ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវករណីមន្ដ្រីនគរបាលនារីម្នាក់ ក្រោយរងការចោទប្រកាន់រឿងបោកប្រាស់លុយនៅខណ្ឌព្រែកព្នៅ

Khmerpress May 11, 2024 11/05/2024

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។ ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះ និងឃាត់ខ្លួនស្រ្តីនោះ យកមកសាកសួរតាមនីតិវិធី។ ជាមួយនោះ លោកស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពីមូលហេតុដែលក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី នៅក្រុងប៉ោយប៉ែត ចេញវិក្កយបត្រថ្លៃអគ្គិសនីជាប្រាក់បាតថៃ

Khmerpress May 11, 2024 11/05/2024

(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃនេះ មានការផ្ទុះការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ករណីក្រុមហ៊ុនអគ្គិសនីឯកជន អានកូ ប្រាឌ័រ ខូអិលធីឌី (ANCO BROTHERS CO., LTD) ដែលផ្គត់ផ្គង់អគ្គិសនីនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញវិក្កយបត្រថ្លៃអគ្គិសនី ជាប្រាក់បាត របស់ថៃ។ អ្នកប្រើប្រាស់ Facebook បានបញ្ចេញនូវចម្ងល់របស់ខ្លួនថា ហើយអ្វីនៅលើទឹកដីខ្មែរ ចាយលុយថៃ? មិនព្រមចូលរួមលើកស្ទួយប្រាក់រៀលខ្មែរ។ ឆ្លើយតបនឹងការលើកឡើងនេះ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ដោយពន្យល់យ៉ាងដូច្នេះថា «សូមបញ្ជាក់ជូនថា នៅមានតំបន់មួយចំនួនតូច នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងយកប្រភពអគ្គិសនីពីប្រទេសថៃ ហើយកិច្ចសន្យាទិញភ្លើងពីប្រទេសថៃ ត្រូវទូទាត់ជាលុយបាត ។ នៅដំណាក់កាលដំបូង ការបង់ថ្លៃអគ្គិសនីរបស់អតិថិជនប្រើប្រាស់អគ្គិសនីទៅអោយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី គឺតម្រូវអោយបង់ជាលុយលុយបាត ប៉ុន្តែ សព្វថ្ងៃនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានកំណត់អោយក្រុមហ៊ុនទទួលយកការបង់ថ្លៃប្រើប្រាស់អគ្គិសនីជាលុយរៀល និងលុយបាត ដូច្នេះ អតិថិជនមានសិទ្ធិបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែជាលុយរៀលក៏បាន ជាលុយបាតក៏បាន ដោយអនុវត្តអត្រាប្តូរប្រាក់ ទៅតាមអត្រាប្តូរប្រាក់នៅថ្ងៃ […]

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព

Khmerpress May 11, 2024 11/05/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដែលបណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិកនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្រសួងសុខាភិបាល ក៏បានធ្វើការក្រើនរំលឹកដល់សាធារណជន ជាពិសេស យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ព្រោះបារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀត ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្ម បង្កើតជាកម្តៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារីអេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា៖ * នីកូទីន (Nicotine) * ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត * សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ * បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត * សារធាតុគីមី ដែលអាចបណ្ដាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde […]

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ ខែឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់តិចតួច ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Khmerpress May 11, 2024 11/05/2024

រាជធានីភ្នំ​ពេញ៖ យោងតាមការចុះផ្សយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម និងកំពង់ធំ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១១%។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ […]

កំពង់ផែភ្នំពេញ ចំណេញជាង ៩លានដុល្លារនៅឆ្នាំ២០២៣ ថយចុះ៣៥%

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ រកបានប្រាក់ចំណេញជាង ៩លានដុល្លារអាមេរិក ថយចុះ៣៥% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។ ថ្លែងក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៩ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ឺ បាវី បានបញ្ជាក់ថា «លទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ៩,៣៩៣,១៧៩ដុល្លារ ដែលអនុវត្តបាន៥៨% ធៀបនឹងផែនការឆ្នាំ២០២៣ និងថយចុះចំនួន ៣៥% ធៀបនឹងការអនុវត្តឆ្នាំ២០២២»។ លោក ហ៊ឺ បាវី បានបន្ថែមទៀតថា សម្រាប់លទ្ធផលអាជីវកម្មនៅក្នុងឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៩៦ ២២៥ TEUs ដែលអនុវត្តបានធៀប និងផែនការឆ្នាំ២០២៣ ចំនួន៨៥% និងថយចុះចំនួន៥% ធៀបនឹងការអនុវត្ត ឆ្នាំ២០២២។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានកន្លងមកនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២៤ និងឆ្នាំបន្ត […]

៤ខែឆ្នាំនេះ កម្ពុជានាំចេញបានជាង ៨ពាន់លានដុល្លារ កើនជាង១៥%

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារ កើនឡើង១៥.២% ខណៈការនាំចូលមានជាង ៨.៦ពាន់លានដុល្លារ កើនឡើង៩.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ បើតាមការបញ្ជាក់ របស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម, ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ […]

តុលាការសម្រេចឃុំខ្លួនគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពីបទរំ-លោ-ភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌដាក់ពន្ធនាគារ

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចឃុំខ្លួនគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ដាក់ពន្ធនាគារហើយ។ នេះបើតាមលោក អ៉ី រិន អ្នកនាំពាក្យ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។ បើតាមលោក អ៉ី រិន, សម្រាប់ជនត្រូវចោទទាំង៣នាក់ ម្នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារ​ PJ, ម្នាក់នៅពន្ធនាគារ «ម១» និងម្នាក់ទៀតដែលជាស្រ្តីត្រូវបានឃុំខ្លួននៅពន្ធនាគារ «ម២»។ សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត បានសម្រេចចោទប្រកាន់ជនទាំង៣នាក់ ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។ ជនសង្ស័យ៣នាក់នោះ រួមមាន៖ *ទី១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក *ទី២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់ *ទី៣៖ ឈ្មោះ […]

ILO កោតសរសើរកម្ពុជា ចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការកសាងភាពសុខសាន្តតាមរោងចក្រសហគ្រាស

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានសម្តែងការកោតសរសើរចំពោះ​រាជ​រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន និងដាក់​ចេញគោលនយោបាយធានារក្សាបានបរិយាកាសការងារល្អប្រសើរនៅតាមរោងចក្រ សហគ្រាស។ ការកោតសរសើរនេះ ត្រូវបានលើកឡើងដោយ លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការ ILO ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។ លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណ​រ​គុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត​ឱ្យរូប​លោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រម​ទាំង​បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និង​កម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងការអបអរ​សាទរ​ចំពោះការសម្រេចបានលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ដាក់ចេញគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយ​រង​គ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបាន​សម្តែង​​ការ​គាំទ្រ​ចំពោះប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់​ក្រុម​ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ខាងមុខ។ ទន្ទឹមនោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិ​បាល​​កម្ពុជា ដែលបានដាក់ចេញកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រ​ដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពីបទរំ-លោ-ភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត បានសម្រេចចោទប្រកាន់ គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។ ទោះជាយ៉ាងនេះក្តី ជាមួយនឹងការចោទប្រកាន់នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានស្នើសុំដាក់ជនសង្ស័យទាំង៣នាក់ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងស្នើដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ហើយបានបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរ។ ជនសង្ស័យ៣នាក់នោះ រួមមាន៖ *ទី១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក *ទី២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់ *ទី៣៖ ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ជនសង្ស័យទាំង៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែឧសភា […]