ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣

Khmerpress April 29, 2024 29/04/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំមានសេចក្តីរន្ធត់ឥតឧបមា ដោយបានទទួលដំណឹងអំពីបងប្អូន កូនចៅជាយោធិន ដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានយោធិនពលី និងរបួសជា ច្រើននាក់។ ខ្ញុំមានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិនដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅយោធិន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់សូមឱ្យបានឆាប់ជាសះស្បើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្តេចម៉ែ ប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣

Khmerpress April 29, 2024 29/04/2024

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចម៉ែ បានប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ ព្រះរាជសាររបស់សម្តេចម៉ែ មានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំមានហឫទ័យតក់ស្លុត ដោយបានទទួលដំណឹងដ៏រន្ធត់ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យ មានបងប្អូន កូនចៅ ចៅទូតជាយោធិនពលី និងរបួសជាច្រើននាក់។ ខ្ញុំមានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិនទាំងអស់ ដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅ ចៅទួតយោធិន ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យទាំងអស់ សូមឱ្យបានឆាប់ជាសះស្បើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ទិញក្បាលរថភ្លើងល្បឿនលឿនចំនួន១១គ្រឿងពីប្រទេសជប៉ុន, ពេលនេះមកដល់កម្ពុជាហើយ

Khmerpress April 29, 2024 29/04/2024

(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿង ពីប្រទេសជប៉ុន ​ហើយពេលនេះបានដឹកជញ្ជូនតាមកប៉ាល់​មកដល់ប្រទេសកម្ពុជាហើយ។ នេះបើយោងតាមអ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។ រូបភាពជាច្រើនសន្លឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបង្ហាញអំពីសកម្មភាពការលើកដាក់ចុះក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនទាំងចំនួន១១គ្រឿង នៅកំពង់ផែព្រះសីហនុ។ សូមជម្រាបថា រថភ្លើង​ដឹកអ្នកល្បឿនលឿន​ចំនួន ១១​គ្រឿងដែលទិញមកពីជប៉ុននេះ ជាប្រភេទ Kiha 183 Heavy Snow បានចាកចេញពីនៅកំពង់ផែ Hakodate តំបន់ហុកកៃដូ នៃប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មកដល់កំពង់ផែព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្តេចតេជោ ហ៊ុន សែន សម្រេចដកថវិកា១លានដុល្លារ ដែលសប្បុរសជន ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅជួយមន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់

Khmerpress April 29, 2024 29/04/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានសម្រេចដកថវិកា១លានដុល្លារ ដែលបានមកពីសប្បុរសជននានា ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានបញ្ជាក់ថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះ បានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ (4,800,000$)»។ សម្តេចបានបន្ថែមថា៖ «ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ(1,000,000$)ដើម្បីបែងចែកទៅ៖ ១៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០មុឺនដុល្លារ (500,000$)។ ២៖ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០មុឺនដុល្លារ(300,000$)។ ៣៖ គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១មុឺនដុល្លារ (10,000$)សរុប២០មុឺនដុល្លារ(200,000$)»។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯថវិកាក្រៅពី១លានដុល្លារនេះសម្តេចនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១ ខែឧសភា កម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី១០-១៥%

Khmerpress April 29, 2024 29/04/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្មានគម្រោងប្រមូលថវិកាពីពលរដ្ឋ ដើម្បីអនុវត្តគម្រោងព្រែកជីកហ្វ៊ូណន-តេជោនោះទេ

Nisaiy KP April 28, 2024 28/04/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគម្រោងប្រមូលថវិកាពីប្រជាពលរដ្ឋ ដើម្បីយកមកធ្វើគម្រោងព្រែកជីកហ្វ៊ូណន-តេជោនោះឡើយ។ ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរទេវិពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា មានមហាជនមួយចំនួនលើកឡើងមកសម្ដេចថា ចង់បង្កើតមូលនិធិ ចង់បង្កើតគណនីធនាគារ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតមានវិភាគទានចូលរួមក្នុងការជួយគាំទ្រគម្រោងព្រែកជីកហ្វ៊ូណន-តេជោ។ សម្ដេចបានបញ្ជាក់ថា «ពេលនេះគឺយើងមិនមានតម្រូចវការដើម្បីឱ្យបងប្អូនចូលរួមថវិកានោះទេ រាល់គម្រោងយើងបានគិតពីគម្រោងហិរញ្ញវត្ថិ ធានារាប់ឆ្នាំមកហើយ យើងអរគុណណាស់ទៅហើយចំពោះទឹកចិត្តស្មារតីគាំទ្រស្មារតីជាតិនិយមនេះឯង នេះគឺជាកម្លាំងធំណាស់ ធំជាងថវិកា១០ពានលានដុល្លារទៅទៀត»។ សម្ដេចធិបតីបានបន្តថា ផ្ទះយើងមានសន្តិភាព មានសុខដុមរមនីយកម្ម រួមគ្នាកសាងសមិទ្ធផលថ្មីសម្រាប់យើង និងកូនចៅយើងតទៅទៀត កម្លាំងមហិមានេះហើយជាកម្លាំងជាតិនិយមធំណាស់ កម្លាំងជាតិនិយមដែលរួមគ្នាធ្វើដើម្បីផលប្រយោជន៍ជាតិ ដើម្បីឯករាជ្យជាតិ ដើម្បីភាពម្ចាស់ការរបស់យើងតកូនតចៅរាប់សិបឆ្នាំ។ សម្ដេចបានស្នើសូមកុំបង្កើតមូលនិធិ ឬមួយក៏ប្រមូលថវិកាអ្វីទាំងអស់ ក្រែងលោមានអ្នកឆ្លៀតឱកាស រាជរដ្ឋាភិបាលអត់មានគម្រោងប្រមូលថវិកាពីបងប្អូនដើម្បីអនុវត្តគម្រោងនេះទេ សុំត្រឹមតែការគាំទ្រជាកម្លាំងចិត្ត ស្មារតីជាតិនិយមទៅបានហើយ។ សម្ដេចធិបតីបានបន្តទៀតថា ទោះបីមាន ឬមិនមានការចូលរួមពីអ្នកវិនិយោគបរទេស ខ្មែរត្រូវតែធ្វើឱ្យបាននូវគម្រោងព្រែកជីកមួយនេះឱ្យបាន អត់មានថយក្រោយទេ យើងបានរៀបចំសេណារីយ៉ូ៣ជម្រើសរួចទៅហើយ ដែលត្រូវធានាឱ្យបាន ប្រសិនបើគ្មានថវិកាពីវិនិយោគបរទេស ខ្មែរយើងនឹងធ្វើឱ្យទាល់តែបាន វាអត់មានខាតទេ៕ ផ្ដល់សិទ្ធិដោយ៖ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ

Nisaiy KP April 28, 2024 28/04/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គ្រប់និន្នាការ គ្រប់សាសនា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើគម្រោងព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបានជោគជ័យ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ ការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរទាំងអស់ គ្រប់និន្នាការ គ្រប់សាសនា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យបានជោគជ័យ ដើម្បីយើងបានឃើញទាំងអស់គ្នា»។ សម្ដេចធិបតីបានថ្លែងបន្ដថា កម្ពុជាមានសមិទ្ធផលច្រើនណាស់ ហើយសុទ្ធសឹងតែជាសមិទ្ធផលកម្រិតប្រវត្តិសាស្រ្ដ ដែលយើងបានធ្វើ ក្នុងអាណត្តិមុន នឹងបន្ដធ្វើក្នុងអាណត្តិនេះ ក្នុងអាណត្តិនេះយើងបានបើកសម្ពោធព្រលានយន្ដហោះកម្រិតអន្ដរជាតិមួយ ក្នុងខេត្តសៀមរាប និងជាកម្រិតប្រវត្តិសាស្រ្ដមួយ ហើយក្នុងឆ្នាំ២០២៥ កម្ពុជានឹងបើកព្រលានយន្ដហោះថ្មីមួយទៀតក្នុងទីក្រុងភ្នំពេញ ដែលជាកម្រិតប្រវត្តិសាស្រ្ដធំដូចគ្នាមួយទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

Nisaiy KP April 28, 2024 28/04/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់។ ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបជុំអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលលើកម្មករ និយោជិត និងវិស័យការងារ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារ គឺជាកិច្ចការធំណាស់ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនអាចចិញ្ចឹមប្រជាពលរដ្ឋនោះទេ […]

យល់ដឹងពីជំនួញ៖ អគ្គនាយក SME Bank ប្រាប់អ្នករកស៊ីខ្នាតតូច ត្រូវសិក្សាបន្ថែមពីឌីជីថល ដើម្បីមានលទ្ធភាពខ្ពស់ ក្នុងការទទួលបានឥណទានពីស្ថាប័នផ្លូវការ

Nisaiy KP April 28, 2024 28/04/2024

(ភ្នំពេញ)៖ ការវិវត្តិនៃបច្ចេកវិទ្យា បានធ្វើឱ្យមធ្យោបាយនៃការផ្តល់ឥណទានកាន់តែងាយស្រួល ដោយបច្ចុប្បន្ននេះ មានបណ្តាធនាគារមួយចំនួន បានធ្វើទំនើបប្រព័ន្ធផ្តល់កម្ចីរបស់ខ្លួន ដើម្បីឱ្យអ្នកដែលចង់បានកម្ចីជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច អាចស្នើសុំតាមកម្ចីតាមប្រព័ន្ធនេះ ដែលមានងាយស្រួល និងលឿនជាងមុខ ខណៈធនាគារចំណាយថ្លៃដើមតិច និងអាចទំនាក់ទំនងទៅអតិថិជនបានច្រើន។ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានថ្លែងថា ស្របពេលដែលធ្វើធនាគារមួយចំនួន បានជំរុញការផ្តល់កម្ចីតាមរយៈ​ឌីជីថល អាជីវករ ឬម្ចាស់អាជីវកម្មខា្នតតូចក៏គួរសូត្របន្ថែមបង្កើនចំណេះដឹងរបស់ខ្លួន លើជំនាញឌីជីថល ដើម្បីងាយស្នើសុំកម្ចី តាមរយៈ​ទូរស័ព្ទផង និងដើម្បីភាពងាយចម្រើននៃអាជីវកម្មរបស់ខ្លួនផងដែរ។ លោកបានកត់សម្គាល់ថា ម្ចាស់អាជីវកម្មខ្នាតតូច ឬអ្នករកស៊ីតូចតាច មានបញ្ហាប្រឈមច្រើន​ក្នុងការទទួលបានកម្ចីផ្លូវការពីស្ថាប័នធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយសារតែទំ​ហំកម្ចីរបស់ពួកគេតួចពេកដែលធនាគារមួយចំនួនហាក់មិនសូវចង់ផ្តល់កម្ចីនោះឡើយ ព្រោះតែការចំណាយទៅលើប្រតិបត្តិការឬបុគ្គលិកច្រើនជាង លទ្ធភាពដែលពួកគេទទួលបានចំណេញពីអតិថិជនប្រភេទខ្នាតតូច។ យ៉ាងនេះក្តី ការដាក់ឱ្យដំណើរការនូវប្រព័ន្ធផ្តល់កម្ចីឌីជីថល នឹងធ្វើឱ្យម្ចាស់អាជីវកម្មខ្នាត កាន់តែងាយស្រួលក្នុងការទទួលហិរញ្ញប្បទាន សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។ ​លោកមានប្រសាសសន៍ថា «រាជរដ្ឋាភិបាលបានធ្វើសកម្មភាពមួយចំនួន ដើម្បីជំរុញការងារនេះ​ហើយ ស្របពេលធនាគារ សមាគមមួយចំនួនក៏បានធ្វើសកម្មភាពរួចហើយ។ ហេតុនេះហើយអ្នករកស៊ី ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួន គួរតែលះបង់ពេលវេលា ដើម្បីទៅសិក្សាបន្ថែមបង្កើនចំណេះដឹងទៅលើឌីជីថល»។ លោកលើកឡើងថា ដើម្បីធានាថាលទ្ធភាពនៃការទទួលបានហិរញ្ញប្បទានកាន់តែខ្ពស់​ ភាគីពាក់ព័ន្ធទាំងស្ថាប័នធនាគារ និងអ្នកចង់ទទួលបានកម្ចីត្រូវតែរួមគ្នា ជំរុញការងារនេះ​ ព្រោះប្រភពទុនទាំងខ្នាតតូច និងខ្នាតធំ […]

ទីផ្សារថយន្តនៅក្នុងប្រទេសកម្ពុជា មានភាពសំបូរបែប ដោយសារកក្តាសន្តិភាព និងការដឹកនាំល្អរបស់រាជរដ្ឋាភិបាល

Nisaiy KP April 28, 2024 28/04/2024

(ភ្នំពេញ)៖ បច្ចុប្បន្ននេះទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជា មានភាពសម្បរបែប ពោលគឺមានច្រើនប្រភេទ សម្រាប់តម្រូវការអតិថិជន ដែលសមត្ថភាពក្នុងប្រើប្រាស់ប្រចាំថ្ងៃនិយាយរួមមានទាំងរថយន្តប្រើប្រេងសាំងប្រើប្រេងម៉ាស៊ូត និងប្រើអគ្គិសនី។ នេះការលើកឡើងរបស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីពិព័រណ៍រថយន្តឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤ នៅព្រីមៀសែនសុខ ដែលមានការដាក់បង្ហាញប្រភេទរថយន្តជាច្រើនប្រភេទនៅថ្ងៃនេះ រួមទាំងសេវាជួសជុលតម្លើង ការធានារ៉ារង ការកម្ចីជាដើមនេះគឺជាការបង្ហាញនូវកំលាំងទិញពីអតិថិជន ក៏បង្ហាញពីកំណើនសេដ្ឋកិច្ចនៅក្នុ ងប្រទេសកម្ពុជាផងដែរ។ លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា នៅថ្ងៃនេះមានក្រុមហ៊ុនផលិតរថយន្តរជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា មកបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំលើកទី១នេះ ក៏បានបង្ហាញការច្នៃប្រឌិតរបស់ខ្លួន នៃភាពទំនើបរបស់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាបង្ហាញយ៉ាងច្បាស់ នូវភាពរីកចម្រើននូវវិស័យយានយន្តនៅក្នុងទីផ្សារដែលកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់ថា៖ «ការនាំចូលរថយន្តយ៉ាងសំបូរបែបរបស់បណ្តាក្រុមហ៊ុនមកបង្្ហាញដើម្បីបំពេញចំណង់ចំណូលចិត្តរបស់អតិថិជនដែលជាអ្នកជាប្រើប្រាស់នេះ គឺជាមិនមាន ន័យថាយើងមានសេចក្តីរីករាយនោះទេ តែការវិនិយោគទាំងអស់គ្នានេះជាការចូ លរួមជា មួយរាជរដ្ឋាភិបាល«…» យើងឃើញមានក្រុមហ៊ុនជាច្រើនបានសហការវិនិយោគ រួមគ្នាផងដែរ»។ ដោយសារកត្តាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលលោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា នៅពេលខាងមុខឆាប់ៗនេះមានក្រុមហ៊ុនតម្លើងរថយន្តចំនួន៥ទៀត នឹងធ្វើការតម្លើងរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។ ជាមួយគ្នានោះដែរលោកស្រីថាការបើកពិព័រណ៌រថយន្តនៅថ្ងៃនេះ ក៏ជាការជំនួសឲ្យប្រជាពលរដ្ឋងាមកប្រើប្រាស់រថយន្តថ្មីៗ ជាជាងការប្រើប្រាស់រថយន្តចាស់ៗដែលនាំចូល មកពីក្រៅប្រទេសផងដែរ។ ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា […]