ព័ត៌មានជាតិ

ប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រយៈពេលជិត៣ខែ អាជ្ញាធរចាត់វិធានច្បាប់លើមេខ្លោង និងបក្សពួកចំនួន ១៧នាក់

Liny Chan August 7, 2024 07/08/2024

(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃយកធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោក ឈាង ឡាក់ ក្រុមប្រឹក្សាខេត្ត, លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងសមត្តកិច្ច មេឃុំ ចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។ មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំ លោក សរ សុពុត្រា បានបញ្ជាក់ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្តមួយរូប បើទោះបីលោកអភិបាលទើបមកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងថ្មី ក៏ពិតមែនតែលោកសូមថ្លែងអំណរអរគុណ ចំពោះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតី ដែលបានដឹកនាំ ប្រតិបត្តិការផ្ទាល់ចុះបង្ក្រាប ទប់ស្កាត់បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ក្នុងភូមិសស្ត្រាខេត្តស្ទឹងត្រែង បានសង្គ្រោះ […]

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ឧបត្ថម្ភថវិកាសម្រាលបន្ទុកដល់គ្រួសារអាកាសយានិក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលពលីជីវិតក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ លើខ្នងភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់

Liny Chan August 6, 2024 06/08/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់ក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានដឹកនាំក្រុមការងារចុះមកដល់ផ្ទះក្រុមគ្រួសារសពទាំងពីរ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែង ជូនក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត អ៊ុក […]

កម្ពុជា-ចិនបើកសម្ពោធច្រករបៀងវប្បធម៌ជាមួយគ្នា ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ និងបង្កើនការទាក់ទាញទេសចរ

Liny Chan August 6, 2024 06/08/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយគណៈកម្មាធិការវប្បធម៌ និងទេសចរណ៍ចិន បានសហការបើកសម្ពោធច្រករបៀងវប្បធម៌កម្ពុជា-ចិន ក្រោមប្រធានបទ «ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក» ក្នុងគោលបំណងបង្កើនបន្ថែមនូវការផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា និងបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតដែលជាប់ដងទន្លេមេគង្គ-ឡានឆាង។ ពិធីបើកសម្ពោធនេះធ្វើឡើងនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពលោក ឈាង លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក ស៊ា យុនហាយ (XIA Yunhai) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យកិច្ចការព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកស្រី វ៉ាង ជាំងហុង (WANG Jianghong) អនុប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណាន។ ច្រករបៀងវប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមាន៖ ពិព័រណ៍រូបថតក្រោមប្រធានបទ «ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក» និងតំបន់ពិព័រណ៍បែប Static ជាដើម។ ក្នុងនោះការតាំងពិព័រណ៍រូបថតរួមានរូបថតដ៏ស្អាតប្រណីតចំនួន១០០សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា ហើយគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត។ តំបន់ពិព័រណ៍បែប Static ផ្តោតលើប្រធានបទសំខាន់ចំនួន៣ គឺ «ប៉ាក់» […]

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីចាប់ជំរិតមនុស្សដាក់ឡាន ឃាត់ខ្លួនជនដៃដល់៨នាក់

Liny Chan August 6, 2024 06/08/2024

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតមនុស្សដាក់ឡានមួយករណី ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅម្ដុំផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋានមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងភ្លាមៗ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្រ្កាប យ៉ាងយកចិត្តទុកដាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់។ រហូតដល់ម៉ោងប្រហែល០២៖៣០យប់ថ្ងៃទី០៦ ខែសីហា កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ (ជនជាតិចិន៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន២នាក់ (ស្រ្តីខ្មែរម្នាក់ និងជនជាតិចិនម្នាក់)។ ដកហូតបានកាំភ្លើងខ្លី២ដើម ខ្នោះដៃចំនួន២គូ និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅតាមបន្ទាត់ព្រំដែន យើងធ្វើផ្លូវពីរ មានផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវក្រវាត់ព្រំដែន ប្រើក្នុងគោលដៅការពារបូរណភាពទឹកដី

Liny Chan August 6, 2024 06/08/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែន យើងត្រូវធ្វើផ្លូវពីរ មានផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវសម្រាប់ក្រវាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ហើយផ្លូវក្រវាត់ព្រំដែន គឺធ្វើកៀកទៅនឹងព្រំដែន ខណៈដែលផ្លូវសម្រាប់ធ្វើសេដ្ឋកិច្ច គឺយើងធ្វើនៅខាងក្នុងព្រំដែនរបស់យើង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយ​ជោគជ័យចំនួន ៥៦១នាក់។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ព្រំដែនយើងធ្វើផ្លូវពីរ ផ្លូវមួយខ្សែគឺផ្លូវសេដ្ឋកិច្ច ហើយផ្លូវសេដ្ឋកិច្ចយើងធ្វើនៅខាងក្នុង អាចមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឫបួនគីឡូម៉ែត្រ ជាក់ស្តែងនៅទិសព្រំដែនថៃ យើងធ្វើផ្លូវ១ខ្សែចាក់ពីកូនដំរី ចាក់ទៅប៉ៃលិន និងកន្លែងផ្សេងៗ នេះគេហៅផ្លូវសេដ្ឋកិច្ចខាងក្នុង ប៉ុន្តែព្រំដែនមួយទៀត គឺផ្លូវព្រំដែនក្រវ៉ាត់ព្រំដែន ផ្លូវនេះគឺធ្វើកៀកខ្លាំងនឹងព្រំដែន យើងធ្វើកន្លែងខ្លះ ប្រទេសជិតខាងដាក់ទ័ពមកប្តឹងមកឱ្យយើងធ្វើការ ព្រោះវាកៀកព្រំដែនពេក»។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ផ្លូវព្រំដែនយើងធ្វើ២ខ្សែ ហើយក៏មានប្រជាពលរដ្ឋខ្លះអាចមិនដឹងនឹងចោទជាសំនួរថា ហេតុអ្វីចាំបាច់ចំណាយលុយធ្វើផ្លូវ ២ខ្សែ មិនធ្វើតែមួយខ្សែទៅ? ជាក់ស្តែងគឺយើងធ្វើ ២ខ្សែ មានមួយសម្រាប់ជំរុញសេដ្ឋកិច្ចខាងក្នុង […]

«ស្កាយលែន 7NG វិហារសួរ» បើកឱ្យចូលទស្សនារយៈពេល ៧ថ្ងៃ ដោយមិនគិតលុយ ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ, ថ្ងៃដំបូង មានប្រជាពលរដ្ឋជាង៨ពាន់នាក់ ចូលទស្សនាសួនកំសាន្ត

Liny Chan August 6, 2024 06/08/2024

(កណ្តាល)៖ ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមហាសមិទ្ធផលដ៏ធំធេងរបស់ជាតិកម្ពុជានោះ លោកឧកញ៉ា ស្រី ចាន់ថន បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនានៅ «ស្កាយលែន 7NG វិហារសួរ» របស់លោកចំនួន៧ថ្ងៃ ដោយមិនគិតថ្លៃ។ លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា គ្រាន់តែថ្ងៃដំបូងបើកឆាក ទី៥ ខែសីហា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង៨០០០នាក់ បានមកចូលទស្សនាសួនកំសាន្ត ដែលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់សមិទ្ធផលជា ប្រវត្តិសាស្រ្តរបស់ជាតិមួយនេះ។ សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាគំនិតផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៩៖០៩នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ការដ្ឋាន «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន […]

សម្តេចនាយករដ្ឋមន្ត្រី ស្នើឱ្យពលរដ្ឋដែលភ័យព្រួយបាត់បង់ទឹកដី និងអធិបតេយ្យជាតិ សូមវាយតម្លៃសមិទ្ធកម្មជាក់ស្ដែងលើដី តើការអភិវឌ្ឍរបស់កម្ពុជា បញ្ជាក់ថា ខ្មែរកាន់តែខ្សោយទេ ឬក៏កាន់តែខ្លាំងរឹងមាំ? 

Liny Chan August 6, 2024 06/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានចោទជាសំណួរថា សមទ្ធិកម្មលើដី ពោលការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តើជាតម្រុយនាំឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិ ឬធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ? ក្នុងន័យនេះ សម្តេចសង្កត់ធ្ងន់ថា រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ជាពិសេសក្រោយបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ នៅគ្រប់ទីកន្លែងទាំងអស់របស់កម្ពុជា គឺមានការរីកចម្រើន ដែលបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរកាន់តែខ្លាំង ដែលមិនមានបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់ នាព្រឹកថ្ងៃទី០៦​ ខែសីហា ឆ្នាំ២០២៤។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនដែលជាអ្នកសិក្សា បញ្ញវ័ន្តនិស្សិតរបស់យើង អារម្មណ៍យើងខ្លាចបាត់អធិបតេយ្យភាព បាត់ជាតិរបស់យើង ប៉ុន្តែការវាយតម្លៃ ត្រូវផ្អែកលើសមិទ្ធកម្មជាក់ស្ដែង ថាតើនៅក្នុងប្រទេសយើង នៅក្នុងការកសាងព្រែកជីករបស់យើង ឬមួយក៏ការអភិវឌ្ឍទិសឦសានរបស់យើង និងការអភិឌ្ឍន៍កន្លែងណាមួយរបស់យើង តើសមិទ្ធកម្មលើដីបញ្ជាក់ថា ខ្មែរកាន់តែខ្សោយត្រៀមឲ្យគេទេ ឬមួយក៏កាន់តែខ្លាំងរឹងមាំ។ ខ្ញុំគិតថា នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ជាពិសេសក្រោយសង្គ្រាមយើងបញ្ចប់ឆ្នាំ១៩៩៨ នៅគ្រប់កន្លែងទាំងអស់នៅកម្ពុជា គឺមានការរីកចម្រើន ខ្មែរកាន់តែខ្លាំងនៅក្នុងកន្លែងនោះ»។ ជាដំណោះស្រាយ ចំពោះការបារម្ភរបស់បងប្អូនអំពីការបង់បាត់ទឹកដី និងអធិបតេយ្យភាពជាតិ នៅភូមិភាគឦសាន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការភ្ញាក់ផ្អើល និងស្ញប់ស្ញែង ចំពោះតាយាយពីរនាក់ប្តីប្រពន្ធ ដែលជិះម៉ូតូដឹកគ្នាពីបាត់ដំបង មកមើលព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

Liny Chan August 6, 2024 06/08/2024

(ភ្នំពេញ)៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះតាយាយពីរនាក់ប្តីប្រពន្ធ ដែលបានជិះម៉ូតូដឹកគ្នា ពីខេត្ដបាត់ដំបង មកមើលព្រឹត្តិការណ៍ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីម្សិលមិញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា «ម្សិលមិញករណីពិសេសមួយ ប្រពន្ធខ្ញុំផ្ញើសារមក លោកតាម្នាក់ ឌុបប្រពន្ធពីបាត់ដំបង គាត់ថា ចេញម៉ោង៥ តែបើកូនគាត់ប្រាប់ គាត់ងើបតាំងពីម៉ោង៣ ជិះម៉ូតូពីបាត់ដំបង មកមើលព្រឹត្តិការណ៍ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានគូសបញ្ជាក់ថា សកម្មភាពនេះ បញ្ជាក់អំពីស្មារតីនៃការរួមគ្នា ក្នុងការស្រលាញ់ប្រទេសជាតិ ហើយការចូលរួមព្រឹត្តិការណ៍សាទរ ការបើកការដ្ឋានព្រែកជីកហ្វូណននេះ បានបង្ហាញឲ្យឃើញច្បាស់ នូវកម្លាំងឯកភាពជាធ្លុងក្នុងសង្គមខ្មែរ។ សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ មានតាយាយពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីស្កាត់មកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ […]

រាជរដ្ឋាភិបាលអង់គ្លេស ប្រកាសផ្តល់អាហារូបករណ៍ «Chevening» ដល់និស្សិតកម្ពុជា, បើកទទួលពាក្យនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤

Liny Chan August 6, 2024 06/08/2024

(ភ្នំពេញ)៖ អាហារូបករណ៍ Chevening សម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេស នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបេក្ខជនអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ chevening.org/apply.។ អាហារូបករណ៍ Chevening ផ្តល់ជូនដល់អ្នកដាក់ពាក្យដែលមកពីគ្រប់មជ្ឈដ្ឋាន ផ្សេងគ្នាដែលមានការតាំងចិត្តខ្ពស់ មានជំនាញច្បាស់លាស់ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត ។ អ្នកដាក់ពាក្យត្រូវតែមានផែនការច្បាស់លាស់ និងអាចទទួលបានជោគជ័យដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសរបស់ពួកគេ និងអាចបង្ហាញថាសញ្ញាប័ត្របរិញ្ញាប័ត្ររបស់ចក្រភពអង់គ្លេសអាចជួយផ្លាស់ប្តូរជីវិតរបស់ពួកគេពីផែនការទៅជាកាពិតបាន។ អាហារូបករណ៍នេះផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ ខ្ពស់នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេសក្នុងពេលជាមួយគ្នានោះដែរ និស្សិតអាចទទួលបាននូវបទពិសោធន៍ពីស្ថាប័នអប់រំឈានមុខគេ ជំនាញវិជ្ជាជីវៈ និងវប្បធម៌យ៉ាងសម្បូរបែបច្រើនទៀត។ ចាប់តាំងពីកម្មវិធីអាហារូបករណ៍Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈ ជាង៥៧០០នាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍មួយនេះ។ ក្នុងឆ្នាំសិក្សា២០២៥/ ២០២៦ អាហារូបករណ៍ Chevening នឹងផ្តល់ចំនួន១៥០០កន្លែង ដល់និស្សិតមកពីទូទាំងពិភពលោក នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍន៍ដល់អ្នកដឹកនាំនាពេលអនាគត។ លោក Dominic Williams ឯអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាៈ ១. «ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ការជម្រុញអោយមានការផ្លាស់ប្តូរ មិនថានៅក្នុងកម្រិតមូលដ្ឋាន ឬជាសកល ហើយប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែបំផុតទៅលើអ្វីដែលអ្នកធ្វើអ្នកមានក្តីស្រមៃលើកទឹកចិត្តអ្នកដទៃ នោះអាហារូបករណ៍ Chevening អាចជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នក។» ២. «អ្នកមិនមែនគ្រាន់តែជានិស្សិតធម្មតានោះទេ ពួគយើងបានតម្លៃ និងផ្តោតលើថាមពលការគិតធំទូលាយ ការចង់ដឹងចង់ […]

អភិបាលខេត្តត្បូងឃ្មុំ បង្កបរិយាកាសឲ្យពលរដ្ឋសប្បាយជួបជុំ រៀបចំការប្រគុំតន្រ្តី០៧ថ្ងៃ ស្តង់តាំងពិពរណ៍ និងបាញ់កាំជ្រួច ដើម្បីឣបឣរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

Liny Chan August 6, 2024 06/08/2024

(ត្បូងឃ្មុំ)៖ នារាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ បរិយាកាសអធិកអធម ពលរដ្ឋសប្បាយជួបជុំយ៉ាងច្រើនកុះករកកកុញ រួមជាមួយស្តង់តាំងពិពរណ៍ សម្លេងប្រគុំតន្ត្រី ពន្លឺភ្លើងភ្លឺផ្លេក និងកាំជ្រួចចម្រុះពណ៍ពាសពេញផ្ទៃមេឃ។ ទិដ្ឋភាពដែលផុសត្រដែតឡើង ប្រៀបដូចផ្ទាំងគំនូរនាពេលរាត្រីនេះ ដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ សុទ្ធសឹងស្ថិតក្រោមកត្តាម្លប់សុខសន្តិភាព។ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើង និងបើកព្រឹត្តិការណ៍នេះ ជាផ្លូវការ ក្រោមការដឹកនាំពីសំណាក់ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ហេង សំអាន ឧត្តមភរិយា។ សូមជម្រាបថា: ដើម្បីឲ្យពលរដ្ឋរីករាយសប្បាយជួបជុំ និងដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការប្រគុំតន្ត្រីខ្នាតធំ តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅតំបន់បុរីរដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ ចំនួនដល់ទៅ០៧ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែសីហានេះ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News