ព័ត៌មានអន្តរជាតិ

Tesla ប្រកាសប្រមូលរថយន្ត Cybertruck ជាង ៦ម៉ឺនគ្រឿងត្រឡប់ទៅវិញ ដោយសារភ្លើងមុខភ្លឺខ្លាំងពេក

Liny Chan October 24, 2025 24/10/2025

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla កំពុងប្រឈមមុខនឹងការប្រមូលរថយន្តប្រភេទ Cybertruck ចំនួន ៦៣,៦១៩ គ្រឿងមកវិញ បន្ទាប់ពីនិយ័តករយានយន្តអាមេរិកបានរកឃើញបញ្ហាកម្មវិធី (software) ដែលបណ្តាលឲ្យ ភ្លើងចតខាងមុខ (front parking lights) របស់រថយន្តមានពន្លឺភ្លឺខ្លាំងលើសកម្រិតកំណត់។ ពន្លឺដ៏ខ្លាំងនេះអាចបង្កគ្រោះថ្នាក់ ដោយសារវាអាចចាំងភ្នែកអ្នកបើកបរដែលមកពីទិសដៅផ្ទុយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) បានប្រកាសថា ក្រុមហ៊ុន Tesla បានចាត់វិធានការកែតម្រូវភ្លាមៗ ដោយបានចេញផ្សាយបច្ចុប្បន្នភាពកម្មវិធីតាមប្រព័ន្ធអនឡាញ (over-the-air software update) ដើម្បីដោះស្រាយបញ្ហានេះ ដោយមិនគិតថ្លៃ ពីម្ចាស់រថយន្តឡើយ។ គួរជម្រាបថា ការប្រមូលរថយន្តមកវិញនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Tesla ទើបតែបានប្រមូលរថយន្ត Model 3 និង Model Y ចំនួនជិត ១៣,០០០ គ្រឿងមកវិញ នៅថ្ងៃពុធ ដោយសារមានបញ្ហាឆ្គាំឆ្គងនៅក្នុងសមាសធាតុប្រព័ន្ធអាគុយ។ នេះជាបញ្ហាប្រឈមជាបន្តបន្ទាប់សម្រាប់ក្រុមហ៊ុនរថយន្តរបស់លោក Elon Musk៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ​Modi នឹងមិនមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ីឡើយ

Liny Chan October 23, 2025 23/10/2025

(Bloomberg)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងមិនធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានឡើយ ដែលនេះមានន័យថា ជាការខកខានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា។ លោក Modi បានហៅទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim​ ដើម្បីប្រាប់រូបលោកថាលោកនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីដេអូ។ នេះជាការបញ្ជាក់របស់ លោក Anwar នៅក្នុងការបង្ហោះមួយលើ Facebook នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ដូច្នេះថា «លោក (លោក Modi) បានប្រាប់ថាលោក នឹងចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ដោយសារតែពិធីបុណ្យ Deepavali ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌា។ ខ្ញុំគោរពតាមការសម្រេចចិត្ត ហើយសូមផ្ញើសារអបអរសាទរដល់ពិធីបុណ្យ Deepavali ទៅកាន់រូបលោក និងប្រជាជនឥណ្ឌាទាំងអស់»។ គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏បានរាយការណ៍ដែរថាលោក Modi ទំនងជានឹងមិនធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួនោះទេ ដោយសារតែមានបញ្ហាកាលវិភាគជាប់រវល់ ហើយថា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subramanyam […]

តម្លៃប្រេងហក់ឡើងជាង ២ភាគរយ ខណៈពិភពលោកកំពុងរង់ចាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន

Liny Chan October 22, 2025 22/10/2025

(Reuters)៖ តម្លៃ​ប្រេងបាន​ហក់ឡើង​ខ្ពស់​ ឈានចូលដល់​ថ្ងៃ​ទី​ពីរ​ នៅថ្ងៃ​ពុធ ទី២២ ខែតុលានេះ ដោយ​កើន​ប្រហែល ២ភាគរយ និង​ជំរុញ​ដោយ​ហានិភ័យ​នៃការផ្គត់ផ្គង់ ចំពោះមុខក្តីរំពឹងពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មអាមេរិក- ​ចិន​។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ វិនិយោគិន បានទម្លាយថាសហរដ្ឋអាមេរិកកំពុងស្វែងរកប្រេងដើម្បីស្តុកទុក ធ្វើជាទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។ សន្ទស្សន៍តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២៤ដុល្លារ ឬ ២ភាគរយ គឺ ៦២.៥៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងព្រឹកថ្ងៃពុធនេះ ខណៈសន្ទស្សន៍តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានឡើងថ្លៃ ១.២០ដុល្លារ ឬ ២.១ភាគរ គឺ ៥៨.៤៤ដុល្លារក្នុងមួយបារ៉ែល។ ទិន្នផលប្រេងបានធ្លាក់ចុះដល់កម្រិតទាប រយៈពេល ៥ខែមកហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍។ អ្នកផលិតបានបង្កើនការលក់ ខណៈដែលភាពតានតឹងពាណិជ្ជកម្ម គំរាមកំហែងដល់តម្រូវការមិនច្បាស់លាស់។ ក្តីបារម្ភនៃការផ្គត់ផ្គង់ក៏បានផ្ទុះឡើងម្តងទៀត បន្ទាប់ពីមានព័ត៌មានថា ជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ត្រូវបានពន្យារពេល ចំពោះមុខការរំខានដោយភាពភ័យខ្លាច នៅពេលដែលរដ្ឋាភិបាលលោកខាងលិច ដាក់សម្ពាធប្រទេសអ្នកទិញនៅអាស៉ី កាត់បន្ថយការទិញប្រេងពីរុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ […]

លោកស្រី Paetongtarn លាលែងចេញពីតំណែងជាប្រធានគណបក្សភឿថៃ

Liny Chan October 22, 2025 22/10/2025

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធ ទី២២ ខែតុលា បានប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ ជាការសម្រេចចិត្តមួយ ធ្វើឡើង ក្រោយលោកស្រីត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី​ Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្តជ្រើសរើសយកការលាលែងចេញពីតំណែងជាប្រធានបក្ស ដើម្បីបើកផ្លូវឱ្យគណបក្សធ្វើកំណែទម្រង់ និងកសាងភាពរឹងមាំដ៏ខ្លាំងក្លាមួយ»។ លោកស្រី Paetongtarn បន្ថែមថាលោកស្រីនឹងនៅតែបន្តធ្វើជាសមាជិកបក្សភឿថៃ និងជាប្រមុខនៃក្រុមគ្រួសារភឿថៃ ជាមួយការប្ដេជ្ញាចិត្តជួយកសាងយុគសម័យថ្មីរបស់បក្សដែលឈរប្រកៀកស្មា យ៉ាងរឹងមាំជាមួយប្រជាជនថៃ។ ការសម្រេចចិត្តលាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃរបស់លោកស្រី Paetongtarn ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃទម្លាក់លោកស្រីចេញពីតំណែង កាលពីខែសីហាកន្លងទៅ ជុំវិញការរំលោភលើក្រមសីលធម៌ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កិច្ចប្រជុំកំពូលត្រាំ-ពូទីន ត្រូវបានពន្យារពេល ក្រោយរុស្ស៉ីទាត់ចោលសំណើបទឈប់បាញ់

Naren October 22, 2025 22/10/2025

(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំកំពូលដែលត្រូវបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានពន្យារពេល បន្ទាប់ពីទីក្រុងមូស្គូ បានច្រានចោលសំណើបទឈប់បាញ់បន្ទាន់មួយនៅអ៊ុយក្រែន ដែលនេះកំពុងធ្វើឱ្យមានភាពមិនច្បាស់លាស់លើកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាឡើងវិញដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែតុលា។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters មិនមានគម្រោងសម្រាប់លោកប្រធានាធិបតី ត្រាំ ជួបលោកប្រធានាធិបតី ពូទីន ក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះទេ ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov សម្រេចចិត្តលុបចោលជំនួបដោយផ្ទាល់ដែលត្រូវបានគ្រោងទុកថានឹងរៀបចំ ឡើងនៅទីក្រុង Budapest នៅក្នុងសប្ដាហ៍នេះ។ លោក ត្រាំ កាលពីសប្ដាហ៍មុន បានប្រកាសថារូបលោក និងលោក ពូទីន នឹងត្រូវជួបគ្នាឆាប់ៗ ក្នុងប្រទេសហុងគ្រី ដើម្បីជំរុញកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពឆ្ពោះទៅមុខ ប៉ុន្តែការបដិសេធរបស់ ទីក្រុងមូស្គូពិចារណាលើសម្បទាន បានធ្វើឱ្យការរៀបចំកិច្ចប្រជុំត្រូវជាប់គាំង។ រុស្ស៉ីបានទទូចថាអ៊ុយក្រែនត្រូវតែបោះបង់ចោលទឹកដី មុននឹងបទឈប់បាញ់ណាមួយចូលជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

CNN: គម្រោងជំនួបរវាងលោក ត្រាំ និងលោក ពូទីន នៅប្រទេសហុងគ្រី អាចជាប់គាំង ឬត្រូវពន្យារពេល

Liny Chan October 21, 2025 21/10/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN បានរាយការណ៍ថា ក្តីសង្ឃឹមរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបើកកិច្ចប្រជុំមួយនាពេលឆាប់ៗ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុងប៊ុយដាប៉ែសរបស់​ប្រទេសហុងគ្រី អាចកំពុងជាប់គាំង ឬក៏ត្រូវពន្យារពេល បន្ទាប់ពីជំនួបរវាងប្រមុខការទូតនៃប្រទេសទាំងពីរ ក្នុងសប្តាហ៍នេះ ត្រូវបានលើកពេល​ជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្រោយនិយាយទូរសព្ទជាមួយ លោក ពូទីន កាលពីសប្តាហ៍មុន ហើយអះអាងថា នឹងជួបមុខគ្នាផ្ទាល់នៅទីក្រុងប៊ុយដាប៉ែស ក្នុងពេល២សប្តាហ៍ខាងមុខ លោក ត្រាំ បានប្រាប់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ។ យ៉ាងណាមិញ CNN ដោយផ្អែកលើប្រភពពីមន្រ្តីសេតវិមាន បានរាយការណ៍ថា គម្រោងជំនួបរវាងលោក Marco និងលោក Lavrov ពេលនេះ ត្រូវលើកពេលជាបណ្តោះអាសន្ន ហើយជំនួសមកវិញ អ្នកទាំងពីរបានសន្ទនាគ្នាតាមទូរសព្ទកាលពីថ្ងៃចន្ទ […]

BREAKING: រដ្ឋសភាជប៉ុន ជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន

Liny Chan October 21, 2025 21/10/2025

(តូក្យូ)៖ រដ្ឋសភាជប៉ុននៅថ្ងៃអង្គារ ទី២១ ខែតុលា បានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មីដែលធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលា ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ លោកស្រី Takaichi នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ដែលបានប្រកាស លាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។ បើតាមលទ្ធផលបោះឆ្នោតនៅឯរដ្ឋសភា លោក Takaichi ទទួលបានសំឡេងគាំទ្រ ២៣៧ លើសសំឡេងភាគច្រើនដែលលោកស្រីត្រូវការជាចាំបាច់ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ៤៦៥។ លោកស្រីត្រូវបាន គេរំពឹងថានឹងទទួលបានការបោះឆ្នោតគាំទ្រដោយព្រឹទ្ធសភា ព្រមទាំងនឹងត្រូវស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី១០៤ របស់ជប៉ុន នៅល្ងាចថ្ងៃអង្គារនេះ ដើម្បីឡើងកាន់តំណែងជំនួសលោក Shigeru Ishiba៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ខ្យល់ព្យុះ​ឆក់យកជីវិតមនុស្សម្នាក់ និង ៤នាក់រងរបួសធ្ងន់ នៅក្បែរទីក្រុងប៉ារីស ប្រទេសបារាំង

Liny Chan October 21, 2025 21/10/2025

(ប៉ារីស)៖ ខ្យល់ព្យុះដ៏ខ្លាំងមួយបានវាយប្រហារលើតំបន់ភាគខាងជើងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ដោយបណ្ដាលឱ្យដងស្ទូច៣គ្រឿងរលំដែលសម្លាប់ មនុស្សម្នាក់ និង៤ផ្សេងទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមអាជ្ញាធរបារាំង ទីក្រុង Ermont ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគឦសាននៃរដ្ឋធានីប៉ារីស បានរងការវាយប្រហារពីខ្យល់ព្យុះខ្លាំងជាងគេ ដោយក្នុងនោះមានស្រុកចំនួន១០ រងផលប៉ះពាល់។ មន្ត្រីបារាំងម្នាក់បានប្រាប់ AFP ថាកម្មករសំណង់អាយុ២៣ឆ្នាំម្នាក់បានស្លាប់ នៅឯការដ្ឋានសាងសង់អគារមួយ និងមនុស្ស១០នាក់ទៀតបានរងរបួស ក្នុងនោះមាន ៤នាក់រងរបួសធ្ងន់ ក្រោយខ្យល់ព្យុះបក់បោកធ្វើឱ្យដងស្ទូចសង្កត់អគារកំពុងសាងសង់។ វីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញដងស្ទូច ៣គ្រឿងបានរលំ ក្នុងនោះមានដងស្ទូចមួយគ្រឿងបានរលំលើគី្លនីកមួយ និងអគារលំនៅឋានមួយផងដែរ តែមិនបានធ្វើឱ្យ នរណាម្នាក់រងរបួសនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ISOC អាចនឹងស្នើឱ្យរដ្ឋាភិបាលថៃប្រកាសភាពអាសន្នក្នុងស្រុកមួយចំនួន ស្ថិតនៅភាគខាងត្បូងប្រទេស ចំពោះមុខការកើនឡើងអំពើហិង្សា

Liny Chan October 20, 2025 20/10/2025

(បាងកក)៖ ទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់ថៃ ឬហៅកាត់ថា ISOC អាចនឹងស្នើសុំឱ្យគណៈរដ្ឋមន្ត្រីពីចារណាលើការអនុវត្តឡើងវិញនូវប្រកាសភាពអាសន្ន នៅក្នុងស្រុក មួយចំនួនស្ថិតតាមព្រំដែននៃខេត្តស្ថិតនៅភាគខាងត្បូងប្រទេស ជាទីដែលអំពើហិង្សាកំពុងកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation។ អ្នកនាំពាក្យ ISOC លោក Thammanoon Maisonthi ធ្វើការបញ្ជាក់បែបនេះនៅថ្ងៃចន្ទ ទី២០ ខែតុលា នៅក្នុងស​ន្និសីទសារព័ត៌មានមួយ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅបន្ទាប់ពីកិច្ចប្រជុំ ISOC ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul លោក Thammanoon បានបន្ថែមថាបណ្ដាស្រុកជាច្រើនបានស្នើឱ្យអនុវត្ត ឡើងវិញនូវការប្រកាសភាពអាសន្ន ដើម្បីអនុញ្ញាតឱ្យកងកម្លាំងសន្តិសុខនូវអំណាចពិសេសដើម្បីគ្រប់គ្រងស្ថានការណ៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បង់ក្លាដែស ដំណើរការអាកាសយានដ្ឋានទីក្រុង Dhaka ឡើងវិញ ក្រោយហេតុកាណ៍ឆេះកន្លែងផ្ទុកទំនិញ

Liny Chan October 20, 2025 20/10/2025

(ដាក្កា)៖ ជើងហោះហើរនៅឯអាកាសយានដ្ឋានដ៏សំខាន់របស់រដ្ឋធានី Dhaka នៃប្រទេសបង់ក្លាដែស បានធ្វើប្រតិបត្តិការឡើងវិញហើយ បន្ទាប់ពីមានហេតុការណ៍ឆេះកន្លែងផ្ទុកទំនិញ ដែលបាននាំឱ្យអាកាសយានដ្ឋានត្រូវផ្អាកដំណើរការទាំងស្រុង កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិនៃអាកាសយានដ្ឋានអន្តរជាតិ Hazrat Shahjalal ត្រូវរងផលប៉ះពាល់ ដោយសារតែអគ្គីភ័យនោះ។ ក្រសួងអាកាសចរណ៍ស៉ីវិល និងទេសចរណ៍បង់ក្លាដែស បញ្ជាក់ថា «ជំហាននានាត្រូវបានដាក់ចេញ ដើម្បីកំណត់មូលហេតុនៃការឆេះ និងអនុវត្តវិធានការទប់ស្កាត់ឧប្បត្តិហេតុបែបនេះ នាពេលអនាគត»។ តាមលោក Kabir Ahmed ប្រធានសមាគមក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស International Air Express នៃប្រទេសបង់ក្លាដែស វាលឿនពេកក្នុងការប៉ាន់ស្មានពីតម្លៃខាតបង់ពិតប្រាកដ ប៉ុន្តែផលប៉ះពាល់ជារួមដោយផ្ទាល់ និងដោយប្រយោលលើការនាំចូល-នាំចេញ អាចលើសពី ១ពាន់លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News