ព័ត៌មានអន្តរជាតិ

អូស្រ្តាលីចាយលុយជិត ៩០០លានដុល្លារដើម្បីទិញមីស៊ីលជាង ២០០គ្រាប់ពីអាមេរិកយកមកពង្រឹងសន្តិសុខជាតិ

Khmerpress March 17, 2023 17/03/2023

អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីសម្រេចបញ្ជាទិញមីស៊ីសម្រាប់បាញ់កម្ទេចនាវាចំនួន ២២០គ្រាប់ពីសហរដ្ឋអាមេរិក ខណៈការបញ្ជាទិញនេះត្រូវបានគេមើលឃើញថា គឺជាការបញ្ជាទិញមីស៊ីលក្នុងចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់មួយផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងគម្រោងទិញមីស៊ីលខាងលើនេះគឺរដ្ឋាភិបាលអង់គ្លេសនឹងត្រូវចំណាយថវិកាចំនួន ៨៩៥លានដុល្លារ ខណៈនៅក្នុងកញ្ចប់ចំណាយនេះក៏មានបញ្ចូលទាំងការផ្តល់ជំនួយផ្នែកបច្ចេកទេសជាច្រើនដំណាក់កាលផងដែរ។ បើតាមលោក Richard Marles  រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា នៅក្នុងចំណោមមីស៊ីលទាំង ២២០គ្រាប់នោះគឺសុទ្ធតែជាមីស៊ីលទំនើបជំនាន់ចុងក្រោយគេបង្អស់ ខណៈនៅក្នុងនោះក៏មានបញ្ចូលទាំងមីស៊ីលប្រភេទ Tomahawk ដែលជាមីស៊ីលមានសមត្ថភាពអាចបាញ់បាននៅក្នុងរយៈចម្ងាយឆ្ងាយផងដែរ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្តថា ចំពោះការសម្រេចបញ្ជាទិញមីស៊ីលក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីពង្រឹងសន្តិសុខជាតិឲ្យស្របតាមស្ថានភាពជាក់ស្តែងនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕

ម៉ាឡេស៊ីថា ធនាគាររបស់ខ្លួនប្រឈមតិចតួចទៅនឹងវិបត្តិធនាគារ Silicon Valley Bank

Khmerpress March 17, 2023 17/03/2023

(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ធនាគាររបស់ខ្លួនប្រឈមតិចតួចទៅនឹងនឹងវិបត្តិដួលរលំរបស់ធនាគារ Silicon Valley Bank ដែលបានក្ស័យធន កាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការភ័យខ្លាចនៃការរីករាលដាលវិបត្តិនេះ។ នេះបើយោងតាមទីភ្នាក់ងារព័តមានរ៉យទ័រ។ ទីភ្នាក់ងារព័តមានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីលោក Steven Sim អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីដែលបានថ្លែងនៅក្នុងសភាថា៖ «ផ្អែកលើការវាយតម្លៃរបស់អាជ្ញាធរក្នុងប្រទេសម៉ាឡេស៊ី ការប្រឈមរបស់ធនាគារក្នុងស្រុកទៅនឹងវិបត្តិនៅសហរដ្ឋអាមេរិកនេះមានតិចតួច និងមានកម្រិត»។ ឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាអំពីផលប៉ះពាល់ក្នុងស្រុកណាមួយពីវិបត្តិនេះ លោក Sim បានថ្លែងថា ប្រព័ន្ធធនាគាររបស់ម៉ាឡេស៊ីនៅតែមានភាពធន់ និងបន្តអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព។ លោកបានថ្លែងបន្តថា ការតេស្តសុខភាពហិរញ្ញវត្ថុ (stress tests) ជាទៀងទាត់ត្រូវបានអនុវត្តនៅក្នុងប្រព័ន្ធធនាគារដើម្បីធានាថា ម៉ាឡេស៊ីត្រៀមខ្លួនដើម្បីទប់ទល់នឹងសម្ពាធទីផ្សារណាមួយ។ ធនាគារ Silicon Valley Bank បានដួលរលំកាលពីថ្ងៃសុក្រនៅក្នុងការក្ស័យធនធនាគារដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប៉ូឡូញ ក្លាយជាប្រទេស NATO ដំបូងគេ ដែលនឹងបញ្ជូនយន្ដហោះចម្បាំង ឱ្យអ៊ុយក្រែន

Khmerpress March 17, 2023 17/03/2023

(វ៉ាសូវី)៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថាទីក្រុងវ៉ាសូវី នឹងបញ្ជូនយន្ដហោះចម្បាំង MiG-29 ចំនួន ៤គ្រឿង ទៅឱ្យអ៊ុយក្រែន ដែលនេះនឹងធ្វើឱ្យប៉ូឡូញក្លាយជាប្រទេស NATO ដំបូងគេដែលហ៊ានធ្វើបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។ អ៊ុយក្រែន បានទទូចស្នើសុំយន្ដហោះចម្បាំងម្ដងហើយម្ដងទៀតពីសម្ព័ន្ធមិត្តលោកខាងលិច បញ្ជូនយន្ដហោះចម្បាំងមកឱ្យទាហានរបស់ខ្លួនជាបន្ទាន់ ដោយផ្តោតជាចម្បង លើការស្នើសុំយន្ដហោះចម្បាំងអាមេរិក F-16 ប៉ុន្តែមកទល់នឹងពេលនេះ គ្មានប្រទេសលោកខាងលិចណាមួយសន្យាថានឹងផ្ដល់យន្ដហោះចម្បាំងដល់ទីក្រុងកៀវឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងយន្ដហោះចម្បាំង MiG-29 ផលិតដោយសូវៀត លោក ឌូដា បានគូសបញ្ជាក់ដូច្នេះថា «នៅប៉ុន្មានថ្ងៃខាងមុខ យើងនឹងបញ្ជូន យន្ដហោះចម្បាំងទៅឱ្យអ៊ុយក្រែន ហើយបើខ្ញុំចាំមិនភ្លេចទេ វាមានចំនួន៤គ្រឿង»។ លោកបន្ថែមថាពីឡុតអ៊ុយក្រែនអាចប្រើ MiG-29 ទាំងនេះ ដោយមិនចាំបាច់ទទួល ការបណ្ដុះបណ្ដាលបន្ថែមនោះទេ។ គួរបញ្ជាក់ថា ការបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ត្រូវបានក្រុមអ្នកវិភាគលោកខាងលិចមើលឃើញថាជាការវិវត្តមួយយ៉ាងសំខាន់ ក្នុងសង្រ្គាមសព្វថ្ងៃ ហើយវានឹង ជួយពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ក្នុងការការពារទប់ទល់ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងការយន្ដហោះដ្រូនពីសំណាក់រុស្ស៉ី៕ […]

NASA បង្ហាញគំរូដំបូងនៃឈុតអវកាសជំនាន់ថ្មី សម្រាប់ឱ្យក្រុមអវកាសយានិកស្លៀកដើរនៅលើផ្ទៃព្រះចន្ទ

Khmerpress March 16, 2023 16/03/2023

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញគំរូទីមួយនៃឈុតអវកាសជំនាន់ថ្មី ដែលរចនាឡើង​ជាពិសេស សម្រាប់អវកាសយានិកក្រុមដំបូង ដែលនឹងត្រូវត្រឡប់ទៅជាន់លើផ្ទៃព្រះចន្ទសាឡើងវិញ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។ គំរូនៃឈុតសម្លៀកបំពាក់អវកាសខាងលើ ត្រូវបានតាំងបង្ហាញនិងធ្វើបទបង្ហាញ នៅឯមជ្ឈមណ្ឌលអវកាស ចនសុន ក្នុងទីក្រុងហ៊ូស្តុន (Houston) កំលុង​ព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងសម្រាប់ក្រុមអ្នកសារព័ត៌មាននិងសិស្ស-និស្សិត ដោយ អាស៉ីអូ ស្ពេស (Axiom Space) ជាក្រុមហ៊ុនមានមូលដ្ឋាននៅ​រដ្ឋតិចសាស់ ដែលត្រូវទទួលបានកិច្ចសន្យាពី NASA ដើម្បីអភិវឌ្ឍឈុតអវកាស សម្រាប់អាទីមីស (Artemis) ដែលជាកម្មវិធីបេសកកម្មឋានព្រះចន្ទថ្មី បន្ទាប់ពីកម្មវិធី អាប៉ូឡូ (Apollo)។ បេសកកម្ម Artemis I ដែលជាការសម្ពោធប្រព័ន្ធរ៉ុក្កែតអវកាស SLS និងយានអវកាស Orion ជំនាន់ថ្មីរបស់ NASA នៅក្នុងបេសកកម្មសាកល្បងមួយ ដោយគ្មានអវកាសយានិក ឆ្ពោះទៅនិងត្រឡប់មកពីឋានព្រះចន្ទ បានបញ្ចប់ដោយជោគជ័យ កាលពីខែធ្នូ ឆ្នាំ២០២២។ NASA […]

មហាជនថៃមួយចំនួន ទាមទារឱ្យកីឡាករប្រេស៊ីល Thiago Teixeira លុបស្នាមសាក់នៅលើខ្នងដែលមានពាក្យ «ម៉ឺយថៃ» មុននឹងចង់ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក

Khmerpress March 16, 2023 16/03/2023

មួយរយៈចុងក្រោយនេះ អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានក្លាយជាសំណព្វចិត្តរបស់​ប្រជាជន​ខ្មែរ ដោយសារតែគាត់បានផ្ដល់ការគោរព និងស្រឡាញ់មកឱ្យប្រជាជនខ្មែរ ដូចដែលប្រជាជនខ្មែរមានការស្រឡាញ់ និងកោតសរសើរមកលើរូបគាត់ដូចគ្នា។ លោក Thiago Teixeira បានការកោតសរសើរដល់ «គុនខ្មែរ» ហើយគាត់ក៏មានបំណងចង់បើកក្លឹបប្រដាល់នៅកម្ពុជានាពេលអនាគតផងដែរ។ ទន្ទឹមនឹងនេះ Thiago Teixeira ក៏បានបង្ហោះលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា គាត់សប្បាយចិត្តដែលបានស្គាល់ក្បាច់គុន ដែលគាត់បានហាត់សមតាំងពីអាយុ ១៦ឆ្នាំ ហើយគាត់ធ្លាប់ហៅវាថាជា «ម៉ឺយថៃ» ដោយមិនបានដឹងថា ការពិតគឺគាត់បានហាត់គុនខ្មែរតាំងពីដើមមក។ យ៉ាងណាក៏ដោយ ការបង្ហោះរបស់ Thiago Teixeira ហាក់បានធ្វើឱ្យរសើបដល់អ្នកលេងបណ្ដាញសង្គមថៃ ហើយពួកគេមានការខឹងសម្បារយ៉ាងខ្លាំង ដោយទាមទារឱ្យអ្នកប្រដាល់រូបនេះ ត្រូវតែលុបស្នាមសាក់ដែលមានពាក្យ «ម៉ឺយថៃ» នៅលើខ្លួនរបស់គាត់ចេញ។ បើតាមការបង្ហោះដោយគណនីឈ្មោះថា เปาบุ้นจุ้น គេបានទាមទារឱ្យ Thiago Teixeira លុបស្នាមសាក់នៅលើខ្នងរបស់គាត់ចេញជាមុនសិន មុនពេលដែលគាត់ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។ ម្ចាស់គណនីនោះបានលើកឡើងថា Thiago Teixeira ធ្លាប់រកចំណូលពីម៉ឺយថៃ ខណៈមានឆន្ទៈចង់ផ្សព្វផ្សាយគុនខ្មែរ ដូច្នេះគាត់គួរតែលុបស្នាមសាក់ដែលពាក់ព័ន្ធនឹងម៉ឺយថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

ថ្នាំសម្រាប់ព្យាបាលនិងការពារជំងឺគ្រុនឈាមត្រូវបានគេធ្វើតេស្តសាកល្បងក្នុងខ្លួនសត្វស្វាប្រកបដោយជោគជ័យ

Khmerpress March 16, 2023 16/03/2023

ជប៉ុន៖ ថ្នាំសម្រាប់ព្យាបាលនិងការពារជំងឺគ្រុនឈាមត្រូវបានគេធ្វើតេស្តសាកល្បងនៅក្នុងខ្លួនសត្វសា្វប្រកបដោយជោគជ័យហើយ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ។ គួរកត់សម្គាល់ថា គ្រុនឈាមគឺជាជំងឺគ្រោះថ្នាក់មួយចម្លងតាមរយៈសត្វមូសខ្លា ខណៈជំងឺដ៏កាចសាហាវមួយនេះបានចម្លងទៅកាន់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តបានអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគ្រុនឈាមចំនួន ២ប្រភេទរួចមកហើយ​ តែវ៉ាក់សាំងទាំងនោះមិនត្រូវបានគេយកទៅប្រើប្រាស់ជាសាធារណៈនោះទេ ដ្បិតគេនៅមិនទាន់មានទំនុកចិត្តចំពោះសុវត្ថិភាពរបស់វ៉ាក់សាំងទាំងនោះនៅឡើយទេ។ យ៉ា​ងណាក្តី បើតាមលោក Marnix Van Loock ដែលជាប្រធានដឹកនាំក្រុមស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ថា គម្រោងអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគ្រុនឈាមថ្មីនេះទទួលបានជោគជ័យក្នុងដំណាក់កាលសាកល្បងចំពោះសត្វរួចហើយ ខណៈគេរំពឹងថា វ៉ាក់សាំងផ្លូវការដែលអាចចាក់លើខ្លួនមនុស្សបាននឹងត្រូវអភិវឌ្ឍដោយជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សភាជប៉ុន បណ្តេញសមាជិកមួយរូបជា YouTuber ដែលមិនធ្លាប់មកធ្វើការ ចេញពីមុខតំណែង

Naren March 16, 2023 16/03/2023

(តូក្យូ)៖ សមាជិកសភាមួយរូបដែលគេស្គាល់ថាជា YouTuber គឺលោក យ៉ូស៉ិកាហ្សូ ហ៉ីហ្គាស៉ិតានី (Yoshikazu Higashitani) ត្រូវបានសភាជប៉ុនបានបណ្តេញចេញពីមុខតំណែងនៅថ្ងៃពុធនេះ ព្រោះមិនធ្លាប់ មកធ្វើការម្តងណាឡើយ ខណៈលោកគឺជាបុគ្គលដំបូងគេដែលត្រូវបណ្តេញដោយសភារបស់ប្រទេសជប៉ុន ក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។ លោក ហ៉ីហ្គាស៉ិតានី ដែលអ្នកលេងអ៉ីនធឺណេតស្គាល់ថាឈ្មោះ ហ្គាស៉ី (GaaSyy) ត្រូវបានបង្គាប់ឲ្យសុំទោសចំពោះការអវត្តមានរបស់លោក អស់រយៈពេលជាច្រើនខែ គិតចាប់តាំងពីដើមខែមីនាមក។ លោក ហ៉ីហ្គាស៉ិតានី អាយុ ៥១ឆ្នាំ មិនបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់សភាចាប់តាំងពីការបោះឆ្នោត នៅខែកក្កដាឆ្នាំ២០២២ ទោះបីជាមានការតម្រូវក៏ដោយ។ លោក ហ៉ីហ្គាស៉ិតានី ដែលស្ថិតក្នុងចំណោម សមាជិកជាប់ឆ្នោតពីរនាក់ នៃគណបក្ស Seijika Joshi 48 ឬ Politician Girls 48 ក៏មិនធ្លាប់បានចូលរួមសម័យប្រជុំសភានោះដែរ។ លោក ហ៉ីហ្គាស៉ិតានី ជាអតីតអ្នកជំនួញកំពុងស្នាក់នៅផ្ទះរបស់លោក ដែលស្ថិតនៅឯទីក្រុងឌូបៃ ហើយអះអាងថាលោកអាចនឹងត្រូវចាប់ខ្លួនប្រសិនបើត្រឡប់ទៅជប៉ុនវិញ ជាកន្លែងដែលគាត់ត្រូវបានគេរាយការណ៍ថា ប្រឈមមុខនឹងការសាកសួរជុំវិញការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។ […]

Meta នឹងបញ្ឈប់បុគ្គលិក ចំនួន១០,០០០នាក់បន្ថែមទៀតសម្រាប់ជុំទី២ ឆ្នាំនេះ

Naren March 15, 2023 15/03/2023

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facbook បានសម្រេចបញ្ឈប់បុគ្គលិកចំនួន ១០,០០០នាក់បន្ថែមទៀតនៅឆ្នាំនេះ ដែលជាជុំទីពីរនៃការបញ្ឈប់ការងាររបស់ខ្លួន ខណៈឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ត្រឹមតែរយៈពេល ៤ខែប៉ុណ្ណោះ Meta ប្រកាសបញ្ឈប់បុគ្គលិកដ៏ទៅពីរជុំ ដោយកាលពីជុំទី១ បានបញ្ឈប់បុគ្គលិកចំនួន ១១,០០០នាក់ គិតមកទល់នឹងការប្រកាសបង្ហាញនៅថ្ងៃនេះ បុគ្គលិកសរុបចំនួន ២៩០,០០០នាក់ត្រូវបានបញ្ឈប់ចាប់តាំងពីដើមឆ្នាំ២០២២។ ជុំវិញការប្រកាសបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនជាបន្តបន្ទាប់ត្រូវបានគេឱ្យដឹងថា វាទំនងមកពីការខាតបង់ប្រាក់រាប់ពាន់លានដុល្លារដែលលោក Mark Zuckerberg បានចំណាយក្នុងការសាងសង់ពិភព Metaverse ហើយជួបប្រទះនឹងការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្ម។ ទន្ទឹមនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ Meta លោក Mark Zuckerberg ក៏ធ្លាប់បានប្រកាសបង្ហាញកាលពីខែមុនផងដែរ ថាឆ្នាំ២០២៣ នឹងកា្លយជា «ឆ្នាំនៃការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន» បូករួមទាំងការបញ្ឈប់បុគ្គលិកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អាមេរិកសម្រេចលុបចោលការធ្វើដំណើរតាមយន្តហោះជាង ១ពាន់ជើងជាបន្ទាន់ព្រោះបញ្ហាព្យុះទឹកកក

Khmerpress March 15, 2023 15/03/2023

អាមេរិក៖ អាជ្ញាធរអាកាសចរណ៍អាមេរិកបានសម្រេចធ្វើការលុបចោលការធ្វើដំណើរតាមយន្តហោះជាង ១ពាន់ជើងជាបន្ទាន់កាលពីថ្ងៃអង្គារ ទី១៤ ខែមីនាម្សិលមិញ ព្រោះតែបញ្ហាអាកាសធាតុមិនអំណោយផល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ បញ្ហាអាកាសធាតុដែលកំពុងបង្កការគំរាមគំហែងនៅសហរដ្ឋអាមេរិកនោះគឺការធ្លាក់ព្រឹលយ៉ាងខ្លាំង ឬអាចហៅថា ព្យុះទឹកកក។ ប្រភពខាងលើបានបញ្ជាក់ថា បញ្ហាអាកាសធាតុដ៏អាក្រក់នេះបានកំពុងតែកើតមាននៅតំបន់ភាគជើងសហរដ្ឋអាមេរិក​​ ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា បញ្ហានេះនឹងបន្តអូសបន្លាយក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលបានលុបចោលជើងហោះហើរជាបន្ទាន់នោះមានដូចជាក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក្រុមហ៊ុន American, ក្រុមហ៊ុន United, ក្រុមហ៊ុន Southwest, ក្រុមហ៊ុន JetBlue និង ក្រុមហ៊ុន Spirit ខណៈជើងហោះសរុបដែលត្រូវបានគេលុបចោលនោះមានចំនួន ១,១៥០ ជើង៕

ចេតិយដែលមានអាយុកាល ៧០០ឆ្នាំបានផុសឡើងនៅក្នុងទន្លេមេគង្គនៅប្រទេសថៃ

Khmerpress March 14, 2023 14/03/2023

ថៃ៖ ចេតិយបែបព្រះពុទ្ធសាសនាមួយបានផុសឡើងនៅក្នុងទន្លេមេគង្គ ដែលស្ថិតនៅភាគខាងជើងខេត្តណងខៃ ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនានេះ។ ចេតិយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍នេះមានឈ្មោះថា Phra That Klang Nam ជាចេតិយសាងសង់ឡើងពីថ្ម និងមានកម្ពស់ ២,៧ម៉ែត្រ។ បើយោងតាមក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាថៃបានឲ្យដឹងថា តេចិយមួយកន្លែងនេះមានអាយុកាលប្រមាណជា ៧០០ឆ្នាំមកហើយ​ ខណៈដំបូងឡើយគេបានសាងសង់ចេតិយនេះនៅឯមាត់ទន្លេ។ យ៉ាងណាក្តី នៅអំឡុងឆ្នាំ ១៨៤៧ ច្រាំងទន្លេក៏បានបាក់ ហើយចេតិយក៏បានដួលរលំចូលទៅក្នុងទន្លេបាត់តែម្តង។ ជាច្រើនឆ្នាំចុងក្រោយនេះដីនៅបាតទន្លេត្រង់ចំណុចដែលចេតិយបានផុសឡើងនោះបានដុះឡើងវិញយ៉ាងច្រើន ខណៈកម្ពស់ទឹកទន្លេក៏បានស្រកចុះផងដែរ ហើយហេតុផលធម្មជាតិទាំងនេះក៏បានជួយធ្វើឲ្យចេតិយដែលបានបាត់ខ្លួនអស់រយៈពេលជាង ១៧៦ឆ្នាំនេះបានផុសឡើងវិញ និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍នៅក្នុងប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត