ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានទំនាក់ទំនងល្អជាមួយវៀតណាម ហើយវៀតណាមមានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នាឡើយ

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមានទំនាក់ទំនងល្អជាមួយវៀតណាម ហើយវៀតណាមមានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលអីដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នានោះឡើយ។ ពេលថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យបញ្ឈប់ទៅ នយោបាយប្រឆាំងចិន ដោយភ្ជាប់បញ្ហាព្រែកជីក ទៅជាមួយសន្តិសុខរបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលដែលកម្ពុជានិងវៀតណាម មានទំនាក់ទំនងល្អ ក្នុងពេលដែលវៀតណាមនិងចិន មានទំនាក់ទំនងល្អជាមួយគ្នា តើមានការចាំបាច់ច្បាំងគ្នាទេ? វាមិនមានទាល់តែសោះ»។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សម្តេចពិតជាមើលស្រាលចំពោះជនដែលថា ព្រែកជីកនេះបម្រើការចល័តនាវាចម្បាំងរបស់ចិន ខណៈព្រែកជីកដ៏តូចនេះ សូម្បីតែបត់នាវាក៏បត់មិនបានផង។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។ គម្រោង […]

អត្តពលិកជាង ៦០សញ្ជាតិ បានចុះឈ្មោះរត់ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងខែក្រោយ ខណៈការចុះឈ្មោះនៅសល់ ១ខែទៀត

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅសល់រយៈពេល ១ខែគត់ នៃទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ ដែលនឹងប្រារព្ធឡើងនាមុខព្រះបរមរាជវាំង នាព្រឹកព្រលឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ខណៈបច្ចុប្បន្នមានអត្តពលិកជាង ៣,៦០០នាក់ ក្នុងនោះមានរហូតដល់ ៦៤សញ្ជាតិផ្សេងគ្នា ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំនេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១៥ ខែឧសភាថា ក្រោយធានាបាននូវសុវត្ថិភាពពីជំងឺរាតត្បាតកូវីដ-១៩ ១០០% ឆ្នាំនេះ ចំនួនអ្នកចុះឈ្មោះរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង មានកំណើនគួរឲ្យចាប់អារម្មណ៍ ពិសេសប្រជាពលរដ្ឋខ្មែរ ដែលក្នុងចំណោមចំនួនសរុបបណ្ដោះអាសន្ន មានពលរដ្ឋខ្មែរជាង ៣ពាន់នាក់ ខណៈបរទេសជាង ៦០០នាក់ ភាគច្រើនជាបរទេសបំពេញការងារក្នុងស្រុក មកពី ៦៤សញ្ជាតិផ្សេងគ្នា។ ប៉ុន្ដែនៅសល់ពេលចុះឈ្មោះ ១ខែទៀត លោកសង្ឃឹមថា ទម្រាំដល់ថ្ងៃរត់ នឹងមានអ្នកចូលរួមលើសពី ៤ពាន់នាក់។ លោកបន្ដថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ […]

គណៈកម្មការសុខភាពមនុស្សចាស់៖ ភាគរយនៃចំនួនមនុស្សចាស់នៅកម្ពុជាមាន៨.៩% នៅឆ្នាំ២០១៩ និងអាចកើនដល់១១% ក្នុងឆ្នាំ២០៣០

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ បើតាមគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល ភាគរយនៃចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាមានការកើនឡើង៨.៩% នៅឆ្នាំ២០១៩ និងអាចកើនឡើងដល់១១% ក្នុងឆ្នាំ២០៣០ ខណៈការកើនឡើងចំនួនមនុស្សចាស់នេះបណ្តាលមកពីកត្តាចំនួន២រួមផ្សំគ្នា គឺការកើនឡើងនូវអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា និងការធ្លាក់ចុះនូវអត្រាកំណើត។ ការណ៍នេះត្រូវបានបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំគណៈ កម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោក ឈុំ វណ្ណារឹទ្ទិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការសុខភាពមនុស្សចាស់ សមាជិក សមាជិកាគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាលទាំងអស់ ដែលមានវត្តមានក្នុងសាលប្រជុំ ក៏ដូចជានៅតាម Zoom សរុប៥១នាក់។ លោក កែរ រដ្ឋា បានលើកឡើងថា ក្រសួងសុខាភិបាលបានរៀបចំបង្កើតឱ្យមាននូវគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល តាមរយៈសេចក្តីសម្រេចលេខ០០៨ ស.ន.ក/សសរ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្រាប់ជាយន្តការក្នុងការតម្រង់ទិសការគ្រប់គ្រងសុខភាពមនុស្សចាស់ឱ្យមានប្រសិទ្ធភាព។ នេះជាការជួបប្រជុំលើកទី១ របស់សមាជិក សមាជិកាគណៈកម្មការសុខភាពមនុស្សចាស់របស់ក្រសួងសុខាភិបាល ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧។ លោកបន្តថា ប្រទេសកម្ពុជាបានកំណត់មនុស្សចាស់គឺជាអ្នកដែលមានអាយុចាប់៦០ឆ្នាំឡើង (គោលនយោបាយជាតិស្តីពីមនុស្សចាស់២០១៧-២០៣០)។ ការកំណត់នេះអាចនឹងមានការប្រួលទៅតាមស្ថានភាពនៃការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជនទៅថ្ងៃមុខអាចកំណត់យកចាប់ពី៦៥ឆ្នាំទៅ។ លោកថា ចំនួនមនុស្សវ័យចាស់ក្នុងប្រទេសកម្ពុជា […]

អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រគេនដីទំហំជាង ២ហិកតា ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ អ្នកឧកញ៉ា អ៉ឹង ប៊ុនហូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន (ING Foundation) បានប្រគេនដីទំហំជាង ២ហិកតា ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីសាងសង់ជាអគារសិក្សាទ្រទ្រង់ដល់ការសិក្សារបស់សមណនិស្សិត និងនិស្សិត។ ដីជាង២ហិកតានេះ ស្ថិតនៅតាមបណ្តោយមហាវិថី ឈុន គង់ តំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីប្រគេនដីជាប្រយោជន៍ដល់ការសិក្សាអប់រំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៤ ដោយមានការនិមន្តជាអធិបតីដោយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីម​ហេង អមដោយសម្តេចព្រះរាជាគណៈទាំង១២អង្គ និងគណៈសង្ឃអង្គផ្សេងៗ រួមទាំង​សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតនៃពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុប​ប្រមាណ៥៥០អង្គ/នាក់ រួមនិងក្រុមគ្រួសាររបស់អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ។ សម្តេចព្រះពោធិវ័ង្ស មានសង្ឃដីកាក្នុងពិធីនោះថា សម្ដេចពិតជាមានសេចក្ដីជ្រះថ្លាដែល​បាន​ឃើញ និងទទួលយកនូវសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ព្រមទាំងក្រុមគ្រួសារ នូវការ​ប្រគេនដីទំហំសរុប […]

រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់អាជ្ញាធរគ្រប់រាជធានីខេត្ត បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី អ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលតាមមូលដ្ឋានសុខាភិបាល

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លើការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជាអ្នកជំងឺ និងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ។ ការស្នើសុំយ៉ាងដូច្នេះ បន្ទាប់ពីអ្នកគ្រូពេទ្យម្នាក់ត្រូវខ្មាន់កាំភ្លើង ចូលបាញ់ប្រហារដល់បន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង នៅស្រុកអូររាំង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្នុងឱកាសលោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានចាត់តំណាងភ្ជាប់ជាមួយនឹងលិខិត ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែ។ តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងទៀតថា ក្រសួងសុខាភិបាលបាននិងកំពុងជំរុញការផ្តល់សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលជាគ្រឹះនៃការឈានឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនាពេលអនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤។ គួរជម្រាបថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០នាទី ដោយធ្វើការជួបជុំ នៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍ លេខ២៧៧០ លើផ្លូវម៉ៃដា (លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន១០,០០០នាក់ មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរមមាញឹកខ្លាំង ដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែលចូលរួម ដូចនេះប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើតឡើង។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីទ្ទីង និងតាមដងផ្លូវហែក្បួន បើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨លាននាក់ បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុង១ថ្ងៃ ជាង៣០លានថង់ប្លាស្ទិក

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ ក្នុងពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុង១ថ្ងៃប្រមាណជាង ៣០លានថង់ប្លាស្ទិក។ ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការសាទរចំពោះជោគជ័យរួមរបស់កម្ពុជានេះថា គឺជាជោគជ័យមួយដែលលើសពីការរំពឹងទុក ពីព្រោះថា ត្រឹមតែរយៈពេល ៨ខែ និង២៣ថ្ងៃប៉ុណ្ណោះ កម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈសាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការសម្រេចបានលើសពីការរំពឹងទុកនេះ គឺបានមកពីកត្តាចំនួន៣ចំណុច ក្នុងនោះរួមមាន៖ ផ្ទៃក្នុងរបស់ក្រសួងបរិស្ថានដែលមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចំណែកខាងក្រៅវិញ គឺបានមកពីការយកចិត្តទុកដាក់ និងរួមចំណែកពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា ហើយចំណុចទី៣ គឺជាការទទួលស្គាល់ពីអន្តរជាតិថា ខ្មែរស្អាត ខ្មែរធ្វើបាននេះហើយជាមោទនភាពរបស់កម្ពុជាលើឆាកអន្តរជាតិ […]

រដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងត្រួតពិនិត្យដោះស្រាយបញ្ហាតំបន់អន្ទង់អាំង នៃភ្នំ១៥០០ ឱ្យក្លាយទៅជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន

Khmerpress May 16, 2024 16/05/2024

(ពោធិ៍សាត់)៖ ដោយបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំង នៃភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) នៅស្រុកវាលវែង ឱ្យក្លាយទៅជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងរ៉ែ និងថាមពល រាជធានីភ្នំពេញ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រុមការងារអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ គួរជម្រាបជូនថា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យរៀបចំដីប្រវែង៤គីឡូម៉ែត្រ (វ៉ាស់ត្រង់) នៅតំបន់ផ្លូវអន្ទង់អាំង នៃភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទុកជាកន្លែងអភិរក្សព្រៃឈើ សម្រាប់ទេសចរគយគន់ទស្សនា។ ការសម្រេចនេះ ធ្វើឡើងក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធឆ្លងព្រះបទុមចេតិយ […]

ឯកឧត្តម គី តិច ប្រកាសលេខទូរសព្ទឱ្យពលរដ្ឋរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដើម្បីទទួលបានការការពារសិទ្ធិ និងតំណាងពីមេធាវីរាជរដ្ឋាភិបាល

Khmerpress May 16, 2024 16/05/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤​ ក្រុមមេធាវីរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសិទ្ធិប្រទានពេញសមត្ថភាពជូន ឯកឧត្តម គី តិច ទេសរដ្ឋមន្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ច ជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ រងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.)។ ក្រុមមេធាវីរាជរដ្ឋាភិបាល សូមគោរពទទួលអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋរងគ្រោះ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់។ ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចាត់តាំងសមាជិកមេធាវីរាជរដ្ឋាភិបាល ជាតំណាង និងការពារសិទ្ធិជូន ប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក។ ក្រុមមេធាវីរាជរដ្ឋាភិបាល សូមជូនដំណឹងដល់ពលរដ្ឋរងគ្រោះទំនាក់ទំនងក្រុមការងារតាមប្រព័ន្ធទូរសព្ទនៅរៀងរាល់ម៉ោងធ្វើការដូចខាងក្រោម៖ […]

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែឧសភា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Khmerpress May 16, 2024 16/05/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន កំពង់ស្ពឺ រតនគិរី […]