ព័ត៌មានអន្តរជាតិ

ម្ចាស់បទ «My Heart Will Go On» តារាចម្រៀង Celine Dion បាត់បង់ការគ្រប់គ្រងលើខ្លួនឯង ស្របពេលកំពុងប្រឈមនឹងជំងឺកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរ

Khmerpress December 19, 2023 19/12/2023

(បរទេស)៖ លោកស្រី Celine Dion ដែលទស្សនិកជនស្គាល់ថា ជាម្ចាស់បទចម្រៀងល្បី «My Heart Will Go On» ហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈអស់រយៈពេល១ឆ្នាំមកហើយ ក្រោយពីធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរ ធ្វើឲ្យលោកស្រីបាត់បង់ការគ្រប់គ្រងលើខ្លួនឯង មិនអាចធ្វើចលនាបាន និងធ្វើឲ្យកម្មវិធីសិល្បៈនានាផ្លូវលុបចោល។ ដោយសារមានការព្រួយបារម្ភពីសំណាក់អ្នកគាំទ្រ នាពេលថ្មីៗនេះប្អូនស្រីរបស់តារាចម្រៀងរូបនេះ បានចេញមកបញ្ជាក់ជាថ្មី ពីបច្ចុប្បន្នភាពសុខភាពរបស់លោកស្រី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រី Claudette Dion ដែលជាប្អូនស្រីរបស់តារាចម្រៀងរូបនេះ បាននិយាយប្រាប់បណ្តាញសារព័ត៌មានយ៉ាងដូច្នេះថា «បងស្រីរបស់ខ្ញុំ មិនអាចធ្វើចលនាសាច់ដុំបានទេ ហើយអ្វីដែលធ្វើឲ្យខ្ញុំពិបាកចិត្តជាងនេះ គឺគាត់តែងតែស្តាប់បង្គាប់ ពោលគឺនាងខិតខំធ្វើចលនាខ្លាំងណាស់ ដើម្បីឲ្យស្ថានភាពប្រសើរឡើង ខណៈមនុស្សជុំវិញខ្លួនព្យាយាមលើកទឹកចិត្ត»។ រំលឹកទៅកាលពីខែឧសភា តារាចម្រៀង Celine Dion បានលុបចោលការប្រគំតន្ត្រីទេសចរណ៍ ពិភពលោក «Courage» ដោយសារ ជំងឺសរសៃប្រសាទដ៏កម្រ ដែលអាចបង្កឲ្យមានការឈឺចាប់ និងរឹងសាច់ដុំ។ បច្ចុប្បន្នតារាចម្រៀងម្ចាស់បទ «My Heart Will Go […]

Apple ប្រកាសប្រមូលនាឡិកាឆ្លាតវៃចំនួន២ម៉ូដែល ជាបន្ទាន់នៅអាមេរិក ជុំវិញជម្លោះប៉ាតង់

Khmerpress December 19, 2023 19/12/2023

(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple បានប្រកាសថា ខ្លួននឹងបញ្ឈប់ ការលក់នាឡិដៃឆ្លាតវៃចំនួន ២ម៉ូដែលនៅទូទាំងហាងលក់សហរដ្ឋអាមេរិកមុនថ្ងៃបុណ្យណូអែល រួមមាន Apple Watch Series 9 និង Apple Watch Ultra 2។ ខណៈការដកហូតនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូ សប្តាហ៍នេះ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់ ITC ទាក់ទងនឹងជម្លោះប៉ាតង់ជាមួយ Masimo។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ទាក់ទងនឹងបញ្ហានេះ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក (ITC) បានសម្រេចថា Apple បានរំលោភលើប៉ាតង់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ដែលកាន់កាប់ដោយ Masimo នៅក្នុងបច្ចេកវិទ្យាវាស់អុកស៊ីហ្សែនក្នុងឈាម ដែលប្រើក្នុង Apple Watch Series 9 និង Watch Ultra 2។ ជាលទ្ធផល ITC បានចេញដីកាលើកលែង តែមានលក្ខខណ្ឌ ដោយបានហាមឃាត់ Apple មិនឱ្យនាំចូល […]

មិនធម្មតា! រ៉ូបរបស់ម្ចាស់ក្សត្រី Diana លក់បានតម្លៃរហូតដល់ ១.១លានដុល្លារ ក្នុងការដេញថ្លៃមួយ

Khmerpress December 19, 2023 19/12/2023

(បរទេស)៖ រ៉ូបពេលល្ងាចដែលគ្រងដោយម្ចាស់ក្សត្រី Diana ត្រូវបានលក់ក្នុងតម្លៃរហូតដល់ជាង ១.១លានដល្លារ ខណៈតម្លៃនេះ គឺខ្ពស់ជាងការរំពឹងទុករហូតដល់១១ដង ដែលបានបំបែកកំណត់ត្រា ក្លាយជារូបរបស់ម្ចាស់ក្សត្រី Diana ដែលលក់បានថ្លៃបំផុតក្នុងការដេញថ្លៃ។ នេះបើតាមការប្រកាសដោយJulien’s Auctions ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ បើតាមក្រុមហ៊ុនដេញថ្លៃ Julien’s Auctions បានឲ្យដឹងនាចុងសប្តាហ៍នេះថា ម្ចាស់ក្សត្រី Diana បានស្លៀករ៉ូបពេលល្ងាច ដែលមានពណ៌ខ្មៅ និងពណ៌ខៀវ ដែលពាក់ដំបូងបង្អស់ នៅទីក្រុង Florence ប្រទេសអ៉ីតាលី ក្នុងឆ្នាំ១៩៨៥ និងពាក់លើកទី២ ទៅកាន់វង់តន្រ្តី Vancouver Symphony ក្នុងឆ្នាំ១៩៨៦ លក់បានក្នុងតម្លៃ ១,១៤៨,០៨០ដុល្លារ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅថ្មីៗនេះ ខណៈតម្លៃដែលគេប៉ាន់ស្មានពីមុន គឺខ្ទង់ ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារប៉ុណ្ណោះ។ គួរជម្រាបថា រ៉ូបនេះ ត្រូវបានលក់ជាផ្នែកមួយនៃការលក់ «Hollywood Legends» រយៈពេល៤ថ្ងៃ រៀបចំ […]

ទុរេនប្រភេទ Musang King មួយផ្លែត្រូវបានលក់ចេញក្នុងតម្លៃជិត ៤ពាន់ដុល្លារ

Khmerpress December 18, 2023 18/12/2023

ម៉ាឡេស៊ី៖ ទុរេនមួយផ្លែត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ជិត ៤ពាន់ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ។ ទុរេនដ៏មានតម្លៃខ្ពស់បំផុតនេះគឺជាទុរេនប្រភេទ Musang King ដែលត្រូវបានដាំដុះនៅក្នុងតំបន់ Raub នៃរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា ការដាក់លក់ទុរេនមួយផ្លែខាងលើនេះត្រូវបានរៀបចំឡើងតាមរយៈពិធីដេញថ្លៃមួយ ដែលរៀបចំឡើងដោយគណៈកម្មាធិការសម្រាប់ទំនាក់ទំនង និងពហុព័ត៌មានប្រចាំរដ្ឋ Pahang សហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ខណៈពិធីដេញថ្លៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំំណងផ្សព្វផ្សាយអំពីវប្បធម៌ និងធនធានធម្មជាតិសំខាន់ៗមួយចំនួនដែលមាននៅក្នុងរដ្ឋPahang។ សូមបញ្ជាក់ជូនថា តម្លៃចុងក្រោយរបស់ទុរេនមួយផ្លែខាងលើនេះគឺ ១៨៥,០០០ រីងហ្គីត ឬស្នើហ្នឹង ៣៩,៣៩៩ ដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនត្រៀមធ្វើតេស្តកប៉ាល់ដំបូងរបស់ខ្លួន ដែលមានឯកទេសខួងយកប្រេង ពីក្រោមបាតសមុទ្រជម្រៅជ្រៅខ្លាំង

Khmerpress December 18, 2023 18/12/2023

(ប៉េកាំង)៖ នាថ្ងៃសុក្រសប្តាហ៍នេះ ចិននឹងចាប់ផ្តើមធ្វើតេស្តសមត្ថភាពកប៉ាល់ដំបូងបំផុតរបស់ខ្លួន ដែលមានឯកទេសខាងការងាររុករកនិង​ខួងយកធនធាន ក្រោមបាតសមុទ្រនៅជម្រៅជ្រៅខ្លាំង ដោយវាគឺជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅ ពង្រឹងសមត្ថភាពរុករកប្រេងនិងឧស្ម័ន ​របស់ប្រទេសមហាអំណាចធំមួយនេះ នៅក្រោមបាតសមុទ្រជ្រៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កប៉ាល់ខាងលើដែលមានឈ្មោះថា Mengxiang អាចធ្វើដំណើរនៅគ្រប់សមុទ្រទាំងអស់ ក្នុង​ផ្នែកនានានៃពិភពលោក។ វាអាចធ្វើដំណើរបាន ចម្ងាយ២៧,៧៨០គីឡូម៉ែត្រ ហើយធ្វើប្រតិបត្តិការបានរយៈពេល១២០ថ្ងៃជាប់គ្នា ដោយមិនចាំបាច់ត្រូវ​វិលត្រឡប់ចូលកំពង់ផែនោះឡើយ។ ម៉្យាងវិញទៀត កប៉ាល់ Mengxiang ក៏អាចធ្វើសកម្មភាពខួងបានជម្រៅជ្រៅ រហូតដល់១១,០០០ម៉ែត្រ ​ក្រោមនីវ៉ូទឹកសមុទ្រផងដែរ។ គួរបញ្ជាក់ថា ការធ្វើតេស្តសមត្ថភាពនៃកប៉ាល់ខាងលើគឺកើតមាន ស្របពេលដែលភាពតានតឹងបានកើនឡើង នៅសមុទ្រចិនខាងត្បូង ដែលជាសមុទ្រសម្បូរដោយធនធាន។ ដែនសមុទ្រនេះ ស្ថិតក្រោមការទាមទារចំណែកសឹងតែទាំងអស់ដោយចិន ហើយផ្នែកខ្លះរបស់វា ក៏ត្រូវបានទាមទារដោយប្រទេសមួយចំនួនទៀត ដូចជាហ្វីលីពីន វៀតណាម ឥណ្ឌូណេស៉ី ម៉ាឡេស៉ី និងព្រុយណេ ផងដែរ។ សមុទ្រចិនខាងត្បូង ក៏ជាផ្លូវទឹកដែលទំនិញដឹកជញ្ជូនតាមកប៉ាល់ គិតជាទឹកប្រាក់មានទំហំសរុបស្មើជាង៣ទ្រីលានដុល្លារ ត្រូវឆ្លងកាត់ក្នុង១ឆ្នាំៗ ថែមទៀតផង។ យ៉ាងណាមិញ ពុំមានការផ្តល់ព័ត៌មានលម្អិត អំពីទីតាំងសម្រាប់ការធ្វើតេស្តសមត្ថភាព នៃកប៉ាល់ […]

សីតុណ្ហភាពនៅកូរ៉េខាងត្បូងចុះត្រជាក់រហូតដល់ -១៨អង្សាសេ និងបណ្តាលឲ្យជើងហោះហើរជាង ១០០ជើងត្រូវបានលុបចោលនិងពន្យារពេលជាបន្ទាន់

Khmerpress December 18, 2023 18/12/2023

កូរ៉េខាងត្បូង៖ សីតុណ្ហភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចុះត្រជាក់រហូតដល់ -១២.៤អង្សាសេ​កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈនៅព្រឹកថ្ងៃចន្ទទី ១៨ ខែធ្នូនេះសីតុណ្ហភាពបានបន្តធ្លាក់ចុះរហូតដល់ -១៨អង្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ យ៉ាងណាក្តី នៅតាមតំបន់ផ្សេងៗគ្នាមួយចំនួនសីតុណ្ហភាពក៏អាចមានការប្រែប្រួលផងដែរ ខណៈសីតុណ្ហភាពខ្ពស់បំផុតនោះគឺមានកម្រិតត្រឹម -៣អង្សាសេ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំងនេះកូរ៉េខាងត្បូងក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ តួយ៉ាងដូចជាកាលពីម្សិលមិញរថភ្លើងជាច្រើនខ្សែបានផ្អាកដំណើរការជាបណ្តោះអាសន្ន ព្រោះតែគ្មានអ្នកដំណើរណាម្នាក់មកជិះនោះទេ ហើយមានអាគារចំនួន ២៨កន្លែងបានរងនូវការខូតខាតដែលបណ្តាលមកពីកម្លាំងខ្យល់បក់យ៉ាងខ្លាំង។ ដោយឡែកកោះ JEJU ដែលជាកោះធំបំផុតរបស់កូរ៉េខាងត្បូងវិញហាក់បានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវសាធារណៈប្រមាណជា ១,១០០ខ្សែនៅលើកោះត្រូវបានដាក់ប្រើប្រាស់ក្នុងលក្ខខណ្ឌប្រុងប្រយ័ត្នកម្រិតខ្ពស់ ពោលគឺទាល់តែរថយន្តខ្នាតធំដែលអាចទប់ទល់ជាមួយនឹងកម្លាំងខ្យល់បានទើបត្រូវបានគេអនុញ្ញាតឲ្យធ្វើដំណើរ។ ជាងនេះទៅទៀតជើងយន្តហោះទៅកាន់កោះដ៏មានសក្កានុពលនេះមួយជាង ១០០ជើងត្រូវបានលុបចោល និងពន្យារពេលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកយល់ព្រមលក់ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រតម្លៃ ៣០០លាន ដុល្លារឲ្យទៅកោះតៃវ៉ាន់

Khmerpress December 17, 2023 17/12/2023

អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានយល់ព្រមលក់ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រតម្លៃ ៣០០លាន ដុល្លារឲ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ បើតាមមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា ការលក់ឧបករណ៍បច្ចេកវិទ្យាទាំងនេះទៅឲ្យកោះតៃវ៉ាន់គឺជាផ្នែកមួយនៃគោលនយោបាយជួយការពារកោះតៃវ៉ាន់ពីការជ្រៀតជ្រែកដោយប្រទេសណាមួយ។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខជាតិអាមេរិកបានបញ្ជាក់បន្ថែមថា កញ្ចប់ឧបករ ណ៍បច្ចេកវិទ្យានេះនឹងជួយជំរុញឲ្យកោះតៃវ៉ាន់អាចរក្សាបាននូវសមត្ថភាពដ៏ខ្ពស់ក្នុងការបញ្ជា ការគ្រប់គ្រង ទំនាក់ទំនង និងកុំព្យូទ័រ ឬ ប្រព័ន្ធ C4 របស់កោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រនេះនឹងជួយធ្វើឲ្យកោះតៃវ៉ាន់មានសមត្ថភាពកាន់តែល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការគំរាមគំហែងទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសនោះគឺការគំរាមគំហែងពីប្រទេសចិនតែម្តង៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុន និងអាស៊ាន ឯកភាពគ្នាលើការពង្រឹង កិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ

Nisaiy KP December 17, 2023 17/12/2023

(តូក្យូ)៖ មេដឹកនាំមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូនេះ បានឈានដល់ការឯកភាពគ្នាលើការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសន្តិសុខសមុទ្រ អំឡុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ក្នុងទីក្រុងតូក្យូ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សេចក្ដីថ្លែងការណ៍នេះដដែល បានឱ្យដឹងទៀតថាអាស៊ាន និងជប៉ុន នឹងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព ព្រមទាំងសណ្ដាប់ធ្នាប់សមុទ្រ ផ្អែកលើច្បាប់ជាមូលដ្ឋាន ក្នុងនោះរួមមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងសេរីភាពពណិជ្ជកម្ម។ គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើ អាស៊ាន និងជប៉ុន ក៏នឹងពង្រឹងផងដែរនូវចំណេះដឹង កិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងទីភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងដែនសមុទ្រ រួមទាំងធានានូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនសម្លុតគំរាម ឬប្រើប្រាស់កម្លាំងបាយ នោះឡើយ ស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ទីបំផុត! កម្មវិធី Threads អាចប្រើបាននៅអឺរ៉ុបហើយ

Nisaiy KP December 17, 2023 17/12/2023

(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ៥ខែនៃការហាមប្រាមបណ្តាញផ្សព្វផ្សាយសង្គម Threads នៅ អឺរ៉ុបពីក្រុមហ៊ុនមេ Meta ឥឡូវនេះទទួលបានដំណឹងមកថា អាចស្វែងរកប្រើបានហើយ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះនឹងមានសម្រាប់ប្រទេសសមាជិកទាំង ២៧នៃសហភាពអឺរ៉ុបថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមហ៊ុន Meta ធ្លាប់បានជូនដំណឹងដល់អ្នកប្រើប្រាស់នៅទូទាំងសហភាពអឺរ៉ុបថាខ្លួននឹងមិនអនុញ្ញាតឱ្យបណ្តាញផ្សព្វផ្សាយសង្គម Threads ដំណើរការនៅសហភាពអឺរ៉ុបនោះទេ ដោយលើកឡើងពីការព្រួយបារម្ភឯកជនភាពកម្មវិធី។ តែយ៉ាងណាបញ្ហាទាំងនេះត្រូវបានដោះស្រាយដោយ Meta បានបញ្ជាក់ថា ឥឡូវនេះអ្នកប្រើប្រាស់នៅអឺរ៉ុបទាំងអស់ដែលបានចុះឈ្មោះ ឬមិនបានចុះឈ្មោះក៏អាចចូលប្រើនៅលើ Threads.net បានផងដែរ។ លើសពីនេះទៅទៀតម្ចាស់ស្មាតហ្វូនគ្រប់រូបអាចទាញយកបានទាំងនៅលើ App Store និង Google Play បានថែមទៀតផង។ គួរជម្រាបដែរថា កម្មវិធី Thread ត្រូវបាន Meta បើកដំណើរការជាមួយ Instagram ចាប់តាំងពីខែតុលា ឆ្នាំ២០១៩មកម្លេះដែលបង្កើតឡើងក្នុងគោលបំណងអនុញ្ញាតឱ្យជជែកតែជាមួយក្នុង Instagram Close Friends ប៉ុណ្ណោះ។ ប៉ុន្តែកម្មវិធីនោះដំណើរការមិនបានល្អទើបពន្យាពេលចេញផ្សាយជាសាធារណៈរហូតមកដល់ខែកក្កដា ឆ្នាំ២០២៣ ដែលជាគូប្រជែងដ៏ខ្លាំងជាមួយនឹង Twitter […]

ក្រុមហ៊ុនជាច្រើននៅប្រទេសចិនណែនាំមិនឲ្យបុគ្គលិកយកទូរស័ព្ទ iPhone ទៅកន្លែងធ្វើការ

Khmerpress December 16, 2023 16/12/2023

ចិន៖ ទីភ្នាក់ងារ និងក្រុមហ៊ុនគាំទ្រដោយរដ្ឋាភិបាលចិនជាច្រើនបានណែនាំមិនឲ្យបុគ្គលិកយកទូរស័ព្ទ iPhone ទៅកន្លែងធ្វើការងារនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ និន្នាការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការគាំទ្រផលិតផលបរទេស និងងាកមកគាំទ្រផលិតផលនៅក្នុងស្រុកចិនវិញ។ គួរបញ្ជាក់ជូនថា នៅក្នុងរយៈពេលប្រមាណជា ១០ឆ្នាំចុងក្រោយនេះចិនហាក់បានជំរុញឲ្យពលរដ្ឋខ្លួននាំគ្នាប្រើប្រាស់ផលិតផលអេឡិចត្រូនិចផលិតក្នុងស្រុកយ៉ាងខ្លាំង តួយ៉ាងដូចជានៅក្នុងធនាគារមួយចំនួនបានសម្រេចឈប់ប្រើប្រាស់  Software បរទេស ហើយប្តូរមកប្រើប្រាស់ Software ដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកចិនតែម្តង។ សូមបញ្ជាក់ជូនថា​ និន្នការខាងលើនេះកំពុងកើតមានយ៉ាងផុសផុលនៅក្នុងខេត្តមួយចំនួនរបស់ចិនមានដូចជាខេត្ត Zhejiang, Shandong, Liaoning និងខេត្ត Hebei​​ ជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត