ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ បំផ្លាញដំណាំស្រូវជាង ១លានតោន នៅបង់ក្លាដែស

Liny Chan October 21, 2024 21/10/2024

(ដាក្កា)៖ ទិន្ន័យពីក្រសួងកសិកម្ម បានឱ្យដឹងថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសបង់ក្លាដែស បានបំផ្លិចបំផ្លាញដំណាំស្រូវប្រមាណ ១.១លានតោន ដែលតម្រូវឱ្យប្រទេសនេះបង្កើនការនាំចូល ចំពេលតម្លៃស្បៀងអាហារកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។ បង់ក្លាដែស បានរងគ្រោះដោយភ្លៀងមូសុងប្រចាំឆ្នាំ និងព្យុះធំៗពីរលើក កាលពីខែសីហា និងខែតុលានេះ បណ្តាលឱ្យមនុស្ស ៧៥នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើង ដែលផលដំណាំត្រូវរងការខូចខាតធ្ងន់ធ្ងរ។ ជាការឆ្លើយតប រដ្ឋាភិបាល កំពុងជំរុញការនាំចូលអង្ករចំនួន ៥០០,០០០តោន ហើយនឹងអនុញ្ញាតឱ្យមានការនាំចូលពីវិស័យឯកជន ក្នុងពេលឆាប់ៗ។ ទឹកជំនន់​ ក៏បានបង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ដំណាំ​កសិផល​ផ្សេងទៀត រួមទាំង​បន្លែ​ជាង ​២០​ម៉ឺន​តោន​ផងដែរ​។ គ្រាន់តែការខាតបង់ផ្នែកកសិកម្មសរុប នៅទូទាំងប្រទេស មានប្រហែល ៣៨០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា បង់ក្លាដែស ជាប្រទេសផលិតអង្ករធំជាងគេទី ៣របស់ពិភពលោក ដោយជាធម្មតាផលិតបានអង្ករជិត ៤០លានតោនក្នុងមួយឆ្នាំ ដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួនចំនួន ១៧០លាននាក់។ ប៉ុន្តែ គ្រោះមហន្តរាយធម្មជាតិ តែងតែរំខានដល់ផលិតកម្ម និងនាំឱ្យការពឹងផ្អែក លើការនាំចូលកាន់តែកើនឡើង។ របាយការណ៍វិភាគរបស់ធនាគារពិភពលោក ឆ្នាំ […]

Bill Gates បានសង្គ្រោះ Apple ពីការក្ស័យធន ដោយការវិនិយោគ ១៥០លានដុល្លារ​ តើមានរឿងអ្វីខ្លះនៅពីក្រោយខ្នង?

Liny Chan October 21, 2024 21/10/2024

(បរទេស)៖ នៅក្នុងអំឡុងខែសីហា ឆ្នាំ១៩៩៧ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានជិតឈានដល់ដំណាក់កាលចុងក្រោយ ពោលគឺ​ក្ស័យធន ប៉ុន្តែនៅពេលនេះ Apple បានជួបរឿងដែលនឹកស្មានមិនដល់មួយគឺលោក Bill Gates ដែលជាសហស្ថាបនិក​ក្រុមហ៊ុន Microsoft និងជាគូរប្រជែងរបស់ Apple បានបោះទុនវិនិយោគនូវទឹកប្រាក់ ១៥០លានដុល្លារ ដើម្បីជួយសង្គ្រោះពីការក្ស័យធន។​ ការវិនិយោគនេះត្រូវបានចាត់ទុកថាជាពេលវេលាដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យា។ នៅពេលនោះ Apple កំពុងជួបការលំបាកដោយសារតែការសម្រេចចិត្តអាជីវកម្មមិនល្អជាបន្តបន្ទាប់ រួមទាំងការបណ្តេញសហស្ថាបនិក គឺលោក Steve Jobs ចេញពីក្រុមហ៊ុន។ Apple បានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយត្រូវការដើមទុន ដើម្បីបន្តប្រតិបត្តិការ ប៉ុន្តែគ្មានសង្ឃឹមថានឹងអាចបន្តបានទៀតឡើយ ដោយសារតែដើមទុនត្រូវបានចំណាយអស់។ ការវិនិយោគពីក្រុមហ៊ុន Microsoft បានផ្តល់នូវជីវិតថ្មីដល់ Apple បានជួយឱ្យ Apple រក្សាស្ថិរភាព និងចុងក្រោយបង្កើតខ្សែផលិតផលរបស់ខ្លួន រហូតទទួលបានជោគជ័យ ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខលំដាប់កំពូលនៅលើពិភពលោក។ តើការវិនិយោគ ១៥០លានដុល្លារពីសំណាក់លោក Bill Gates មានអ្វីប្រែប្រួលខ្លះសម្រាប់ក្រុមហ៊ុនទាំងពីរ? ១) សម្រាប់ក្រុមហ៊ុន Microsoft ក្រោយពីលោក Bill Gates បានវិនិយោគ […]

នាយកប្រតិបត្តិផ្នែកលក់សកល របស់ក្រុមហ៊ុន Adidas នឹងលាលែងពីតំណែង នៅដំណាច់ខែនេះ

Liny Chan October 21, 2024 21/10/2024

(ប៊ែកឡាំង)៖ សមាជិកក្រុមប្រឹក្សាភិបាល ទទួលបន្ទុកផ្នែកលក់ទូទាំងពិភពលោក របស់ក្រុមហ៊ុន Adidas លោក Arthur Hoeld នឹងលាលែងចេញពីតំណែង ពីក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់នេះ នៅដំណាច់ខែតុលានេះ។ នេះបើយោងតាមក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Adidas និងលោក Hoeld បានព្រមព្រៀងគ្នាទាំងសងខាង ក្នុងការបញ្ចប់ការតែងតាំងតំណែងដំបូងរបស់លោក បន្ទាប់ពីលោក Hoeld បានលើកឡើងថា លោកនឹងមិនបន្តអាណត្តិរបស់លោក ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នោះទេ។ លោក Mathieu Sidokpohou ដែលបច្ចុប្បន្នជានាយកគ្រប់គ្រងប្រចាំទ្វីបអឺរ៉ុបនោះ នឹងស្នងតំណែងលោក Hoeld ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។ «Mathieu ពិតជាមានបទពិសោធន៍ និងអាកប្បកិរិយា​ ដែលយើងត្រូវការនៅចំណុចនៃការផ្លាស់ប្តូររបស់យើង ដើម្បីបន្តសន្ទុះ និងពង្រីកអាជីវកម្មរបស់យើងបន្ថែមទៀត ជាមួយនឹងដៃគូរបស់យើង», នេះបើតាមសម្តីនាយកប្រតិបត្តិក្រុមហ៊ុន Adidas លោក Bjorn Gulden បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍៕ ផ្ដល់សិទ្ធដោយ៖ Fresh News

BREAKING: លោក Prabowo Subianto ស្បថចូលកាន់តំណែងជាផ្លូវការ ជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៊ី

Nisaiy KP October 20, 2024 20/10/2024

(ហ្សាការតា)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលានេះ លោក Prabowo Subianto បានស្បថចូលកាន់តំណែងជាផ្លូវការហើយ ជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Prabowo ដែលមានវ័យ៧៣ឆ្នាំ បានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធានាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៉ី បន្ទាប់ពីរូបលោកបានទទួល​ជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំនេះ។ ទន្ទឹមគ្នាលោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសច្បងរបស់ប្រធានាធិបតីផុតអាណត្តិ លោក Joko Widodo ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីផងដែរ។ ឥណ្ឌូណេស៉ីបានដាក់ពង្រាយងកម្លាំងសន្តិសុខ សរុបយ៉ាងហោច ១០០,០០០នាក់ នៅទូទាំងរដ្ឋធានីហ្សាការតា ដើម្បីការពារសុវត្ថិភាព អំឡុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី។ ក្រោយចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃអាទិត្យនេះ លោក Prabowo ត្រូវបានរំពឹងថា នឹងជួបជាមួយឥស្សរជនក៏ដូចជាប្រមុខរដ្ឋ/រដ្ឋាភិបាលបរទេស ថែមទៀតផង។ គួរបញ្ជាក់ថា មុនបានក្លាយជាប្រធានាធិបតី លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល២លើក រួចមកហើយ គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានកាន់តួនាទីជា […]

អ៊ីរ៉ង់អះអាងថា ក្រុមហេសបូឡា ជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូន លើផ្ទះនាយករដ្ឋមន្រ្តីអ៊ីស្រាអែល

Nisaiy KP October 20, 2024 20/10/2024

(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា បេសកកម្មអ៉ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយថា ក្រុមហេសបូឡាលីបង់ ដែលមានអ៉ីរ៉ង់ផ្ទាល់ជាខ្នងបង្អែក គឺជាអ្នកពីក្រោយ ការវាយប្រហារដោយយន្តហោះដ្រូនលើ ផ្ទះរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ឆ្លើយតបនឹងសំណួរថា តើអ៉ីរ៉ង់មានពាក់ព័ន្ធក្នុងការវាយប្រហារនោះដែរឬអត់ បេសកកម្ម UN របស់ទីក្រុងតេហេរ៉ង់ បាននិយាយដូច្នេះថា «សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយ ក្រុមហេសបូឡាលីបង់»។ លោក Netanyahu ក៏បានចោទប្រកាន់ក្រុមហេសបូឡាផងដែរ អំពីការព្យាយាមធ្វើឃាតរូបលោក។ កាលពីថ្ងៃសៅរ៍ ការិយាល័យលោក Netanyahu បានឱ្យដឹងថា ដ្រូន១គ្រឿង ដែលហោះមកពីប្រទេសលីបង់ បានវាយប្រហារលើផ្ទះលោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ប៉ុន្តែពេលនោះ រូបលោកមិននៅឡើយ ហើយមិនមានមនុស្ស រងគ្រោះថ្នាក់ទេ។ រីឯក្រុមហេសបូឡាផ្ទាល់ មិនទាន់ចេញមុខទទួលស្គាល់ នៅឡើយទេ។ គួរបញ្ជាក់ថា ក្រុមហេសបូឡា បានត្រូវបានអូសទាញចូលក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលផ្ទុះឡើងនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ចលនាប្រដាប់អាវុធទាំង២ សុទ្ធតែមានការគាំទ្រពីអ៉ីរ៉ង់ដូចគ្នា។ អំឡុងសង្រ្គាមនេះ […]

កូរ៉េខាងជើងថា ក្រុមឃ្លាំមើលទណ្ឌកម្មថ្មី ដែលដឹកនាំដោយអាមេរិក គឺគ្មានភាពស្របច្បាប់ឡើយ

Nisaiy KP October 20, 2024 20/10/2024

(ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង នាថ្ងៃអាទិត្យ ទី២០ ខែតុលា បាននិយាយថា ក្រុមឃ្លាំមើលការអនុវត្តទណ្ឌកម្មថ្មីមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺគ្មានភាពស្រប​ច្បាប់ និងខុសច្បាប់ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃពុធសប្តាហ៍នេះ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានប្រកាសពីការបង្កើតក្រុមពហុជាតិថ្មីមួយ ដើម្បីតាមដានការអនុវត្ត​ការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង បន្ទាប់ពីរុស្ស៉ីនិងចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងព្យុងយ៉ាង បានសម្រេចចិត្ត​រារាំងសកម្មភាពឃ្លាំមើលទណ្ឌកម្ម នៅឯអង្គការសហប្រជាជាតិ (UN)។ កាលពីខែមីនាឆ្នាំនេះ ទីក្រុងមូស្គូ បានបោះឆ្នោតជំទាស់ ការបន្តផ្តល់អាណត្តិប្រចាំឆ្នាំ ដល់ក្រុមអ្នកជំនាញ UN ដែលក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ បានទទួលបន្ទុកមើលការខុសត្រូវ លើការអនុវត្តទណ្ឌកម្មរបស់អន្តរជាតិ ដែលមានគោលដៅទប់ស្កាត់ កម្មវិធីមីស៉ីល​និងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។ ចិននាពេលនោះ មិនបានបោះឆ្នោតប្រឆាំងក៏ពិតមែន ប៉ុន្តែបានធ្វើអនុបវាទ។ គួរបញ្ជាក់ថា ក្រុមតាមដានទណ្ឌកម្មថ្មីខាងលើ ក៏នឹងត្រូវចូលរួមដោយប្រទេសចំនួន៨ផ្សេងទៀត ផងដែរ ក្រៅពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានរិះគន់បន្ថែមទៀតថា […]

ភាគហ៊ុន Netflix ហក់ឡើងខ្ពស់ត្រដែត ៤.៥ភាគរយ បន្ទាប់ពីយកឈ្នះចិត្តអតិថិជនក្នុងត្រីមាសទី៣

Liny Chan October 19, 2024 19/10/2024

(បរទេស)៖ គិតត្រឹមការជួញដូរនៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix ដែលបានចុះបញ្ជីក្នុងទីក្រុង Frankfurt បានកើនឡើងដល់ ៤.៥ភាគរយ។ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីសេវាកម្មស្ទ្រីមរប​ស់សហរដ្ឋអាមេរិកបានរាយការណ៍ថា អតិថិជនថ្មីរបស់ខ្លួនបានលើសពីការរំពឹងទុករបស់ Wall Street ប្រមាណ ១លាននាក់នៅក្នុងត្រីមាសទី៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុន Netflix បានបង្ហាញថា នៅក្នុងត្រីមាសទី៣ អតិថិជនថ្មីដែលបានជាវសេវាកម្មរបស់ខ្លួនមានចំនួន ៥.១លាននាក់ ពោលគឺលើសពីការរំពឹងទុករបស់ Wall Street ដែលព្យាករណ៍ថានឹងមានចំនួនប្រហែល ៤លាននាក់ប៉ុណ្ណោះ។ គួរជម្រាបថា តម្លៃភាគហ៊ុនរបស់ Netflix គិតត្រឹមប្រកាសនេះ មានតម្លៃ ៦៨៧.៦៥ដុល្លារក្នុងមួយហ៊ុន។ ក្រុមហ៊ុមផ្តល់សេវាកម្មស្រ្ទីមខ្នាតយក្សរបស់អាមេរិកនេះ រំពឹងថានឹងមានកំណើនអតិថិជនកាន់តែច្រើនឡើងក្នុងអំឡុងពេលរដូវវិស្សមកាលខាងមុខ ជាពិសេសជាមួយនឹងការត្រឡប់មកវិញនៃរឿងភាគកូរ៉េដ៏ពេញនិយម «Squid Game»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រុស្ស៉ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នា ម្ខាង៩៥នាក់

Liny Chan October 19, 2024 19/10/2024

(Reuters)៖ រុស្ស៉ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា បានដោះដូរឈ្លើយសឹកគ្នាទៅវិញទៅមកម្ខាង៩៥នាក់ នៅក្រោមកិច្ចព្រមព្រៀងមួយដែលត្រូវបាន សម្របសម្រួលដោយអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងការពារជាតិរុស្ស៉ី នៅក្នុងការបង្ហោះមួយលើ Telegram បាននិយាយថាកងទ័ពរុស្ស៉ីដែលកំពុងនៅតាមផ្លូវត្រឡប់មកផ្ទះវិញ កំពុងស្ថិតក្រោមការត្រួតពិនិត្យ សុខភាពនៅក្នុងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី។ ដោយឡែក វីដេអូមួយបង្ហោះលើគណនី Telegram របស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ក៏បានបង្ហាញដែរថាបុរសជាច្រើននាក់ ដោយអ្នកខ្លះកាន់ទង់ជាតិអ៊ុយក្រែនបានចុះពីលើរថយន្តក្រុង និងឱបមនុស្សជាទីស្រឡាញ់របស់ពួកគេ។ «គ្រប់ពេលវេលា ដែលអ៊ុយក្រែនសង្រ្គោះប្រជាជនរបស់ខ្លួនពីការឃុំខ្លួនរបស់រុស្ស៉ី យើងខិតកាន់តែកៀកទៅរកថ្ងៃមួយជាពេលដែលសេរីភាពនឹងត្រូវបានប្រគល់ទៅឱ្យ អ្នកដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់រុស្ស៉ី»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។ គួរបញ្ជាក់ថា ការដោះដូរឈ្លើយសឹករវាងរុស្ស៉ី និងអ៊ុយក្រែនត្រូវបានសម្របសម្រួលដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយនេះក៏ជាការសម្របសម្រួលជាលើកទី៩ របស់អេមីរ៉ាតអារ៉ាប់រួមផងដែរ ដោយការដោះដូរឈ្លើយសឹកលើកចុងក្រោយបំផុតមានម្ខាងចំនួន១០៣នាក់ កាលពីខែកញ្ញាកន្លងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចារកម្មកូរ៉េខាងត្បូង អះអាងថាកូរ៉េខាងជើងបញ្ជូនទ័ព ១៥០០នាក់ ទៅជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន​

Liny Chan October 19, 2024 19/10/2024

(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃសុក្រ​ ទី១៨ ខែតុលា​ថាកូរ៉េខាងជើងបានបញ្ជូនកងទ័ព ១៥០០នាក់ទៅកាន់តំបន់ចុងបូព៌ា បំផុតរបស់រុស្ស៉ី សម្រាប់ការបណ្ដុះបណ្ដាល និងរៀនសម្របខ្លួននៅតាមមូលដ្ឋានយោធា មុននឹងត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិនៅអ៊ុយក្រែន ដើម្បីជួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង NIS ក៏បានបញ្ជាក់ដែរថាខ្លួនកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ហើយបានប្រើប្រាស់ បច្ចេកវិទ្យាស្កែនមុខ AI ក្នុងការកំណត់អត្តសញ្ញាណមន្ត្រីកូរ៉េខាងជើងនៅក្នុងតំបន់ដូណេត ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលកំពុងផ្ដល់ការគាំទ្រដល់រុស្ស៉ី ក្នុងការបាញ់មីស៊ីលកូរ៉េខាងជើង។ ការអះអាងរបស់ទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកទទួលបានព័ត៌មានសម្ងាត់ ដែលបានរាយការណ៍ថាកូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០ ០០០នាក់ ដើម្បីបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ គួរបញ្ជាក់ថា បើតាមចារកម្មកូរ៉េខាងត្បូង កូរ៉េខាងជើងក៏បានបញ្ជូនគាំទ្រកាំភ្លើងធំ មីស៊ីលបាលិស្ទីគ និងរ៉ុក្កែតប្រឆាំងរថក្រោះទៅឱ្យរុស្ស៉ីផងដែរ ប្រមាណជា ១៣ ០០០កុងតឺន័រ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣មក។ ប៉ុន្តែទាំងកូរ៉េខាងជើង និងរុស្ស៉ី បានច្រានចោលការចោទប្រកាន់បែបនេះ ខណៈវិមានក្រឹមឡាំងថ្មីៗនេះបានបដិសេធចោលនូវព័ត៌មាន ដែលថាកូរ៉េខាងជើងបញ្ជូនទ័ពទៅជួយរុស្ស៉ីនៅអ៊ុយក្រែន ដោយចាត់ទុកថាជារឿងមិនពិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ខុសពីការរំពឹងទុក! iPhone 16 លក់ក្នុងប្រទេសចិនកើនឡើងរហូតដល់២០% ក្នុងរយៈពេលបីសប្តាហ៍ដំបូង

Liny Chan October 19, 2024 19/10/2024

(បរទេស)៖ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺត្រកូល iPhone 16 កំពុងមានសន្ទុះគាំទ្រខ្លាំងក្នុងទីផ្សារប្រទេសចិន ដោយការលក់កើនឡើងដល់ ២០% ក្នុងរយៈពេល៣សប្តាហ៍ដំបូងនេះ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យស្រាវជ្រាវពី Counterpoint និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ ទាំងស្មាតហ្វូនចុងក្រោយរបស់ Apple និង Huawei គឺបានដាក់លក់នៅក្នុងប្រទេសចិនកាលពីថ្ងៃទី២០ ខែកញ្ញា ដោយបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក។ Counterpoint បានប្រកាសថា «យើងកំពុងមើលឃើញការលក់ iPhone 16 មានសន្ទុះខ្លាំងនៅក្នុងប្រទេសចិន»។ ដោយបន្ថែមថា ម៉ូដែល iPhone 16 Pro និង Pro Max កំពុងដំណើរការយ៉ាងល្អ ដោយការលក់រួមបញ្ចូលគ្នាកើនឡើង ៤៤% បើធៀបនឹងឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ការលក់ដុំ iPhone សរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះ ២% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេល៣សប្តាហ៍ដំបូង ដោយសារតែការថយចុះនៃការលក់ម៉ូដែលចាស់ៗ និងការកើនឡើងនៃការប្រកួតប្រជែងជាមួយនឹងស៊េរី Mate និង Pura របស់ក្រុមហ៊ុន […]