ព័ត៌មានអន្តរជាតិ

លោក ពូទីន និយាយថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤

Khmerpress December 9, 2023 09/12/2023

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងធ្វើនៅឆ្នាំ ២០២៤ ខាងមុខ ដែលជាវិធានការមួយត្រូវបានគេរំពឹងថា នឹងរក្សាលោកឲ្យកាន់អំណាចរហូតដល់ឆ្នាំ ២០៣០។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ លោក ពូទីន ដែលត្រូវបាន លោក Boris Yeltsin ប្រគល់តំណែងប្រធានាធិបតីជូននៅថ្ងៃចុងក្រោយនៃឆ្នាំ ១៩៩៩ បានកាន់តំណែងកំពូលមួយនេះ យូរជាងមេដឹកនាំរុស្ស៊ីដទៃទៀតចាប់តាំងពីលោក Joseph Stalin ហើយថែមទាំងបានវ៉ាដាច់អាណត្តិ ១៨ ឆ្នាំរបស់លោក Leonid Brezhnev ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបាននិយាយថា បន្ទាប់ពីផ្តល់រង្វាន់ដល់ទាហានដែលបានប្រយុទ្ធនៅអ៊ុយក្រែន ជាមួយនឹងកិត្តិយសយោធាខ្ពស់បំផុតរបស់រុស្ស៊ី លោក ពូទីន ត្រូវបានសួរ ដោយវរសេនីយ៍ឯកម្នាក់ថា តើគាត់នឹងឈឈ្មោះជាប្រធានាធិបតីទៀតដែរឬទេ? ប្រមុខវិមានក្រឹមឡាំងបាននិយាយថា លោកនឹង (ធ្វើដូច្នោះ)។ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍កាលពីខែមុនថា លោក ពូទីន នឹឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀត […]

Meta ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់មុខងារ End-to-End Encryption ទាំងនៅលើ Facebook និង Messenger

Khmerpress December 8, 2023 08/12/2023

(បរទេស)៖ ថ្មីៗនេះ Meta Platform ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Messenger បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបច្ចេកវិទ្យាសុវត្ថិភាពថ្មី End-to-End Encryption ឬអាចហៅកាត់បានថា E2EE ដែលវាមានលក្ខណៈពិសេសអាចការពារពីការលួចចូលរបស់ពួក Hacker បាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ E2EE គឺជាបច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយបំផុតពី Meta ហើយបានប្រើពេលសាកល្បងលើវាអស់រយៈពេលយូរឆ្នាំមកហើយ។ បច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារឯកជនភាព រួមទាំងមុខងារសុវត្ថិភាព ដែលអាចមើលឃើញការផ្ញើសារទៅវិញទៅមករវាង ឬការខលបានចំពោះតែអ្នកផ្ញើ និងអ្នកទទួលប៉ុណ្ណោះ ខណៈអ្នកផ្តល់សេវាផ្ទាល់ដូចជា Meta ឬ រដ្ឋាភិបាល និងពួក Hacker មិនចូលអានសារទាំងនោះបានទេ។ Meta បានគូសបញ្ជាក់ថា បើទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយ E2EE នឹងមានសុវត្ថិភាពខ្ពស់បំផុត ទោះបីជាពួក Hacker ខ្លាំងប៉ុណ្ណាក៏ពិបាកនឹងលួចចូល ហើយអ្នកប្រើប្រាស់ទាំងអស់អាចប្រើបច្ចេកវិទ្យាថ្មីនេះដោយមានទំនុកចិត្តថាការន្ទនា គឺជាការសម្ងាត់ និងមានសុវត្ថិភាព។ ជាក់ស្តែងបច្ចេកវិទ្យាថ្មីចុងក្រោយនេះ មាននៅលើកម្មវិធីមួយចំនួនរួចទៅហើយរួមមាន WhatsApp, Signal, Telegram, Viber […]

លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម នៅសប្តាហ៍ក្រោយ

Khmerpress December 7, 2023 07/12/2023

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រកាសឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ ប្រទេសជិតខាងគឺវៀតណាម នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសចិន លោកស្រី Hua Chunying បានប្រាប់ដូច្នេះថា «ប្រធានាធិបតីលោក ស៉ី ជីនពីង ដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងធ្វើការបំពេញដំណើរទស្សនកិច្ច​លក្ខណៈផ្លូវរដ្ឋ ទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ»។ គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៉ី ទៅកាន់វៀតណាម នឹងកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាន​ទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហាណូយ កាលពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ។ តាមពិតទៅ ព័ត៌មានស្តីពីគម្រោងធ្វើទស្សនកិច្ច​របស់លោកប្រធានាធិបតីចិន ទៅកាន់ប្រទេសវៀតណាម គឺត្រូវបានរាយការណ៍ដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ តាំងតែពីខែតុលាម៉្លេះ ប៉ុន្តែមកដល់ពេលនេះ ទើបមានការបញ្ជាក់ជាផ្លូវពីសំណាក់រដ្ឋាភិបាលចិនផ្ទាល់៕ ផ្តល់សិទ្ធិដោយ៖ […]

ចិនសម្ពោធប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ទី ៤ ដំបូងគេបង្អស់នៅលើពិភពលោក

Khmerpress December 7, 2023 07/12/2023

ចិន៖ ចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ទី ៤ ដំបូងគេបង្អស់នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូនេះ។ រោងចក្រថាមពលនុយក្លេអ៊ែរដែលទំនើបបំផុតចុងក្រោយគេនេះមានឈ្មោះថា The Shidao Bay មានទីតាំងស្ថិតនៅក្នុងខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា រោងចក្រថាមពលនុយក្លេអ៊ែរ The Shidao Bay គឺជារោងចក្រដំបូងគេដែលមានការប្រើប្រាស់ឧស្ម័នត្រជាក់សម្រាប់ស្អំម៉ាស៊ីនរ៉េអាក់ទ័រ ដែលជាបច្ចេកទេសដ៏ទំនើបនិងមានប្រសិទ្ធភាពខ្ពស់បំផុត។ ចំពោះម៉ាស៊ីនរ៉េអាក់ទ័រដែលត្រូវបានគេប្រើប្រាស់នៅក្នុងរោងចក្រនោះទៀតសោធគឺជារ៉េអាក់ទ័រប្រភេទ SMRs (Small Modular Reactors) ដែលមានទំហំតូច តែមានមុខងារច្រើនដូចជា អាចធ្វើការបញ្ចេញកម្តៅ បញ្ចេញទឹក ឬចំហាយទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មន្រ្តីពន្ធដារថៃ៤នាក់ត្រូវបញ្ឈប់ពីការងារ ក្រោយលុយសរុបជិត៦០លានដុល្លារ ត្រូវបានរកឃើញក្នុងគណនីធនាគារផ្ទាល់ខ្លួន

Khmerpress December 6, 2023 06/12/2023

(បាងកក)៖ អាជ្ញាធរថៃនាថ្ងៃពុធនេះបាន​ឱ្យដឹងថា មន្រ្តីថៃ៤នាក់ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីលុយដល់ទៅជាង២ពាន់លានបាត ឬស្មើនឹង៥៧លានដុល្លារអាមេរិក ត្រូវបានរកឃើញនៅក្នុងគណនីធនាគាររបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ លុយប្រហែល៥៧លានដុល្លារអាមេរិកខាងលើ ត្រូវបានរកឃើញនៅក្នុងគណនីច្រើនផ្សេងគ្នា កាន់កាប់ដោយស្រ្តីចំនួន៣នាក់ និងបុរសម្នាក់ ដែលធ្វើការនៅនាយកដ្ឋានពន្ធដារ ក្នុងខេត្ត Samut Prakhan ក្បែរទីក្រុងបាងកក។ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសថៃ ហៅកាត់ថា NACC បានសម្រេចបញ្ជូនសំណុំរឿងនេះទៅកាន់ ការិយាល័យអគ្គរាជអាជ្ញា ហើយក៏បានស្នើឱ្យតុលាការព្រហ្មទណ្ឌសម្រាប់បទល្មើស​ពុករលួយ បើកការស៉ើបអង្កេតជាផ្លូវការផងដែរ។ អ្នកនាំពាក្យ NACC បាននិយាយថា ក្រុមបុគ្គល៤នាក់នោះ ហាក់ «មានលុយច្រើនខុសប្រក្រតី» ខណៈទ្រព្យសម្បត្តិដែលត្រូវបានប្រកាស​របស់ពួកគេ ដែលរួមមានទាំងប្រាក់នៅក្នុងធនាគារ គឺមិនសមាមាត្រគ្នាជាមួយ ប្រាក់ចំណូលរដ្ឋាភិបាលរបស់ពួកគេឡើយ ហើយទាំង៤នាក់ សុទ្ធតែមិនអាចពន្យល់បកស្រាយ អំពីប្រភពនៃលុយទាំងនោះ។ បុគ្គលដែលជាបុរសតែម្នាក់ ឈ្មោះ Danai Damrongchaiyothin មានលុយ១.១ពាន់លានបាត (៣១លានដុល្លារអាមេរិក) នៅក្នុងគណនីសរុបចំនួន៧ ខណៈស្រ្តីម្នាក់ ក្នុងចំណោមស្រ្តីទាំង៣នាក់ មានជាង៥០០លានបាត (១៤លានដុល្លារ) នៅក្នុងគណនីចំនួន៥។ គួរបញ្ជាក់ថា […]

លោក ដូណាល់ ត្រាំ៖ ខ្ញុំនឹងមិនក្លាយជាមេដឹកនាំផ្ដាច់ការឡើយ បើជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត​

Khmerpress December 6, 2023 06/12/2023

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ថាលោកនឹងមិនក្លាយជាមេដឹកនាំផ្ដាច់ការនោះទេ ប្រសិនបើ លោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជាថ្មីម្ដងទៀត នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋមួយចំនួនបានព្រមានថាសហរដ្ឋអាមេរិក អាចនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ក្លាយជាប្រទេសផ្ដាច់ការ ប្រសិនបើលោក ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤។ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែរសួរត្រង់ៗថាតើរូបលោកនឹងក្លាយជាមេដឹកនាំផ្ដាច់ការ នៅពេលជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត ដែរឬក៏យ៉ាងណា។ លោក ត្រាំ បានឆ្លើយថា «គ្មានផ្លូវនោះទេ លើកលែងតែនៅថ្ងៃមួយ»។ ពាក្យថ្ងៃមួយនៅត្រង់នេះ លោក ត្រាំបានបញ្ជាក់ថាលោកចង់ សំដៅលើលោកនឹងប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី ដើម្បីបិទព្រំដែនភាគខាងត្បូងជាមួយម៉ិកស៉ិក និងពង្រីកការខួងរុករកប្រេង។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ប៉ុន្តែ លោកមិនបានទទួលស្គាល់ បរាជ័យក្រោមថ្វីដៃរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ឡើយ ហើយតែងតែអះអាងជារឿយៗថាការបោះឆ្នោតនេះមានការលួចបន្លំ សន្លឹកឆ្នោត៕ ផ្តល់សិទ្ធិដោយ៖ […]

ជប៉ុនកម្ទេចទុរេននិងម្ទេសវៀតណាមជាង ៥តោន ក្រោយរកឃើញមានផ្ទុកសារធាតុគីមីច្រើនលើសកម្រិត

Khmerpress December 5, 2023 05/12/2023

ជប៉ុន៖ អាជ្ញាធរជប៉ុនបានកម្ទេចផ្លែទុរេននិងម្ទេសទម្ងន់សរុបជាង ៥តោនដែលបាននាំចូលពីប្រទេសវៀតណាមក្រោយរកឃើញថា ផលិតផលកសិកម្មទាំងអស់នេះមានផ្ទុកនូវសារធាតុគីមីច្រើនលើសកម្រិត​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ ទំនិញកសិកម្មទាំងអស់នេះត្រូវបាននាំចូលទៅកាន់ប្រទេសជប៉ុនតាមរយៈការដឹកជញ្ជូនចំនួនពីរជើងដាច់ដោយឡែកពីគ្នាដោយជើងទីមួយគឺជាផ្លែទុរេនមានទម្ងន់សរុបចំនួន ១,៤តោន ខណៈទំនិញជើងទីពីរគឺជាម្ទេសដែលមានទម្ងន់សរុបចំនួន ៤តោន។ ប្រភពខាងលើបានបន្តថា ក្រោយការត្រួតពិនិត្យគឺអាជ្ញាធរជប៉ុនបានរកឃើញថា នៅក្នុងផ្លែទុរេនមានផ្ទុកនូវសារធាតុគីមីក្នុងកម្រិត ​០,០៣ PPM of Procymidone ខណៈកម្រិតស្តង់ដារអនុញ្ញាតដោយអាជ្ញាធរសុខាភិបាលជប៉ុនគឺត្រឹមតែ ០,០១ PPM of Procymidone ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ម្ទេសវិញគឺមានផ្ទុកសារនូវធាតុធាតុគីមីក្នុងកម្រិត ​០,០២ PPM of Tricyclazole និងកម្រិត ០,០៣ PPM of Hexaconazole ខណៈកម្រិតស្តង់ដារនៃសារធាតុទាំងនេះនៅក្នុងប្រទេសជប៉ុនគឺ ០,០១ PPM ។ គួរបញ្ជាក់ជូនថា ជប៉ុនគឺជាទីផ្សារនាំចូលផលិតកសិកម្មរបស់វៀតណាមធំបំផុតលំដាប់ទី ៣ ដោយគិតត្រឹម ១០ខែដំបូងក្នុងឆ្នាំ ២០២៣នេះជប៉ុនបាននាំចូលបន្លែនិងផ្លែឈើរបស់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណជា ១៥០លានដុល្លារ៕ ប្រភព៖ ខ្មែរណូត

ប្រធានាធិបតីហ្វីលីពីន លោក Marcos ឆ្លងកូវីដ១៩

Khmerpress December 5, 2023 05/12/2023

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ប៉ុន្តែលោកមានសុខភាពល្អជាធម្មតាដែលអាច ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញបាន។ នេះបើតាមការិយាល័យប្រធានាធិបតីហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថាលោក Marcos នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ។ តែមិនបានបញ្ជាក់ថាតើ លោកបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែនិយាយថាលោកប្រធានាធិបតី Marcos មានសុខភាពល្អអាចបំពេញ ការងារបាន ហើយនឹងបន្តដឹកនាំកិច្ចប្រជុំតាមការគ្រោងទុកតាមប្រព័ន្ធវីដេអូ។ គួរបញ្ជាក់ថា លោក Marcos មានអាយុ ៦៦ឆ្នាំ បានបង្ហាញខ្លួននៅទីសាធារណៈលើកចុងក្រោយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយចូលរួម ក្នុងពិធីជួបជុំគ្រួសារនៅឯបរិវេណវិមានប្រធានាធិបតី។ ក្រោយឆ្លងកូវីដ១៩នេះដែរ លោក Marcos បានលុបចោលគម្រោងបំពេញទស្សនកិច្ចទៅកាន់ កោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ ដើម្បីចុះសួរសុខទុក្ខជនរងគ្រោះដែលនៅរស់រានមានជីវិតពីការវាយប្រហារ បំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន និងប្រជាជនដែលត្រូវបានជម្លៀសខ្លួនពីផ្ទះសម្បែងដោយសារគ្រោះរញ្ជួយដី៕ ផ្តល់សិទ្ធិដោយ៖ freshnews

សីតុណ្ហភាពនៅតំបន់ Siberia របស់រុស្ស៉ី ចុះត្រជាក់ខ្លាំងដល់ -៥០អង្សាសេ ខណៈទីក្រុងមូស្គូគ្របដណ្តប់ដោយព្រិលពាសពេញ

Khmerpress December 4, 2023 04/12/2023

(មូស្គូ)៖ សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃតំបន់ Siberia របស់រុស្ស៉ី បានធ្លាក់ចុះរហូតដល់ជិត -៥០អង្សាសេ ហើយព្យុះព្រិលបានបោកបក់លើទីក្រុងមូស្គូ និងរំខានដល់ជើងហោះហើរ ខណៈដែលអាកាសធាតុត្រជាក់ក្នុងរដូវរងា គ្របដណ្តប់ពាសពេញផ្ទៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។ បើតាមស្ថានីយឧតុនិយមប្រចាំតំបន់ សីតុណ្ហភាពបានធ្លាក់ចុះដល់ជិត -៥០អង្សាសេ នៅផ្នែកជាច្រើនសាធារណៈរដ្ឋ Sakha ដែលស្ថិតនៅភាគឦសាននៃតំបន់ស៉ីបេរី និងមានទីក្រុងកំពង់ផែ Yakutsk ដែលជាទីក្រុងដ៏ត្រជាក់បំផុតមួយរបស់ពិភពលោក។ ដោយផ្ទៃដីស្ទើរតែទាំងអស់នៃសាធារណៈរដ្ឋ Sakha មានទីតាំងនៅលើស្រទាប់ទឹកកក រដ្ឋធានី Yakutsk ដែលនៅចម្ងាយប្រហែល ៥,០០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងមូស្គូ សីតុណ្ហភាពមានកម្រិតប្រហែលពីដក -៤៤ រហូតដល់ -៤៨អង្សាសេ។ នៅឯទីក្រុងមូស្គូវិញ ការធ្លាក់ព្រិលខ្លាំងបំផុតមិនធ្លាប់មាន បណ្តាលឲ្យមានការពន្យារពេលជើងហោះហើរ នៅអាកាសយានដ្ឋានមួយចំនួននាថ្ងៃចន្ទនេះ ហើយផ្លូវនានាគ្របដណ្តប់ទៅដោយព្រិលក្រាស់។ ចំណែកសីតុណ្ហភាពធ្លាក់ចុះដល់ -១៨អង្សាសេ។ គួរបញ្ជាក់ថា សីតុណ្ហភាពក្នុងកម្រិត -៥០អង្សាសេបែបនេះ បានក្លាយជារឿងដែលកើតមាន លែងសូវញឹកញាប់ប៉ុន្មានទៀតហើយ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ព្រោះតែការប្រែប្រួលអាកាសធាតុ ដោយស្រទាប់ដីឬថ្មកកៗនៅក្រោមសំបកភពផែនដីយើង កំពុងកើនឡើង​សញ្ញានៃការរលាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បែកធ្លាយ! Apple នឹងបំពាក់ប៊ូតុង Action លើ iPhone 16 ទាំង ៤ម៉ូដែល

Khmerpress December 2, 2023 02/12/2023

(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមមកថា ត្រកូល iPhone 16 ទាំង ៤ម៉ូដែលនឹងចេញមកជាមួយនឹងប៊ូតុង Action ទាំងអស់ ខណៈដែលប៊ូតុងនេះកាលពីឆ្នាំមុនមានសម្រាប់តែម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max តែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។ ជាការពិតណាស់សម្រាប់ iPhone 15 Pro និង iPhone Pro Max ទាំងពីម៉ូដែលជំនាន់មុន គឺលែងមានកន្លែងកាច់ដើម្បីបិទបើក Silent ដូចទៅនឹងស្មាតហ្វូនម៉ូដែលមុនៗទៀតហើយ ដោយ Apple បានធ្វើការជំនួសជាមួយនឹងប៊ូតុង Action ដូចនៅលើនាឡិកា Apple Watch Ultra វិញ។ ប៊ូតុង Action ថ្មីនេះនឹងជួយឱ្យការប្រើប្រាស់ប្រចាំថ្ងៃកាន់តែរហ័ស ដោយសារតែវាមានមុខងារពិសេសៗជាច្រើន ជាពិសេសនោះគឺអ្នកប្រើប្រាស់អាចចុចបើកកម្មវិធីកាមេរ៉ា, បិទបើក Silent, បិទបើក Flash LED […]