ព័ត៌មានអន្តរជាតិ

BYD ប្រកាសគម្រោងវិនិយោគលើការផលិតថ្មអគ្គិសនី សម្រាប់វិស័យទោចក្រយានយន្ត

Naren February 28, 2024 28/02/2024

(បរទែស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានប្រកាសថា ខ្លួនមានគម្រោងអភិវឌ្ឍន៍ការផលិតថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យទោចក្រយានយន្តអគ្គិសនី ខណៈកន្លងទៅក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ជាចម្បងសម្រាប់ការផលិតថ្មអគ្គិសនី សម្រាប់ប្រើនៅក្នុងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Car News China។ BYD ត្រូវបានគេដឹងថា ជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីលំដាប់លេខ២លើពិភពលោកបន្ទាប់ពី Tesla ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ បានកាន់កាប់ចំណែកទីផ្សារថ្មអគ្គិសនីប្រមាណ ១៥.៨% ក្នុងឆ្នាំ២០២៣ ហើយពេលនេះស្រាប់តែមានគម្រោងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈគម្រោងផលិតថ្មអគ្គិសនីសម្រាប់ប្រើក្នុងវិស័យទោចក្រយានយន្ត ត្បិតកន្លងផលិតផលរបស់ក្រុមហ៊ុននេះ ដែលបម្រើសម្រាប់ម៉ូតូអគ្គិសនី កង់អគ្គិសនី និងប្រភេទទោចក្រយានយន្តកង់ពីរផ្សេងទៀត គឺមិនត្រូវបានប្រើប្រាស់នោះទេ។ FinDreams ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានបង្ហោះសារនាពេលថ្មីៗនេះ នៅលើគណនី WeChat របស់ខ្លួនថា «ក្រុមហ៊ុននឹងផលិតថ្មដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន សម្រាប់ទីផ្សារទោចក្រយានយន្ត (Two-wheeler)។ ក្រុមហ៊ុន នឹងសហការជាមួយភាគីទីបីផ្សេងៗ ដើម្បីបង្កើតថ្មដែលអាចប្រើ សម្រាប់ផលិតផលក្នុងផ្ទះរបស់ពួកគេបាន»។ ដោយក្រុមហ៊ុនបានប្រកាសថា «បេសកកម្មរបស់យើង គឺអនុញ្ញាតឱ្យមនុស្សប្រើថ្មអគ្គិសនីដោយគ្មានការព្រួយបារម្ភ»។ រំលឹកពីប្រវត្តរបស់ BYD ក្នុងវិស័យម៉ូតូអគ្គិសនី គឺត្រូវបានគេដឹងថា កាលខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុននេះបានផលិតរថយយន្តអគ្គិសនីដ៏មានសក្តានុពលមួយនេះ បានចុះកិច្ចព្រមព្រាងជាមួយក្រុមហ៊ុន […]

Google គ្រោងបញ្ចេញគំរូភាសា ​Chatbot AI កម្រិតខ្ពស់ នៅលើទូរស័ព្ទ Android នាឆ្នាំក្រោយ

Naren February 27, 2024 27/02/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបង្ហាញក្តីរំពឹងថា គំរូម៉ូដែលភាសាដ៏ធំ (LLM= Large Language Model) មានឈ្មោះហៅថា Gemini របស់ខ្លួន នឹងមាននៅលើទូរស័ព្ទស្មាតហ្វូននាឆ្នាំក្រោយនេះ ខណៈបច្ចុប្បន្នគំរូភាសាធំនេះ គឺអាចរកបាននៅលើកម្មវិធី GPT-4 របស់ក្រុមហ៊ុន OpenAI ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ Gemini គឺជាបច្ចេកវិទ្យា AI ខ្នាតធំចុងក្រោយ ដែលត្រូវបានអភិវឌ្ឍន៍បានជោគជ័យ ដោយក្រុ មហ៊ុន Google ផ្ទាល់។ សម្រាប់ Gemini ដែលក្រុមហ៊ុន Google បានប្រកាសចេញកាលពីថ្មីៗនេះ គឺគាំទ្រតែភាសាអង់គ្លេសសិន ប៉ុណ្ណោះហើយវាត្រូវបានបែកចែកចេញជា ៣ប្រភេទផ្សេងគ្នាដូចជា៖ Gemini Nano, Gemini Pro និង Gemini Ultra។ ដោយ Gemini Nano ផលិតឡើង សម្រាប់ដំណើរការនៅលើទូរសព្ទ Android និងអាចដំណើរបានផងដែរ […]

ជប៉ុន គ្រោងចំណាយថវិកា ៦៦០លានដុល្លារបន្ថែម លើការងារកសាងឡើងវិញបន្ទាប់ពីគ្រោះរញ្ជូយដី

Khmerpress February 26, 2024 26/02/2024

(តូក្យូ)៖ ប្រទេសជប៉ុន នឹងចំណាយថវិកាបន្ថែមចំនួន ៦៦០លានដុល្លារ សម្រាប់ការងារសាងសង់ឡើងវិញក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំសកល នាំឱ្យថវិកាចំណាយសរុបលើកិច្ចការនេះកើនឡើងដល់ ១.៧ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការប្រកាសចំណាយបន្ថែមនេះ ធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តី Fumio Kishida ក្នុងពេលចុះពិនិត្យស្ថានភាពតំបន់រងគ្រោះកាលពីចុងសប្តាហ៍មុន។ លោក Kishida បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីក្រុង Wajima ដែលរងគ្រោះខ្លាំងជាងគេ យ៉ាងដូច្នេះថា «លក្ខខណ្ឌរស់នៅក្នុងទីជម្រកបណ្តោះអាសន្នមិនអីទេ ប៉ុន្តែខ្ញុំចាំថា ការពិតនៅតែលំបាកដូចសព្វដង។ តាមបទពិសោធន៍កន្លងមក រដ្ឋាភិបាលត្រូវតែផ្តល់ការគាំទ្របន្ថែម»។ លោក Kishida បានឱ្យដឹងបន្ថែមថា ថវិកាបន្ថែមចំនួន ១០០ពាន់លានយេន ឬស្មើនឹង ៦៦០លានដុល្លារ ដែលយកចេញពីមូលនិធិបម្រុងប្រចាំឆ្នាំ និងសម្រាប់បម្រើដល់ការងារសង្គ្រោះគ្រោះមហន្តរាយ ឬស្ថានការណ៍ផ្សេងៗ ត្រូវបានកំណត់ថានឹងអនុម័តដោយគណៈរដ្ឋមន្ត្រី នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ថវិកាបន្ថែមថ្មីនេះ នឹងផ្តល់ហិរញ្ញប្បទានដល់ប្រព័ន្ធឧបត្ថម្ភធន ដែលស្វែងរកការជួយដល់គ្រួសារដែលចិញ្ចឹមក្មេងៗ ក៏ដូចជាសាងសង់ផ្ទះរបស់ពួកគេឡើងវិញ។ បើតាមលោកនាយករដ្ឋមន្ត្រី នឹងមានការពន្លឿនការងារសាងសង់លំនៅដ្ឋានបណ្តោះអាសន្ន ហើយគាំទ្របន្ថែមទៀតសម្រាប់ឧស្សាហកម្មវត្ថុបុរាណ ក្នុងទីក្រុង Wajima នៃតំបន់ Ishikawa។ គួរបញ្ជាក់ថា […]

ក្រុមហ៊ុនវៀតណាម VinFast ស្នើឥណ្ឌាកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីរបស់ខ្លួន

Khmerpress February 26, 2024 26/02/2024

(ញូវដែលី)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាម បានស្នើឱ្យប្រទេសឥណ្ឌា កាត់បន្ថយពន្ធនាំចូលលើរថយន្តរបស់ខ្លួន រយៈពេល ២ឆ្នាំ ដើម្បីឱ្យអតិថិជនស្គាល់ផលិតផលរបស់ខ្លួន ខណៈដែលរោងចក្រផលិតក្នុងស្រុកកំពុងដំណើរការ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Pham Sanh Chau នាយកប្រតិបត្តិក្រុមហ៊ុន VinFast ប្រចាំប្រទេសឥណ្ឌា បានប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន VinFast បានចាប់ផ្តើមសាងសង់រោងចក្រនៅរដ្ឋតាមិលណាឌូ (Tamil Nadu) នៅភាគខាងត្បូងប្រទេសឥណ្ឌា ហើយសង្ឃឹមថានឹងចាប់ផ្តើមផលិតកម្ម នៅពាក់កណ្តាលឆ្នាំក្រោយ សម្រាប់លក់នៅទីផ្សារក្នុងស្រុកមុនពេលនាំចេញ ទៅក្រៅប្រទេស។ ក្រុមហ៊ុន VinFast និងរដ្ឋណាមិលណាឌូ បានពិភាក្សាគ្នាកាលពីខែមុនថា ពួកគេបានយល់ព្រមធ្វើការឆ្ពោះ ទៅរកការបណ្តាក់ទុនរហូតដល់ ២ពាន់លានដុល្លារ ដោយនៅដំណាក់កាលដំបូងនឹងវិនិយោគទឹកប្រាក់ចំនួន ៥០០លានដុល្លារជាមុនសិនសម្រាប់រយៈពេល ៥ឆ្នាំដំបូងនៃគម្រោង។ ដូចទៅនឹងក្រុមហ៊ុន Tesla ដែរ ក្រុមហ៊ុន VinFast ក៏បានស្នើសុំឥណ្ឌាឱ្យកាត់បន្ថយពន្ធនាំចូលសម្រាប់រថយន្តអគ្គិសនីដែលនាំចូលទាំងមូល ដែលសំណើរនេះត្រូវបានជំទាស់ដោយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ ឥណ្ឌាដែលជាទីផ្សាររថយន្តធំជាងគេទី៣ ក្នុងពិភពលោកបាននិងកំពុងពិចារណាលើសំណើនេះ ប៉ុន្តែមិនបានធ្វើការសម្រេចចិត្តទេ នេះបើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បាននិយាយកាលពីខែមុន។ លោក Pham Sanh Chau បានថ្លែងនៅក្រៅពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន […]

តម្លៃមាសកើនឡើងដល់ជិត ៣ ២០០ដុល្លារក្នុងមួយតម្លឹង

Nisaiy KP February 25, 2024 25/02/2024

(ហូជីមិញ)៖ តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry បានកើនឡើង ០,១៩% ដល់ ៧៨,៦៥លានដុង (៣ ១៩១,៩៧ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ។ នេះបើយោងតាមកាសែតវៀតណាម VN Express។ កាសែត VN Express បានរាយការណ៍ទៀតថា តម្លៃចិញ្ចៀនមាសបានកើនឡើង ០,១៥% ដល់ ៦៥,៧៥លានដុង (ប្រហែល ២ ៨១៩ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២អោន ឬ ៨,៣ជី។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសពិភពលោកបានកើនឡើងកាលពីថ្ងៃសុក្រ ដែលត្រូវបានជំរុញដោយសារការធ្លាក់ចុះថ្លៃប្រាក់ដុល្លារ និងតម្រូវការមាសសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាពដោយសារការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា បើទោះជាមន្ត្រីធនាគារកណ្តាលអាមេរិកបានបាត់បង់ក្ដីសង្ឃឹមថានឹងមានការកាត់បន្ថយអត្រាការប្រាក់មុនពេលកំណត់នៅដើមឆ្នាំនេះក៏ដោយ។ តម្លៃមាសក្នុងទីផ្សារទិញលក់ភ្លាមៗបានកើនឡើង ០,៨% ដល់ ២ ០៤០,៦៩ក្នុងមួយអោន ហើយកំពុងដើរឆ្ពោះទៅរកការកើនឡើង ១,៤% ប្រចាំសប្តាហ៍។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយអនាគតរបស់សហរដ្ឋអាមេរិកបានកើនលើង ០,៩% ដោយជួញដូរក្នុងតម្លៃ ២ ០៤៩,៤ដុល្លារក្នុងមួយអោន។ លោក Bob Haberkorn […]

អាមេរិកនិងអង់គ្លេស បន្តវាយប្រហារថែមទៀតប្រឆាំងក្រុមហ៊ូទី នៅយេម៉ែន

Nisaiy KP February 25, 2024 25/02/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កងកម្លាំងរបស់សហរដ្ឋអាមេរិក​ រួមជាមួយចក្រភពអង់គ្លេស បានបន្តបើកការវាយប្រហារទៅលើ ​គោលដៅក្រុមហ៊ូទីនៅឯប្រទេសយេម៉ែន ខណៈវាគឺជាសកម្មភាពយោធាថ្មីចុងក្រោយបំផុត ប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់មួយនេះ ដែលនៅតែបន្តការវាយប្រហាររបស់ខ្លួន លើកប៉ាល់ដឹកជញ្ជូនទំនិញនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សហរដ្ឋអាមេរិក បានធ្វើសកម្មភាពវាយប្រហារយោធាសឹងតែរាល់ថ្ងៃ ប្រឆាំងក្រុមហ៊ូទីដែលគ្រប់គ្រងទឹកដីភាគច្រើននៅប្រទេសយេម៉ែន និងដែលបានអះអាងថា សកម្មភាពវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកជញ្ជូន មានគោលដៅចូលរួមបង្ហាញសាមគ្គីភាព ដល់ជនជាតិប៉ាឡេស្ទីន ដែលរងគ្រោះក្នុងសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ យោធាអាមេរិក ក៏បានបាញ់ទម្លាក់យន្តហោះដ្រូន៣គ្រឿង និងកម្ទេចមីស៉ីលគ្រូសប្រឆាំងនាវា៧គ្រាប់ របស់ពួកយេម៉ែន ផងដែរ។ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា​ ការវាយប្រហារយោធាទាំងនេះ គឺដើម្បីបន្តរារាំងក៏ដូចជាកាត់បន្ថយ​បន្ថែមទៀត នូវសមត្ថភាពរបស់ក្រុមឧទ្ទាមហ៊ូទី ហើយលោកបានព្រមានថា អាមេរិកនឹងបន្តបង្ហាញឱ្យ ពួកហ៊ូទីមើលឃើញយ៉ាងច្បាស់ថា ពួកគេនឹងទទួលរងផលវិបាកធ្ងន់ធ្ងរ បើមិនបញ្ឈប់សកម្មភាពវាយប្រហារខុសច្បាប់របស់ខ្លួនទេនោះ។ យ៉ាងណាក្តី មកទល់នឹងពេលនេះ ការវាយប្រហារយោធារបស់អាមេរិក បានបរាជ័យក្នុងការបញ្ឈប់ សកម្មភាពវាយប្រហាររបស់ក្រុមហ៊ូទី ដែលបានជះផលប៉ះពាល់ដល់ ​ការធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូនរបស់ពិភពលោក។ គួរបញ្ជាក់ថា […]

សួនកម្សាន្តសម្បូរតុក្កតា Hello Kitty ក្នុងទីក្រុងតូក្យូ ត្រូវបិទបណ្តោះអាសន្ន ក្រោយទទួលបានសារគំរាម

Nisaiy KP February 25, 2024 25/02/2024

(តូក្យូ)៖ ប្រតិបត្តិករ​និយាយថា សួន​កម្សាន្តដ៏​ពេញ​និយមតុបតែងឡើងពោរពេញដោយតុក្កតា Hello Kitty​ នៅក្នុង​ប្រទេស​ជប៉ុន​ ត្រូវ​បិទ​ទ្វារនៅ​សៅរ៍​នេះ បន្ទាប់​ពី​ទទួល​បានសារអ៉ីមែល​គំរាមកំហែង​ភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ សួនកម្សាន្ត Sanrio Puroland ស្ថិតនៅក្នុងរដ្ឋធានីតូក្យូ ហើយត្រូវបានគេស្គាល់ដោយសារការជិះ ការសម្តែង និងរូបតុក្កតាគួរឱ្យស្រលាញ់ Hello Kitty រួមទាំងវីរនារីដែលចូលចិត្តសត្វឆ្មាផងដែរ។ គេហទំព័រសួនកម្សាន្ត បានបញ្ជាក់ថា «យើងសម្រេចចិត្តបិទជាបណ្តោះអាសន្នរយៈពេលមួយថ្ងៃ ដោយសារតែសុវត្ថិភាពរបស់អ្នកចូលមកទស្សនា អ្នកសម្តែង និងបុគ្គលិករបស់យើងមិនអាចធានាបានទេ នៅពេលនេះ។ ថ្ងៃនេះ ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ យើងបានទទួលសារអ៉ីមែលគំរាមកំហែងភេរវកម្ម»។ គួរបញ្ជាក់ថា សួនកម្សាន្តខាងលើនេះ បានបើកដំណើរការតាំងពីឆ្នាំ ១៩៩០មកម្ល៉េះ។ ការគំរាមកំហែងដែលគ្មានប្រភពនេះ បានជំរុញឱ្យប៉ូលិសបើកការឆែកឆេរក្នុងទីលានសួនកម្សាន្ត ដើម្បីរកវត្ថុគួរឱ្សសង្ស័យប៉ុន្តែរកមិនឃើញនោះទេ៕ ផ្ដល់សិទ្ធិដោយ៖Freshnews

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកចំនួន២ បន្ថែមទៀតកំពុងបោះទុនរួមគ្នាលើគម្រោងរបស់ OpenAI បង្កើតមនុស្សយន្តដូចទៅនឹងមនុស្ស

Khmerpress February 24, 2024 24/02/2024

(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg News បានរាយការណ៍មកថា ស្ថាបនិកក្រុមហ៊ុន Amazon.com លោក Jeff Bezos និង Nvidia បានប្រកាសខ្លួនចូលរួមវិនិយោគនៅក្នុងអាជីវកម្ម startup មួយដែលមានឈ្មោះថា Figure AI របស់ក្រុមហ៊ុន OpneAI ក្នុងគោលបំណងបង្កើតមនុស្សយន្តដែលមានលក្ខណៈដូចទៅនឹងមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ Figure AI ត្រូវបានគេស្គាល់ថា ជាគម្រោងមួយរបស់ OpenAI (អ្នកបង្កើតChatGPT) និងក្រុមហ៊ុនមេ Microsoft ហើយក្នុងគម្រោងនោះឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្សជាច្រើនទៀតបានចូលរួមរួចទៅហើយក្នុងនោះរួមមាន Intel, LG Innotek, Samsung, Parkway Ventures Capital និង Align Ventures ជាដើម។ យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា គម្រោងបង្កើតមនុស្សយន្តដែលមានលក្ខណៈដូចទៅនឹងមនុស្សរបស់ OpenAI ឥឡូវនេះកំពុងចាប់ផ្តើមរៃអង្គាសប្រាក់ហើយ ខណៈក្រុមហ៊ុនមេ Microsoft គ្រោងប្រមូលឱ្យបាន ៦៧៥លានដុល្លារនៅក្នុងជុំដំបូងនៃមូលនិធិដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារ។ របាយការណ៍បានបន្ថែមទៀតថា […]

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ប្រកាសខាតបង់ប្រាក់ខ្ទង់ ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

Khmerpress February 24, 2024 24/02/2024

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ដែលបង្កើតមក ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិន BYD នោះ បានប្រកាសខាតបង់ប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ ការខតបង់ប្រាក់របស់ VinFast នៅពេលនេះ គឺដោយសារតែការលក់រថយន្តបានតិចជាងការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមការគ្រោងទុក VinFast កំណត់គោលដៅលក់រថយន្តអគ្គិសនីរបស់ខ្លួនឲ្យបាន ៥០,០០០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែជាក់ស្តែងចំនួនលក់ គឺបានត្រឹម ៣៤,៨៥៥គ្រឿងប៉ុណ្ណោះ ដែលធ្វើឲ្យខាតបង់ប្រាក់រហូតដល់ ២.៣៩ពាន់លានដុល្លារ។ ទោះការលក់មិនបានជោគជ័យតាមផែនការនិងធ្វើឲ្យខាតបង់ប្រាក់បែបនេះក្តី តែងាកមកទុនវិនិយោគរបស់ក្រុមហ៊ុននេះ គឺបានកើនឡើងរហូតដល់៩១% គិតជាទឹកប្រាក់មានចំនួន ១.១៩ពាន់លានដុល្លារ។ តាមរយៈលិទ្ធផលពេលនេះ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន VinFast បានលើកឡើងថា ជាលិទ្ធផលគួរជាទីពេញចិត្ត ត្បិតថាចំនួនទុនវិនិយោគបានកើនឡើង ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ អាចជំរុញបង្កើនប្រាក់ចំណូល និងកែសម្រួលដើម្បីទាញផលចំណេញ។ លោកថា ក្រុមហ៊ុនបន្តផ្តោតការយកចិត្តទុកដាក់លើការវិនិយោគទុនបន្ថែម, ពង្រឹងរក្សាលទ្ធផលឲ្យនៅថេរល្អ, ហើយពង្រឹងគុណភាពនិងតម្លៃជាដើម។ គួរជម្រាបថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup។ ក្រុមហ៊ុននេះ […]

Microsoft ជះលុយប្រមាណ ២ពាន់លានដុល្លារ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI នៅអេស្ប៉ាញ

Naren February 20, 2024 20/02/2024

(បរទេស)៖ ប្រធានក្រុមហ៊ុនសូហ្វវែលយក្សរបស់អាមេរិក លោក Brad Smith បានឱ្យដឹងថា ក្រុមហ៊ុន Microsoft នឹងពង្រីកប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត (AI) និងហេដ្ឋារចនាសម្ព័ន្ធ Cloud នៅក្នុងប្រទេសអេស្ប៉ាញ តាមរយៈការវិនិយោគចំនួន ២.១ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន Microsoft អំពីការវិនិយោគដែលផ្តោតលើ AI ចំនួន ៣.២ពាន់លានអឺរ៉ូ (ស្មើនឹង ៣.៤៥ពាន់លានដុល្លារ) នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់រយៈពេលពីរឆ្នាំខាងមុខ។ តែយ៉ាងណាទាក់ទិនទៅនឹងព័ត៌មានលម្អិតផ្សេងទៀត ក្រុមហ៊ុន Microsoft នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters សម្រាប់ព័ត៌មានបន្ថែមស្តីពីការវិនិយោគនៅក្នុងប្រទេសអេស្ប៉ាញនោះទេ។ តាមការគូសបញ្ជាក់របស់លោក Smith បានអះអាងថា «ការវិនិយោគរបស់យើង គឺលើសពីការកសាងមជ្ឈមណ្ឌលទិន្នន័យ វាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរយៈពេល ៣៧ឆ្នាំរបស់យើងចំពោះប្រទេសអេស្ប៉ាញទាំង សុវត្ថិភាព និងការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជនរបស់អេស្ប៉ាញទាំងមូលផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ freshnews