ព័ត៌មានអន្តរជាតិ

ភ្លើងឆាបឆេះ ក្រោយយន្ដហោះ Air Canada Express ធ្វើការចុះចតបន្ទាន់

Liny Chan December 31, 2024 31/12/2024

(អូតាវ៉ា)៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Halifax Stanfield International Airport នៅក្នុងខេត្ត Nova Scotia នៃប្រទេសកាណាដា កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ខណៈមានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចតរបស់យន្ដហោះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNN។ ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានទទួលស្គាល់ថាមានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចតរបស់យន្ដហោះបានកើតឡើង តែមិនមាន មនុស្សណាម្នាក់រងរបួសនោះទេ ហើយការចុះចតបន្ទាន់នេះត្រូវបានរាយការណ៍ថាមានភ្លើងឆេះចេញពីយន្ដហោះ។ យន្ដហោះធុន De Havilland DHC-8-402 ដែលមានជើងហោះហើរ AC 2259 និងផលិតដោយកាណាដា បានហោះចេញពីទីក្រុង St John’s នៃខេត្ត Newfoundland មិនអាចហោះទៅដល់គោលដៅរបស់ខ្លួននោះទេ រីឯអ្នកដំណើរត្រូវជិះរថយន្ដក្រុងបន្តដំណើរ របស់ពួកគេ។ ជើងហោះហើរនេះត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Air Canada Express គឺក្រុមហ៊ុន PAL Airlines មានផ្ទុកអ្នកដំណើរ៧៣នាក់។ គួរបញ្ជាក់ថា ការចុះបន្ទាន់របស់យន្ដហោះក្រុមហ៊ុនអាកាសចរណ៍ Air […]

តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol

Liny Chan December 31, 2024 31/12/2024

(សេអ៊ូល)៖ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ បានអនុម័តលើការចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានសភា​បោះឆ្នោតដកតំណែង និងត្រូវបានព្យួរតំណែង ជុំវិញការសម្រេចចិត្តរបស់លោកក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ បានទទួលស្គាល់ថាតុលាការក្នុងទីក្រុងសេអ៊ូល បានអនុម័តលើដីកាចាប់ខ្លួនលោក Yoon ហើយដែលនេះគឺជាលើកដំបូងបំផុត ដែលតុលាការចេញដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់កំពុងកាន់អំណាច។ តែខាងតុលាការមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។ ក្រុមអ្នកស៊ើបអង្កេតដែលកំពុងស៊ើបអង្កេតលើលោក Yoon ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែធ្នូថាពួកគេបានស្នើសុំដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែងរូបនេះ បន្ទាប់ពី រូបលោកមិនបានបង្ហាញខ្លួន ក្នុងការសួរចម្លើយតាមការកោះហៅ។ លោក Yoon មិនបានបង្ហាញខ្លួនក្នុងការសួរចម្លើយ តាមការកោះហោះចំនួន៣លើក របស់ប៉ូលិស និងការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ ដែលកំពុងសហការគ្នា លើការស៊ើបអង្កេតថាតើការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon គឺជាទង្វើបះបោរឬក៏យ៉ាងណា? គួរបញ្ជាក់ថា លោក Yoon ត្រូវបានព្យួរពីតំណែងប្រធានាធិបតី បន្ទាប់ពីត្រូវបានសភាបោះឆ្នោតដកតំណែងកាលពីដើមខែធ្នូនេះ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹក។ ជោគវាសនា របស់លោក Yoon កំពុងស្ថិតនៅក្នុងដៃតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដែលនឹងសម្រេចថាតើត្រូវរក្សា ឬក៏ទម្លាក់រូបលោកចេញពីអំណាច៕ […]

កូរ៉េខាងត្បូង បើកការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ លើក្រុមយន្តហោះដឹកអ្នកដំណើរ Boeing 737-800

Liny Chan December 30, 2024 30/12/2024

(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ កូរ៉េខាងត្បូង បានបើកយុទ្ធនាការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ លើយន្តហោះម៉ូដែល Boeing 737-800 ទាំងអស់ ដែលធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍នានា របស់ប្រទេសអាស៉ីបូព៌ាមួយនេះ ក្រោយយន្តហោះម៉ូដែលនេះមួយគ្រឿង របស់ Jeju Air បានជួបគ្រោះថ្នាក់អំឡុងពេលចុះចត ហើយផ្តាច់ជីវិតមនុស្ស ១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Joo Jong-wan អនុរដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការអាកាសចរណ៍ស៉ីវិល បាននិយាយថា កំណត់ត្រា​​ស្តីពីការជួសជុលថែទាំលើប្រព័ន្ធសំខាន់ៗ ដូចជាម៉ាស៉ីននិងកង់យន្តហោះជាដើម នឹងត្រូវត្រួតពិនិត្យមើលយ៉ាងល្អិតល្អន់ជាទីបំផុត សម្រាប់យន្តហោះ Boeing 737-800 សរុបចំនួន១០១គ្រឿង ដែលធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ខណៈ​យុទ្ធនាការត្រួតពិនិត្យនេះ នឹងដំណើរការរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ គួរបញ្ជាក់ថា កាលពីវេលាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ យន្តហោះ Boeing 737-800 ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ផ្ទុកមនុស្សសរុប១៨១នាក់ មកពីទីក្រុងបាងកកប្រទេសថៃ ឆ្ពោះមកកាន់ប្រទេសកូរ៉េខាងត្បូង បានព្យាយាមធ្វើការ​ចុះចតបន្ទាន់ទាំងគ្មានកង់ នៅអាកាសយានដ្ឋានអន្តរជាតិ […]

អ្នកបម្រើការលើយន្តហោះ២នាក់ ដែលរួចជីវិតពីគ្រោះថ្នាក់យន្តហោះ Jeju Air នៅកូរ៉េខាងត្បូង គឺអង្គុយនៅផ្នែកកន្ទុយយន្តហោះ និងហាក់មិនចងចាំពីអ្វីដែលបានកើតឡើង ក្រោយពេលដឹងខ្លួន

Liny Chan December 30, 2024 30/12/2024

(សេអ៊ូល)៖ អ្នកបម្រើការលើយន្តហោះ២នាក់ គឺជាបុគ្គលតែ២នាក់គត់ ដែលបានរួចរស់ជីវិត ពីគ្រោះថ្នាក់នៃយន្តហោះអាកាសចរណ៍ Jeju Air នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan នៃប្រទេសកូរ៉េខាងត្បូង ដែលបានសម្លាប់មនុស្សសរុប រហូតដល់១៧៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤។ អ្នកបម្រើការលើយន្តហោះ២នាក់ ម្នាក់មានត្រកូល Lee អាយុ៣៣ឆ្នាំ និងម្នាក់ទៀតត្រកូល Kwon អាយុ២៥ឆ្នាំ គឺជាមនុស្សតែ​២នាក់គត់ ដែលនៅមានជីវិត និងត្រូវបានជួយសង្រ្គោះ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់អាកាសចរណ៍ Jeju Air បានព្យាយាមធ្វើការចុះចតបន្ទាន់ទាំងគ្មានកង់ ហើយក៏រអិលធ្លាក់ផុតចេញពីផ្លូវ ទៅបុកជាមួយជញ្ជាំងថ្មមួយ រួចផ្ទុះ​ឡើងយ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដ្ឋាន Muan។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង ពេលដឹងខ្លួននៅមន្ទីរពេទ្យ អ្នកបម្រើលើយន្តហោះ ដែលមានត្រកូល Lee ភេទប្រុស បានសួរវេជ្ជបណ្ឌិតថា «តើមានអ្វីកើតឡើង? ហេតុអ្វីជាបានខ្ញុំនៅទីនេះ?»។ អ្នកបម្រើលើយន្តហោះរូបនោះ ហាក់នៅចាំត្រឹមថា ខ្លួនបានអង្គុយចុះ និងដាក់ខ្សែក្រវាត់ ស្របពេល​យន្តហោះ ត្រៀមចុះចត។ រូបគេបានរងរបួសធ្ងន់ រួមមានបាក់ស្មាខាងឆ្វេង […]

កូរ៉េខាងត្បូង៖ យន្តហោះ Jeju Air ១គ្រឿងទៀត ជួបបញ្ហាកង់ក្រោយហោះឡើងបានបន្តិច ប៉ុន្តែត្រឡប់មកចុះចតវិញ ដោយសុវត្ថិភាព ជាមួយអ្នកដំណើរ១៦១នាក់

Liny Chan December 30, 2024 30/12/2024

(សេអ៊ូល)៖ កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ជើងហោះហើរមួយទៀតរបស់អាកាសចរណ៍ Jeju Air នៅប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់មកចុះចត នៅអាកាសយានដ្ឋានវិញ ដោយសុវត្ថិភាព បន្ទាប់ពីហោះឡើងបានបន្តិច ក៏ជួបបញ្ហាផ្នែកកង់ស្រដៀងគ្នា ទៅនឹងបញ្ហារបស់យន្តហោះដាច់ដោយឡែកមួយទៀត ប៉ុន្តែមានម៉ូដែលដូចគ្នារបស់អាកាសចរណ៍នេះ ដែលបានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។ ជើងហោះហើរ 7C101 របស់អាកាសចរណ៍ Jeju Air ដែលបានហោះចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ Gimpo សំដៅ​ឆ្ពោះទៅកាន់ទីក្រុង Jeju កាលពីវេលាម៉ោង៦៖៣៧នាទីព្រឹក បានជួបបញ្ហាមួយពាក់ព័ន្ធទៅនឹងកង់ ក្រោយហោះឡើងបានបន្តិច។ យន្តហោះនោះ ក៏បានត្រឡប់មកកាន់អាកាសយានដ្ឋាន Gimpo វិញ ហើយចុះចតដោយសុវត្ថិភាព នៅម៉ោង៧៖២៥នាទីព្រឹក ជាមួយអ្នកដំណើរ១៦១នាក់។ កង់គឺជាផ្នែកដ៏សំខាន់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយសុវត្ថិភាពនៃជើងហោះហើរមួយ ពោលគឺពួកវាជួយធានាសុវត្ថិភាព សម្រាប់ការហោះឡើង និងចុះចតរបស់យន្តហោះ ហើយកាត់បន្ថយហានិភ័យ អំឡុងការចុះចតលក្ខណៈបន្ទាន់។ គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់យន្តហោះរបស់ Jeju Air ១គ្រឿង ដែលបានរអិលធ្លាក់ចេញពីផ្លូវ ហើយផ្ទុះឆេះអំឡុងពេល​ព្យាយាមចុះចត នៅស្រុក […]

នាយកប្រតិបត្តិ Jeju Air សុំទោសចំពោះគ្រោះថ្នាក់នៃយន្តហោះ នៅអាកាសយានដ្ឋានកូរ៉េខាងត្បូង

Liny Chan December 30, 2024 30/12/2024

(សេអ៊ូល)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់កូរ៉េខាងត្បូង បានសុំទោសជនរងគ្រោះក្នុងឧបទ្ទវហេតុ យន្តហោះជួបគ្រោះថ្នាក់អំឡុងពេលចុះចត ដែលបណ្តាលឱ្យមនុស្សចំនួន ១៧៩នាក់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៤។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក Kim E-bae បាននិយាយថា «មូលហេតុនៃ​គ្រោះថ្នាក់គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ដោយ​យន្តហោះ​នេះ​ មិន​មាន​កំណត់ត្រា​គ្រោះថ្នាក់ទេពីមុន ហើយពីដំបូង​ក៏​មិន​មាន​សញ្ញា​ខុសប្រក្រតីណាមួយដែរ»។ លោកថា ក្រុមហ៊ុនកំពុងសហការជាមួយអ្នកស៉ើបអង្កេត និងអនុវត្តការជួយដល់ជនរងគ្រោះជារឿងអាទិភាព។ គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 នៃជើងហោះហើរលេខ 7C2216 របស់ Jeju Air ចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ មានផ្ទុកមនុស្សចំនួន ១៨១នាក់ បានព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ប្រទេសកូរ៉េខាងត្បូង។ មុនពេលគ្រោះថ្នាក់ កង់របស់យន្តហោះមានបញ្ហាគាំង មិនអាចបញ្ចេញមកក្រៅ ទើបបង្ខំឱ្យយន្តហោះត្រូវចុះចតទាំងគ្មានកង់ បន្ទាប់មកក៏ជ្រុលទៅ​បុក​របាំង​ការពារ ហើយ​ផ្ទុះ​ឆេះតែម្តង។ គិតត្រឹមយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) មនុស្សចំនួន ១៧៩នាក់ ត្រូវបានអាជ្ញាធរបញ្ជាក់ថាស្លាប់ ខណៈដែលសមាជិកលើយន្តហោះពីរនាក់ទៀត […]

កូរ៉េខាងត្បូង៖ ​អ្នកដំណើរម្នាក់ ផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិ មុនយន្ដហោះធ្លាក់សម្លាប់មនុស្ស ១៧៩នាក់

Liny Chan December 30, 2024 30/12/2024

(សេអ៊ូល)៖ អ្នកដំណើរម្នាក់នៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បានផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិម្នាក់របស់ខ្លួន មុននឹងយន្ដហោះនេះ រអិលធ្លាក់ចេញពីផ្លូវ ទៅបុកជញ្ជាំងការពារ បណ្ដាលឱ្យផ្ទុះឆេះសម្លាប់មនុស្ស១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង News1 agency។ News1 agency បានឱ្យដឹងថាអ្នកដំណើរម្នាក់នៅលើយន្ដហោះដែលបានហោះចេញពីប្រទេសថៃឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Muan កាលពីព្រឹកថ្ងៃអាទិត្យ បានផ្ញើសារទៅកាន់សាច់ញាតិម្នាក់របស់ ខ្លួនតាមរយៈបណ្ដាញទំនាក់ទំនង KakaoTalk ដោយប្រាប់ថា «សត្វបក្សីមួយក្បាលបានហោះបុកស្លាបយន្ដហោះ ហើយយើងមិនអាចចុះចតបានទេ»។ អ្នកដំណើររូបនេះដដែលក៏បានចោទសួរដែរ «ថាតើខ្ញុំគួរតែ និយាយពាក្យចុងក្រោយរបស់ខ្ញុំដែរឬទេ?» ហើយក្រោយបន្តិចក៏ស្ងាត់បាត់ឈឹង។ ដោយឡែក បើតាមសារព័ត៌មាន NBC News នាយកនៃអង្គភាពគោលនយោបាយអាកាសចរណ៍ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង លោក Joo Jong-wan បាននិយាយថាពីឡុតបានប្រកាសសញ្ញាអាសន្ន បន្ទាប់ពីមានសត្វស្លាបហោះបុក។ NBC News ក៏បានរាយការណ៍ដែរថាពីឡុតត្រូវបានអនុញ្ញាតឱ្យធ្វើការចុះចតចេញពីទិសដៅផ្ទុយ។ គួរបញ្ជាក់ថា អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ហេតុការណ៍យន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់អាកាសចរណ៍ Jeju Air ដែលបានជួបគ្រោះថ្នាក់ អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ […]

ក្រុមហ៊ុនចិនជោគជ័យក្នុងការសាកល្បងម៉ាស៊ីនយន្តហោះថ្មី ដែលអាចហោះពីទីក្រុងប៉េកាំង និង​ញូវយ៉ក ប្រើពេលតែ ២ម៉ោងប៉ុណ្ណោះ

Liny Chan December 30, 2024 30/12/2024

(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយឈ្មោះថា Space Transportation បានសាកល្បងដោយជោគជ័យនូវម៉ាស៊ីនយន្តហោះថ្មី ដែលអាចហោះហើររវាងទីក្រុងប៉េកាំង និង​ញូវយ៉កក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ម៉ាស៊ីនយន្តហោះថ្មីនោះជាប្រភេទ ramjetដែលជាម៉ាស៊ីនយន្តហោះប្រើខ្យល់សម្រាប់ចំហេះ និងមានប្រសិទ្ធភាពបំផុតក្នុងល្បឿនល្បឿនឥតគណនា ហើយតាមរយៈការសាកល្បង​គឺ​ទទួលបានក្នុងកម្រិត Mach 4 ឬ M4 (ល្បឿនលឿនជាងសំឡេង ៤ដង) ក្នុងល្បឿន ៣១០៦ ម៉ាយក្នុងមួយម៉ោង ក្នុងរយៈកម្ពស់ជាង ៦៥៦០០ហ្វីត។ ម៉ាស៊ីនថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់យន្តហោះ JinDou400 ហើយចំពោះបច្ចេកទេសក្នុងការផលិតម៉ាស៊ីនវិញគឺត្រូវបានរចនា និងបង្កើត​ឡើងដោយសាកលវិទ្យាល័យ Tsinghua ដោយបានបញ្ចូលនូវបច្ចេកវិទ្យា ramjet ដើម្បីជួយរុញច្រានយន្តហោះឱ្យមានល្បឿនលឿន និងប្រកប​ដោយប្រសិទ្ធភាព ជាពិសេសគឺបានបន្ថយនូវទំហំម៉ាស៊ីន ដែលវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនល្បឿនយន្តហោះផងដែរ។ ការសាកល្បងជោគជ័យរបស់ Space Transportation គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍​យន្តហោះស៊ីវិល​ល្បឿន​លឿន​ Yunxing ជាមួយនឹងការហោះហើរគំរូក្នុងខែតុលា ដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃបច្ចេកវិទ្យាសំខាន់ៗដូចជាប្រព័ន្ធគ្រប់គ្រង និងធន់​នឹង​កំដៅ ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែខិតទៅជិតសមត្ថភាពធ្វើដំណើរលឿនជាងសំឡេង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ចំនួនអ្នកបាត់បង់ជីវិតបន្តកើនដល់ ១២០នាក់ ក្នុងចំណោមមនុស្សសរុប ១៨១នាក់ ដែលស្ថិតលើយន្តហោះ ជួបគ្រោះថ្នាក់អំឡុងពេលចុះចត នៅកូរ៉េខាងត្បូង

Nisaiy KP December 29, 2024 29/12/2024

(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានបន្តឱ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតកើនដល់ ១២០នាក់ហើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់អាកាសចរណ៍ Jeju Air បានជួបគ្រោះថ្នាក់ អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មកទល់ពេលនេះ មានមនុស្សត្រឹមតែ ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះ ក្នុងចំណោមមនុស្សសរុបទាំង ១៨១នាក់ ដែលស្ថិតនៅលើយន្តហោះ ដូច្នេះហើយ តួលេខអ្នកស្លាប់ ត្រូវគេរំពឹងថា នឹងបន្តកើនថែមទៀត។ គ្រោះថ្នាក់ខាងលើ បានកើតឡើង ពេលយន្តហោះនោះ ព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan។ បើតាមវីដេអូចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គេមើលឃើញ អំឡុងពេលចុះចត យន្តហោះដែលជួបគ្រោះថ្នាក់ បានអូសខ្លួននៅជាប់នឹង​ផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់ត្រូវបញ្ចេញមកឡើយ ហើយយន្តហោះនោះ មិនអាចបង្អង់ល្បឿន ក៏បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យ វាផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ ពោលគឺយន្តហោះសឹងទាំងស្រុង ត្រូវបានបំផ្លាញដោយសារការផ្ទុះ សល់តែផ្នែកកន្ទុយយន្តហោះ បន្តិចប៉ុណ្ណោះ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់ខាងលើ ទំនងជាបានកើតឡើង […]

BREAKING: យន្តហោះដឹកមនុស្ស ១៨១នាក់ ធ្លាក់នៅប្រទេសកូរ៉េខាងត្បូង, យ៉ាងហោច ២៩នាក់បាត់បង់ជីវិត

Nisaiy KP December 29, 2024 29/12/2024

(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាថ្ងៃអាទិត្យនេះ យន្តហោះមួយគ្រឿង ផ្ទុកមនុស្សសរុប១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ហើយជាលទ្ធផលបានបណ្តាលឱ្យមនុស្សយ៉ាងហោច២៩នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤។ មន្រ្តីនៃទីភ្នាក់ងារពន្លត់អគ្គីសនីប្រចាំតំបន់ បានប្រាប់ថា មកទល់ឥឡូវ មនុស្សយ៉ាងហោច២៩នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ ក្នុងគ្រោះថ្នាក់ខាងលើ ប៉ុន្តែតួលេខអាចបន្តកើនឡើងថែមទៀត ដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន។ នាពេលនេះ ក្រុមសង្រ្គោះ កំពុងព្យាយាមជួយអ្នកដំណើរ ដែលនៅផ្នែកខាងក្រោយនៃយន្តហោះ។ គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ដោយសារការប៉ះទង្គិចជាមួយ​ហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហា អំឡុងពេលវាព្យាយាមចុះចត នៅព្រលានយន្តហោះខាងលើ ដែលស្ថិតនៅ ភាគនិរតីនៃប្រទេស។ យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Jeju Air ផ្ទុកអ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews