ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍ចំនួន «២៥៣ករណី» និងស្លាប់ម្នាក់ទៀតពីម្សិលមិញនេះ

Khmerpress May 29, 2021 29/05/2021

(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៥៣ករណីបន្ថែមទៀត ក្នុងនោះមានតែ១ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ អាជ្ញារបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង ២៥៣ករណីខាងលើ មាន ១៧៦ករណីត្រូវបានរកឃើញនៅខេត្ត Bắc Giang, ៣៣ករណីនៅខេត្ត Bắc Ninh, ២៥ករណីនៅទីក្រុងហូជីមិញ, ១០ករណីនៅខេត្ត Lạng Sơn, ០៤ករណីនៅរដ្ឋធានីហាណូយ និង០៥ករណីទៀតនៅខេត្តចំនួន០៥ផ្សេងទៀត។ ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ម្នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៧នាក់។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ៦,៥៧០ករណី ក្នុងនោះករណីសហគមន៍មានចំនួន ៥,០៧៧ករណី និងករណីនាំចូល ១,៤៩៣ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួនសរុប ២,៨៩៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសថៃ

Khmerpress May 28, 2021 28/05/2021

(បាងកក)៖ រដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសថៃ នាថ្ងៃសុក្រនេះ បានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំង COVID-19 ផ្សេងទៀត ដែលត្រូវបានអនុម័តដោយអាជ្ញាធរថៃ នាពេលកន្លងមក រួមមាន វ៉ាក់សាំង Sinovac, វ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង Johnson & Johnson និងវ៉ាក់សាំង Sputnik V ប៉ុន្តែមានតែវ៉ាក់សាំង Sinovac និង វ៉ាក់សាំង AstraZeneca ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងការប្រើប្រាស់ ក្នុងប្រទេសថៃ។ ស្ថាប័នមួយរបស់ព្រះអនុជពៅរបស់ព្រះមហាក្សត្រៃថៃ ត្រូវគេរំពឹងថា នឹងនាំចូលវ៉ាក់សាំង Sinopharm ដើម្បីជួយបំពេញបន្ថែមដល់ យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 របស់រដ្ឋាភិបាលថៃ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា […]

BREAKING: ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ជាង ៣,៦០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ១៨៦,០០០នាក់

Khmerpress May 28, 2021 28/05/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨៦,៣៦៤នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមួយនេះ កើនឡើងដល់ ២៧,៥៥៥,៤៥៧នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ។ បន្ថែមពីខាងលើ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺ COVID-19 ចំនួន ៣,៦៦០នាក់ទៀត ក៏បានស្លាប់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១៨,៨៩៥នាក់ ខណៈអ្នកជំងឺចំនួន ៧៦,៧៥៥នាក់ផ្សេងទៀត បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុប កើនឡើងដល់ ២៤,៨៩៣,៤១០នាក់។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៩លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស ក្នុងនោះមានវ៉ាក់សាំងចំនួន ២,៩១៩,៦៩៩ដូសត្រូវបានចាក់ជូនដល់ប្រជាជន ក្នុងពេលតែមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មីយ៉ាន់ម៉ានឹងចែកចាយវ៉ាក់សាំង Sinopharm ទៅកាន់រដ្ឋនានា ក្រោយទទួលបានជំនួយពីចិន

Khmerpress May 28, 2021 28/05/2021

(ណៃពិដោ)៖ វ៉ាក់សាំងបង្ការ COVID-19 Sinopharm ដែលត្រូវបានឧបត្ថម្ភដោយប្រទេសចិន មកកាន់សហភាពមីយ៉ាន់ម៉ា នឹងត្រូវធ្វើការបែងចែកទៅតាមតំបន់ និងរដ្ឋនានា ដោយយោងទៅលើស្ថានភាពជាក់ស្តែង នៃការឆ្លងរាតត្បាត COVID-19 ក្នុងតំបន់ និងរដ្ឋទាំងនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok post នៅរសៀលថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ ប្រទេសមីយ៉ាន់ម៉ាបានទទួលវ៉ាក់សាំង Sinopharm ជាជំនួយពីប្រទេសចិនប្រមាណ ៥០០,០០០ដូសកាលពីដើមខែឧសភានេះ ហើយរដ្ឋាភិបាលកំពុងតែព្យាយាមចាត់ចែង ដើម្បីចាក់ជូនបុគ្គលិកសុខាភិបាលជួរមុនជាអាទិភាព។ គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការ COVID-19 សរុប ២.៩៩លានដូសហើយត្រូវបានប្រើប្រាស់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះប្រជាជន ១.៧៧លាននាក់បានចាក់ដូសដំបូង (៣.៣% នៃចំនួនប្រជាជនសរុប) និង ១.២២លាននាក់បានចាក់គ្រប់ដូស (២.៣% នៃប្រជាជនសរុប)។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះមីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុបជិត ១៤៥,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ៣,២១៦នាក់ និងជាសះស្បើយវិញជាង ១៣២,០០០នាក់។ ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនសរុបជិត ៥៥លាននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: អង់គ្លេសរាយការណ៍ពី «វីរុសកូវីដ-១៩ បំប្លែងថ្មី» ដែលរកឃើញដំបូងបំផុតនៅថៃ

Khmerpress May 28, 2021 28/05/2021

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៅចក្រភពអង់គ្លេស បានរាយការណ៍ពីវត្តមានវីរុស COVID-19 បំប្លែងថ្មី ដែលរកឃើញដំបូងបំផុត នៅឯប្រទេសថៃ ប៉ុន្តែក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អាជ្ញាធរសុខាភិបាលអង់គ្លេស បានប្រកាសថា វីរុសបំប្លែងថ្មីខាងលើ ដែលមានឈ្មោះសម្គាល់ថា C.36.3 សរុបចំនួន១០៩ករណី ត្រូវបានរកឃើញនៅអង់គ្លេស។ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានចុះផ្សាយព្រោងព្រាត ដោយហៅវាថា «វីរុសបំប្លែងថ្មីថៃ»។ យ៉ាងណាមិញ ខាងអាជ្ញាធរនៅប្រទេសថៃ ក៏បានច្រានចោលយ៉ាងរហ័សដែរថា វាពុំត្រឹមត្រូវឡើយ។ យោងតាមសេចក្តីរាយការណ៍របស់ អាជ្ញាធរសុខាភិបាលអង់គ្លេស វីរុសបំប្លែងថ្មី C.36.3 ត្រូវបានរកឃើញដំបូងបំផុតនៅប្រទេសថៃមែន ប៉ុន្តែក្នុងចំណោមអ្នកដែលធ្វើដំណើរមកពីប្រទេសអេហ្ស៉ីប។ បច្ចុប្បន្ន មិនទាន់មានភស្តុតាងថា តើវីរុសបំប្លែងថ្មីនេះ អាចកាចសាហាវជាង ងាយឆ្លងជាង ឬប៉ះពាល់ប្រសិទ្ធភាពរបស់វ៉ាក់សាំង ឬក៏យ៉ាងណាទេ។ ដូច្នេះហើយ ពួកគេនឹងបន្តស៊ើបអង្កេត និងធ្វើតេស្តបន្ថែមលើវីរុសបំប្លែងថ្មីនេះ។ គួរបញ្ជាក់ថា ឆ្លើយតបចំពោះដាក់ឈ្មោះ «វីរុសបំប្លែងថ្មីថៃ» ដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស អាជ្ញាធរសុខាភិបាលថៃ បានលើកឡើងថា […]

ថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ចំនួន ៣៤នាក់ទៀតស្លាប់ និងមនុស្ស ៣,៧៥៩នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress May 28, 2021 28/05/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៧៥៩ករណីបន្ថែមទៀត។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈចំនួនករណីស្លាប់វិញ គឺបានធ្លាក់ចុះវិញបន្តិច បើធៀបនឹងប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ ក្រោយការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីតួលេខអ្នកស្លាប់ចំនួន ៣៤នាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១,២៩៤នាក់ជាករណីឆ្លងក្នុងពន្ធនាគារ។ ចំណែកឯអ្នកជំងឺជិត ៣,០០០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៤៤,៩៧៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥៤នាក់ និងអ្នកជាសះស្បើយជាង ៩៧,៨៧២នាក់។ ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.២១លានដូស ក្នុងនោះប្រជាជន ២.២១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង […]

ថៃដាក់ពង្រាយកងកម្លាំងក្នុងខេត្តមួយ ដើម្បីគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ ជាជនជាតិមីយ៉ាន់ម៉ារាប់រយនាក់ ដែលបម្រុងរត់ចេញពីកន្លែងព្យាបាល

Khmerpress May 28, 2021 28/05/2021

(បាងកក)៖ ថៃបានដាក់ពង្រាយកងកម្លាំងសន្តិសុខ ឲ្យគ្រប់គ្រងស្ថានការណ៍ បន្ទាប់អ្នកជំងឺ COVID-19 ប្រមាណជាង ៥០០នាក់ សុទ្ធតែជាជនជាតិមីយ៉ាន់ម៉ាទាំងអស់ បាននាំគ្នារត់ចេញពីកន្លែងព្យាបាល នៅខេត្ត ផេតឆាបុរី (Phetchaburi) កំលុងពេលដាច់ចរន្តអគ្គិសនី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ កន្លែងព្យាបាលបណ្តោះអាសន្នខាងលើ ត្រូវបានរៀបចំឡើងនៅក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងស្រុក ខាវ យុយ (Khao Yoi) ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីភាគនិរតីទីក្រុងបាងកក បន្ទាប់ពីកម្មករចំនួន ៦៨២នាក់ បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 កាលពីពេលកន្លងទៅ ក្នុងខែឧសភានេះ។ នៅវេលាម៉ោងប្រមាណ ៦៖០០នាទីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ចរន្តអគ្គិសនីស្រាប់តែបានដាច់ នៅកន្លែងព្យាបាល ជាហេតុធ្វើឲ្យកង្ហារមិនដំណើរការ។ ដូច្នេះហើយអ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅទីនោះ ក៏បានព្យាយាមរត់ចេញពីអគារ ដោយសារតែស្ថានភាពក្តៅស្អុះស្អាប់ និងមនុស្សច្រើនកកកុញពេក។ គួរបញ្ជាក់ថា ឆ្លើយតបចំពោះហេតុការណ៍ខាងលើ កងកម្លាំងប៉ូលិស ទាហាន និងបុគ្គលិកសុខាភិបាល ត្រូវបានដាក់ពង្រាយ […]

ថៃ គ្រោងចាត់វិធានការសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីដោះស្រាយនឹងផលប៉ះពាល់ពី COVID-19

Khmerpress May 28, 2021 28/05/2021

(បាងកក)៖ ថៃ គ្រោងនឹងចាត់វិធានការបន្ថែមទៀត ដើម្បីរក្សាការងារ និងបង្កើនការចំណាយក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ចប្រទេសមួយនេះ ដែលបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការផ្ទុះឡើង នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។ ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ បាននឹងកំពុងតស៊ូជាមួយនឹងរលកទី៣ នៃការឆ្លងជំងឺ COVID-19 ដែលវាមានចំនួនស្មើជាង៨០ភាគរយ នៃចំនួនករណីឆ្លង និងករណីស្លាប់សរុប។ «យើងចាំបាច់ត្រូវមានអ៊ុកស៊ីសែនគ្រប់គ្រាន់ សម្រាប់វិស័យអាជីវកម្ម ក្នុងការបន្តទៅមុខ…និងដើម្បីរក្សាការចំណាយនៅកម្រិតធម្មតា», នេះបើតាមសម្តីលោក Danucha Pichayanan ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គម។ លោកថា «យើងអាចស្រោចស្រង់បាន ប្រសិនបើយើងជួយគ្នាទៅវិញទៅមក»។ លោកបានលើកឡើង ដោយមិនផ្តល់ព័ត៌មានលម្អិតថា វិធានការណ៍ ដែលត្រូវបានរៀបចំនោះ រួមមាន ការរក្សាការងារនៅក្រុមហ៊ុនតូចៗ និងជួយដល់វិស័យទេសចរណ៍ ដែលរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺ។ លោក Danucha ថា ទេសចរណ៍ថៃ មិនអាចវិលត្រឡប់មកធម្មតាវិញនោះទេ លុះត្រាដល់ឆ្នាំ២០២៦, ដែលបានប៉ះពាល់ដល់កម្មករជាង៧លាននាក់, ខណៈអត្រាភាពគ្មានការងារធ្វើ នៅក្នុងប្រទេស បានកើនឡើងខ្ពស់ ក្នុងរយៈពេល១២ឆ្នាំ នៅក្នុងត្រីមាសដំបូងឆ្នាំនេះ។ លោក Danucha […]

សហរដ្ឋអាមេរិកអំពាវនាវឲ្យ WHO បើកការស៊ើបអង្កេតដំណាក់កាលទី២ ដើម្បីស្វែងរកប្រភពដើមកូវីដ-១៩

Khmerpress May 28, 2021 28/05/2021

(ហ្សឺណែវ)៖ សហរដ្ឋអាមេរិកបានអំពាវនាវសាជាថ្មី ឱ្យអង្គការសុខភាពពិភពលោក (WHO) បើកការស៊ើបអង្កេតដំណាក់កាលទី២របស់ខ្លួន អំពីប្រភពដើមនៃវីរុស COVID-19 នៅក្នុងទីក្រុងវូហាន ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិដឹកនាំដោយ WHO បានចំណាយពេល ០៤សប្ដាហ៍ នៅក្នុងទីក្រុងវូហានកាលពីមករា និងខែកុម្ភៈកន្លងទៅនេះជាមួយក្រុមអ្នកវិទ្យាសាស្ត្រចិនដើម្បីស៊ើបអង្កេត និងសិក្សាស្វែងយល់ពីប្រភពដើម COVID-19។ រហូតដល់ខែមីនា ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះបានចេញផ្សាយ របាយការណ៍មួយដោយបញ្ជាក់ថា វីរុសកូរ៉ូណា (COVID-19) គឺឆ្លងពីសត្វប្រចៀវទៅមនុស្សតាមរយៈសត្វដទៃទៀត ហើយថាវាមិនអាចទៅរួចសោះឡើយ ដែលវីរុសនេះលេចធ្លាយចេញពីមន្ទីរពិសោធន៍។ ក៏ប៉ុន្តែបេសកកម្មអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវសាជាថ្មីឱ្យអង្គការ WHO បើកការស៊ើបអង្កេតដំណាក់កាលទី ២ ប្រកបដោយតម្លាភាព ដោយសំអាងថារបាយការណ៍កាលពីលើកមុន មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក តាមដានរកប្រភពដើមនៃ COVID-19 ហើយរាយការណ៍មកកាន់លោកវិញនៅអំឡុងពេល ៩០ថ្ងៃ។ បើតាមលោក ចូ បៃដិន ទីភ្នាក់ងារពាក់ព័ន្ធទាំងឡាយនៅអាមេរិក […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ២.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress May 28, 2021 28/05/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤,៣៩៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៣០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៩៩៩,៦៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៧,៧២៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៧០១,៨៧៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ សេតវិមានកាលពីដើមសប្ដាហ៍នេះបានប្រកាសថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ប្រមាណជាងពាក់កណ្តាលហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬ ០២ដូស ពោលគឺប្រហែល ០៦សប្តាហ៍ មុនគោលដៅរបស់លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី០៤ ខែកក្កដា ដែលសមានបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសជូនដល់មនុស្សពេញវ័យ នៅសហរដ្ឋអាមេរិកប្រមាណ ៧០ភាគរយ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៩លានដូសហើយ […]