(បាងកក)៖ ប្រទេសថៃនៅថ្ងៃសៅរ៍នេះ បានប្រកាសហាមឃាត់ការធ្វើដំណើរ រវាងប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ០៨ បន្ទាប់ពីវីរុស COVID-19 បំប្លែងថ្មីឈ្មោះ អូមីក្រន់ (Omicron) ត្រូវបានរកឃើញនៅតំបន់នោះ ខណៈអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកថា វាជាវីរុសស្ថិតដែលក្នុង «ក្តីព្រួយបារម្ភ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការផ្អាកមិនទទួលអ្នកដំណើរមកពីប្រទេសចំនួន ៨ នៅតំបន់អាហ្វ្រិកខាងត្បូងដូចជា ប្រទេសអាហ្វ្រិកខាងត្បូង, បុតស្វាណា, អេស្វាទីនី, ឡេសូថូ, ម៉ាឡាវី, ម៉ូហ្សាំប៊ីក, ណាមីបៀរ, និងហ្ស៊ីមបាបវ៉េ ដោយរដ្ឋាភិបាលថៃខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ខាងមុខនេះតទៅហើយ។ ដោយឡែកការលែងទទួលពាក្យស្នើសុំ ពីអ្នកដំណើរនៃបណ្តាប្រទេសទាំងនេះ ចូលមកកាន់ប្រទេសថៃ គឺអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា នេះតែម្តង។ មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃប្រទេសថៃ លោក អូប៉ាស កានកាវីនផុង (Opas Karnkawinpong) បានថ្លែងថា «ចាប់ពីខែធ្នូខាងមុខនេះតទៅ អ្នកដំណើរមកពីប្រទេសទាំង ៨ ខាងលើនេះនឹងហាមឃាត់ […]