(បរទេស)៖ ប្រទេសចិនបានចាប់ផ្តើមដាក់ឲ្យដំណើរការបណ្ដាញអ៊ីនធឺណេត 10G ជាប្រភេទពាណិជ្ជកម្មដំបូងគេនៅក្នុងខេត្ត Hebei ជាពិសេសនៅក្នុងតំបន់ Xiong’an New និងតំបន់ Sunan ក្រោមគំនិតផ្តួចផ្តើមរបស់បណ្ដាញក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍រដ្ឋចិន China Unicom និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ។ បណ្តាញនេះប្រើប្រាស់បច្ចេកវិទ្យា 50G Passive Optical Network (PON) ដែលអនុញ្ញាតឱ្យមានល្បឿន Download រហូតដល់ 9,834 Mbps (ជិត 10 Gbps) ល្បឿន Upload រហូតដល់ 1,008 Mbps ដែលវាមានល្បឿនលឿនជាងធម្មតាខ្លខ្លាំង។ ប្រសិនបើលោកអ្នកចង់ Download ឯកសារភាពយន្តកម្រិត 4K ដែលមានទំហំ 20G ននោះលោកអ្នកប្រើពេលតិចជាង ២០វីនាទី ។ អ្វីដែលអស្ចារ្យសម្រាប់បច្ចេកវិទ្យាមួយននេះគឺសម្រាប់ប្រើលើវិស័យ Livestream, Gaming , ឧបករណ៍ VR/AR, បច្ចេកវិទ្យា Cloud និងប្រព័ន្ធអេកូឡូស៊ី។ ការដាក់ឱ្យដំណើរការដំបូងគឺការពិសោធន៍ដែលគ្របដណ្តប់លើទីតាំងដូចជា Huawancheng […]