ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក កើនឡើងបំបែកកំណត់ត្រា ក្នុងឆ្នាំ២០២៤

Naren December 28, 2024 28/12/2024

(វ៉ាស៊ីនតោន)៖ ចំនួនជនគ្មានផ្ទះសម្បែងនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងជាមួយការបំបែកកំណត់ត្រាថ្មីមួយនៅក្នុងឆ្នាំ២០២៤នេះ ខណៈវិបត្តិអតិផរណា និងតម្លៃផ្ទះឡើងថ្លៃស្ថិតនៅក្នុង ចំណោមកត្តាសំខាន់ៗនៅពីក្រោយការកើនឡើងនេះ។ នេះបើតាមក្រសួងអភិវឌ្ឍនគរូបនីយកម្ម និងលំនៅឋានអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រសួងបានឱ្យដឹងទៀតថាមនុស្សប្រមាណ ៧៧១ ៤៨០នាក់ គ្មានផ្ទះសម្បែង ឬកើនឡើង១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមនុស្ស ប្រហែល ៦៥៣,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ជាជនគ្មានផ្ទះសម្បែង ។ ក្រៅតែពីបញ្ហា អតិផរណា និងតម្លៃផ្ទះឡើងថ្លៃ គ្រោះមហន្តរាយធម្មជាតិ ការរើសអើងជាលក្ខណៈប្រព័ន្ធ និងការកើនឡើងចំនួនជនអន្តោប្រវេសន៍ ក៏ជាមូលហេតុនៅពីក្រោយការកើនឡើងចំនួនអ្នកគ្មានផ្ទសម្បែង នៅសហរដ្ឋអាមេរិកផងដែរ។ គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើដដែល នៅចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ មនុស្សមានអាយុក្រោម១៨ឆ្នាំ គឺជាក្រុមមនុស្សដែលគ្មានផ្ទះសម្បែងក្នុងចំនួនច្រើនជាងគេស្មើនឹងជិត ១៥០ ០០០នាក់ ឬស្មើនឹង៣៣ភាគរយ ខណៈពលរដ្ឋអាមេរិកស្បែកខ្មៅ តំណាងឱ្យ ៣២ភាគរយនៃជនគ្មានផ្ទះសម្បែង៕ ផ្តល់សិទ្ធិដោយ៖ Fresh news

ទីបំផុត! Trump ចេញមុខស្នើឱ្យតុលាការកំពូលផ្អាកច្បាប់ដែលអាចហាមឃាត់ TikTok ជាផ្លូវការ

Naren December 28, 2024 28/12/2024

(បរទេស)៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump បានស្នើសុំជាផ្លូវការឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិកផ្អាកច្បាប់ដែលអាចនាំឱ្យមានការហាមឃាត់លើ TikTok ដែលនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយលើកហេតុផលថា លោកគួរតែមានពេលវេលា បន្ទាប់ពីការចូលកាន់តំណែងដើម្បីបន្ត «ដំណោះស្រាយនយោបាយ» ចំពោះបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ សំណើនេះ ត្រូវបានធ្វើឡើងដោយសំអាងលើអំណះអំណាងផ្ទាល់មាត់ដែលតុលាការគ្រោងនឹងបើកសវនាការក្នុងសំណុំរឿងនេះនៅថ្ងៃទី១០ ខែមករា ខាងមុខ ទាក់ទងនឹងភាពស្របច្បាប់នៃច្បាប់ ដែលកំណត់ថាក្រុមហ៊ុនមេចិនរបស់ TikTok គឺ ByteDance ត្រូវតែដកហូតកម្មសិទ្ធិរបស់ខ្លួន ឬប្រឈមនឹងការហាមឃាត់នៅសហរដ្ឋអាមេរិក។ ជុំវិញរឿងរ៉ាវនេះ សភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីខែមេសាដើម្បីហាមឃាត់វា លុះត្រាតែ ByteDance លក់កម្មវិធីត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ គួរជម្រាបថា TikTok បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ប្រមាណ ១៧០លាននាក់នៅទូទាំងសហរដ្ឋអាមេរិក។ជុំវិញ ការគំាទ្ររបស់ Trump នៅលើកម្មវិធីចិន TikTok ត្រូវបានគេមើលឃើញថា វាខុសពីអ្វីដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំ២០២០ ខណៈពេលនោះគឺជារូបលោកដែលព្យាយាមបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ហើយបង្ខំឱ្យលក់វាទៅឱ្យក្រុមហ៊ុនអាមេរិក ដោយសារតែភាពជាម្ចាស់របស់ចិន។ ផ្ទុយមកវិញជំហរគាំទ្រនេះ គឺបង្ហាញពីការតបស្នងរប​ស់ក្រុមហ៊ុនចិន ByteDance ក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ Trump និងមន្រ្តីក្រោមបង្គាប់របស់លោកក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី៕ […]

ជនចំណាកស្រុក ៦៩នាក់បានបាត់បង់ជីវិត ក្នុងការលិចទូកនៅឯឆ្នេរសមុទ្រម៉ារ៉ុក

Naren December 28, 2024 28/12/2024

(រ៉ាបាត)៖ យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានស្លាប់ បន្ទាប់ពីទូកជូនចំណាកស្រុកមួយគ្រឿងបានលិច នៅឯឆ្នេរសមុទ្រប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១៩ ខែធ្នូ។ ទូកនេះ ដែលដឹកមនុស្សប្រមាណ ៨០នាក់ កំពុងធ្វើដំណើរពីអាហ្វ្រិកខាងលិច ទៅកាន់កោះ Canary របស់អេស្ប៉ាញ។ មានមនុស្សតែ ១១នាក់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិត ពីគ្រោះមហន្តរាយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ហេតុការណ៍នេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់នៃការធ្វើដំណើរតាមសមុទ្រ សម្រាប់ជនចំណាកស្រុក ដែលកំពុងព្យាយាមរត់គេចពីភាពក្រីក្រនិងជម្លោះ នៅក្នុងប្រទេសរបស់ពួកគេ។ ផ្លូវធ្វើចំណាកស្រុកតាមមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិច ទៅកាន់កោះ Canary គឺជាផ្លូវដ៏គ្រោះថ្នាក់បំផុត ដែលបានឆក់យកជីវិតជនចំណាកស្រុករាប់ពាន់នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជម្លោះជាច្រើនឆ្នាំនៅក្នុងតំបន់ Sahel ដែលរួមមានប្រទេសម៉ាលី ភាពអត់ការងារធ្វើ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍កសិកម្ម គឺជាហេតុផលដែលជំរុញឱ្យមនុស្សជាច្រើន ប្រថុយជីវិតធ្វើដំណើរឆ្លងកាត់សមុទ្រដើម្បីស្វែងរកជីវិតថ្មី។ ក្រុមជំនួយជនចំណាកស្រុក Walking Borders បានរាយការណ៍ថា មនុស្សជាង ១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំនេះ ដោយព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ។ ក្រុមនេះ បានស្តីបន្ទោសរដ្ឋាភិបាល ចំពោះការមិនអើពើនឹងសុវត្ថិភាពនិងសុខុមាលភាព របស់ជនចំណាកស្រុក។ គ្រោះមហន្តរាយនេះ បានបង្កឱ្យមានការអំពាវនាវ សម្រាប់សកម្មភាពបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានៃការធ្វើចំណាកស្រុក និងការពារជនចំណាកស្រុក […]

ក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Alibaba​ International នៅឆ្នាំ២០២៥​ ខាងមុខ

Liny Chan December 27, 2024 27/12/2024

(បរទេស)៖​ ក្រុមហ៊ុន Shinsegae Group ដែលជាក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូងដ៏លេចធ្លោមួយ បានប្រកាសពីភាពជាដៃគូជាមួយ Alibaba International ដើម្បីបង្កើតការបណ្តាក់ទុនរួមគ្នាក្នុងគោលបំណងពង្រឹងមុខតំណែងរបស់ពួកគេនៅក្នុងទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិចដ៏ប្រកួតប្រជែងរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ត្រូវបានគេបង្ហើបថាមានឈ្មោះ Grand Opus Holdings គ្រោងនឹងរួមបញ្ចូលគ្នានៅឆ្នាំ២០២៥​ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចសហការនេះ ពាក់ព័ន្ធនឹងការបណ្តាក់ទុនរួមគ្នា ៥០-៥០ ដែលរួមបញ្ចូលវេទិកា Gmarket របស់ Shinsegae និង AliExpress Korea របស់ Alibaba ដែលក្រុមហ៊ុនទាំងពីរនឹងបន្តប្រតិបត្តិការដោយឯករាជ្យ ខណៈពេលដែលប្រើប្រាស់ភាពខ្លាំងរបស់គ្នាទៅវិញទៅមក។ ក្រុមការងារក្រុមហ៊ុនកូរ៉េខាងត្បូងបាននិយាយនៅក្នុងឯកសារបទប្បញ្ញត្តិមួយថា Shinsegae នឹងវិនិយោគភាគហ៊ុន ១០០ភាគរយរបស់ខ្លួនទៅក្នុង Gmarket ដែលជាវេទិការពាណិជ្ជកម្មរបស់ខ្លួន។ គួរជម្រាបថា គោលបំណងចម្បងនៃភាពជាដៃគូនេះ គឺដើម្បីបង្កើនវត្តមានរបស់ Gmarket នៅក្នុងទីផ្សារពិភពលោកដោយប្រើប្រាស់បណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិដ៏ទូលំទូលាយរបស់ Alibaba។ ស្របពេលដែល Gmarket កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនយក្សក្នុងស្រុកដូចជា Coupang និង Naver ក៏ដូចជាអ្នកលេងអន្តរជាតិ Temu […]

ចិន គ្រោងសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក នៅតំបន់ទីបេ

Liny Chan December 26, 2024 26/12/2024

(ប៉េកាំង)៖ ប្រទេសចិន បានអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក ដែលជាកិច្ចចាប់ផ្តើមនៃគម្រោងដ៏មហិមា នៅឯចុងភាគខាងកើតនៃតំបន់ទីបេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤។ តាមការប៉ាន់ស្មាន​របស់ក្រុមហ៊ុនចិន Power Construction Corp ក្នុងឆ្នាំ ២០២០ ទំនប់ដែលនឹងមានទីតាំង នៅផ្នែកខាងក្រោមទន្លេ Yarlung Zangbo អាចផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ វាមានចំនួនច្រើនជាង ៣ដងនៃសមត្ថភាពផលិត ៨៨.២ពាន់លានគីឡូវ៉ាត់ម៉ោង របស់ទំនប់ Three Gorges ដែលបច្ចុប្បន្នជាទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក នៅភាគកណ្តាលប្រទេសចិន។ គម្រោងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញនូវគោលដៅកាបូន និងអព្យាក្រឹតកាបូនរបស់ចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធ ដូចជាវិស្វកម្ម និងបង្កើតការងារនៅតំបន់ទីបេ។ ផ្នែកមួយនៃទឹកទន្លេ Yarlung Zangbo ធ្លាក់ចុះទៅក្រោមជម្រៅ ២ ០០០ម៉ែត្រ ក្នុងចន្លោះចម្ងាយយ៉ាងខ្លីមួយ គឺត្រឹម៥០គីឡូម៉ែត្រ ដែលផ្តល់នូវសក្តានុពលដ៏ធំសម្រាប់វារីអគ្គិសនី។ អាជ្ញាធរមិនបានបញ្ជាក់ទេ ថាមានមនុស្សប៉ុន្មាននាក់ ស្ថិតក្នុងគម្រោងផ្លាស់ទីលំនៅ និងរបៀបដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៉ី ក្នុងស្រុក។ ប៉ុន្តែបើតាមមន្ត្រីចិន គម្រោងទំនប់វារីអគ្គិសនីនៅទីបេ នឹងមិនមានឥទ្ធិពលខ្លាំងលើបរិស្ថាន […]

ធ្លាក់យន្តហោះដឹកមនុស្សជាង៧០នាក់ នៅប្រទេសកាហ្សាក់ស្ថាន

Liny Chan December 25, 2024 25/12/2024

(អាស្តាណា)៖ អាជ្ញាធរកាហ្សាក់ស្ថាន បានប្រកាសឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ១គ្រឿងធុន Embracer ដែលហោះមកពី​ប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី បានធ្លាក់នៅក្បែរទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន នាថ្ងៃពុធនេះ ដោយ​ផ្ទុកអ្នកដំណើរ ៦៧នាក់ និងក្រុមការងារយន្តហោះផ្ទាល់ ចំនួន៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines។ អាជ្ញាធរកាហ្សាក់ស្ថាន បានប្រាប់ថា នាពេលនេះ អគ្គិភ័យដែលបង្កឡើងដោយ ការធ្លាក់យន្តហោះនោះ ត្រូវបានពន្លត់ទៅវិញហើយ ខណៈមានអ្នកនៅរស់ចន្លោះ១២-១៤នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍ របស់អាកាសចរណ៍អាស៊ែបៃហ្សង់ យន្តហោះ Embracer 190 ជើងហោះហើរ​លេខ J2-8243 មានគោលដៅធ្វើដំណើរចេញពីរដ្ឋធានី Baku ឆ្ពោះទៅកាន់ទីក្រុង Grozny ដែលជា​រដ្ឋធានីនៃតំបន់ Chechnya របស់ប្រទេសរុស្ស៉ី ប៉ុន្តែវាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ នៅចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់កាហ្សាក់ស្ថាន៕ ផ្ដល់សិទ្ធិដោយ៖ […]

ក្រុមហ៊ុន Honda, Nissan និង Mitsubishi កំពុងចាប់ដៃគ្នាក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី៣ របស់ពិភពលោក

Liny Chan December 25, 2024 25/12/2024

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda, Nissan និង Mitsubishi កំពុងសហការគ្នាជាផ្លូវការក្រោមក្រុមហ៊ុនកាន់កាប់តែមួយដើម្បីដោះស្រាយការប្រកួតប្រជែងជាសកល។ ភាពជាដៃគូនេះ ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយក្រុមហ៊ុន Honda និង Nissan ដោយបានដាក់ទីតាំងជើងខ្លាំងទាំងបីឱ្យក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបីរបស់ពិភពលោក បន្ទាប់ពី Toyota និង Volkswagen។ ការរួមបញ្ចូលគ្នានេះ ត្រូវបានគេឱ្យដឹងថាគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងនៅខែសីហា ឆ្នាំ២០២៦ ខាងមុខ រវាងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ Honda និង Nissan រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅក្នុងបច្ចេកវិទ្យាគ្មានការបំភាយឧស្ម័ន និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។ តែយ៉ាងណាឥទ្ធិពលនៃភាពជាដៃគូជាមួយនឹងក្រុមហ៊ុន​ Mitsubishi នៅមិនទាន់ច្បាស់នៅឡើយនោះទេ ខណៈលោក Toshihiro Mibe ជា CEO របស់ Honda បានសង្កត់ធ្ងន់ថា ការពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Nissan លោក Makoto Uchida បានបង្ហាញពីទំនុកចិត្តលើសក្តានុពលរវាងសម្ព័ន្ធទាំងបីក្នុងការចែកចាយផលិតផលប្រកបដោយភាពច្នៃប្រឌិត។ លោកបានសង្កត់ធ្ងន់ថា តើការរួមបញ្ចូលនេះគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនកំពុងលេចធ្លោក្នុងវិស័យរថយន្តអគ្គិសនីដូចជា Tesla និង BYD ដែរទេ។ ដូច្នេះសាកស្រម៉ៃមើល ប្រសិនបើក្រុមហ៊ុនទាំងបីនេះ […]

ការផ្ទុះនៅរោងចក្រគ្រឿងផ្ទុះមួយនៅតួកគី បណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១១នាក់ និងរបួសជាច្រើននាក់

Liny Chan December 25, 2024 25/12/2024

(អ៊ីស្តង់ប៊ុល)៖ ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅរោងចក្រគ្រឿងផ្ទុះមួយ ក្នុងខេត្ត Balikesir ភាគពាយ័ព្យប្រទេសទួកគី កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ៧នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក Ali Yerlikaya បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងបានប្រកាសថា ការស៊ើបអង្កេតមួយកំពុងត្រូវបានធ្វើឡើង ដើម្បីរកមូលហេតុនៃការផ្ទុះនេះ។ លោក Yerlikaya បាននិយាយថា «មូលហេតុនៃការឆេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ គ្មានការសង្ស័យនៃការបំផ្លិចបំផ្លាញនៅក្នុងឧប្បត្តិហេតុនេះទេ»។ វីដេអូដែលថតនៅកន្លែងកើតហេតុ បានបង្ហាញពីភាពខ្លាំងក្លានៃការផ្ទុះ ដែលបានបំផ្លាញអគាររោងចក្រ និងបង្កឱ្យមានអគ្គីភ័យ។ ក្រុមពន្លត់អគ្គីភ័យ និងក្រុមសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង និងជួយសង្រ្គោះជនរងគ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Alphabet មេធំ Google ត្រូវបានគេហទំព័រ E-commerce ប៉ូឡូញ ប្ដឹងទារសំណងជិត ៥៦៨លានដុល្លារអាមេរិក

Liny Chan December 24, 2024 24/12/2024

(បរទេស)៖ Ceneo គឺជាគេហទំព័រប្រៀបធៀបតម្លៃដ៏លេចធ្លោ និងពេញនិយមបំផុតមួយរបស់ប៉ូឡូញ ព្រមទាំងជាបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន Allegro ដែលនៅដើមសប្ដាហ៍នេះបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ក្រោមការចោទ​ប្រកាន់ថា បានធ្វើការប្រៀបធៀន និងប្រកួតប្រជែងដោយមិនស្មោះត្រង់។ គេហទំព័រ E-commerce មួយនេះ​ បានទាមទារសំណងពី Google ក្នុងទឹកប្រាក់ជិត ៥៦៨លានដុល្លារ ដោយបានលើកឡើងថា ការអនុវត្តរបស់​ក្រុមហ៊ុន Google នៅលើ Google Search គឺមិនតម្លាភាព ជាពិសេសគឺបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ដែលជាហេតុនាំឱ្យពួកគេ​ខាត​បង់ប្រាក់ជាច្រើនសន្ធឹក។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យ Google ឆ្លើយបតវិញថា Google បានអនុវត្តគោលការណ៍របស់ខ្លួន​ដោយភាព​ត្រឹមត្រូវ​អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពាក់ព័ន្ធនឹងករណីនេះ Google នឹងធ្វើការពិចារណាទៅលើ​ជម្រើស​មួយដែល​សមស្រប និងមិន​ឱ្យ​មាន​ភាពយល់ច្រឡំ​ ឬមានកំហុសទៅលើផ្លូវចាប់ណាមួយឡើយ។ Ceneo គឺជាគេហទំព័រប្រៀបធៀបតម្លៃរបស់ប៉ូឡូញដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ និងជាបុត្រសម្ព័ន្ធរបស់ Allegroដែលដើរតួនាទីយ៉ាង​សំខាន់​នៅ​ក្នុងទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិចនៃប្រទេសប៉ូឡូញ។ វាបម្រើជាវេទិកាមួយដែលអ្នកប្រើប្រាស់អាចប្រៀបធៀបតម្លៃ និងការផ្តល់ជូនពី​ហាង​អនឡាញដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជួយពួកគេធ្វើការសម្រេចចិត្តទិញជាមួយនឹងព័ត៌មានច្បាស់លាស់។ ចំណែក Allegro គឺជា E-commerce ឈានមុខគេរបស់ប៉ូឡូញ ដែលត្រូវបានទទួលស្គាល់ថា ជាទីផ្សារអនឡាញធំបំផុត […]

កូរ៉េខាងត្បូង រកឃើញថា កូរ៉េខាងជើងកំពុងរៀបចំបញ្ជូនកងទ័ព និងដ្រូនបន្ថែមទៅគាំទ្ររុស្ស៊ី

Liny Chan December 24, 2024 24/12/2024

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានរកឃើញសញ្ញាបង្ហាញថា កូរ៉េខាងជើងកំពុងរៀបចំបញ្ជូនកងទ័ព សព្វាវុធ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) បន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមកការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ឱ្យដឹងថា ក្រុងព្យុងយ៉ាងបានផ្តល់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត ២៤០ មីលីម៉ែត្រ និងម៉ាស៊ីនបាញ់ដោយខ្លួនឯង ១៧០ មីលីម៉ែត្រ ដល់រុស្ស៊ីរួចហើយ ហើយកំពុងរៀបចំផលិតដ្រូនបន្ថែមទៀត ក្រោយពីមេដឹកនាំ គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តកាលពីខែមុន។ មន្ត្រី JCS បញ្ជាក់ថា «យន្តហោះដ្រូនអត្តឃាត គឺជាកិច្ចការមួយដែលលោក គីម ជុងអ៊ុន បានផ្តោតលើ និងថា កូរ៉េខាងជើងបានបង្ហាញចេតនាចង់ផ្តល់ដ្រូនទាំងនោះទៅឱ្យរុស្ស៊ី»។ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអ៊ុយក្រែន ប៉ាន់ប្រមាណថា មានទាហានកូរ៉េខាងជើងប្រហែល ១២,០០០ នាក់នៅក្នុងប្រទេសរុស្ស៊ី។ JCS បញ្ជាក់ថា យ៉ាងហោចណាស់ ១,១០០ នាក់ ក្នុងចំណោមពួកគេបានស្លាប់ ឬរងរបួស។ មន្ត្រី JCS ព្រមានថា ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងព្យុងយ៉ាង និងមូស្គូ […]