ព័ត៌មានអន្តរជាតិ

ថៃមានអ្នកស្លាប់២៤នាក់ ដោយសារកូវីដ-១៩ និងរកឃើញអ្នកឆ្លងថ្មីៗជាង ៣,០០០នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress May 22, 2021 22/05/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,០៥២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៦០៥ករណី ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន២៤នាក់បានស្លាប់ផងដែរ ខណៈអ្នកជំងឺចំនួន ២,៩០០នាក់ ទើបតែជាសះស្បើយ និងបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រា នូវករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ១២៦,១១៨ករណី ក្នុងនោះមានអ្នកស្លាប់ ៧៥៩នាក់ និងអ្នកជាសះស្បើយ ៨២,៤០៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជិត ៤,២០០នាក់ទៀតស្លាប់ និងមនុស្សជាង ២៥៧,០០០នាក់ឆ្លង ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress May 22, 2021 22/05/2021

(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅមានចំនួន ៤,១៩៤នាក់ ដែលជាតួលេខខ្ពស់ជាងគេលើកលោកដដែល ហើយទន្ទឹមគ្នាក៏មានករណីឆ្លងថ្មីៗសរុប ២៥៧,២៩៩នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៦.៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៩៥,៥២៥នាក់ និងជាសះស្បើយឡើងវិញជាង ២៣លាននាក់ ខណៈអ្នកជំងឺជិត ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ទោះបីជាចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅឥណ្ឌា បានធ្លាក់ចុះមកក្រោម ៣សែនករណីក្នុងមួយថ្ងៃ អស់ជាងមួយសប្តាហ៍ទៅហើយក្តី ក៏អ្នកជំនាញអន្តរជាតិធ្លាប់បានព្រមានថា នេះមិនមែនបណ្តាលមកពីតួលេខជាក់ស្តែង មានការធ្លាក់ចុះនោះឡើយ តែអាចបណ្តាលមកពី ការធ្វើតេស្តរកជំងឺនៅតាមទីជនបទ ដែលត្រូវបានគេជឿជាក់ថា កំពុងមានការរាត្បាត COVID-19 នោះ មានការខ្វះខាត។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៨លានដូស ក្នុងនោះ ១៤៦.៦២លាននាក់បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស […]

ប្រេស៊ីលប្រុងជើងការកម្រិតខ្ពស់ ក្រោយរកឃើញករណីឆ្លង កូវីដ-១៩បំប្លែងថ្មី មានប្រភពដើមពីឥណ្ឌា

Khmerpress May 22, 2021 22/05/2021

(ប្រេស៉ីឡា)៖ រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក ម៉ាសេឡូ កឺរ៉ូហ្គា (Marcelo Queiroga) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា រដ្ឋាភិបាលកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចទៅរួច ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌានៅរដ្ឋ ម៉ារ៉ាញ៉ាវ (Maranhao) ភាគខាងជើង ដែលបានរកឃើញករណីឆ្លងដំបូងនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។ បើតាមមន្ត្រីសុខាភិបាលនៃរដ្ឋ Maranhao សមាជិកនាវិកម្នាក់នៃកប៉ាល់ដឹកទំនិញ ដែលបានចតនៅឯកំពង់ផែនៃទីក្រុង សៅ ល្វីស (Sao Luis) បន្ទាប់ពីការធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានបញ្ជូនតាមជើងយន្តហោះទៅកាន់មន្ទីរពេទ្យមួយ ដោយសារតែរូបគេបានឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា។ រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក Marcelo Queiroga បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌានេះ ត្រូវបានរកឃើញភ្លាមៗ ដូច្នេះវិធានការអនាម័យទាំងអស់ត្រូវបានធ្វើឡើង ហើយយើងសង្ឃឹមថា មិនមានការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះនៅក្នុងប្រទេសរបស់យើងឡើយ។ អ្នកជំងឺ និងអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជិត ៣ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress May 22, 2021 22/05/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៩,០១៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨៦២,៣៩៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៣,៤០៨នាក់ និងជាសះស្បើយឡើងសរុប ២៧,៣៩៩,៤២៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា បានបង្ហាញសញ្ញាថយចុះ កាន់តែច្រើននៃករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19។ ទោះជាបែបនេះក្តី តួលេខនៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បែរជាមានការធ្លាក់ចុះទៅវិញ ដែលតម្រូវឲ្យអាជ្ញាធរតាមរដ្ឋនីមួយៗ បង្កើតយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រជាជន ឲ្យមកទទួលការចាក់វ៉ាក់សាំង ទៅតាមគោលការស្ម័គ្រចិត្ត។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៧៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៦០.២លាននាក់ (៤៨.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង […]

លោក ចូ បៃដិន ប្តេជ្ញាជួយកសាងតំបន់ Gaza ឡើងវិញ និងលើកឡើងជាថ្មីអំពី «ដំណោះស្រាយរដ្ឋពីរ»

Khmerpress May 22, 2021 22/05/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្តេជ្ញាជួយកសាងតំបន់ ហ្គាហ្សា (Gaza) ឡើងវិញ ហើយលោកក៏បានលើកឡើងជាថ្មីផងដែរ អំពីដំណោះស្រាយរដ្ឋពីរ (Two-state solution)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។ លោក ចូ បៃដិន ក៏បានគូសបញ្ជាក់ផងដែរថា លោកបានប្រាប់ឲ្យអ៊ីស្រាអែលបញ្ឈប់ ការវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ជម្លោះនៃទីក្រុងហ្សេរុយសាឡឹម។ លោក ចូ បៃដិន ថែមទាំងបានបញ្ជាក់អំពី «គោលជំហរឥតងាករេ» របស់សហរដ្ឋអាមេរិក នៅក្នុងការការពារសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល ហើយប្រធានាធិបតីអាមេរិករូបនេះ ក៏បានរំឮកថែមទៀតថា ប្រសិនបើប្រទេសទាំងអស់ក្នុងតំបន់ មិនទទួលស្គាល់វត្តមានរបស់អ៊ីស្រាអែល នោះសន្តិភាពនឹងមិនអាចកើតមានឡើយ។ គួរបញ្ជាក់ថា ដំណោះស្រាយរដ្ឋពីរ (two-state solution) ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) តាំងតែពីសម័យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មកម្ល៉េះ។ ដំណោះស្រាយអន្តរជាតិដ៏ធំមួយនេះបានចែងថា រដ្ឋអង្កេតការណ៍ប៉ាឡេស្ទីន និងប្រទេសអ៊ីស្រាអែល ត្រូវចែករំលែកទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល […]

BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ នៅក្នុងក្រុមហ៊ុន Samsung និងក្រុមហ៊ុន Canon

Khmerpress May 22, 2021 22/05/2021

(ហាណូយ)៖ បុគ្គលិករបស់ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Canon ដែលកំពុងតែប្រតិបត្តិការនៅប្រទេសវៀតណាម ចំនួនជាង១០នាក់ ត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលអាចនឹងត្រូវបានរំខាន ត្បិតថាទីតាំងនៃប្រទេសនេះជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Nikkei Asia នៅយប់ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ ខេត្តដែលរងគ្រោះខ្លាំងជាងគេពីរគឺខេត្ត Bac Giang និង Bac Ninh ដែលជាកន្លែងសួនឧស្សាហកម្មប្រមាណ២០ និងតំបន់ឧស្សាហកម្មជាង២០ផងដែរនោះ កំពុងស្ថិតក្នុងវិធានការ Lockdown នាពេលបច្ចុប្បន្ន។ នៅខេត្ត Bac Ninh បានបញ្ជាក់ពីការរកឃើញករណីឆ្លងនៅឯរោងចក្ររបស់ Samsung, Johnson Health Tech និង Canon ខណៈដែលរោងចក្រចំនួនពីររបស់ Samsung ដែលស្ថិតនៅភាគខាងជើង ប្រទេសវៀតណាម បានកាន់កាប់ជាងពាក់កណ្តាល នៃការផលិតស្មាតហ្វូនទូទាំងពិភពលោករបស់ក្រុមហ៊ុន។ យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា […]

សមាជិកព្រឹទ្ធសភាអាមេរិក ស្នើឲ្យការចែកចាយវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក ទៅកាន់ពិភពលោក ធ្វើឡើងរហ័សជាងនេះបន្តិច

Khmerpress May 21, 2021 21/05/2021

(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Mitt Romney នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ធ្វើសកម្មភាពឲ្យរហ័សរហួនជាងនេះបន្តិច ក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅកាន់ប្រទេស ដែលកំពុងតែត្រូវការជាចាំបាច់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងលិខិតមួយផ្ញើទៅកាន់លោក Blinken លោក Romney ដែលជាសំឡេងមានឥទ្ធិពលមួយរូប របស់បក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិក លើកឡើងថា ខណៈសហរដ្ឋអាមេរិក កំពុងតែនៅបន្តគ្រោង បន្តផ្តោតអាទិភាព ទៅលើការចែកចាយវ៉ាក់សាំង ប្រទេសមួយចំនួនដែលជាគូប្រជែង ដូចជារុស្ស៉ីនិងចិន ជាពិសេសចិនតែម្តង បាននិងកំពុងតែចែកចាយវ៉ាក់សាំងឲ្យទៅ បណ្តាប្រទេសជាច្រើនជុំវិញពិភពលោក»។ លោក Romney បានទទូចឲ្យលោករដ្ឋមន្រ្តីការបរទេសអាមេរិក បើកកិច្ចពិភាក្សាភ្លាមៗជាមួយប្រទេសនានា ហើយដាក់ចេញយុទ្ធសាស្រ្តសម្រាប់ការចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសទាំងនោះ និងប្រកាសពេលវេលាជាក់លាក់ សម្រាប់ការផ្តល់វ៉ាក់សាំងឲ្យប្រទេសនីមួយៗ។ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសជាលើកដំបូងថា ក្នុងពេលឆាប់ៗ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបញ្ចេញវ៉ាក់សាំង […]

ថៃប្រកាសរកឃើញករណីឆ្លង កូវីដ-១៩បំប្លែងថ្មីមានប្រភពដើមពីឥណ្ឌា នៅក្នុងសង្កាត់មួយនៃទីក្រុងបាងកក

Khmerpress May 21, 2021 21/05/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះថា វីរុសកូរ៉ូណា (COVID-19) ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា ត្រូវបានរកឃើញក្នុងចំណោមកម្មករ ដែលធ្វើការនៅតំបន់អភិវឌ្ឍន៍អ៊ីតាលី-ថៃក្នុងសង្កាត់ ឡាក់ ស៊ី (Lak Si) នៃទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ តំបន់ខាងលើនេះបានក្លាយជា ចង្កោមឆ្លងរីករាលដាលនៃវីរុស COVID-19 បន្ទាប់ពីកម្មករចំនួន ១,០៦០នាក់ក្នុងចំណោមកម្មករសរុបចំនួន ១,៦៦៧នាក់ដែលធ្វើការនៅទីនោះ បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ចាប់តាំងពីថ្ងៃពុធ ទី១២ ខែឧសភា កន្លងទៅថ្មីៗនេះ។ ក្នុងចំណោមអ្នកឆ្លងជំងឺទាំងនោះ អ្នកជំងឺ ៨១៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអ្នកជំងឺផ្សេងទៀត ត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេ ក្នុងទីកន្លែងសុវត្ថិភាពមួយ។ គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃសុក្រនេះ ប្រទេសថៃ បានកត់ត្រានូវអ្នកឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១២៣,០៦៦នាក់ ក្នុងនោះមានអ្នកស្លាប់ ៧៣៥នាក់ និងអ្នកជាសះស្បើយ ៧៩,៥០៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតកូរ៉េខាងត្បូងអនុម័តឲ្យប្រើវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិកហើយ

Khmerpress May 21, 2021 21/05/2021

(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ខណៈករណីឆ្លងជំងឺនេះរាប់រយនាក់ នៅតែត្រូវបានរាយការណ៍ក្នុងមួយថ្ងៃៗ នៅទូទាំងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ រដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពឱសថ នៃប្រទេសកូរ៉េខាងត្បូង លោក គីម ហ្គាងលីព (kim Gang-lip) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ក្នុងការបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង។ ការអនុម័តត្រូវបានលោករដ្ឋមន្ត្រីរូបនេះគូសបញ្ជាក់ថា ត្រូវបានធ្វើឡើងដោយយោងទៅលើ លទ្ធផលធ្វើតេស្តប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា Moderna គឺជាវ៉ាក់សាំងទី ៤ ហើយដែលប្រទេសកូរ៉េខាងត្បូង បានអនុម័តឲ្យប្រើជាផ្លូវការក្នុងករណីបន្ទាន់ បន្ទាប់វ៉ាក់សាំង AstraZeneca, Pfizer និង Johnson & Johnson។ ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុន Moderna បានចុះកិច្ចព្រមព្រៀងមួយរួចទៅហើយ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងសរុប ៤០លានដូស។ គិតត្រឹមពេលនេះ កូរ៉េខាងត្បូងបានបញ្ជាទិញ វ៉ាក់សាំងពីក្រុមហ៊ុនទាំង ៤ នេះសរុបចូលគ្នាចំនួន […]

ឥណ្ឌា៖ ចំនួនករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះបន្តិច ប៉ុន្តែករណីស្លាប់នៅតែច្រើន, អ្នកជំងឺ៤,២០៩នាក់ ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress May 21, 2021 21/05/2021

(ញូដេលី)៖ ចំនួនករណីឆ្លង COVID-19 ប្រចាំនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមួយកម្រិតទៀតហើយ ដោយអ្នកឆ្លងសរុបចំនួន ២៥៩,៥៥១នាក់ទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺរហូតដល់ ៤,២០៩នាក់ទៀតស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកបញ្ចូលទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២៦,០៣១,៩៩១ករណី ក្នុងនោះមានអ្នកស្លាប់ ២៩១,៣៣១នាក់ និងជាសះស្បើយវិញជាង ២២,៧០០,០០០នាក់ ខណៈអ្នកជំងឺជាង ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា បណ្តារដ្ឋធំៗនៅឥណ្ឌាមួយចំនួន ដែលកំពុងកើតមានករណីឆ្លង COVID-19 ក្នុងកម្រិតខ្ពស់ បាននិងកំពុងបន្តអនុវត្តបម្រាមធ្វើដំណើរ និងការបិទខ្ទប់រដ្ឋទាំងមូល ព្រមទាំងផ្នែកខ្លះៗនៃរដ្ឋផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩១.៨លានដូសហើយជូនដល់ប្រជាជន ក្នុងនោះជិត ១.៥លានដូស ត្រូវបានចាក់តែក្នុងមួយថ្ងៃប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews