ព័ត៌មានអន្តរជាតិ

ប្រទេសថៃអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្ត ប៉ុន្តែគ្មានការលេងជះទឹក និងពិសាគ្រឿងស្រវឹង

Khmerpress March 19, 2022 19/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃនឹងអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្តនៅខែក្រោយ ប៉ុន្តែការពិសារគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍នានា ការលេងពពុះសាប៊ូ ការលេងជះទឹក និងការលាបម្សៅ នឹងត្រូវបានហាមឃាត់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ របស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងជំងឺ COVID-19 (CCSA) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។ លោក Prayut ក៏បានណែនាំដល់ភ្នាក់ងារទាំងអស់ឱ្យតាមដានយ៉ាងដិតដល់ នូវការលេចចេញនៃជំងឺ​ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2.2 ដើម្បីតាមដានការធ្វើតេស្ត, ប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងការឆ្លើយតបទៅនឹងការព្យាបាល។ កិច្ចប្រជុំរបស់ CCSA បានយល់ព្រមថា ការប្រារព្ធពិធីបុណ្យសង្ក្រាន្តអាចត្រូវបានធ្វើឡើង ប៉ុន្តែដោយគ្មានគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍នានា ហើយប្រជាពលរដ្ឋ​ក៏​គួរ​ចៀសវាង​ពី​ការ​ជប់លៀង​ពពុះ​សាប៊ូ ការលេងជះទឹក និង​ការ​លាប​ម្សៅ​លាប​លើ​គ្នា​ផង​ដែរ​។ យ៉ាងណាក៏ដោយ សកម្មភាពដូចជា៖ ការស្រង់ទឹកឱ្យព្រះពុទ្ធបដិមា ការស្រោចទឹកលើដៃមនុស្សចាស់ក្នុងការសុំពរជ័យ និងសកម្មភាពផ្សេងៗទៀតនៅវត្តអារាម គឺអាចធ្វើទៅបាន។ CCSA បាននិយាយថា ព្រឹត្តិការណ៍ដែលបានរៀបចំទាំងអស់ត្រូវតែស្ថិតនៅក្នុងការកំណត់ដែលគ្មានហានិភ័យ COVID-19 ។ ជម្រាបដែរថា សង្ក្រាន្តឆ្នាំនេះ គឺចាប់ពីថ្ងៃពុធ ទី១៣ មេសា ដល់ថ្ងៃសុក្រ ទី១៥ មេសា ឆ្នាំ២០២២។ […]

ក្រុមហ៊ុនទេសចរណ៍របស់វៀតណាម សម្រេចបញ្ឈប់សេវាកម្មទេសចរណ៍រុស្ស៊ីជាបណ្តោះអាសន្ន ដោយសារហេតុផលមួយនេះ

Khmerpress March 19, 2022 19/03/2022

ទីភ្នាក់ងារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាមសម្រាប់ភ្ញៀវទេសចររុស្ស៊ីបានផ្អាកសេវាកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារការដាក់ទណ្ឌកម្មឥតឈប់ឈររបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Anex Vietnam Travel & Trading បានប្រកាសផ្អាក បន្ទាប់ពីបាននាំអ្នកទេសចររុស្ស៊ីជាង ៣០០នាក់ទៅប្រទេសកំណើតវិញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ លោក Bui Quoc Dai នាយករងក្រុមហ៊ុន Anex Vietnam បាននិយាយថា ពួកគេបានធ្វើការសម្រេចចិត្តផ្អាក បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ ឱ្យបញ្ឈប់ជើងហោះហើរអន្តរជាតិទាំងអស់ (លើកលែងតែទៅ និងមកពីប្រទេសបេឡារុស្ស) បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ លោកបានបន្តថា “យើងនឹងឈប់ធ្វើដំណើរទេសចរណ៍សម្រាប់អតិថិជនពីប្រទេសរុស្ស៊ីយ៉ាងហោចណាស់រហូតដល់ថ្ងៃទី២៨ ខែមីនា នៅពេលដែលអាជ្ញាធររុស្ស៊ីគ្រោងនឹងប្រកាសការផ្លាស់ប្តូរបន្ថែមទៀត”។ គួរឱ្យដឹងថា ចំនួនអ្នកទេសចររុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីចុងខែកុម្ភៈ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការកត់សម្គាល់របស់លោក Dai៕ ដោយ៖ ខ្មែរណូត

លោក ចូ បៃដិន ព្រមានលោក ស៊ី ជិនពីង កុំឱ្យលូកដៃជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន

Khmerpress March 19, 2022 19/03/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពីភាពស្មុគស្មាញ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនលូកដៃជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។ បើតាមសេតវិមាន ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ស៊ី ជិនពីង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងដើម្បី ទប់ស្កាត់ និងឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើង ដែរពីភាពស្មុគស្មាញ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនផ្ដល់ការគាំទ្រ ឬជាសម្ភារៈដល់រុស្ស៊ី ខណៈទីក្រុងម៉ូស្គូកំពុងវាយប្រហារយ៉ាងសាហាវលើ ទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងលើប្រជាជនស៊ីវិល»។ ប៉ុន្តែ ជាការឆ្លើយតបទៅនឹងលោក បៃដិន, លោក ស៊ី ជិនពីង បានអះអាងថាចិនមិនចង់ឃើញសង្រ្គាមផ្ទុះឡើងនោះទេ ហើយស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រដល់កិច្ចសន្ទនារវាងរុស្ស៊ី និងអ៊ុយក្រែន។ គួរបញ្ជាក់ថា សង្រ្គាមរបស់លោក […]

រសៀលថ្ងៃនេះវ៉ាក់សាំង Pfizer ជិត១៤ម៉ឺនដូសទៀត ដែលប្រើប្រាស់ថវិកាអាស៊ានទិញ នឹងដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

Khmerpress March 19, 2022 19/03/2022

(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន១៣៩.២៣០ដូសទៀត ដែលត្រូវបានទិញដោយការប្រើប្រាស់ថវិកាអាស៊ាន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដល់បណ្តាញព័ត៌មាន Fresh News។ សម្រាប់ការមកដល់នូវវ៉ាក់សាំងនេះ លោកស្រី យក់ សម្បត្តិ នឹងអញ្ជើញទទួល នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា កន្លងមក ASEAN មានថវិកាសម្រាប់ទិញវ៉ាក់សាំងឱ្យប្រទេសសមាជិកនីមួយៗ ហើយដែលបានប្រគល់ជូនអង្គការ UNICEF ធ្វើលទ្ធកម្មទិញជូន ក្នុងនោះជាប្រភេទវ៉ាក់សាំង Pfizer។ ថវិកាសរុបដែលប្រទេសសមាជិកនីមួយៗត្រូវទទួលបានគឺ ១,១លានដុល្លាអាមេរិកស្មើនឹងចំនួនវ៉ាក់សាំង ដែលទទួលបានគឺ១៣៩.២៣០ដូស។ លោកស្រីបានបន្តថា៖ សម្រាប់ចំណែកកម្ពុជា វ៉ាក់សាំងនេះនឹងមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២៖១០រសៀលតាមជើងយន្តហោះ Qarta Airways៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង ឱ្យធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ មុនជំនួបរវាងលោក បៃដិន និងលោក ស៊ី ជិនពីង

Khmerpress March 18, 2022 18/03/2022

(តៃប៉ិ)៖ ចិន នៅថ្ងៃសុក្រនេះបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងសានទុង (Shandong) របស់ខ្លួនឱ្យធ្វើដំណើរឆ្លងកាត់តាមតំបន់ច្រកសមុទ្រ តៃវ៉ាន់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតី លោក ស៊ី ជិនពីងត្រូវជួបសន្ទនាគា្ន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថានាវាផ្ទុកយន្ដហោះចម្បាំង Shandong បានធ្វើដំណើរនៅក្បែរកោះគីនមិន (Kinmen) គ្រប់គ្រងដោយកោះតៃវ៉ាន់ និងដែលស្ថិតនៅទល់មុខទីក្រុងសៀនមិន (Xiamen) របស់ចិន នៅក្រោមការតាមឃ្លាំមើលមិនដាក់ភ្នែកពីសំណាក់នាវាពិឃាតបំពាក់មីស៊ីល យូអេសអេស រ៉ាល់ហ្វ៍ ចនសុន (USS Ralph Johnson)។ បើតាមប្រភពខាងលើដដែល នាវាផ្ទុកយន្ដហោះចម្បាំង Shandong មិនបានដឹកយន្ដហោះចម្បាំងនៅលើនោះទេ នៅពេលធ្វើដំណើរឆ្លងកាត់ តំបន់ច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែ ភ្លាមៗទាំងក្រសួងការពារជាតិចិន, តៃវ៉ាន់ និងសហរដ្ឋអាមេរិក មិនទាន់បញ្ចេញប្រតិកម្មអ្វីទៅការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters ឡើយ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក […]

តម្លៃប្រេងបានកើនឡើងទៀតហើយ បន្ទាប់ពីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានពីកង្វះការផ្គត់ផ្គង់

Khmerpress March 18, 2022 18/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងប្រហែល ៣% នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ម្សិលមិញនេះ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ទីផ្សារប្រេងអាចបាត់បង់ ៣លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៃផលិតផលឆៅ និងចម្រាញ់របស់រុស្ស៊ីចាប់ពីខែមេសា។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការបាត់បង់ការផ្គត់ផ្គង់នឹងមានច្រើនជាងការរំពឹងទុកនៃការធ្លាក់ចុះនៃតម្រូវការ ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើង។ តម្លៃប្រេងឆៅនាពេលអនាគតរបស់ Benchmark Brent បានកើនឡើង ៣ដុល្លារអាមេរិក ឬ ៣.១ ភាគរយដល់ ១០១.០៩ ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង ៨ និង ៤៤នាទីព្រឹក (GMT) បន្ទាប់ពីបានធ្លាក់ចុះសម្រាប់វគ្គជួញដូរបីដងជាប់ៗគ្នា។ ដោយឡែក ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ២.៨ ដុល្លារ ឬ ៣% ដល់ ៩៧.៨៤ ដុល្លារក្នុងមួយបារ៉ែល។ គួររម្លឹកថា […]

រុស្ស៊ី បង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងតំបន់ Donbass, នេះបើតាម Interfax

Khmerpress March 18, 2022 18/03/2022

(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីតំបន់ផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានឱ្យដឹងថារុស្ស៊ីបានបង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងសាធារណរដ្ឋដូណេត និងលូហ្កាន់នៃតំបន់ដុនបាស់ (Donbass)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Interfax នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។ លោក អេឌូអាដ បាស៊ូរីន (Eduard Basurin) ជាអ្នកតំណាងម្នាក់នៃសាធារណរដ្ឋប្រជាមានិតដូណេត ធ្វើការអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Rossiya-24 នៅថ្ងៃសុក្រនេះ។ ឆ្លើយតបទៅនឹងសំណួរ របស់អ្នកសម្របសម្រួលនៃទូរទស្សន៍ Rossiya-24 ថាតើតំបន់គ្មានការហោះហើរ ត្រូវបានបង្កើតឡើងហើយឬនៅ? លោក Basurin បាននិយាយថាវាពិតជាត្រូវបានបង្កើតឡើងរួចហើយ។ លោកបន្ថែមដូច្នេះថា «ពួកគេ (រុស្ស៊ី) មិនចាំបាច់ប្រគល់ប្រព័ន្ធការពារដែនអាកាសមកឱ្យពួកយើងទេ។ ពោលគឺវាគ្រប់គ្រាន់ ប្រសិនបើរុស្ស៊ីគ្រប់គ្រង ដែនអកាស នោះដូចអ្នកដឹងហើយ វាប្រៀបបានដូចជា ឆត្រ ឬដំបូលការពារមួយនៃតំបន់គ្មានការហោះហើរនៅពីលើសាធារណរដ្ឋរបស់ពួកយើង»។ គួរបញ្ជាក់ថា ខាងក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការអះអាងរបស់លោក Basurin។ ប៉ុន្តែ វាកើតឡើងនៅចំពេលលោក ហ្សេលែនស្គី នៅតែបន្តទទូចឱ្យសហរដ្ឋអាមេរិក និង NATO បង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន […]

នាយករដ្ឋមន្ត្រី​ជប៉ុន Kishida Fumio នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ 3​ថ្ងៃ ​ទៅកាន់​ប្រទេស​កម្ពុជា​ និងឥណ្ឌា នៅថ្ងៃសៅរ៍នេះ

Khmerpress March 18, 2022 18/03/2022

នាយករដ្ឋមន្ត្រី​ជប៉ុនលោក Kishida Fumio នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣ថ្ងៃ ​ទៅកាន់​ប្រទេស​​កម្ពុជា និងឥណ្ឌា នៅ​ថ្ងៃ​សៅរ៍នេះ​។ លោក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​នៅ​អ៊ុយក្រែន។ ប្រធាន​ខុទ្ទកាល័យ​លោក Matsuno Hirokazu បានឱ្យដឹងកាលពី​ថ្ងៃ​សុក្រ​ថា លោក Kishida នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ លោក Matsuno បាននិយាយថា លោក Kishida នឹងស្វែងរកការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយលោក Modi ។ ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងឥណ្ឌា។ លោក Kishida ក៏គ្រោងនឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ក្រោមក្របខណ្ឌ Quad ដែលរួមមាន៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី ក៏ដូចជាប្រទេសជប៉ុន និងឥណ្ឌាផងដែរ។ លោក Matsuno បាន​កត់​សម្គាល់​ថា ប្រទេសកម្ពុជា​គឺជា​ប្រធាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​នេះ។ ដូច្នេះលោក Kishida គ្រោងនឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយប្រទេសកម្ពុជា […]

ថៃប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយជាមួយកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីប្រភេទ “ដែលតាក្រុង”

Khmerpress March 18, 2022 18/03/2022

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃបានប្រកាសឲ្យដឹងថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយជាមួយនឹងមេរោគនៃជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីប្រភេទ “ដែលតាក្រុង” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនានេះ។ បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា​ ក្នុងអំឡុងពេលនេះក្រុមអ្នកជំនាញថៃនិងអង្គការសុខភាពពិភពលោកកំពុងតាមដានការវិវឌ្ឍន៍របស់វ៉ារ្យ៉ង់ថ្មីមួយនេះយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីត្រៀមដាក់ចេញវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា មុនពេលមេរោគបានចម្លងចូលទៅក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរថៃបានត្រៀមឧបរកណ៍វេជ្ជសាស្រ្ត ថ្នាំ វ៉ាក់សាំង និងវិធានការសំខាន់ៗជាច្រើន ដែលគេអាចយកមកប្រើប្រាស់ឬអនុវត្តបានភ្លាម ប្រសិនបើវ៉ារ៉្យង់ “ដែលតាក្រុង” ផ្ទុះឡើងខ្លាំងនៅតាមសហគមន៍ ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បើទោះជាមានការត្រៀមខ្លួនដើម្បីឆ្លើយតបនឹង “ដែលតាក្រុង” ក៏ពិតមែន តែពលរដ្ឋគ្រប់រូបមិនត្រូវមានគំនិតសន្តិភាពនិយមជាមួយនឹងមេរោគខ្លាំងពេលនោះទេ ពោលគឺត្រូវតែចេះបន្តការពារខ្លួន តាមដានសុខភាពរបស់ខ្លួន និងព្យាយាមកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺចំពោះខ្លួនឯងឲ្យនៅទាបបំផុតតាមតែអាចធ្វើទៅបាន៕ ដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ៦២ម៉ឺននាក់ ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មាន

Khmerpress March 18, 2022 18/03/2022

កូរ៉េខាងត្បូង៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ម្សិលមិញនេះប្រទេសកូរ៉េខាងត្បូងបានបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ ពោលគឺតួលេខអ្នកឆ្លងមានរហូតដល់ ៦២១,៣២៨នាក់។ នៅចំពោះមុខតួលេខអ្នកឆ្លងដ៏ច្រើននេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅកូរ៉េខាងត្បូងជិតឈានដល់កម្រិតខ្ពស់បំផុត ឬ ដំណាក់កាលប្រកាសអាសន្នកម្រិតខ្ពស់បំផុតហើយ។ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា កូរ៉េខាងត្បូងជាប្រទេសដែលមានកំណើតអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុតក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុបជាង ៨,៦លាននាក់ និងស្លាប់ជាង ១ម៉ឺននាក់ផងដែរ។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញ គឺគិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូង ៨៥%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៦២%ផ្សេងទៀតបានចាក់រហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុប ៥២លានាក់៕ ដោយ៖ ខ្មែរណូត