ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសបទឈប់បា-ញ់ ខណៈប្រជាជនរងគ្រោះដោយសាររញ្ជួយដី ដង្ហោយរកជំនួយ

Liny Chan April 3, 2025 03/04/2025

(AFP)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ទី២ ខែមេសា បានប្រកាសពីបទឈប់បាញ់បណ្ដោះអាសន្នមួយ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង ហើយ អ្នកនៅរស់រានមានជីវិតកំពុងដង្ហោយរកជំនួយបន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ បានវាយប្រហារលើមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបណ្ដាលឱ្យអគារជាច្រើនដួលរលំ ផ្ដាច់ជីវិតមនុស្សជិត ៣០០០នាក់ និងរាប់ ពាន់នាក់បាត់បង់ផ្ទះសម្បែង។ គ្រោះរញ្ជួយដីនេះក៏បានអង្រួនដល់ប្រទេសជិតខាង តួយ៉ាងដូចជាថៃផងដែរជាទីដែលមនុស្ស ២២នាក់បានស្លាប់ ខណៈ៧០នាក់ត្រូវបានជឿជាក់ថា ជាប់នៅក្រោមគំនរអគារបាក់បែកដែលបានដួលរលំ។ តាមរបបសឹកមីយ៉ាន់ម៉ា ខ្លួននឹងអនុវត្តបទឈប់បាញ់បណ្ដោះអាសន្នចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃទី២២ ខែមេសា ដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយ ក្រោយក្រុមឧទ្ទាម បានប្រកាសពីបទឈប់បាញ់ជាមួយការសន្យាដូចគ្នានេះដែរ។ របបសឹកមីយ៉ាន់ម៉ា បានបន្ថែមទៀតថាបទឈប់បាញ់នេះមានគោលដៅពន្លឿន និងសម្រួលដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយ កសាងឡើងវិញ និងដើម្បីរក្សាសន្តិភាព ក៏ដូចជាស្ថិរភាព។ គួរបញ្ជាក់ថា មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល នៃក្រុមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បូកមីយ៉ាន់ម៉ា និងថៃ ជាទីដែលលោកនឹងត្រូវពិភាក្សាពីការឆ្លើយតបទៅនឹងមហន្តរាយបង្កឡើងដោយគ្រោះរញ្ជួយដី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ នឹងដាក់​ពន្ធ​ឆ្លើយតប​ទ្រង់ទ្រាយ​ធំលើដៃគូពាណិជ្ជកម្មពិភពលោក​ ដែល​បង្កើន​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល

Liny Chan April 3, 2025 03/04/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងដាក់ពន្ធឆ្លើយតបថ្មីលើដៃគូពាណិជ្ជកម្មពិភពលោកនៅថ្ងៃពុធនេះ ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថា នឹងបង្កើនភាពតានតឹងពាណិជ្ជកម្មសកលយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។ សេចក្តីលម្អិតនៃផែនការពន្ធដែលលោក ត្រាំ បានដាក់ឈ្មោះថាជា «ទិវារំដោះអាមេរិក»​ នៅបន្តស្ថិតក្រោមការរៀបចំ នៅមុនសេចក្តីប្រកាសជាផ្លូវការដែលគ្រោងធ្វើឡើងនៅសេតវិមាននាពេលរសៀលនេះ។ ពន្ធថ្មីៗទាំងនេះ នឹងចូលជាធរមានភ្លាមៗបន្ទាប់ពីប្រធានាធិបតី ត្រាំ ប្រកាស ខណៈដែលពន្ធ ២៥% លើការនាំចូលរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ៣ ខែមេសា។ ប្រធានាធិបតី​ ដូណាល់ ត្រាំ បានអះអាងថា ផែនការពន្ធទៅវិញទៅមកនេះ គឺជាមធ្យោបាយមួយដើម្បីកែសម្រួលអត្រាពន្ធទាបរបស់សហរដ្ឋអាមេរិក ឱ្យស្របតាមអត្រាពន្ធដែលប្រទេសផ្សេងៗដាក់លើអាមេរិក ក៏ដូចជាទប់ទល់នឹងឧបសគ្គមិនមែនពន្ធដែលរារាំងការនាំចេញរបស់អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ទម្រង់ពិតប្រាកដនៃពន្ធនៅតែមិនច្បាស់លាស់ ដោយមានរបាយការណ៍ថា លោក ត្រាំ កំពុងពិចារណាដាក់ពន្ធសកលរហូតដល់ ២០%។ ប្រតិកម្មពីអន្តរជាតិក៏បានបន្តកើតមានផងដែរ ដោយប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានព្រមានថា ការដំឡើងពន្ធតាមគម្រោងរបស់លោក ត្រាំ នឹងមានផលវិបាកអវិជ្ជមានជាសកល។ លោកស្រីបានគូសបញ្ជាក់ថា ផលប៉ះពាល់នឹងមានភាពខុសគ្នាអាស្រ័យលើវិសាលភាព ផលិតផលគោលដៅ […]

UPDATE: ចំនួនអ្នកបាត់បង់ជីវិតបន្តកើនដល់ ២៨៨៦នាក់ និងរបួស ៤៦៣៩នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​

Liny Chan April 2, 2025 02/04/2025

(ណៃពិដោ)៖ នៅថ្ងៃពុធ ទី២ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់ជិត២៩០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៨៨៦នាក់ ខណៈតួលេខនេះ ត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់។ ជាមួយគ្នានេះដែរ អ្នករងរបួស ក៏បានបន្តកើនដូចគ្នា ដល់ចំនួន៤៦៣៩នាក់ រីឯ៣៧៣នាក់ នៅបន្តបាត់ខ្លួន។ នាថ្ងៃពុធនេះ បុរសម្នាក់អាយុ២៦ឆ្នាំ ទើបតែត្រូវបានទាញចេញដោយនៅមានជីវិត ពីខាងក្រោមគំនរបាក់បាក់នៃសណ្ឋាគារមួយ ដែលបានដួលរលំនៅរដ្ឋធានីណៃពិដោ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ខណៈវាគឺជារញ្ជួយដីធំបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជាង១សតវត្សរ៍ នៅប្រទេសអាស៊ានមួយនេះ។ ស្របពេលដែល៥ថ្ងៃ បាន​កន្លងផុតទៅក៏ដោយ ក្រុមអ្នកសង្រ្គោះមីយ៉ាន់ម៉ា និងមកពីអន្តរជាតិ កំពុងតែប្រឹងប្រែងបន្ត​ប្រតិបត្តិការសង្រ្គោះយ៉ាងស្វាហាប់ ដើម្បីស្វែងរកនិងជួយសង្រ្គោះជនរងគ្រោះ ដែលអាចនៅមានជីវិត៕ ផ្ដល់សិទ្ធដោយ៖ Fresh News

UN ជំរុញឱ្យមានការផ្តល់ជំនួយថែមទៀតសម្រាប់មីយ៉ាន់ម៉ា មុនរដូវភ្លៀងចូលមកដល់ ខណៈដែលអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដី កើនឡើងដល់ជិត ៣០០០នាក់

Liny Chan April 2, 2025 02/04/2025

(ញូវយ៉ក)៖ ក្រុមមន្ត្រីអង្គការសហប្រជាជាតិ ដែលបានធ្វើការស្ទង់មតិជុំវិញការខូចខាត ក្នុងគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បានជំរុញសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយរបស់ខ្លួន មុនពេលរដូវភ្លៀងមូសុងកាន់តែអាក្រក់ទៅៗ គ្រាដែលចំនួនអ្នកស្លាប់កើនឡើងដល់ ២ ៧១៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ UN លោក Marcoluigi Corsi បានឱ្យដឹងថា ទឹកស្អាត កត្តាអនាម័យ អាហារ ទីជម្រក និងថ្នាំពេទ្យ គឺជាតម្រូវការដ៏សំខាន់បំផុត បន្ទាប់ពីមានការខូចខាតធ្ងន់ធ្ងរដល់អគារ ផ្លូវថ្នល់ និងស្ពាន នៅមីយ៉ាន់ម៉ា។ អ្នកនាំពាក្យរបស់ UN លោក Stephane Dujarric បាននិយាថា យើង​ត្រូវ​តែ​ចាត់​វិធាន​ការ​យ៉ាង​ឆាប់​រហ័ស​ ដើម្បី​ផ្តល់​ការ​សង្គ្រោះ​មុន​រដូវ​​មូសុងចូលដល់នាពេល​ខាង​មុខ ដែល​ជា​ការ​ពិត​ណាស់​ វានឹង​ធ្វើ​ឲ្យ​វិបត្តិ​ដ៏​អាក្រក់​នេះ​កាន់​តែ​អាក្រក់​ទៅៗ។ បេសកជនពិសេសប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី Julie Bishop បាននិយាយថា សង្គ្រាមស៉ីវិលនៅមីយ៉ាន់ម៉ា បានធ្វើឱ្យមនុស្សជាង ៣លាននាក់ផ្លាស់ទីលំនៅ មុនពេលមានរញ្ជួយដី។ លោកស្រីបានជំរុញឱ្យភាគីទាំងអស់ បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ អនុញ្ញាតឱ្យមានដំណើរការការងារមនុស្សធម៌ និងធានាសុវត្ថិភាពបុគ្គលិកផ្តល់ជំនួយ។ […]

សារព័ត៌មានបរទេស៖ ប្រធានាធិបតី ស៊ី ជីនពីង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្តាលមេសានេះ

Liny Chan April 2, 2025 02/04/2025

(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្តាលមេសា ឆ្នាំ២០២៥ នេះបើតាមសារព័ត៌មាន South China Morning Post ចេញផ្សាយ។ ការបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅតាមបណ្តាប្រទេសអាស៊ាន របស់ប្រធានាធិបតីចិន នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ចំពេលមានអស្ថិរភាពពិភពលោកកើនឡើងចាប់តាំងពីអាណត្តិទី២ នៃរដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ បើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃទី៣១ ខែមីនា ដែលបានស្រង់ប្រភពពីមន្រ្តីការទូតចិន គឺ ទស្សនកិច្ចទៅកាន់ប្រទេសទាំងបីនេះ គឺជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលចិន មកកាន់អាស៊ីអាគ្នេយ៍នាឆ្នាំនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ស្របពេលតំបន់អាស៊ីអាគ្នេយ៍ កំពុងបារម្ភពីគោលនយោបាយការបរទេសរបស់អាមេរិកជុំវិញពន្ធគយ។ បច្ចុប្បន្ន ម៉ាឡេស៊ីបានកាន់តំណែងជាប្រធានអាស៊ាន ដោយប្រទេសនេះបានរក្សាទំនាក់ទំនងល្អជាមួយចិន។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។ ចំណែកវៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន។ រីឯកម្ពុជា គឺជាដៃគូពាណិជ្ជកម្ម អ្នកផ្តល់ជំនួយ និងអ្នកវិនិយោគដ៏សំខាន់សម្រាប់ចិន ដោយប្រទេសនេះបានចូលរួមនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជាដូចជាផ្លូវថ្នល់ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម។ កន្លងមក កម្ពុជា […]

អ្នកជំនាញថៃព្រមានថា ទីក្រុងបាងកកមានហានិភ័យពីគ្រោះរញ្ជួយដី

Liny Chan April 2, 2025 02/04/2025

(បាងកក)៖ អ្នកជំនាញថៃបានព្រមានថា មានសេណារីយ៉ូមួយចំនួនត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ ជាមួយនិងកម្រិតនៃការរញ្ជួយ​ដ៏​មាន​សក្ដានុពលក្នុងរង្វង់ ៩រ៉ិចទ័រមក​ពី​តំបន់​រញ្ជួយដីសកម្មចំនួន ៣ ​ដែលអាចបង្ក​ការ​គំរាមកំហែង​​ខ្លាំង​ដល់​រាជធានីបាងកក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។ លោកសាស្ត្រាចារ្យ Penneung Wanichchai នាយកមជ្ឈមណ្ឌលស្រាវជ្រាវគ្រោះរញ្ជួយដីជាតិ របស់ប្រទេសថៃ បង្ហាញថា សណ្ឋានដីទន់របស់ទីក្រុងបាងកក ជំរុញឱ្យរលកនៃរញ្ជួយកើនឡើងពី ៣ទៅ៤ដង ជាពិសេសប៉ះពាល់ដល់អគារខ្ពស់ៗ។ លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការសាងសង់អគារ ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍រញ្ជួយដីដ៏មានសក្តានុពល នៅរាជធានីរបស់ប្រទេសថៃមួយនេះ។ តំបន់ដែលអាចនាំមកនូវការរញ្ជួយមានដូចជា​នៅក្រុង Kanchanaburi ​ប្រទេសថៃ ដែលស្ថិតនៅចម្ងាយ​ត្រឹមតែ ២០០គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក ​អាច​បង្ក​ឱ្យ​មាន​ការ​រញ្ជួយ​ដី​កម្រិត ៧ ទៅ៧.៥រ៉ិចទ័រ។ ទីក្រុង Sagaing ដែលលាតសន្ធឹងកាត់ប្រទេសមីយ៉ាន់ម៉ា រួមទាំងទីក្រុង Mandalay និង Naypyidaw និងចូលទៅក្នុងសមុទ្រឥណ្ឌា Andaman អាចបង្កើតការរញ្ជួយដីកម្រិត ៨រ៉ិចទ័រ ដែលនឹងប៉ះពាល់ដល់ទីក្រុងបាងកក។ តំបន់អនុតំបន់ Andaman ដែលស្ថិតនៅតាមបណ្តោយតំបន់អនុតំបន់ Arakan ប្រទេសមីយ៉ាន់ម៉ា មានសក្តានុពលនៃការរញ្ជួយដីកម្រិត […]

មីយ៉ាន់ម៉ា៖ ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោងនៅណៃពិដោ

Liny Chan April 2, 2025 02/04/2025

(យ៉ាំងហ្គោន)៖ ស្ត្រីអាយុ ៦៣ ឆ្នាំម្នាក់ដែលជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោង បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានជួយសង្គ្រោះនៅថ្ងៃអង្គារនេះ នៅរដ្ឋធានីណៃពិដោ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ ក្រុមជួយសង្គ្រោះរបស់នាយកដ្ឋានមីយ៉ាន់ម៉ា (MFSD) បានរកឃើញ ស្រ្តីខាងលើនៅរស់រានមានជីវិតនៅវេលាម៉ោងប្រហែល ៧:៥៨ នាទីព្រឹកម៉ោងក្នុងស្រុក ក្នុងទីរួមស្រុក Zabuthiri ហើយបានទាញគាត់ចេញដោយសុវត្ថិភាពនៅម៉ោង ៩:១៥ នាទីព្រឹក។​ បន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅណៃពិដោ ដើម្បីទទួលការព្យាបាល។ គួរបញ្ជាក់ថា ក្រុមការងារជួយសង្គ្រោះមីយ៉ាន់ម៉ា បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយមានការសហការជាមួយក្រុមមកពីប្រទេសចិន រុស្ស៊ី និងឥណ្ឌា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ចំនួនអ្នកបាត់បង់ជីវិតបន្តកើនដល់ ២៧១៩នាក់ និងរបួសជាង ៤៥០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

Liny Chan April 1, 2025 01/04/2025

(ណៃពិដោ)៖ នៅថ្ងៃអង្គារ ទី១ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់លើស២៧០០នាក់ ស្របពេលដែលក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់ ក្រោមគំនរបាក់បែក កាន់តែថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងសារតាមកញ្ចក់ទូរទស្សន៍នាថ្ងៃអង្គារនេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៧១៩នាក់ ហើយត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់ ថែមទៀតផង។ ជាមួយគ្នានេះដែរ អ្នករងរបួស បានកើនដល់៤៥២១នាក់ និងបាត់ខ្លួន៤៤១នាក់។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ខណៈវាគឺជារញ្ជួយដីធំបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជាង១សតវត្សរ៍ ដែលបានកើតឡើងនៅប្រទេសអាស៊ានមួយនេះ។ ស្របពេលដែលប៉ុន្មានថ្ងៃបាន​កន្លងផុតទៅ ក្តីសង្ឃឹមនៃការរុករកអ្នកនៅរស់រានមានជីវិតកំពុងថយចុះ ប៉ុន្តែក្រុមអ្នកសង្រ្គោះមីយ៉ាន់ម៉ា និងមកពីអន្តរជាតិ កំពុងតែបន្ត​ប្រតិបត្តិការជួយសង្រ្គោះយ៉ាងស្វាហាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ហ្សេលេនស្គី អះអាងថា រុស្ស៉ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមសរុបជាង ១៨៣០០០ករណី នៅអ៊ុយក្រែន

Liny Chan April 1, 2025 01/04/2025

(កៀវ)៖ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យដាក់ទោសលើរុស្ស៉ី សម្រាប់ការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមសរុបច្រើនជាង ១៨៣០០០ករណី ដែលរកឃើញដោយអ៊ុយក្រែន គិតតាំងពីការឈ្លានពាន​របស់រុស្ស៉ីបានចាប់ផ្តើម កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី បានលើកឡើងថា «យើងត្រូវការច្បាប់អន្តរជាតិដែលមានប្រសិទ្ធភាព ដើម្បីធានាការពារប្រជាជនយើង និង​សង្គមអឺរ៉ុបទាំងអស់ពីការគំរាមកំហែងបែបនេះ។ ចាំបាច់ត្រូវតែមានយុត្តិធម៌ ដើម្បីទប់ស្កាត់កុំឱ្យអំពើបិសាច អាចរាតត្បាតបន្តទៀត។ ការដាក់សម្ពាធនិងទណ្ឌកម្មប្រឆាំងរុស្ស៉ី មានភាពចាំបាច់ណាស់ ដើម្បីប្រាកដថា សង្រ្គាមនិងអំពើរំលោភបំពាន មិនរីកកាន់តែធំ»។ សំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមភាគច្រើនប្រឆាំងនឹងរុស្ស៉ី កំពុងត្រូវបានស៉ើបអង្កេតនិងជំនុំជម្រះដោយអ៊ុយក្រែនផ្ទាល់។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ​ICC ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេនៃប្រទេសហូឡង់ ក៏បានបើកការស៉ើបអង្កេតលើសំណុំរឿងធំៗផងដែរ។ កន្លងទៅ តុលាការ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ប៉ុន្តែទីក្រុងមូស្គូ បានចំអកឱ្យថា វាគ្រាន់ជាទង្វើគ្មានន័យមួយប៉ុណ្ណោះ។ គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានលើកឡើងដូចខាងលើ ក្នុងឱកាសគម្រប់ខួប៣ឆ្នាំ នៃការវាយបណ្តេញកងកម្លាំងរបស់រុស្ស៉ី ចេញពីក្រុង […]

ផ្ទុះបំពង់បង្ហូរឧស្ម័ន បង្កជាអគ្គិភ័យដ៏សម្បើម នៅម៉ាឡេស៊ី

Liny Chan April 1, 2025 01/04/2025

(គូឡាឡាំពួ)៖ អគ្គិភ័យដ៏សម្បើមមួយបានកើតឡើង នៅថ្ងៃអង្គារ ទី១ ខែមេសា នៅឯជាយរាជធានីគូឡាឡំាពួ ដោយសារតែការផ្ទុះបំពង់បង្ហូរឧស្ម័ន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជននៅក្បែរកន្លែង កើតហេតុទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AP។ ការផ្ទុះបំពង់បង្ហូរឧស្ម័នបានជះភ្លើងទៅលើអាកាសនៅរយៈកម្ពស់ដ៏ខ្ពស់ នៅក្បែរស្ថានីយហ្កាសក្នុងទីក្រុង Putra Heights នៃរដ្ឋ Selangor។ ក្រុមហ៊ុនរដ្ឋ Petronas បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា អគ្គិភ័យបានឆាបឆេះលើបំពង់បង្ហូរឧស្ម័នមួយរបស់ខ្លួន នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។ ក្រុមហ៊ុនបន្ថែមថាបំពង់ឧស្ម័នដែលរងផងប៉ះពាល់ត្រូវដាក់ឱ្យដោយឡែក រីឯស្ថានីយហ្គាសចំនួន ៣ នៅក្បែរកន្លែងកើតហេតុមិនបានរងផលប៉ះពាល់នោះទេ ប៉ុន្តែត្រូវបិទទ្វារជាបណ្ដោះអាសន្នសិន។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យការផ្ទុះឆេះនេះនោះទេ ខណៈស៊ើបអង្កេតមួយកំពុងធ្វើឡើង។ អាជ្ញាធរម៉ាឡេស៊ី ក្នុងរដ្ឋ Selangor ក៏បានឱ្យដឹងដែរថាមនុស្ស៣៣នាក់បានរងរបួស ក្នុងនោះ ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯផ្ទះជាច្រើនខ្នងនៅក្នុងភូមិមួយក្បែរកន្លែងផ្ទុះឆេះរងការឆាបឆេះ។ តែទំហំនៃការខូចខាតមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News