ព័ត៌មានអន្តរជាតិ

យន្តហោះ Air India ចុះចតជាបន្ទាន់នៅប្រទេសថៃ ក្រោយទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក

Liny Chan June 13, 2025 13/06/2025

(បាងកក)៖ អាកាសយានដ្ឋាននៃកោះ Phuket ប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ យន្តហោះខាងលើ បានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី។ អាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើឆែកឆេរសុវត្ថិភាពទាំងស្រុង លើយន្តហោះនោះ នៅពេលវាចុះមកដល់ដីវិញ ប៉ុន្តែពុំមានព័ត៌មានផ្លូវការថា តើការគំរាមជារឿងពិតប្រាកដ ឬក៏គ្រាន់ជាការបំភ័យក្លែងក្លាយ នោះឡើយ។ គួរបញ្ជាក់ថា ហេតុការណ៍នេះកើតមានឡើង បន្ទាប់ពីយន្តហោះ Boeing 787-8 Dreamliner មួយគ្រឿង របស់អាកាសចរណ៍ Air India បានធ្លាក់នៅឯប្រទេសឥណ្ឌា ក្រោយហោះឡើងបានតែបន្តិច ដើម្បីឆ្ពោះទៅចក្រភពអង់គ្លេស។ ជាលទ្ធផល សោកនាដកម្មនោះ បានសម្លាប់មនុស្សជាង២៤០នាក់ […]

BREAKING: ធ្លាក់យន្តហោះផ្ទុកមនុស្សជាង២០០នាក់ នៅអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា

Liny Chan June 12, 2025 12/06/2025

(ញូវដែលី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air India និងប៉ូលិសឥណ្ឌា បានឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ មានផ្ទុកមនុស្សសរុប​រហូតដល់២៤២នាក់។ យន្តហោះនោះ មានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយបានធ្លាក់នៅចំតំបន់ស៉ីវិល ក្បែរអាកាសយានដ្ឋាន Ahmedabad៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ នឹងយល់ព្រមពន្យារថ្ងៃផុតកំណត់សម្រាប់កិច្ចចរចាពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានា ប៉ុន្តែជឿថាវានឹងមិនចាំបាច់

Liny Chan June 12, 2025 12/06/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងស្ម័គ្រចិត្ត​ពន្យារពេលថ្ងៃកំណត់ «៨ កក្កដា» សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា មុនពេលការយកពន្ធគយខ្ពស់របស់អាមេរិក ត្រូវចូលជាធរមាន ប៉ុន្តែរូបលោកមិនជឿថា វានឹងចាំបាច់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការផ្អាកជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ នៃការអនុវត្តវិធានការពន្ធបដិការរបស់លោក ត្រាំ នឹងផុតកំណត់នៅថ្ងៃទី៨ ខែកក្កដាខាងមុខ ហើយមកទល់នឹងពេលនេះ អាមេរិកសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មតែមួយប៉ុណ្ណោះ គឺជាមួយចក្រភពអង់គ្លេស ខណៈការចរចា​ជាមួយប្រទេសជាច្រើនដទៃទៀត កំពុងបន្តស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា។ កាលពីថ្ងៃពុធ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកផងដែរថា រដ្ឋបាល លោក ត្រាំ អាចនឹងពន្យារថ្ងៃផុតកំណត់ នៃកិច្ចចរចាពាណិជ្ជកម្ម សម្រាប់បណ្តាប្រទេសទាំងឡាយ ដែលកំពុងចរចាដោយសុឆន្ទៈជាមួយអាមេរិក។ គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសការផ្អាកវិធានការពន្ធបដិការរបស់លោក កាលពីថ្ងៃទី៩ ខែមេសា ពោលគឺមួយសប្តាហ៍ ក្រោយបង្ហាញចេញនូវចំណាត់ការយកពន្ធដ៏ចម្រូងចម្រាសទៅលើ ដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សភាវៀតណាម អនុម័តផែនការបង្រួមចំនួនខេត្ត-ក្រុងពី៦៣ មកនៅ៣៤ និងកាត់បន្ថយការងាររដ្ឋជិត៨០ ០០០កន្លែង

Liny Chan June 12, 2025 12/06/2025

(ហាណូយ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា រដ្ឋសភាវៀតណាម បានអនុម័តផែនការបង្រួមចំនួនខេត្តនិងក្រុង ដោយកាត់បន្ថយការងាររដ្ឋសរុបជិត៨០ ០០០កន្លែង ខណៈវាជាផ្នែកមួយនៃការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ចំពោះរចនាសម្ព័ន្ធរដ្ឋបាល​របស់ប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមសមាជិករដ្ឋសភានៃប្រទេសវៀតណាម បានបោះឆ្នោតអនុម័តការបង្រួមចំនួនខេត្តនិងក្រុងសរុប៦៣ មកនៅត្រឹម៣៤ ស្របពេលរដ្ឋាភិបាលព្យាយាមកាត់បន្ថយការចំណាយរបស់រដ្ឋ។ វាកើតឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានបន្ថយចំនួនក្រសួងក៏ដូចជាទីភ្នាក់ងាររដ្ឋពី៣០ មកនៅ២២ កាលពីខែកុម្ភៈ ដែលជាលទ្ធផលបានធ្វើឱ្យបាត់បង់ការងារ ២៣ ០០០កន្លែង។ គួរបញ្ជាក់ថា មេដឹកនាំកំពូលវៀតណាម លោក To Lam កន្លងមកបាននិយាយថា ការរុះរើរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ប្រទេស ក្នុងទ្រង់ទ្រាយធំបែបនេះ គឺជារឿងចាំបាច់ ប្រសិនបើវៀតណាមចង់សម្រេចបាន ការអភិវឌ្ឍដែលឆាប់រហ័ស មានស្ថិរភាព និងនិរន្តរភាព។ មានតែខេត្តនិងទីក្រុងចំនួន១១ប៉ុណ្ណោះ ដែលមិនត្រូវបានផ្លាស់ប្តូរ ខណៈខេត្តក្រុងដទៃទៀត ត្រូវបានរួមបញ្ចូលគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហរដ្ឋអាមេរិក នឹងជម្លៀសបុគ្គលិកមួយចំនួនចេញពីមជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងជាមួយអ៉ីរ៉ង់

Liny Chan June 12, 2025 12/06/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បាននិយាយថាបុគ្គលិកមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកនឹងត្រូវចាកចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែតំបន់នេះអាចនឹងក្លាយជាកន្លែងគ្រោះថ្នាក់ ជាមួយការប្ដេជ្ញាថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters កាលពីថ្ងៃពុធ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអ៉ីរ៉ាក់ និងអាមេរិក ក៏បានរាយការណ៍ដែរថាសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈជម្លៀសបុគ្គលិករបស់ខ្លួនមួយចំនួន ចេញពីស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់ ហើយនឹងអនុញ្ញាតឱ្យក្រុមគ្រួសាររបស់យោធាចាកចេញពីតំបន់មជ្ឈិមបូព៌ាដោយសារតែការកើនឡើងហានិភ័យសន្តិសុខក្នុងតំបន់។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាហានិភ័យសន្តិសុខដែលជំរុញឱ្យមានការសម្រេចចិត្តខាងលើឡើយ ខណៈសេចក្ដីរាយការណ៍ពីលទ្ធភាពនៃការជម្លៀសបុគ្គលិកអាមេរិកបានធ្វើឱ្យប្រេង ឡើងថ្លៃ ៤ភាគរយ។ តាមមន្ត្រីអាមេរិកម្នាក់ ក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតឱ្យបុគ្គលិកអាមេរិកដែលមិនមានភារកិច្ចចាំបាច់ស្ម័គ្រចិត្តចាកចេញពីប្រទេសបារ៉ែន និងកូវ៉ែត ផងដែរ។ ជុំវិញព័ត៌មាននេះដែរ លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ពួកគេនឹងត្រូវចាកចេញពីព្រោះថាវាអាចនឹងក្លាយជាកន្លែងដ៏គ្រោះថ្នាក់ ហើយយើងនឹងឃើញថាតើនឹងមានរឿងអ្វីកើតឡើង»។ នៅពេលត្រូវបានសាកសួរថាតើអាចនឹងវិធានការបញ្ចុះកម្ដៅនៃភាពតានតឹងក្នុងតំបន់ដែរឬទេ? លោក ត្រាំ បានឆ្លើយថា «ពួកគេ (អ៉ីរ៉ង់) នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ។ ពិតណាស់ ពួកគេនឹងមិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត»។ គួរបញ្ជាក់ថា បើទោះជាចង់ដោះស្រាយជាមួយអ៉ីរ៉ង់តាមការទូតក៏ដោយ លោក ដូណាល់ ត្រាំបានព្រមានម្ដងហើយម្ដងទៀតថានឹងប្រើកម្លាំងយោធាលើអ៉ីរ៉ង់ ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរ មិនអាចសម្រេចបានលទ្ធផលអ្វីទេនោះ ហើយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃពុធ លោក ត្រាំ បានព្រលយថារូបលោកមិនសូវមានជំនឿឡើយថាអ៉ីរ៉ង់នឹងយល់ព្រមបញ្ឈប់ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម៕ ​ផ្ដល់សិទ្ធិដោយ៖ […]

ជប៉ុន អះអាងថាយន្ដហោះចម្បាំងចិន ហោះចូលក្បែរយន្ដហោះល្បាតរបស់ខ្លួន ខុសពីធម្មតា

Liny Chan June 12, 2025 12/06/2025

(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បាននិយាយថាយន្ដហោះចម្បាំងចិនបានហោះទៅក្បែរយន្ដហោះល្បាតរបស់ជប៉ុន ខុសប្លែកពីធម្មតាកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈនាវាផ្ទុកយន្ដហោះចម្បាំងចិន ២គ្រឿង បានធ្វើប្រតិបត្តិការក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន យន្ដហោះចម្បាំងចិន J-15 ដែលហោះចេញពីនាវាផ្ទុកយន្ដហោះចម្បាំង Shandong បានហោះតាមយន្ដហោះល្បាត P-3C មួយគ្រឿង របស់ជប៉ុនរយៈពេល ៤០នាទី។ កាលពីថ្ងៃអាទិត្យវិញ យន្ដហោះចម្បាំង J-15 បានហោះតាមយន្ដហោះល្បាត P-3C រយៈពេល៨០នាទី ដោយថែមទាំងហោះកាត់ពីមុខយន្ដហោះល្បាតជប៉ុន ទៀតផង នៅចម្ងាយ ៩០០ម៉ែត្រ។ ក្រសួងការពារជាតិជប៉ុនបន្ថែមថាយន្ដហោះចម្បាំងចិន J-15 កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ បានហោះជិតយន្ដហោះល្បាតជប៉ុននៅចម្ងាយជិតបំផុត ៤៥ម៉ែត្រពីគ្នា ដែលនេះជាការសកម្មភាពខុសប្លែកពីធម្មតា និងអាចបង្កឱ្យមានគ្រោះថ្នាក់បុកគ្នា។ គួរបញ្ជាក់ថា យន្ដហោះល្បាត P-3C ជាកម្មសិទ្ធិរបស់កងកម្លាំងជើងទឹកស្វ័យការពាររបស់ជប៉ុនឈរជើងនៅលើកោះ Okinawa និងបានដឹកនាំប្រតិបត្តិការល្បាតនៅលើដែនទឹកអន្តរជាតិ ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហព័ន្ធឧស្សាហកម្មថៃ ព្រមាន «ការបិទព្រំដែនកម្ពុជា-ថៃ អាចប៉ះពាល់ពាណិជ្ជកម្មតម្លៃ ១៧០ពាន់លានបាត ស្មើប្រមាណ៤៦០០លានដុល្លារ

Liny Chan June 11, 2025 11/06/2025

(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា ថា វិធានការបិទច្រកព្រំដែនថៃ-កម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ដែលមានតម្លៃសរុប ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ស្មើប្រមាណ៤៦០០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។ ប្រធាន FTI លោក Kriengkrai Thiennukul បានប្រាប់កាសែត Thansettakij ថា វិធានការដែលពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែនតាមកាលវិភាគរបស់យោធា នឹងធ្វើឲ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។ លោកបានកត់សម្គាល់ថា សមាជិកសហព័ន្ធឧស្សាហកម្មថៃ (FTI) មួយចំនួនបានចាប់ផ្តើមទទួលរងផលប៉ះពាល់រួចហើយ ទោះបីជាមិនទាន់អាចវាយតម្លៃទំហំខូចខាតពេញលេញក៏ដោយ។ លោក Kriengkrai បានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងកម្ពុជា មានតម្លៃប្រមាណ ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ដោយច្រក Aranyaprathet (នៅខាងកម្ពុជាហៅថា ប៉ោយប៉ែត) គ្រប់គ្រងពាណិជ្ជកម្មច្រើនជាងគេ ដែលមានប្រហែល ១១០ពាន់លានបាត ឬ ៦៤%។ លោកបានប៉ាន់ស្មានថា ផលប៉ះពាល់អាចមានតម្លៃប្រហែល ៥០០លានបាតក្នុងមួយថ្ងៃ (១៣.៦លានដុល្លារ) បើគិតលើតម្លៃនាំចេញសរុប ប៉ុន្តែលោកបញ្ជាក់ថា មានតែផ្នែកមួយចំនួនប៉ុណ្ណោះដែលរងផលប៉ះពាល់ផ្ទាល់។ លោក […]

បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍នៅអាមេរិក៖ ទីក្រុង Los Angeles ត្រូវបានដាក់បម្រាមគោចរ, ទីក្រុង Chicago និង New York ចូលរួមតវ៉ា

Liny Chan June 11, 2025 11/06/2025

(វ៉ាស៉ីនតោន)៖ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ បាននាំឱ្យមានការដាក់បម្រាមគោចរនៅក្នុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក រហូតដល់ម៉ោង ៦ព្រឹកថ្ងៃពុធ ទី១១ ខែមិថុនានេះ ខណៈដែលអភិបាលក្រុង លោកស្រី Karen Bass និយាយថាវាអាចមានរយៈពេលជាច្រើនថ្ងៃ ជាមួយនិងការជំរុញដល់អ្នកស្រុកចៀសវាងតំបន់មានបាតុកម្ម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការតវ៉ាបានរាលដាលទៅដល់ទីក្រុង Chicago ដោយក្រុមបាតុករបានបិទផ្លូវនានាក្នុងទីក្រុង រួមទាំងផ្នែកមួយនៃ Michigan Avenue ដែលជាផ្លូវដើរទិញឥវ៉ាន់ដ៏ធំរបស់ទីក្រុង។ មនុស្សរាប់រយនាក់បានចេញមុខតវ៉ាដោយកាន់បដាសរសេរថា «​ដក ICE ចេញទៅ,​ ជនអន្តោប្រវេសន៍បានធ្វើឱ្យមានអាមេរិក»។ ប៉ូលិសបានចាប់ខ្លួនបាតុករពីរនាក់ នៅទីនោះ។ នៅឯទីក្រុង New York វិញ​ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅជិតតុលាការអន្តោប្រវេសន៍ នៅឯអគារសហព័ន្ធ Jacob K. Javits ភាគខាងត្បូងសង្កាត់ Manhattan កាលពីថ្ងៃអង្គារ។ គួរបញ្ជាក់ថា បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍ សហព័ន្ធ ដែលកេីតមានតាំងពីថ្ងៃសុក្រសប្តាហ៍មុនកាន់តែវុវត្តន៍ទៅមុខ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យដាក់ពង្រាយទ័ពឆ្មាំជាតិ និងទាហានម៉ារីន ដោយនិយាយថាដេីម្បីទប់ស្កាត់កុំឱ្យបាតុកម្មរាលរាលចេញពីការគ្រប់គ្រង់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រៅពីកងទ័ពឆ្មាំជាតិ អាមេរិកនឹងដាក់ពង្រាយទាហានម៉ារីន ទៅកាន់តំបន់មានបាតុកម្ម ខណៈលោក ត្រាំ គាំទ្រការចាប់ខ្លួនអភិបាលរដ្ឋ California 

Liny Chan June 10, 2025 10/06/2025

(វ៉ាស៉ីនតោន)៖ យោធាអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតទាល់តែកងទ័ពឆ្មាំជាតិបន្ថែមទៀតអាចទៅដល់គោលដៅ ខណៈវាជាចំណាត់ការមួយទៀតរបស់ប្រធានាធិបតី លោក ដូណាល់​ ត្រាំ ចំពោះការតវ៉ាតាមដងផ្លូវជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។ មកទល់នឹងថ្ងៃចន្ទ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ នៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទីបួនហេីយ ដោយមានបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍។ តាមយោធាអាមេរិក កងវរសេនាតូចមួយនឹងត្រូវបញ្ជូនជួយការពារទ្រព្យសម្បត្តិរដ្ឋ និងបុគ្គលិករហូតដល់កងទ័ពឆ្មាំជាតិបន្ថែមទៀតមកដល់។ អភិបាលរដ្ឋ California លោក Gavin Newsom បាននិយាយថា ដាក់ពង្រាយកងទ័ពឆ្មាំជាតិ គឺជារឿងខុសច្បាប់ ដោយបំពានលើអំណាចគ្រប់គ្រងរបស់រដ្ឋ។​ លោក Tom Homan ដែលជាមេភ្នាក់ងារព្រំដែនរបស់លោក ត្រាំ បាននិយាយថា លោក Newsom គួរតែត្រូវបានចាប់ខ្លួន ប្រសិនបេីហ៊ានរារាំងវិធានការអនុវត្តច្បាប់អន្តោប្រវេសន៍។ លោក ត្រាំ បានគាំទ្រការលេីកឡេីងនេះដោយនិយាយថា «ខ្ញុំនឹងធ្វើ ប្រសិនបើខ្ញុំជា Tom។ ខ្ញុំគិតថាវាល្អ»។ គួរបញ្ជាក់ថា […]

អាមេរិក-ចិន បន្តកិច្ចចរចាពាណិជ្ជកម្ម សម្រាប់ថ្ងៃទីពីរ នៅក្នុងទីក្រុងឡុងដ៏

Liny Chan June 10, 2025 10/06/2025

(ឡុងដ៏)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា នេះ មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងចិន ត្រូវបន្តកិច្ចចរចាពាណិជ្ជកម្មសម្រាប់ថ្ងៃទីពីរនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយសង្ឃឹមថានឹងរកឃេីញនូវចំណុចថ្មីជុំវិញការគ្រប់គ្រងការនាំចេញ សម្រាប់មុខទំនិញដូចជារ៉ែកម្រ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កិច្ចពិភាក្សានេះកើតឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ដោយទិន្នន័យគយបង្ហាញថាការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣៤.៥ភាគរយនៅក្នុងខែឧសភា ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ នៅពេលដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ចំណែកសហរដ្ឋអាមេរិក ក៏កំពុងរងផលប៉ះពាល់ពីអតិផរណា ទីផ្សារការងារជាប់គាំង និងតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ។ កាលពីថ្ងៃចន្ទ ភាគីទាំងពីរបានជួបប្រជុំគ្នាម្តងហេីយ ដោយពិភាក្សាទៅលេីភាពខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ហើយបន្តចរចាគ្នានៅព្រឹកថ្ងៃអង្គារនេះទៀត​មុនពេលបញ្ចេញព័ត៌មានថ្មីៗ។ ភាគីអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ខណៈភាគីចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng៕ ផ្ដល់សិទ្ធិដោយ៖ Fresh News