ព័ត៌មានអន្តរជាតិ

អ្នកជំនាញថៃអះអាងថា មេរោគ Delta Plus អាចចម្លងខ្លាំងជាងមេរោគ Delta រហូតដល់ទៅ ១៥%

Khmerpress October 27, 2021 27/10/2021

ថៃ៖ អ្នកជំនាញថៃបានអះអាងថា មេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta Plus គឺមានលទ្ធភាពនៃការចម្លងខ្លាំងជាងមេរោគប្រភេទ Delta រហូតដល់ទៅ ១៥% ខណៈអាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះនៅក្នុងសហគមន៍ចំនួន ១ករណីរួចទៅហើយកាលពីថ្ងៃម្សិលមិញនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា​ អ្នកជំនាញថៃដែលបានធ្វើការអះអាងខាងលើនេះគឺលោកវេជ្ជ​បណ្ឌិត Chalermchai ដែលជាអនុប្រធានគណៈកម្មាធិការសុខភាពនៃព្រឹទ្ធសភាថៃ។ បើតាមលោកវេជ្ជ​បណ្ឌិត Chalermchai បានបញ្ជាក់បន្ថែមថា ការរកឃើញករណីទី ១នៃការឆ្លងមេរោគ Delta Plus​​ នៅក្នុងសហគមន៍ក៏បានបង្កើតជាក្តីបារម្ភថ្មីមួយចំពោះអាជ្ញាធរថៃផងដែរ ព្រោះបើមេរោគប្រភេទនេះបន្តរាតត្បាតច្រើនករណីបន្ថែមទៀតគឺគេនឹងពិបាកទប់ទល់ជាមួយវាខ្លាំងណាស់។ គួរបញ្ជាក់ថា មេរោគកូវីដ ១៩ ប្រភេទ Delta Plus​​ បានកំពុងតែមានវត្តមាននៅក្នុងបណ្តាប្រទេសធំៗមួយចំនួនរួចហើយ ខណៈគិតត្រឹមពេលបច្ចុប្បន្ននេះប្រទេសអង់គ្លេសហាក់មានការរាតត្បាតមេរោគប្រភេទនេះច្រើនជាងគេ​ ពោលគឺ ៦%នៃការឆ្លងជំងឺកូវីដ ១៩ ថ្មីនៅអង់គ្លេសគឺជាមេរោគ Delta Plus​​៕ ដោយ៖ ខ្មែរណូត

ប្រទេសថៃ នៅតែរក្សាផែនការបើកប្រទេសដដែល ទោះបីរកឃើញករណីឆ្លងជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី Delta Plus ក្នុងប្រទេសក៏ដោយ

Khmerpress October 27, 2021 27/10/2021

ក្រសួងសុខភាពសាធារណៈបាននិយាយកាលពីថ្ងៃអង្គារថា ការរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី Delta Plus នៅក្នុងប្រទេសថៃ នឹងមិនប៉ះពាល់ដល់ផែនការរបស់ប្រទេសក្នុងការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី០១ ខែវិច្ឆិកានោះទេ។ អនុផ្នែកសុខភាពសាធារណៈលោក Sathit Pitutecha បាននិយាយថា៖ « ដោយសារតែមេរោគត្រូវបំលែងខ្លួនគ្រប់ពេលវេលា ទាំងការបំលែងទៅជាជំងឺធ្ងន់ធ្ងរ និងរីករាលដាលកាន់តែលឿន ហើយស៉ាំនឹងថ្នាំដែលព្យាបាល ដូច្នេះការព្យបាល និងទប់ស្កាត់វ៉ារ្យ៉ង់ Alpha និង Delta នៃកូវីដ-១៩ ត្រូវបានចាត់ទុកជារឿងសំខាន់ »។ លោក Sathit បានបន្ថែមថា ការរកឃើញវ៉ារ្យ៉ង់ថ្មី Delta Plus ដែលចាត់ទុកថាជា វ៉ារ្យ៉ង់តិចតួចនៃមេរោគនឹងមិនរំខានដល់ការបើកប្រទេសឡើងវិញដែលបានគ្រោងទុកនោះទេ។ លោកបានបន្តថា ការឆ្លងមេរោគ Delta Plus លើកដំបូងត្រូវបានរាយការណ៍សម្រាប់ជាប្រយោជន៍នៃការធានាតម្លាភាពនៃព័ត៌មានអំពី កូវីដ-១៩ នៅក្នុងប្រទេសថៃ ដែលជាការចាំបាច់សម្រាប់អ្នកទេសចរដែលទៅប្រទេសថៃដើម្បីដឹង។ គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ប្រទេសថៃនឹងចាប់ផ្តើមទទួលភ្ញៀវមកពីប្រទេសដែលមានហានិភ័យទាបចំនួន ៤៥ និងតំបន់រដ្ឋបាលពិសេសមួយ ដោយមិនតម្រូវឱ្យពួកគេចំណាយពេលធ្វើចត្តាឡីស័ក ប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ មុនពេលធ្វើដំណើរ៕ ដោយ៖ ខ្មែរណូត

ទីបំផុតព្រះនាងម្ចាស់ Mako លាចាកពីសែរាជវង្សជប៉ុនជាផ្លូវការ បន្ទាប់ពីបានរៀបការជាមួយបុរសជារាស្ត្រសាមញ្ញ

Khmerpress October 27, 2021 27/10/2021

(តូក្យូ)៖ ព្រះនាងម្ចាស់ជប៉ុន ម៉ាកុ (Mako) បានចាកចេញពីគ្រួសាររាជវង្សជប៉ុនជាផ្លូវការហើយ បន្ទាប់ពីព្រះនាងបានរៀបការជាមួយបុរសជារាស្ត្រសាមញ្ញម្នាក់ បើទោះជាកន្លងមកមានការជំទាស់ ពីប្រជាជនជប៉ុនមួយចំនួនធំក៏ដោយ។ អ្នកទាំងពីរនឹងត្រូវទៅរស់សាងជីវិតថ្មីនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។ នៅក្នុងសន្និសីទសារព័ត៌មានជាមួយស្វាមីគឺលោក កេអ៊ិ កូមូរ៉ុ (Kei Komuro) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ព្រះនាងម្ចាស់ជប៉ុន Mako ដែលបច្ចុប្បន្នកា្លយជាជនសាមញ្ញម្នាក់ដោយយក ត្រកូល Komuro តាមស្វាមី បាននិយាយថា ការរៀបការរបស់ព្រះនាងគឺជារឿងចៀសមិនរួច ពីព្រោះគម្រោងរៀបការរបស់អ្នកទាំង ២ បានពន្យារពេលអស់ ៣ ឆ្នាំរួចមកហើយ។ ព្រះនាងម្ចាស់ Mako បានគូសបញ្ជាក់ដូច្នេះថា «ប្ដីរបស់ខ្ញុំ, គឺលោក Kei Komuro ពិតមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ខ្ញុំ ហើយសម្រាប់ការរៀបការ គឺជាជម្រើសសំខាន់បំផុតរបស់ពួកយើង ព្រោះវាជារឿងបេះដូង»។ បើតាមការគ្រោងទុក ព្រះនាងម្ចាស់ជប៉ុន Mako និងស្វាមី ត្រូវសាងជីវិតថ្មីរបស់អ្នកទាំង ២ នៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ជាទីដែលលោក […]

ប្រទេសវៀតណាមបើកឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំពោះកុមារ និងក្មេងជំទង់

Khmerpress October 27, 2021 27/10/2021

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេនឹងបើកយុទ្ធនាការនៅទូទាំងប្រទេស​ ដើម្បីការពារកុមារ និងក្មេងជំទង់ពីជំងឺ Covid-19 ដោយចាប់ផ្តើមនៅខែក្រោយនេះ ជាមួយនឹងវ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន Pfizer ខណៈដែលវ៉ាក់សាំងនេះក៏ត្រូវបានអនុញ្ញាតដោយអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការប្រើប្រាស់លើកុមារតូចៗផងដែរ។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ក៏បានបង្ហាញជំនឿចិត្តដែរថា៖«វ៉ាក់សាំងនេះ គឺមានសុវត្ថិភាពសម្រាប់កុមារ»។ យុទ្ធនាការថ្នាក់ជាតិនេះនឹងចាប់ផ្តើមជាមួយអ្នកដែលមានអាយុ ១៦ និង ១៧ឆ្នាំ ហើយពួកគេក៏នឹងត្រូវការស្វែងរកការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ និងអាណាព្យាបាល ទើបអាចទទួលយកការចាក់វ៉ាក់សាំងនេះបាន។ ពួកគេ​នឹង​ត្រូវ​ពិនិត្យ​សុខភាព​របស់​ពួកគេ​មុន​ពេល​ចាក់​វ៉ាក់សាំង ឱ្យ​ស្រប​តាម​គោលការណ៍​ណែនាំ​នៃ​ការ​ចាក់​វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់​ក្រសួង។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រសួងក៏បានអនុម័តលើការគ្រប់គ្រងវ៉ាក់សាំង សម្រាប់កុមារដែលមានអាយុពី ១២-១៧ ឆ្នាំ ដោយផ្តល់អាទិភាពដល់ក្រុមអាយុ ១៦-១៧ ឆ្នាំ។ ការប្រជុំ និងការប្រកាសកាលពីថ្ងៃអង្គារ គឺជាលើកដំបូងដែលក្រសួងបញ្ជាក់ពីប្រភេទវ៉ាក់សាំង សម្រាប់ការប្រើប្រាស់លើក្រុមអាយុនោះ៕ ដោយ៖ ខ្មែរណូត

ជំងឺកូវីដ-១៩ បានលេបត្របាក់សេដ្ឋកិច្ចរបស់ប្រទេសធំៗចំនួន ១៥ នៅអាស៊ីជិត ១,៧ទ្រីលានដុល្លារ

Khmerpress October 27, 2021 27/10/2021

(តូក្យូ)៖ ជំងឺកូវីដ-១៩ បានលេបត្របាក់ទឹកប្រាក់ប្រហែល ១,៧ទ្រីលានដុល្លារពីផលិតផលក្នុងស្រុកសរុប (ផ.ស.ស) រួមគ្នារបស់ប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ីនៅឆ្នាំ២០២០។ នេះបើយោងតាមកាសែត Nikkei Asia។ កាសែត Nikkei Asia បានចេញផ្សាយថា មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានប៉ាន់ប្រមាណក្នុងរបាយការណ៍មួយរបស់ខ្លួនពីការខាងបង់សេដ្ឋកិច្ចពីប្រទេសនិងតំបន់ធំៗចំនួន ១៥ នៅទ្វីបអាស៊ី តាមរយៈការប្រៀបធៀប ផ.ស.ស ដែលបានព្យាករមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ និងការព្យាករក្រោយពេលមានការរាតត្បាតរបស់ជំងឺនេះ។ ផ្អែកលើការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ឆ្នាំ២០១៩ មជ្ឈមណ្ឌល JCER បានគណនា ផ.ស.ស ដែលមិនដកចេញអតិផរណា (nominal GDP) ដែលប្រទេសនិងតំបន់ទាំង ១៥ នឹងសម្រេចបាន ប្រសិនបើមិនមានជំងឺកូវីដ-១៩។ តួលេខនេះនឹងអាចកើនឡើង ៦,២ភាគរយដល់ ២៩,៨៤ទ្រីលានដុល្លារនៅឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែជាក់ស្តែងកំណើននេះមានកម្រិតទាបជាងចំនួនដែលបានព្យាករនេះ ១,៦៨ទ្រីលានដុល្លារ។ ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេ បានខាតបង់ ៦៣៨ប៊ីលានដុល្លារក្នុងចំណោមប្រទេសនិងតំបន់ទាំង ១៥នេះ ខណៈដែលទទួលរងគ្រោះធ្ងន់ពីជំងឺកូវីដ-១៩ ដោយសារទំហំសេដ្ឋកិច្ចរបស់ប្រទេសនេះធំដែរ និងដោយសារតួនាទីរបស់ប្រទេសនេះក្នុងការចង្វាក់ផ្គត់ផ្គងល់ពិភពលោក សេដ្ឋកិច្ចប្រទេសចិនបានកើនឡើងតែ ២,៣ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២០។ ប្រទេសឥណ្ឌាក៏ទទួលរងគ្រោះធ្ងន់ផងដែរពីការជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចពី ៦ […]

BREAKING: សិង្ហបុរី រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,២៧៧ករណី» និងបាត់បង់ជីវិត ១០នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress October 27, 2021 27/10/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,២៧៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១០នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់ ៣៣៩នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៧៩,០៩៥ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,១៧៤ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសចិនបានបិទខ្ទប់ទីក្រុងមួយ ដែលមានពលរដ្ឋជាង ៤លាននាក់ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍

Khmerpress October 26, 2021 26/10/2021

ប្រទេសចិនបានដាក់ទីក្រុង Lanzhou ដែលជាទីក្រុងមានប្រជាជន ៤ លាននាក់ ឱ្យនៅក្រោមការបិទខ្ទប់ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ នេះផ្ទាល់ ក្នុងគោលបំណងដើម្បីលុបបំបាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ការរឹតបន្តឹងនេះបានកើតឡើង នៅពេលដែលប្រទេសចិនបានរាយការណ៍ពីការឆ្លងក្នុងស្រុកថ្មីចំនួន ២៩ ដោយរួមទាំងករណីចំនួន ៦ នៅក្នុងទីក្រុង Lanzhou នៃខេត្ត Gansu ភាគពាយ័ព្យ។ មន្ត្រីនៅទីក្រុង Lanzhou បាននិយាយថា៖«ការចូល និងចេញរបស់អ្នកស្រុក នឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងមានកំណត់ចំពោះការធ្វើដំណើរ សម្រាប់ការផ្គត់ផ្គង់ចាំបាច់ ឬការព្យាបាលវេជ្ជសាស្រ្ត។ ច្បាប់ចុងក្រោយបង្អស់នេះ បានកើតឡើងពីលើបទបញ្ជាស្នាក់នៅផ្ទះយ៉ាងតឹងរ៉ឹងដែលមានស្រាប់ ដែលបានដាក់លើមនុស្សរាប់ម៉ឺននាក់ នៅភាគខាងជើងប្រទេសចិន ជាមួយនឹងការចូលដោយមានការកំណត់ទៅកាន់តំបន់ទេសចរណ៍ ហើយអ្នកស្រុកត្រូវបានគេណែនាំមិនឱ្យចាកចេញពីទីក្រុងប្រសិនបើចាំបាច់។ ការផ្ទុះឡើងចុងក្រោយបង្អស់របស់ប្រទេសចិននេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងវ៉ារ្យ៉ង់ Delta ហើយចាប់តាំងពីថ្ងៃទី១៧ ខែតុលា រហូតមកទល់ពេលនេះ ខ្លួនបានរកឃើញករណីថ្មីរហូតដល់ទៅ ១៩៨ ករណី។ មន្ត្រីសុខាភិបាលបានព្រមានថា ការឆ្លងកាន់តែច្រើនអាចនឹងលេចចេញជារូបរាងឡើង នៅពេលដែលការធ្វើតេស្តត្រូវបានពន្លឿននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ពិសេសគឺបណ្ដាអ្នកទេសចរក្នុងស្រុក៕ ដោយ៖ ខ្មែរណូត

ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៧៧០នាក់ នៅថ្ងៃអង្គារនេះ

Khmerpress October 26, 2021 26/10/2021

(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលឡាវ លោក ស៉ីសាវ៉ាត់ សួតថានីរ៉ាសៃ (Sisavath Soutthaniraxay) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតមួយ នៅទីក្រុងវៀងច័ន្ទ (Vientiane) ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ៧៦៦ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ខណៈ ០៤ករណីទៀត គឺជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ០៣នាក់ក៏ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ លោក Sisavath Soutthaniraxay បានបញ្ជាក់បន្ថែមថា ជុំវិញការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងថ្មីៗខាងលើ វាចាំបាច់ណាស់ដែលមនុស្សគ្រប់រូប និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ គួរបញ្ជាក់ថា ប្រទេសឡាវ បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០២ករណីលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ […]

លោក ចូ បៃដិន ទើបចុះហត្ថលេខាលើបទបញ្ជាមួយ ដែលតម្រូវឲ្យអ្នកធ្វើដំណើរមកកាន់អាមេរិក គឺជាអ្នកដែលបានចាក់វ៉ាក់សាំង, ប៉ុន្តែមានករណីលើកលែងខ្លះ

Khmerpress October 26, 2021 26/10/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយតម្រូវអ្នកដំណើរមកពីបរទេសទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងបង្ការ COVID-19 មុននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរ ចូលមកក្នុងសហរដ្ឋអាមេរិក លើកលែងកុមារមានអាយុក្រោម ១៨ឆ្នាំ និងអ្នកមានបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។ សេចក្ដីថ្លែងការណ៍ពីសេតវិមានបានឱ្យដឹងទៀតថា លោកប្រធានាធិបតី ចូ បៃដិន ក៏បានលុបចោលការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង លើអ្នកដំណើរមកពីប្រទេសចិន, ឥណ្ឌា និងបណ្ដាប្រទេសអឺរ៉ុបផងដែរ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះតទៅ។ សេតវិមានបានបញ្ជាក់ដូច្នេះថា «វាជាប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងការលុបចោលវិធានការរឹតត្បិតលើការធ្វើដំណើរ ដែលត្រូវបានអនុវត្តអំឡុងការឆ្លងរាតត្បាត COVID-19 និងអនុម័តគោលការណ៍ធ្វើដំណើរ តាមផ្លូវអាកាសថ្មីមួយ ដែលតម្រូវឱ្យអ្នកដំណើរបរទេស ចាក់វ៉ាក់សាំងបង្ការដើម្បីធានាសុវត្ថិភាព នៃការបើកឱ្យដំណើរការឡើងវិញ នូវការធ្វើដំណើរអន្តរជាតិតាមផ្លូវអាកាស មកកាន់សហរដ្ឋអាមេរិក»។ គួរបញ្ជាក់ថា សេតវិមានធ្លាប់បានបង្ហើបម្ដងរួចមកហើយ កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅថា ខ្លួននឹងលុបចោលការរឹតត្បិតការធ្វើដំណើរ ចាប់ពីដើមខែវិច្ឆិកាខាងមុខនេះតទៅ សម្រាប់អ្នកដំណើរទាំងឡាយណា ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូសមកពីប្រទេសចំនួន ៣៣៕ […]

ប្រទេសថៃបានកត់ត្រាករណីដំបូងបំផុតនៃជំងឺកូវីដ១៩ វ៉ារ្យ៉ង់ Delta Plus ប៉ុន្តែនៅមិនទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភនៅឡើយ

Khmerpress October 26, 2021 26/10/2021

ប្រទេសថៃបានកត់ត្រាករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus ប៉ុន្តែគ្មានហេតុផលណាមួយគួរឱ្យព្រួយបារម្ភ មិនថាជាភាពធ្ងន់ធ្ងរ ភាពធន់នឹងថ្នាំ ឬវ៉ាក់សាំងរបស់វានោះទេ ខណៈដែលជំងឺនេះកំពុងត្រូវបានតាមដានយ៉ាងដិតដល់ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកផ្នែកគ្រប់គ្រងជំងឺ និងគ្រោះថ្នាក់សុខភាពបន្ទាន់ នៅនាយកដ្ឋានគ្រប់គ្រងជំងឺ (DCD)។ លោក​វេជ្ជបណ្ឌិតមិន​បាន​បញ្ជាក់​លម្អិត​អំពី​ករណី​នេះ​ទេ ប៉ុន្តែ​លោកបាន​និយាយ​ថា នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​របស់ប្រទេសថៃ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែមចំពោះបញ្ហានេះ។ លោកវេជ្ជបណ្ឌិត Chawetsan បាននិយាយថា ក្នុងរយៈពេល ២៨ ថ្ងៃកន្លងមកនេះ ករណីជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus នៅចក្រភពអង់គ្លេសបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលស្មើនឹង ៦% នៃការឆ្លងមេរោគទាំងអស់ ខណៈដែលភាគច្រើនជាវ៉ារ្យ៉ង់ Delta ។ ឆ្លើយតបទៅនឹងពលរដ្ឋដែលមានការព្រួយបារម្ភជាមួយវ៉ារ្យ៉ង់ Delta Plus លោក Chawetsan បាននិយាយថា អង្គការសុខភាពពិភពលោកមិនទាន់ចាត់ទុក Delta Plus ជាវ៉ារ្យ៉ង់ដែល «គួរឱ្យព្រួយបារម្ភ» នៅឡើយទេ ដូច្នេះពលរដ្ឋកុំព្រួយបារម្ភខ្លាំងពេកអី៕ ដោយ៖ ខ្មែរណូត