ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រាប់រុស្ស៊ី៖ គ្មានផ្លូវឡើយ ដែលយើងនឹងទម្លាក់អាវុធសុំចុះចាញ់

Khmerpress March 21, 2022 21/03/2022

(ឡុងដ៍)៖ អ៊ុយក្រែន បាននិយាយថាពួកគេនឹងមិនចុះចាញ់ឡើយ បន្ទាប់ពីរុស្ស៊ីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានប្រាប់ ឱ្យយោធាអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធនៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) ទម្លាក់អាវុធសុំចុះចាញ់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក, ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អៀរីណា វេរ៉េសឈុគ (Iryna Vereshchuk) បានបញ្ជាក់ដូច្នេះថា «គ្មានផ្លូវអាចទៅរួចឡើយដែលយើងនឹងទម្លាក់អាវុធសុំចុះចាញ់ ហើយយើងក៏បានជូនដំណឹងទៅកាន់ភាគីរុស្ស៊ី ពីរឿងនេះផងដែរ»។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, ទីក្រុងម៉ូស្គូបានប្រាប់ឱ្យកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ដែល កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ទម្លាក់អាវុធចុះចាញ់។ ទីក្រុង Mariupol បានរងការវាយប្រហារទម្លាក់គ្រាប់បែកពីសំណាក់ កងទ័ពរុស្ស៊ីតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ ខណៈប្រជាជនរាប់ម៉ឺននាក់នៅតែបន្តជាប់គាំងនៅក្នុងទីក្រុងនេះនៅឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៉ីប្រើ «មីស៉ីលល្បឿនលឿនជាងសំឡេង» ជាថ្មីម្តងទៀត ដើម្បីកម្ទេចគោលដៅនៅអ៊ុយក្រែន

Khmerpress March 20, 2022 20/03/2022

(មូស្គូ)៖ រដ្ឋាភិបាលទីក្រុងមូស្គូនៅថ្ងៃអាទិត្យនេះ បានអះអាងថា ខ្លួនបានប្រើប្រាស់ជាថ្មីម្តងទៀតនូវ មីស៉ីលល្បឿនលឿនជាងសំឡេង វាយប្រហារទៅលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Arabiya នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។ ក្រសួងការពារជាតិរុស្ស៉ី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ប្រព័ន្ធមីស៉ីល គីនហ្សាល់ (Kinzhal) ដែលជាប្រភេទមីស៉ីល ហៃភើសូនិច (Hypersonic) គឺមានល្បឿនលឿនជាងសំឡេងលើសពី៥ដង ត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀត ហើយវាបានកម្ទេចគោលដៅ ដែលជាទីតាំងផ្ទុកឥន្ធនៈដ៏ធំមួយកន្លែង របស់យោធាអ៊ុយក្រែន ស្ថិតក្នុងតំបន់មីកូឡាអ៉ីវ (Mykolaiv) ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រុស្ស៉ីបានអះអាងពីការប្រើប្រាស់ មីស៉ីលល្បឿនលឿនជាងសំឡេង Kinzhal ជាលើកដំបូងបង្អស់ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ បើតាមការអះអាងរបស់រុស្ស៉ី ពេលនោះ ឃ្លាំងអាវុធធំសម្បើមមួយ នៅភាគខាងលិចអ៊ុយក្រែន ត្រូវបានកម្ទេច៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងទើបតេស្តប្រព័ន្ធបាញ់មីស៉ីល កាលពីព្រឹកថ្ងៃសៅរ៍នេះ

Khmerpress March 20, 2022 20/03/2022

(សេអ៊ូល)៖ យោធានៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ ទំនងជាបានធ្វើការបាញ់សាកល្បង ប្រព័ន្ធបាញ់មីស៉ីលរយៈចម្ងាយខ្លីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។ យោធាកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កាលពីព្រឹកថ្ងៃអាទិត្យនេះ មានការធ្វើតេស្តសព្វាវុធនៅកូរ៉េខាងជើង ដែលត្រូវបានសន្និដ្ឋានថា ជាការបាញ់តេស្តប្រព័ន្ធបាញ់មីស៉ីលម្តងបានច្រើនគ្រាប់រយៈចម្ងាយខ្លី ហើយយោធាយើងបាននិងកំពុងតាមឃ្លាំមើលស្ថានការណ៍ពាក់ព័ន្ធ ហើយរក្សានូវជំហរត្រៀមលក្ខណៈជានិច្ច»។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង យុនហាប់ យោធាកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលចំនួន៤គ្រាប់ ចេញពីប្រព័ន្ធបាញ់មីស៉ីលរបស់ខ្លួន នៅវេលាម៉ោង០៧៖២០នាព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ខណៈទីតាំងនៃការធ្វើតេស្តស្ថិតនៅកន្លែងមួយ ក្នុងខេត្តព្យុងហ្កានខាងត្បូង (South Pyongan) ។ គួរបញ្ជាក់ថា ស្របពេលដែលពួកវាមិនសូវមានអានុភាពដូចជា មីស៉ីលផ្លោងបាលីស្ទីគក៏ពិតមែន កូរ៉េខាងជើងអាចប្រើប្រាស់ប្រព័ន្ធបាញ់មីស៉ីលប្រភេទនេះ ព្រមទាំងកាំភ្លើងធំផ្សេងទៀត ដើម្បីវាយប្រហារដល់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ មនុស្សជិត ២៥,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៤នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress March 20, 2022 20/03/2022

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន២៤,៩៩៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៨៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២២,២៩២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣,៣៥៣,៩៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ២៤,២៤៦នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៣.០៨លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១២៧លានដូស ក្នុងនោះប្រជាជន ៤៩.៩៩លាននាក់ (៧១.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២២.១៩លាននាក់ (៣១.៨%) បានចាក់ដូសជំរុញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អូស្រ្តាលីប្រកាសផ្តល់ជំនួយយោធានិងមនុស្សធម៌ រាប់សិបលានដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន

Khmerpress March 20, 2022 20/03/2022

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនៅថ្ងៃអាទិត្យនេះ បានប្រកាសថា អូស្រ្តាលីនឹងផ្តល់ជំនួយយោធាទំហំ ១៥.៥លានដុល្លារអាមេរិក រួមនិងជំនួយមនុស្សធម៌ទំហំជាង ២២លានដុល្លារ បន្ថែមទៀត ឱ្យទៅប្រទេសអ៊ុយក្រែន ដែលកំពុងបន្តរងគ្រោះដោយសារសង្រ្គាម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។ រដ្ឋាភិបាលអូស្រ្តាលី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ក្រោយកិច្ចពិភាក្សាគ្នារវាងលោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន (Scott Morrison) និងរដ្ឋមន្រ្តីការពារជាតិ លោក ភីតឺ ឌូតតុន (Peter Dutton) ជាមួយសមភាគីអ៊ុយក្រែន វាច្បាស់ណាស់ថា អ៊ុយក្រែននៅតែបន្តត្រូវការ ជំនួយយោធាជាចាំបាច់និងបន្ទាន់»។ សេចក្តីថ្លែងការណ៍បានបន្តថា «ដូច្នេះហើយ ក្រសួងការពារជាតិអូស្រ្តាលី បានបង្កើតកញ្ចប់ជំនួយទំហំ ១៥.៥លានដុល្លារអាមេរិកបន្ថែម ដើម្បីជួយដល់យោធាអ៊ុយក្រែន ដែលនាំឱ្យជំនួយយោធាសរុបរបស់អូស្រ្តាលី គិតមកទល់ពេលនេះ កើនដល់៩១លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងកង់បេរ៉ាក៏នឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមទំហំ ២២.២លានដុល្លារអាមេរិក ដល់ទីក្រុងកៀវផងដែរ ដើម្បីផ្តោតទៅលើការការពារស្រ្តី កុមារ ជនចាស់ជរា និងជនពិការ។ ប្រការនេះនាំឱ្យទំហំជំនួយមនុស្សធម៌របស់អូស្រ្តាលី កើនដល់៤៨.២លានដុល្លារអាមេរិក»។ ជាចុងក្រោយ រដ្ឋាភិបាលអូស្រ្តាលីបានគូសបញ្ជាក់បន្ថែមថា […]

យោធាចិនចេញមុខប្រតិកម្ម ក្រោយនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីប៉ុន្មានថ្ងៃមុន

Khmerpress March 20, 2022 20/03/2022

(ប៉េកាំង)៖ យោធាចិនកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានសេចក្តីថ្លែងការណ៍ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៧ ខែមីនា ដោយនាវាចម្បាំង រ៉ាហ្វ ចនសុន (Ralph Johnson) របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពបង្កហេតុ ហើយផ្តល់សញ្ញាមិនត្រឹមត្រូវទៅកាន់ ក្រុមចង់ទាមទារឯករាជ្យនៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។ អ្នកនាំពាក្យមួយរូបរបស់យោធាចិន បានលើកឡើងថា សកម្មភាពខាងលើនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយលោកក៏បានបន្ថែមដែរថា យោធាចិនបានធ្វើការឃ្លាំមើលជាប់ ចំពោះការធ្វើដំណើរឆ្លងកាត់នោះ របស់នាវាចម្បាំងអាមេរិក។ កន្លងមក ទីក្រុងវ៉ាស៉ីនតោនជារឿយៗ បានចល័តនាវាយោធារបស់ខ្លួន ក្នុងសកម្មភាពស្រដៀងគ្នានេះ ហើយទទួលរងទៅវិញនូវ ការរិះគន់ជានិច្ចពីសំណាក់ទីក្រុងប៉េកាំង។ គួរបញ្ជាក់ថា សម្រាប់ចិន តៃវ៉ាន់គឺជាបញ្ហាដ៏រសើបនិងសំខាន់ជាទីបំផុត នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ អាមេរិក ដែលមិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយទីក្រុងតៃប៉ិឡើយនោះ គឺជាខ្នងបង្អែកសំខាន់បំផុតរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធធំបំផុត របស់ដែនកោះនេះផងដែរ។ ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន […]

ពិតជាចិត្តបុណ្យមែន! ម្ចាស់អាជីវកម្មជប៉ុនជាច្រើន នាំគ្នាបង្កើតផលិតផលដ៏ទាក់ទាញ ដើម្បីលក់យកថវិកាជួយដល់ប្រទេសអ៊ុយក្រែន

Khmerpress March 20, 2022 20/03/2022

ម្ចាស់អាជីវកម្មនៅភាគខាងលិចប្រទេសជប៉ុន បានធ្វើឱ្យគេចាប់អារ្មមណ៍យ៉ាងខ្លាំង ខណៈម្ចាស់អាជីវកម្មនេះបានកំពុងព្យាយាមគាំទ្រ និងជួយដល់ប្រទេសអ៊ុយក្រែនតាមរយៈ បង្កើតផលិតផលដែលមិនធ្លាប់មានអ្នកណាធ្វើ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា ហាងលក់នំមួយ នៅទីក្រុង Soja ខេត្ត Okayama កាលពីថ្ងៃអាទិត្យបានចាប់ផ្ដើមលក់នំ macaron ដ៏ពិសេសមួយ ដែលមានពណ៌ខៀវ និងពណ៌លឿងដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។ សារព័ត៌មានដដែលបានឱ្យដឹងថា នំនេះត្រូវបានលក់អស់ ៤០០ដុំហើយ ដោយក្នុងមួយដុំតម្លៃ ២០០ យ៉េន ឬ​ប្រហែល ១.៧ ដុល្លារ។ ជាមួយគ្នានេះដែរ ប្រាក់ចំណេញទាំងអស់នឹងត្រូវបរិច្ចាគដល់អ៊ុយក្រែន តាមរយៈអង្គការគាំទ្រអន្តរជាតិ នេះបើយោងតាមការលើកឡើងរបស់ម្ចាស់ហាង។ មិនមែនមានតែហាងបង្អែម មួយនោះទេ ទន្ទឹមនឹងនេះនៅក្នុងទីក្រុង Kochi បារចំនួន ១៦កន្លែង បានចាប់ផ្តើមគម្រោងរួមគ្នាមួយដើម្បីលក់ស្រាក្រឡុកដែលមានពណ៌ទង់ជាតិអ៊ុយក្រែន។ បារមួយក្នុងចំណោមនោះ មានឈ្មោះថា izakaya បែបជប៉ុន បានធ្វើស្រាក្រឡុកជាមួយស្រាខៀវ និងទឹកស៊ីរ៉ូ yuzu ដែលជាផ្លែក្រូចឆ្មារដែលដាំដុះក្នុងស្រុក។ ម្ចាស់បារមានគម្រោងបរិច្ចាគច្រើនជាង ១.៧ ដុល្លារសម្រាប់ស្រាក្រឡុកនីមួយៗដែលពួកគេលក់។ ពួកគេនិយាយថា ប្រាក់ចំណូលនឹងត្រូវប្រើប្រាស់តាមរយៈសមាគមកាកបាទក្រហមជប៉ុន និងគណៈកម្មាធិការជប៉ុនសម្រាប់អង្គការយូនីសេហ្វ ដើម្បីជួយប្រជាជនដែលបានជម្លៀសចេញពីអ៊ុយក្រែន៕ ដោយ៖ ខ្មែរណូត

គិតត្រឹមពេលនេះមានពលរដ្ឋអ៊ុយក្រែន ៣,២៥លាននាក់ហើយដែលបានភៀសខ្លួនចេញក្រៅប្រទេសព្រោះតែការឈ្លានពានរបស់រុស្ស៊ី

Khmerpress March 19, 2022 19/03/2022

ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន មានពលរដ្ឋអ៊ុយក្រែនជាង ៣,២៥ លាននាក់ បានភៀសខ្លួនពីប្រទេសរបស់ពួកគេ ដោយក្នុងនោះមានជិត ២លាននាក់បានឆ្លងកាត់ព្រំដែនប៉ូឡូញ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា មនុស្សចំនួន ៣, ២៧០,៦៦២ នាក់ បានក្លាយជាជនភៀសខ្លួន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ខណៈមាន ១០០,៧៦៥ នាក់បន្ថែមទៀត គិតចាប់តាំងពីការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យរបស់ UNHCR បាននិយាយថា ៩០% នៃអ្នកជនភៀសខ្លួន គឺជាស្ត្រីនិងកុមារ ដោយសារតែបុរសអ៊ុយក្រែន ដែលមានអាយុពី ១៨ ទៅ ៦០ ឆ្នាំ ត្រូវបានហោះហៅឱ្យចូលបម្រើកងទ័ព ដូច្នេះពួកគេមិនអាចភៀសខ្លួនចេញពីប្រទេសនោះទេ។ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុករបស់អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃពុធនេះ ពលរដ្ឋអ៊ុយក្រែនចំនួន ១៦២,០០០ នាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។ UNHCR បានប៉ាន់ប្រមាណជាដំបូងថា ប្រជាជនរហូតដល់ ៤ លាននាក់ អាចចាកចេញពីអ៊ុយក្រែន ប៉ុន្តែកាលពីសប្តាហ៍មុនអង្គការបានទទួលស្គាល់ថា តួលេខនេះអាចនឹងត្រូវបានកែសម្រួលឡើង។ មុនពេលជម្លោះអ៊ុយក្រែនមានប្រជាជនចំនួន ៣៧ លាននាក់ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដោយមិនរាប់បញ្ចូលតំបន់គ្រីមៀ […]

ពលរដ្ឋថៃជាង ១០០នាក់ស្ម័គ្រចិត្តផ្តល់កន្លែងស្នាក់នៅដោយមិនគិតថ្លៃចំពោះពលរដ្ឋអ៊ុយក្រែនដែលកំពុងជាប់នៅក្នុងប្រទេសថៃ

Khmerpress March 19, 2022 19/03/2022

ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសថៃកាលពីថ្ងៃសុក្របានឱ្យដឹងថា ជនជាតិថៃជាង ១០០ នាក់ កំពុងដាក់ពាក្យស្នើផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់ជនជាតិអ៊ុយក្រែន ដែលជាប់គាំងក្នុងប្រទេសថៃ ចំពេលដែលប្រទេសអ៊ុយក្រែនកំពុងមានសង្រ្គាមជាមួយរុស្ស៊ី។ លោក Oleksandr Lysak ឯកអគ្គរាជទូតអ៊ុយក្រែនប្រចាំប្រទេសថៃ បាន​និយាយ​ថា​៖«​សម្រាប់​ពេល​នេះ ​មាន​សំណើ​ជាង ១០០ ពី​ពលរដ្ឋ​ថៃ​ដែល​យើង​បាន​ទទួលបាន ហើយ​យើង​ជា​ជនជាតិ​អ៊ុយក្រែន​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឱកាស​នេះ ​ក្នុង​ការ​ស្នាក់​នៅ​ប្រទេស​ថៃ​ ដោយ​មាន​កន្លែង​ស្នាក់នៅ​មិន​គិត​ថ្លៃ»។ លោក​បាន​និយាយ​ថា មាន​ជនជាតិ​អ៊ុយក្រែន​ជាង ៣ ពាន់​នាក់ កំពុង​ជាប់​គាំងនៅ​ក្នុង​ប្រទេស​ថៃ។ លោកបានមានប្រសាសន៍ថា ស្ថានទូតបានស្នើទៅការិយាល័យអន្តោប្រវេសន៍ ពិចារណាផ្តល់ការពន្យារទិដ្ឋាការដល់ជនជាតិអ៊ុយក្រែនដែលមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយបន្ថែមថា ស្ថានទូតក៏បាននិងកំពុងព្យាយាមផ្តល់ជំនួយដល់ពួកគេផងដែរ។ ទាក់ទងនឹងការបរិច្ចាគជាសាច់ប្រាក់ លោកបាននិយាយថា ប្រាក់ដែលផ្តល់ដោយជនជាតិថៃ ត្រូវបានផ្ញើទៅធនាគារជាតិនៃអ៊ុយក្រែនជារៀងរាល់ថ្ងៃ ដោយកត់សម្គាល់ថា ការផ្ទេរប្រាក់អាចត្រូវបានតាមដានក្នុងគោលបំណងតម្លាភាព។ លោក​បាន​ថ្លែង​ថា​៖ «​នៅ​ពេល​នេះ យើង​បាន​ផ្ញើ​ប្រាក់​ថៃ​ជាង ៥ លាន​បាត ​ទៅ​ធនាគារ​ជាតិ​អ៊ុយក្រែន​របស់​យើង​ហើយ»។ លោក Lysak បានបន្ថែមថា៖«លើសពីនេះទៅទៀត យើងកំពុងបង្កើតកូដ QR ជាមួយធនាគារថៃ ដូច្នេះប្រជាជនថៃអាចជួយអ៊ុយក្រែនកាន់តែងាយស្រួល»។ ពួកគេក៏នឹងធ្វើបច្ចុប្បន្នភាពរាល់ការបរិច្ចាគទាំងអស់ ដើម្បីឱ្យអ្នកបរិច្ចាគបានដឹងថាទឹកប្រាក់របស់ពួកគេទៅដល់ណាខ្លះ៕ ដោយ៖ ខ្មែរណូត

ឥណ្ឌា ប្រាប់សហរដ្ឋអាមេរិក ថាខ្លួននឹងនៅតែបន្តទិញប្រេងពីរុស្ស៊ី

Khmerpress March 19, 2022 19/03/2022

(ញូដេលី)៖ ឆ្លើយតបទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះការនំាចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី, ទីក្រុងញូដេលីបានប្រកាសថាខ្លួននឹង បន្តនាំចូលថាមពលពីប្រភពណាក៏ដោយ ឲ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងពីរុស្ស៊ីផងដែរ។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។ សារព័ត៌មានរុស្ស៊ី Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភព ដែលខ្លួនទទួលបានពីក្រុមមន្ត្រីនៃក្រសួងការបរទេសឥណ្ឌាដែល បានបញ្ជាក់ដូច្នេះថា «ការធ្វើប្រតិបត្តិការថាមពលស្របច្បាប់របស់ឥណ្ឌា មិនមានលក្ខណៈនយោបាយទេ ហើយប្រទេសនីមួយៗមានឯករាជ្យភាព នៅក្នុងការនាំចូលប្រេង មិនថានាំចូលពីរុស្ស៊ីក៏ដោយ ក៏មិនគួរត្រូវបានដាក់កំហិតនោះដែរ»។ បើតាមរដ្ឋាភិបាលឥណ្ឌា ការកើនឡើងនៃតម្លៃប្រេងចាប់តាំងពីមានជម្លោះក្នុងប្រទេសអ៊ុយក្រែន នាំឲ្យមានការប្រកួតប្រជែងក្នុងការទាញ យកអត្ថប្រយោជន៍កាន់តែខ្លាំង។ ឥណ្ឌា ជាប្រទេសដែលប្រើប្រាស់ថាមពលធំជាងគេលំដាប់ទី៣ នៅពិភពលោក និងបានទិញប្រេងចំនួន ៣លានបារ៉ែល ក្នុងមួយថ្ងៃ ខណៈរុស្ស៊ីបាន បញ្ចុះតម្លៃយ៉ាងច្រើន។ ថ្មីៗនេះ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី ជេន សាស្គី ( Jen Psaki) បានព្រមានថាការទិញប្រេងពីរុស្ស៊ី បង្កប់អត្ថន័យថា «ជាការគាំទ្រប្រតិបត្តិការរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន» តែលោកស្រីទទួលស្គាល់ថា ការទិញនេះនឹងមិនបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើរុស្ស៊ីទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews