការ​ប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិដ៏ធំដែលធ្វើឡើង នៅចក្រប្រភពអង់គ្លេស មានកូនសិស្សមកពីជាង ១០ប្រទេសចូលរួម, កូនសិស្សកម្ពុជា ១១នាក់ អាចប្រកួតប្រជែងដណ្តើមបានពាន ១៤គ្រឿង មេដាយ ២១គ្រឿង។ លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែង ជាមួយនឹងការទទួលបានពាន៤ និងមេដាយមាស២ យុវតី ស្ព្រីង ខៀងសុផានី បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ […]

កីឡាករអុកវ័យក្មេងកម្ពុជា គឹម សានគ័រ ម្ចាស់ជ័យលាភីលេខ១ ត្រៀមខ្លួនរួចរាល់នៅការប្រកួតអុកអន្តរជាតិជើងឯកប្រចាំទ្វីបអាស៊ី

Liny Chan August 13, 2024 13/08/2024

(ភ្នំពេញ)៖ កីឡាករអុកវ័យក្មេងកម្ពុជា គឹម សានគ័រ ម្ចាស់ជ័យលាភីលេខ១ នៅប្រទេសថៃ នៅពេលនេះបានត្រៀមខ្លួនរួចរាល់នៅការចូលរួមការប្រកួតកីឡាអុកអន្តរជាតិជើងឯកប្រចាំទ្វីបអាស៊ី Rapid Team Championship នៅថ្ងៃទី២១-២៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ដែលកម្មវិធីមានប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ។ រំលឹកផងថា យុវជនវ័យក្មេងកម្ពុជា គឹម សានគ័រ ដែលត្រូវបានគេស្តាល់ថា ជាក្មួយប្រុសបង្កើតរបស់តារាចម្រៀង សាយ ធ្លាប់បានចេញទៅប្រកួតកីឡាអុក កម្រិតអន្តរជាតិនៅទីក្រុងអាលម៉ាទី សាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកាលនោះរូបគេ អាយុ ១៤ឆ្នាំ ត្រូវបានក្លាយទៅជាកីឡាករប្រកួតអុកក្មេងជាងគេបំផុតរបស់កម្ពុជា ដែលបានទៅចូលរួមកម្មវិធី «26th Asian Youth Chess Championship 2024» កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ តែមិនទទួលបានជ័យលាភីនោះទេ ។ ខណៈយុវជន គឹម សានគ័រ កាលពីខែសីហា ឆ្នាំ២០២៤ នេះ រូបគេដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតអុក «CHECCKMATE 2» សម្រាប់កម្រិត U16 នៅប្រទេសថៃ ហើយក្រោយពីទទួលបានចំណាត់ថ្នាក់លេខ១ […]

លោកអ្នកឧកញ៉ា ពុង ឃាវសែ៖ នៅឆមាសទី១ឆ្នាំនេះ ការវិនិយោគចិននៅកម្ពុជាមាន ១ ៣៨០លានដុល្លារ ស្មើនឹងជាង៤២% នៃការវិនិយោគសរុប

Liny Chan August 13, 2024 13/08/2024

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានលើកឡើងថា ប្រទេសចិន ជាប្រភពវិនិយោគបរទេសដ៏ធំរបស់កម្ពុជា ខណៈនៅឆមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគចិន នៅក្នុងប្រទេសកម្ពុជា មានចំនួន ១ ៣៨០លានដុល្លារសហរដ្ឋអាមេរិក។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអ្នកឧកញ៉ា ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិន គឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា រយៈពេលជាច្រើនឆ្នាំ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការវិនិយោគរបស់ប្រទេសចិន នៅក្នុងប្រទេសកម្ពុជា មានចំនួន១ ៣៨០លានដុល្លារអាមេរិក ស្មើនឹង៤២.៦% នៃការវិនិយោគសរុប»។ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងទៀតថា ការវិនិយោគផ្ទាល់របស់ចិន ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគ លើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា បង្កើតឱកាសការងារកាន់តែច្រើន សម្រាប់ប្រជាជនកម្ពុជា និងជួយកម្ពុជាសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ ទន្ទឹមគ្នានេះ លោកអ្នកឧកញ៉ា […]

សិស្សថ្នាក់ទី៦ម្នាក់ នៅសាលាបឋមសិក្សាភូមិថ្មី ស្រុកជលគិរី ហក់ធាក់តុគ្រូបង្រៀន ផ្ទុះការចែកចាយវីដេអូពេញបណ្ដាញសង្គម, នាយកសាលាថា ធ្លាប់ធ្វើសកម្មភាពបែបនេះ២លើករួចមកហើយ

Liny Chan August 13, 2024 13/08/2024

(កំពង់ឆ្នាំង)៖ សិស្សប្រុសថ្នាក់ទី៦ម្នាក់ នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានហក់ធាក់តុគ្រូបង្រៀននៅក្នុងថ្នាក់របស់ខ្លួន និងបង្ហាញកាយវិការមិនគួរគម្បី ត្រូវបានគេចែកចាយវីដេអូពេញបណ្ដាញសង្គម។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់នាយកសាលា បានឲ្យដឹងថា សិស្សប្រុសម្នាក់នេះឈ្មោះ រី សុវណ្ណ អាយុ១៣ឆ្នាំ មានឪពុកឈ្មោះ វុត វី ជាកសិករ ម្តាយឈ្មោះ ប៉ក់ ទុំ ជាអ្នកលក់ដូរនៅក្នុងភូមិថ្មី ឃុំកំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានប្រើឥរិយាបថមិនសមរម្យចំពោះគ្រូដោយសិស្សរត់មក ធាក់តុគ្រូហើយចង់វាយគ្រូ។ ករណីបែបនេះមានពីរលើកមកហើយដោយលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ផ្តើមចេញពីការធ្វើកិច្ចការផ្ទះ ដោយគ្រូបានដាក់កិច្ចការផ្ទះឲ្យសិស្សយកទៅធ្វើនៅផ្ទះ ហើយសិស្សឈ្មោះ វី សុវណ្ណ មិនបានធ្វើនោះទេ លុះដល់ពេលគ្រូឲ្យសិស្សយកកិច្ចការមកដាក់គាត់បែបជាថាគូគាប់សង្កត់ គាត់ហើយវាយតុចំពោះមុខគ្រូ ហើយក្រោយមកក៏មានការសម្របសម្រួល រវាងមាតាបិតាសិស្សជាមួយនាយក និងគ្រូទើបស្ងប់ស្ងាត់។ រហូតដល់ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤ គ្រូបានសរសេរតាមអានដាក់ពិន្ទុ ចំនួន១០ពាក្យ ដោយកំណត់១ពាក្យ១ពិន្ទុ ហើយគាត់សរសេរបាន៧ពិន្ទុស្រាប់ពេលគូចែកសន្លឹកកិច្ចការជូន សិស្សវិញសិស្សបែរជាមិនពេញចិត្តនឹងពិន្ទុរបស់ខ្លួន ហើយបោកសៀវភៅលើតុ និងដើរចេញទៅផ្ទះដោយមិនគោរពគ្រូ។ […]

មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ-ព្យាបាលជំងឺដល់កុមារ និងស្រ្តីមានផ្ទៃពោះ​​ជាង ៥៨ម៉ឺននាក់ ចំណាយថវិកាជាង២០លានដុល្លារ នៅឆមាសទី១

Liny Chan August 13, 2024 13/08/2024

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មន្ទីរពេទ្យគន្ធបុប្ផា បា​នផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាង៥៨ម៉ឺននាក់ ដោយបានចំណាយថវិកាសរុបចំនួន ២១លានដុល្លារអាមេរិក ​ក្នុងនោះមិនរាប់បញ្ចូលថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល ចំនួន ១.៤ លានដុល្លារអាមេរិក​នោះទេ។ នេះបើ​តាមលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២៤​នេះ។ ​ការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ លើករណីដូចខាងក្រោម៖ * ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (Outpatient) ចំនួន ៤២៤ ៥៧៤ ករណី* កុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ៨១ ៨៥៥ នាក់* កុមារជំងឺគ្រុនឈាមបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២ ៦៤៣ នាក់* កុមារដែលត្រូវព្យាបាល និងវះកាត់ធំចំនួន […]

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ២៧នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១២ ​ខែសីហា ម្សិលមិញ

Liny Chan August 13, 2024 13/08/2024

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ២៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២៤​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង ២៧នាក់នោះ មាននៅ​ភ្នំពេញ​ ៤នាក់​ កំពង់ស្ពឺ​ ០៨នាក់​ សៀមរាប​ ០៨នាក់​ ព្រះសីហនុ​ ០៦នាក់​ និងខេត្តត្បូងឃ្មុំ​ ១នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕ ផ្ដល់សិទ្ធដោយ៖ Fresh News

លោក វ៉ាត់ ចំរើន៖ វត្តមាន វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិក ជាបុព្វសិទ្ធ IOC និងម្ចាស់ផ្ទះ, លោកចាត់ទុកនេះ គឺជាមហាកិត្តិយសសម្រាប់ចលនាអូឡាំពិក និងប្រជាជនកម្ពុជាទាំងមូល

Liny Chan August 13, 2024 13/08/2024

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហើបថា ការបង្ហាញរបស់កំពូលតារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺជាបុព្វសិទ្ធរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងម្ចាស់ផ្ទះ ។ យ៉ាងណាមិញ លោកបានបង្ហាញនូវមោទនភាព និងបានចាត់ទុកវត្តមាននេះ គឺជាមហាកិត្តិយសមួយ សម្រាប់ចលនាអូឡាំពិកនៅកម្ពុជា ពិសេសប្រជាជនកម្ពុជាទាំងមូល ។ មន្ដ្រីជាន់ខ្ពស់ចលនាអូឡាំពិកកម្ពុជាខាងលើ បានបញ្ជាក់ថា ការជ្រើសរើសអ្នកមានឥទ្ធិពលជាសាធារណៈ និងមានប្រជាប្រិយភាពលើពិភពលោក គឺជាការច្នៃប្រឌិត និងជ្រើសរើសរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ។ អ្វីដែលពិសេស គឺ IOC ផ្ដល់លទ្ធភាពខ្ពស់ ចំពោះអ្នកមានទេពកោសល្យលេចធ្លោរនៅប្រទេសកំពុងអភិវឌ្ឍន៍ ហើយជាចៃដន្យឆ្នាំនេះ គេក៏បានជ្រើសរើសកម្ពុជាផងដែរ គឺតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា ដែលត្រូវបានគេទទួលស្គាល់នូវភាពលេចធ្លោរ ក៏ដូចជាទេពកោសល្យដ៏អស្ចារ្យរបស់តារារ៉េបវ័យក្មេងរូបនេះ ។ លោកថា «នេះជាការជ្រើសរើសផ្ទាល់ពី IOC ដោយមិនឆ្លងកាត់ ឬទំនាក់ទំនងផ្ទាល់ជាមួយអូឡាំពិកយើងទេ។ ជាធម្មតាក្នុងការប្រកួតកីឡាអូឡាំពិកធំៗ ពិធីបើក និងពិធីបិទ គឺបុព្វសិទ្ធរបស់ IOC និងម្ចាស់ផ្ទះ គេមិនឲ្យអ្នកណាដឹងពីការជ្រើសរើសរបស់គេទេ […]