មានពាក្យចចាមអារ៉ាមថា iPhone 17 Air នឹងមានកម្រាស់ស្តើងខ្លាំងបំផុតត្រឹមតែ 5 មីលីម៉ែត្រ
Liny Chan
November 26, 2024
26/11/2024
(បរទេស)៖ ក្រុមហ៊ុនយក្ស Apple មានពាក្យចចាមអារ៉ាមជាយូរមកហើយថានឹងជំនួស iPhone 16 Plus ទៅជា iPhone 17 Air (ឬ iPhone 17 Slim) នៅឆ្នាំក្រោយ ដោយសារតែម៉ូដែល Plus លក់មិនសូវដាច់ បើធៀបនឹងម៉ូដែលទាំងបួនផ្សេងទៀតដែលក្រុមហ៊ុនបានចេញផ្សាយជារៀងរាល់ឆ្នាំ។ តែអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ iPhone 17 Air នឹងចេញមកជាមួយនឹងកម្រាស់ស្តើងជាងគេបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន មានពាក្យចចាមអារ៉ាមមួយបានអះអាងម៉ូដែល Air ឬ iPhone 17 Air នឹងមានកម្រាស់ 6mm (មីលីម៉ែត្រ) ប៉ុន្តែថ្ងៃនេះស្រាប់តែទទួលដំណឹងថ្មីមកថា ម៉ូដែលនេះនឹងមានកម្រាស់ស្តើងជាងនេះបន្ថែមទៀត ពោលគឺប្រហែល 5mm ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ស៊ីជម្រៅថ្មីមួយដែលមានទំនាក់ទំនងជាមួយ Apple។ ប្រភពមិនបង្ហាញឈ្មោះបានបង្ហាញថា iPhone 16 មានកម្រាស់ 7.8mm, iPhone 16 Pro/ Pro […]