ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ចូលឈ្មោះក្រុមហ៊ុនចិនមួយចំនួនទៀត ទៅក្នុងបញ្ជីខ្មៅសម្រាប់ការនាំចេញ

Liny Chan March 26, 2025 26/03/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិក បានដាក់បន្ថែមក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦ទៀតរបស់ Inspur Group ដែលជាក្រុមហ៊ុនផ្តល់សេវា cloud computing ឈានមុខគេ និងជាអ្នកផ្តល់សេវាទិន្នន័យដ៏ធំរបស់ចិន ព្រមទាំងក្រុមហ៊ុនចិនជាច្រើនទៀត ទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥។ ក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយថា បុត្រសម្ព័ន្ធរបស់ Inspur ត្រូវបានក្នុងចុះបញ្ជីខ្មៅ ទាក់ទងនឹងការរួមចំណែកអភិវឌ្ឍកុំព្យូទ័រទំនើបៗឱ្យយោធាចិន។ ក្នុងនោះ ៥ក្រុមហ៊ុន មានមូលដ្ឋាននៅចិន និងមួយទៀតនៅតៃវ៉ាន់។ ក្រុមហ៊ុន និងវិទ្យាស្ថានប្រហែល ៨០ផ្សេងទៀត ក៏ត្រូវបានដាក់នៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញនេះដែរ ដោយជាង ៥០មានមូលដ្ឋាននៅចិន រីឯខ្លះទៀតនៅតៃវ៉ាន់ អ៉ីរ៉ង់ ប៉ាគីស្ថាន អាហ្រ្វិកខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម។ ការបន្ថែមឈ្មោះក្រុមហ៊ុនចិនទៅក្នុងបញ្ជីខ្មៅរបស់ក្រសួងនាពេលនេះ គឺនៅក្រោមហេតុផលសន្តិសុខជាតិ ឬកង្វល់ផ្នែកគោលនយោបាយបរទេស។ ក្រុមហ៊ុនមិនអាចលក់ទំនិញទៅឱ្យក្រុមហ៊ុនដែលមានក្នុងបញ្ជីខ្មៅនេះឡើយ ហើយការស្នើសុំលើកលែងណាមួយ ទំនងជាត្រូវបានបដិសេធ។ តាមលោក Jeffrey Kessler មន្រ្តីនៃក្រសួងពាណិជ្ជកម្មអាមេរិក រដ្ឋបាលអាមេរិកមានបំណងការពារ «បច្ចេកវិទ្យា និងទំនិញអាមេរិក» ពីការប្រើប្រាស់ក្នុងគោលបំណងមិនប្រក្រតី ដូចជាការផលិតមីស៉ីលលឿនជាងសំឡេង […]

UPDATE: អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង កើនដល់២៤នាក់

Liny Chan March 26, 2025 26/03/2025

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ភ្លើងឆេះព្រៃបានបន្តផ្តាច់ជីវិតមនុស្ស កើនដល់២៤នាក់ ហើយបានព្រមានថា តួលេខអ្នកស្លាប់ អាចនឹងបន្តកើនឡើងថែមទៀត ស្របពេលដែលការឆាបឆេះរាលដាល នៅតែមិនទាន់អាចគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។ មន្រ្តីមួយរូបនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូង បានប្រាប់ AFP នារសៀលថ្ងៃពុធនេះថា ឥឡូវមនុស្សកើនដល់២៤នាក់ ត្រូវបញ្ជាក់ថាបានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃ ហើយ២៦នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ១២នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ មន្រ្តីរូបនោះបន្ថែមថា ទាំងនេះគ្រាន់ជាតួលេខបឋមប៉ុណ្ណោះ ពោលគឺវាអាចនឹងបន្តកើនឡើងទៀត។ គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ ឧទ្ធម្ភាគចក្រ១គ្រឿង ក៏បានធ្លាក់ផងដែរ អំឡុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ នៅតំបន់ Uiseong ហើយបានបណ្តាលឱ្យស្លាប់អាកាសយានិកអាយុ៧៣ឆ្នាំ។ ក្រោយឧប្បត្តិហេតុនោះ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យទាំងអស់ ត្រូវបាន​ផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង បានចាប់ផ្តើមដំបូង កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯតំបន់ Sancheong ក្នុងខេត្ត South Gyeongsang ហើយបានរាលដាលដល់តំបន់ដទៃទៀត រួមមានដូចជា Uiseong, Andong, Cheongsong, Yeongyang និង […]

UPDATE: អ្នកបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង កើនដល់១៦នាក់

Liny Chan March 26, 2025 26/03/2025

(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនឡើងដល់ ១៦នាក់ហើយ ខណៈភ្លើងឆេះព្រៃបន្តឆេះរាលដាលនៅទូទាំងតំបន់ ភាគអាគ្នេយ៍នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លើងឆេះព្រៃបានឆេះរាលដាលគួរឱ្យព្រួយបារម្ភនៅទូទាំងតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ពួកគេ រីឯអាជ្ញាធរបានផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារដែលស្ថិតនៅក្បែរទីតាំងមានភ្លើងឆេះព្រៃទៅកាន់ពន្ធនាគារផ្សេងជាបណ្ដោះអាសន្ន។ គិតត្រឹមថ្ងៃពុធ ទី២៦ ខែមីនា មនុស្ស ១២នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងតំបន់ Uiseong និង ៤នាក់ផ្សេងទៀតបានស្លាប់ដោយសារភ្លើងឆេះព្រៃនៅក្នុងតំបន់ Sancheong។ នៅឯតំបន់ Uiseong ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងគ្រប់គ្រងបានត្រឹមតែ ៦០ភាគរយប៉ុណ្ណោះនៃភ្លើងឆេះព្រៃ ស្របពេលខ្យល់បក់ខ្លាំងកំពុងបង្កឧបសគ្គដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះ ព្រៃ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីស្ដីទី លោក Han Duck-soo បានសន្យាថានឹងដាក់ពង្រាយឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ និងក្រុមអ្នកពន្លត់អគ្គិភ័យបន្ថែមទៅប្រយុទ្ធជាមួយ ភ្លើងឆេះព្រៃ។ គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង ភ្លើងឆេះព្រៃបានបង្កការបំផ្លិចបំផ្លាញលើផ្ទៃដីជាង ១៥០០០ហិកតា ហើយតំបន់រងគ្រោះមួយចំនួនត្រូវបានចាត់ទុកជាតំបន់រងគ្រោះ មហន្តរាយ ហើយដែលការចាត់ទុកនេះនឹងតម្រូវឱ្យមានការបញ្ចេញមូលនិធិបន្ថែម និងវិធានការផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ប្រកាសដំឡើងពន្ធលើប្រទេសទាំងឡាយ ដែលទិញប្រេងពីវ៉េណេស៊ុយអេឡា

Liny Chan March 25, 2025 25/03/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា ខណៈវិធានការនេះអាចនឹងប៉ះពាល់លើចិននិងឥណ្ឌាជាដើម ក្នុងចំណោមប្រទេសដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមបទបញ្ជាមួយរបស់លោក ត្រាំ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ ការឡើងពន្ធខាងលើគឺក្នុងអត្រា២៥ភាគរយ ហើយមានគៅលដៅលើប្រទេសទាំងឡាយ ដែលទិញប្រេងនិងឧស្ម័នដោយផ្ទាល់ឬមួយដោយប្រយោល ពីប្រទេសវ៉េណេស៊ុយអេឡា។ បើលឿនបំផុត វិធានការនេះអាចនឹងចូលជាធរមានតែម្តង នៅថ្ងៃទី២ ខែមេសា ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាមេរិក ក្រោមការពិគ្រោះយោបល់​ជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត មានសិទ្ធិកំណត់ថា តើវិធានការដំឡើងពន្ធថ្មីនេះ នឹងដាក់ចេញដែរឬក៏អត់។ គួរបញ្ជាក់ថា ការដំឡើងពន្ធថ្មីខាងលើ អាចប៉ះពាល់ដល់ចិននិងឥណ្ឌា ខណៈក្រុមអ្នកជំនាញ បាននិយាយថា វ៉េណេស៊ុយអេឡា នាំចេញប្រេងទៅកាន់ប្រទេសទាំងនោះ ហើយក៏នាំចេញទៅកាន់សហរដ្ឋអាមេរិកផ្ទាល់ និងអេស៉្បាញផងដែរ។ កាលពីកុម្ភៈ បើតាម​ក្រុមអ្នកជំនាញ វ៉េណេស៊ុយអេឡា បាននាំចេញប្រេងប្រហែល ៥០០ ០០០បារ៉ែល ក្នុងមួយថ្ងៃទៅកាន់ប្រទេសចិន និងប្រមាណ ២៤០ ០០០បារ៉ែលទៅកាន់សហរដ្ឋអាមេរិក។ លោក ត្រាំ បាននិយាយថា ពន្ធ២៥ភាគរយថ្មីនេះ នឹងបន្ថែមពីលើអត្រាពន្ធដែលមានស្រាប់៕ […]

សហរដ្ឋអាមេរិក នាំចូលស៊ុតពីកូរ៉េខាងត្បូង និងតួកគី ដើម្បីជួយកាត់បន្ថយការឡើងថ្លៃ

Liny Chan March 24, 2025 24/03/2025

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីប្រទេសតួកគី និងកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយ សម្ពាធផ្គត់ផ្គង់ដោយសារជំងឺគ្រុនផ្តាសាយបក្សី ដែលបានជំរុញឱ្យតម្លៃកើនឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ អ្នកស្រី Brooke Rollins រដ្ឋមន្ត្រីក្រសួងកសិករម្មអាមេរិក ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា ការនាំចូលស៊ុតពីប្រទេសតួកកីនិងកូរ៉េខាងត្បូងបានចាប់ផ្តើមរួចហើយ ហើយសេតវិមានក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត អំពីការនាំចូលស៊ុតរបស់ពួកគេជាបណ្តោះអាសន្នផងដែរ។ អ្នកស្រីបានបន្ថែមថា៖ «យើងកំពុងនិយាយអំពី [ការនាំចូល] ស៊ុតរាប់រយលានសម្រាប់រយៈពេលខ្លី»។ តម្លៃស៊ុតបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការផ្ទុះជំងឺផ្តាសាយបក្សីជាច្រើន នៅក្នុងសហរដ្ឋអាមេរិក ដែលបង្ខំឱ្យកសិករសម្លាប់សត្វស្លាប យ៉ាងហោចណាស់ ៣០លានក្បាល និងមានការរឹតបន្តឹងយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់។ តម្លៃស៊ុតបានក្លាយជាចំណុចផ្តោតមួយ សម្រាប់លោក ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ខណៈដែលលោកបានព្យាយាមកេងយកចំណេញ ពីក្តីបារម្ភរបស់អ្នកបោះឆ្នោតអំពីការកើនឡើងការចំណាយសំខាន់ៗ ក្នុងជីវិតប្រចាំថ្ងៃដែលកើតមានឡើងក្នុងអំឡុងអណត្តិលោក Joe Biden។ បន្ទាប់ពីត្រឡប់ចូលកាន់តំណែងក្នុងខែមករា លោក ត្រាំ បានប្រគល់ភារកិច្ចឱ្យអ្នកស្រី Rollins ធ្វើការងារជំរុញការផ្គត់ផ្គង់ស៊ុត និងធ្វើឱ្យតម្លៃធ្លាក់ចុះវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីថៃ ប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្ត ខណៈបក្សប្រឆាំងដាក់គោលដៅលើឥទ្ធិពលឪពុករបស់លោកស្រី 

Liny Chan March 24, 2025 24/03/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា នៅថ្ងៃចន្ទ ទី២៤ ខែមីនា ដោយគណបក្សប្រឆាំងនឹងសួរចម្លើយលោកស្រី ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អដូចការរំពឹងទុក និងការចោទប្រកាន់ថារដ្ឋាភិបាលរបស់លោកស្រីស្ថិតនៅក្រោមឥទ្ធិពលឪពុករបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ បើទោះជាមិនទទួលបានអត្រាគាំទ្រខ្ពស់នៅក្នុងការស្ទង់មតិក៏ពិតមែន តែលោកស្រី Paetongtarn បានចូលរួមក្នុងការជជែកដេញដោលជាមួយជំហរដ៏រឹងមាំ ដោយមិនមានសញ្ញាចលាចលណាមួយនៅក្នុង រដ្ឋាភិបាលចម្រុះរបស់លោកស្រីដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភានោះឡើយ។ ដូច្នេះវាមិនទំនងនោះទេដែលញត្តិដកសេចក្ដីទុកចិត្តរបស់លោកស្រីអាចនឹងត្រូវបានអនុម័ត នៅក្នុងការបោះឆ្នោតមួយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ។ គណបក្សប្រជាជន (People’s Party) ដែលជាបក្សប្រឆាំងក្នុងប្រទេសថៃ បានចោទប្រកាន់ថាលោកស្រី Paetongtarn កំពុងអនុវត្តតាមបទបញ្ជាពីឪពុករបស់លោកស្រី គឺលោក Thaksin Shinawatra។ ប៉ុន្តែ លោកស្រី Paetongtarn បានច្រានចោលការចោទប្រកាន់នេះ ហើយទទូចថារដ្ឋាភិបាលរបស់លោកស្រីមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់នោះទេ ខណៈលោក Thaksin បាននិយាយថាលោកបាន ចូលនិវត្ត ហើយផ្ដល់ត្រឹមតែយោបល់តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា មកទល់នឹងពេលនេះ វិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកស្រី Paetongtarn មិនបានជំរុញកំណើនសេដ្ឋកិច្ចតាមការរំពឹងទុកនោះទេ ដោយអត្រាកំណើនមានត្រឹម២.៥ភាគរយ ប៉ុណ្ណោះ កាលពីឆ្នាំ២០២៤ ដែលនេះគឺទាបជាងអត្រាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍៕ ផ្ដល់សិទ្ធដោយ៖ Fresh News

នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវរៀបចំការបោះឆ្នោតមុនអាណត្តិ និងថាលោក ត្រាំ ចង់បំបែកបំបាក់កាណាដា​

Naren March 24, 2025 24/03/2025

(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា បានអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ដោយនិយាយថារូបលោកត្រូវការអាណត្តិដ៏រឹងមាំមួយ ដើម្បីដោះស្រាយការគំរាមកំហែងបង្កឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលលោកចោទថាមានបំណងចង់បំបែកបំបាក់កាណាដា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក Mark Carney បានបង្ហាញថាតើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដាដែលជាសម្ព័ន្ធមិត្ត និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នឹងគ្នា ធ្លាក់ចុះដុនដាបខ្លាំងកម្រិតណា ចាប់តាំងពីលោក ដូណាល់ ត្រាំ ដំឡើងពន្ធលើកាណាដា និងគំរាមចង់ដាក់កាណាដាជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ នៅពេលឡើងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១៤ ខែមីនា លោក Carney បាននិយាយថាលោកអាចធ្វើការជាមួយ និងគោរពដល់លោក ត្រាំ។ ក៏ប៉ុន្តែ លោក Carney បានត្រឡប់ទៅប្រកាន់ជំហរតឹងរ៉ឹង ដោយប្រាប់ក្រុមអ្នកសារព័ត៌មានថាកាណាដាកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំមួយដោយសារតែសកម្មភាពពាណិជ្ជកម្មដ៏អយុត្តិធម៌របស់លោក ត្រាំ និងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិករូបនេះចំពោះអធិបតេយ្យរបស់កាណាដា។ «ចម្លើយតបរបស់យើង នោះគឺការកសាងសេដ្ឋកិច្ចឱ្យរឹងមាំ និងធ្វើឱ្យកាណាដាកាន់តែមានសុវត្ថិភាព»។ នេះជា ការគូសបញ្ជាក់របស់លោក Carney ដោយបន្ថែមថាលោក ត្រាំ បានអះអាងថាកាណាដាមិនមែនជាប្រទេសមួយពិតប្រាកដនោះទេ ហើយថាលោកចង់បំបែកបំបាក់កាណាដា ដើម្បីអាចគ្រប់គ្រងកាណាដា។ គួរបញ្ជាក់ថា លោក […]

ការវាយប្រ.ហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បាត់បង់ជីវិតមេដឹកនាំនយោបាយហាម៉ាស នៅភាគខាងត្បូងហ្កាហ្សា​

Nisaiy KP March 23, 2025 23/03/2025

(គែរ)៖ ក្រុមមន្ត្រីហាម៉ាស បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា បានសម្លាប់មេដឹកនាំនយោបាយ ហាម៉ាស លោក Salah al-Bardaweel នៅថ្ងៃអាទិត្យ ទី២៣ ខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមប្រព័ន្ធផ្សព្វផ្សាយគាំទ្រក្រុមហាម៉ាស ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់លោក Bardaweel ដែលជាសមាជិកម្នាក់នៃការិយាល័យនយោបាយក្រុមហាម៉ាស ហើយក៏ បានសម្លាប់ភរិយារបស់លោកផងដែរ។ ប៉ុន្តែខាងក្រុមមន្ត្រីអ៉ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ លោក Taher Al-Nono ជាទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំហាម៉ាស បានបង្ហោះសារកាន់ទុក្ខចំពោះការស្លាប់របស់លោក Bardaweel នៅលើទំព័រ Facebook របស់លោក។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានចោទប្រកាន់អ៉ីស្រាអែលថាបានសម្លាប់លោក Bardaweel ក្នុងពេលដែលរូបលោក និងភរិយាកំពុងថ្វាយបង្គំ ដោយមីស៊ីលមួយគ្រាប់របស់អ៉ីស្រាអែល បានធ្លាក់ចំតង់ស្នាក់នៅរបស់អ្នកទាំង២ ក្នុងទីក្រុង Khan Younis៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អឺរ៉ុប ពន្យារចាត់វិធានការពន្ធគយ ៥០ភាគរយ លើស្រាវីស្គីរបស់អាមេរិក ដើម្បីពិភាក្សាបន្ថែម 

Liny Chan March 22, 2025 22/03/2025

(ព្រុចសែល)៖ សហភាពអឺរ៉ុបកំពុងពន្យារ ពេលវិធានការពន្ធគយ ៥០% របស់ខ្លួនដែលបានស្នើឡើង ដើម្បីដកហូតលើស្រាវីស្គីរបស់អាមេរិក រហូតដល់ពាក់កណ្តាលខែមេសា ដែលឱ្យស្របគ្នាទៅវិធានការឆ្លើយតបយ៉ាងទូលំទូលាយផ្សេងទៀត ប្រឆាំងនឹងពន្ធដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត័មាន Bloomberg News ខណៈថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការពន្យាពេលនៃការចាត់វិធានការដកហូតពន្ធគយនេះ ដែលដើមឡើយត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមេសា អនុញ្ញាតឱ្យមានការពិភាក្សាបន្ថែមទៀត ជាមួយមន្ត្រីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិតស្រាវីស្គីអាមេរិកបាន និងកំពុងប្រញាប់ប្រញាល់ត្រៀមខ្លួន ទៅនឹងវិធានការពន្ធគយរបស់សហ ភាពអឺរ៉ុបមុនពេលវិធានការពន្ធនេះចូលជាធរមាន រួមទាំងក្រុមហ៊ុនមួយចំនួន ដែលកំពុងនាំចេញផលិតផលរបស់ខ្លួនកាន់តែច្រើន តាមដែលអាចធ្វើទៅបានទៅកាន់សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ឧស្សាហកម្មនេះ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដកហូតពន្ធគយ ២០០% លើផលិតផលគ្រឿងស្រវឹងទាំងអស់ ដែលនាំចូលពីអឺរ៉ុបសម្រាប់ជាវិធានការឆ្លើយតប។ អ្នកនាំពាក្យសហភាពអឺរ៉ុប ត្រូវបានដកស្រង់សម្ដីខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន តាមអ៊ីមែលមួយថា៖ «សហភាពអឺរ៉ុបបន្តត្រៀមខ្លួន ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាប្រកបដោយស្ថាបនា ជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយជៀសវាងការប៉ះពាល់ ដល់សេដ្ឋកិច្ចដែលមិនចាំបាច់»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47

Liny Chan March 22, 2025 22/03/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២១​ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុន Boeing ត្រូវបានជ្រើសរើសឱ្យទទួលកិច្ចសន្យាដ៏ធំមួយ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីបន្ទាប់ទៀត សម្រាប់កងទ័ពអាកាសអាមេរិក ហៅថា F-47។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កិច្ចសន្យាខាងលើ មានគោលដៅបន្តការងារអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីមួយ ដែលកាន់តែមានភាពទំនើបជាងមុនថែមទៀត ហើយនឹងអាចធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ជាមួយយន្តហោះដ្រូន ដើម្បីជំនួសយន្តហោះចម្បាំងបំបាំងកាយ F-22 បច្ចុប្បន្ន ដែលត្រូវបានប្រើប្រាស់អស់រយៈពេល ប្រមាណ២ទសវត្សរ៍មកហើយ។ លោក ត្រាំ បានកោតសរសើរ ឈ្មោះយន្តហោះចម្បាំងថ្មីនោះ គឺ F-47 ដ្បិតរូបលោកគឺជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ ទំហំទឹកប្រាក់នៃកិច្ចសន្យាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីខាងលើ មិនអាចបង្ហើបឱ្យដឹងឡើយ ដោយសារហេតុផលសន្តិសុខ។ យន្តហោះចម្បាំង F-47 នឹងត្រូវជំនួសយន្តហោះចម្បាំង F-22 Raptor ដែលត្រូវបានអភិវឌ្ឍ​ឡើងដំបូង តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ។ យន្តហោះចម្បាំង F-22 បានហោះហើរជាលើកដំបូង នៅឆ្នាំ១៩៩៧ ហើយចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ២០០៥៕ […]