ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលថៃសង្កត់ធ្ងន់ពីភាពចាំបាច់នៃឯករាជ្យភាពរបស់ខ្លួន

Nisaiy KP September 22, 2024 22/09/2024

(បាងកក)៖ លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ (BoT) កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុក្នុងគ្រាដែលមានការខ្វែងគំនិតគ្នាជាយូរជាមួយរដ្ឋាភិបាលថៃលើបញ្ហាថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកទេសាភិបាល Sethaput ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា បើទោះជាអត្រាការប្រាក់ទាបអាចជួយជំរុញកំណើនសេដ្ឋកិច្ចរយៈពេលខ្លីក៏ពិតមាន តែការទម្លាក់អត្រាការប្រាក់ដើម្បីទទួលបានកំណើនសេដ្ឋកិច្ចរយៈពេលខ្លីនេះគឺជាការដោះដូរជាមួយអតិផរណាដែលនឹងកើនឡើង ហើយអត្រាការប្រាក់ទាបនេះក៏អាចនាំទៅរកភាពងាយរងគ្រោះនានាដូចជាការកើនឡើងបំណុល និងសកម្មភាពបែបកេងចំណេញ។លោកបាននិយាយថា ហានិភ័យទាំងនោះនឹងរារាំងកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ហើយអាចនាំឱ្យមានវិបត្តិ។ លោកបានបន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាលមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។ ការថ្លែងរបស់លោក Sethaput បានកើតមានឡើងក្នុងគ្រាដែលមានការប្រឈមមុខដាក់គ្នារវាងធនាគារកណ្តាលនិងរដ្ឋាភិបាលថៃដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញវិធានការសារពើពន្ធរបស់ខ្លួន ហើយធនាគារកណ្តាលបាននិយាយថា អត្រាការប្រាក់មានកម្រិតសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធទេដែលកំពុងធ្វើឱ្យរាំងស្តាត់កំណើនសេដ្ឋកិច្ច។ អត្រាការប្រាក់គោលរបស់ប្រទេសថៃមានកម្រិតខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍គឺ ២,៥០% ក្នុងរយៈពេលមួយឆ្នាំមកនេះ ខណៈពេលដែលធនាគារកណ្តាលបានទប់ទល់នឹងការអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយ។ ការវាយតម្លៃអត្រាការប្រាក់នៅដំណាក់កាលបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា។ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត បាននិយាយកាលពីដើមឆ្នាំនេះមុនពេលអ្នកស្រីក្លាយជានាយករដ្ឋមន្ត្រីថា ឯករាជ្យភាពរបស់ធនាគារកណ្តាលគឺជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

UPDATE: តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅមីយ៉ាន់ម៉ា បន្តកើនឡើងដល់៣៨៤នាក់

Nisaiy KP September 22, 2024 22/09/2024

(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃសោរ៍សប្តាហ៍នេះថា តួលេខមនុស្សបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយឥទ្ធិពលព្យុះ Yagi បានបន្តកើនដល់៣៨៤នាក់​ និង៨៩នាក់បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។ អ្នកនាំពាក្យរបបសឹកបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ ទី២១ ខែកញ្ញា នៅមីយ៉ាន់ម៉ា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារទឹកជំនន់ គឺ៣៨៤នាក់ រីឯបាត់ខ្លួនចំនួន៨៩នាក់។ គ្រោះទឹកជំនន់នេះ ជាការបន្ថែមទុក្ខវេទនាមកលើប្រទេស ដែលមនុស្សប្រមាណរាប់លាននាក់ បានព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ ដោយសារតែជម្លោះរយៈពេលជាង៣ឆ្នាំ ដែលផ្តើមចេញពី ការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១។ អង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនអាចដល់៨៨៧,០០០នាក់ ប្រហែលជាបានទទួលរងផលប៉ះពាល់ នៅមីយ៉ាន់ម៉ា ដោយសារឥទ្ធិពលព្យុះ Yagi។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការអំពាវនាវយ៉ាងកម្រមួយ ដោយស្វែងរកការផ្តល់ជំនួយពីបរទេស ដើម្បីយកទៅជួយជនរងគ្រោះ។ គួរបញ្ជាក់ថា ព្យុះ Yagi បានវាយប្រហារលើ តំបន់ភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពី២សប្ដាហ៍មុន ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏អាក្រក់ ដែលបានផ្ដាច់ជីវិតមនុស្សសរុបលើស៧០០នាក់ […]

សហរដ្ឋអាមេរិក ទទូចឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសលីបង់ ទាន់ជើងហោះហើរពាណិជ្ជកម្មនៅធ្វើប្រតិបត្តិការ

Nisaiy KP September 22, 2024 22/09/2024

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានទទូចឱ្យពលរដ្ឋអាមេរិកទាំងឡាយ ដែលស្ថិតនៅលីបង់ គួរតែចាកចេញពីប្រទេសនេះ ទាន់នៅមានជម្រើសជើងហោះហើរពាណិជ្ជកម្ម ខណៈជម្លោះរវាងអ៉ីស្រាអែល និងក្រុម Hezbollah បានកើនឡើងកម្តៅខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។ ទីក្រុងវ៉ាស៉ីនតោន បាននិយាយដូច្នេះថា «ដោយសារតែភាពពិបាកប៉ាន់ស្មាន នៃជម្លោះរវាង Hezbollah និងអ៉ីស្រាអែល បូករួម​ជាមួយហេតុការណ៍ផ្ទុះនាពេលថ្មីៗនេះ នៅពេញប្រទេសលីបង់ ក្នុងនោះមានទាំងនៅរដ្ឋធានី Beirut ស្ថានទូតអាមេរិកសូមទទូច​ឱ្យពលរដ្ឋអាមេរិកទាំងឡាយ ចាកចេញពីលីបង់ ទាន់នៅមានជើងហោះហើរពាណិជ្ជកម្ម។ នាពេលនេះ ជើងហោះហើរពាណិជ្ជកម្ម គឺនៅមាន ប៉ុន្តែត្រូវបានកាត់បន្ថយចំនួន។ ប្រសិនបើស្ថានការណ៍សន្តិសុខកាន់តែអាក្រក់ នោះអាចនឹងលែងមានជម្រើសចាកចេញ តាមរយៈជើងហោះហើរពាណិជ្ជកម្ម តែម្តង»។ កាលពីចុងខែកក្កដា អាមេរិកក៏បានដំឡើងការប្រកាសអាសន្ន ដល់កម្រិតខ្ពស់បំផុតផងដែរ ពាក់ព័ន្ធការធ្វើដំណើរទៅកាន់លីបង់ និងពលរដ្ឋខ្លួនដែលស្ថិតនៅទីនោះ បន្ទាប់ពីការវាយប្រហារមួយរបស់អ៉ីស្រាអែល នៅភាគខាងត្បូងទីក្រុង Beirut បានសម្លាប់​មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ Hezbollah។ រីឯកាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើភាគខាងត្បូង​ទីក្រុង Beirut សាជាថ្មី ហើយអះអាងថា លើកនេះបានផ្តាច់ជីវិតប្រធានកងកម្លាំងពិសេស Radwan […]

អ៊ុយក្រែន បានចូលរួមសមយុទ្ធណាតូ ដែលធ្វើតេស្តទៅលើប្រព័ន្ធប្រឆាំងយន្តហោះដ្រូន

Nisaiy KP September 22, 2024 22/09/2024

(កៀវ)៖ អង្គការណាតូ (NATO) បានបិទបញ្ចប់សមយុទ្ធប្រឆាំងយន្តហោះដ្រូន នៅក្នុងសប្តាហ៍នេះ ដោយអ៊ុយក្រែនក៏បានចូលរួមជាលើកដំបូងផងដែរ ខណៈសម្ព័ន្ធមិត្តលោកខាងលិចចង់រៀនសូត្រពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការប្រើប្រាស់យ៉ាងទូលំទូលាយនូវប្រព័ន្ធប្រឆាំងដ្រូន ក្នុងសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០២៤។ សមយុទ្ធដែលបានរៀបចំឡើងនៅឯមូលដ្ឋានយោធារបស់ប្រទេសហូឡង់ មានការចូលរួមពីប្រទេសជាង ២០ និងក្រុមហ៊ុនចំនួន ៥០ ហើយបានធ្វើតេស្តទៅលើប្រព័ន្ធទំនើបៗដែលតាមដាន និងស្ទាក់ចាប់យន្តហោះដ្រូន ក៏ដូចជាវាយតម្លៃទៅលើពីរបៀបដែលដ្រូនទាំងនោះដំណើរការ។ សមយុទ្ធរយៈពេល ១១ថ្ងៃកន្លងមក បានបញ្ចប់ទៅដោយការបង្ហាញរបៀបស្ទាក់ និងចាប់សញ្ញាយន្តហោះដ្រូន។ លោក Matt Roper ប្រធានមជ្ឈមណ្ឌលស៉ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍នៃទីភ្នាក់ងារបច្ចេកវិទ្យារបស់បក្សសម្ព័ន្ធយោធាមួយនេះ បានគូសបញ្ជាក់ថា «ណាតូ ចាត់ទុកដ្រូន ជាការគំរាមកំហែងខ្លាំង»។ ដោយឡែក ឧត្តមសេនីយ៍ឯកមួយរូបរបស់ប្រទេសហូឡង់ ប្រចាំនៅភាគខាងកើត លោក Best Barracks និយាយថា «នេះមិនមែនជារឿងដែលយើងត្រូវអង្គុយមើល ហើយមិនធ្វើអ្វីសោះនោះទេ»។ គួរបញ្ជាក់ថា ការប្រើប្រាស់ដ្រូនយ៉ាងសន្ធឹកសន្ធាប់ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានជំរុញឱ្យអង្គការណាតូ បង្កើនការយកចិត្តទុកដាក់លើការគំរាមកំហែងដែលអាចកើតមាន ក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន។ ការវាយប្រហារដ៏ធំរបស់អ៊ុយក្រែនដោយប្រើដ្រូន បានបង្កការផ្ទុះយ៉ាងខ្លាំងនៅឯឃ្លាំងអាវុធរុស្ស៉ីដ៏សំខាន់មួយ។ នៅថ្ងៃបន្ទាប់ លោក […]

ឥណ្ឌា ពិចារណាបន្ធូរបន្ថយវិធានការទប់ស្កាត់ការនាំចេញអង្ករ

Liny Chan September 21, 2024 21/09/2024

(ញូវដែលី)៖ ប្រទេសឥណ្ឌាកំពុងពិចារណាបន្ធូរបន្ថយវិធានការទប់ស្កាត់ការលក់អង្ករមិនមែនពូជបាស្មាទីទៅបរទេស ដែលដំណឹងនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានលុបចោលតម្លៃអប្បបរមាសម្រាប់ការនាំចេញអង្ករប្រណិត ហើយការបន្ធូរបន្ថយណាមួយអាចជំរុញការផ្គត់ផ្គង់អង្ករពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតរបស់ពិភពលោកបានដាក់កម្រិតការលក់អង្ករទៅបរទេសអស់រយៈពេលជាងមួយឆ្នាំក្នុងគោលបំណងរក្សាតម្លៃក្នុងស្រុក។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីខែកក្កដាថា ឥណ្ឌាគ្រោងនឹងបន្ធូរបន្ថយការទប់ស្កាត់ការនាំចេញពូជអង្ករមួយចំនួន ដើម្បីជៀសវាងការកកស្ទះអង្ករនៅក្នុងប្រទេស មុនពេលដំណាំរដូវកាលថ្មីចូលមកដល់ក្នុងខែតុលា។ ដោយសំដៅលើការរឹតបន្តឹងបច្ចុប្បន្នលើអង្ករមិនមែនពូជបាស្មាទី លោក Sanjeev Chopra រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់ប្រទេសឥណ្ឌាបានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងញូវដែលីកាលពីថ្ងៃពុធថា៖ «ការណ៍នេះស្ថិតក្នុងការ ពិចារណា»។ លោកបានបន្ថែមថា «អ្វីៗទាំងនេះមានការប្រែប្រួលខ្លាំង ហើយយើងនឹងធ្វើការសម្រេចចិត្តដ៏សមស្រប» អាស្រ័យលើតម្រូវការរបស់ប្រទេស និងស្តុកដែលអាចរកបាន។ ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុនបានលុបចោលវិធានការកំណត់តម្លៃនាំចេញអប្បបរមាសម្រាប់អង្ករពូជបាស្មាទី ដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក និងពង្រីកការនាំចេញ។ កិច្ចប្រឹងប្រែងបន្ថែមដើម្បីលុបចោលឧបសគ្គក្នុងការនាំចេញ អាចជួយធ្វើឱ្យតម្លៃអង្ករនៅអាស៊ីធ្លាក់ចុះ ដែលកាលពីខែមករាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១៥ឆ្នាំ ហើយនៅតែកើនឡើងក្នុងតម្លៃជាប្រវត្តិសាស្ត្រ។ នេះជាដំណឹងល្អសម្រាប់ប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិចនិងមជ្ឈិមបូព៌ា ដែលជាធម្មតាពឹងផ្អែកលើការនាំចូលអង្ករពីប្រទេសឥណ្ឌា។ ប្រទេសអាស៊ីខាងត្បូងមួយនេះបានចាប់ផ្តើមហាមឃាត់ ឬបន្ថែមពន្ធលើពូជស្រូវសំខាន់ៗក្នុងឆ្នាំ២០២២ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការផ្គត់ផ្គង់ក្នុងស្រុក និងទប់ស្កាត់អតិផរណាអាហារនៅមុនការបោះឆ្នោតជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន បង្គាប់ឱ្យប្រជាជនក្នុងតំបន់ធ្លាប់រងគ្រោះដោយរញ្ជួយដី ជម្លៀសខ្លួន ដោយសារបារម្ភពីទឹកជំនន់

Liny Chan September 21, 2024 21/09/2024

(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ បានប្រាប់ប្រជាជនរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញពីខេត្ត Ishikawa ដែលជាតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី ខណៈ ភ្លៀងធ្លាក់ខ្លាំងកំពុងធ្វើឱ្យទឹកទន្លេហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភពីហានិភ័យនៃទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមមន្ត្រីជប៉ុន បានប្រាប់ AFP ថាទន្លេចំនួន៣ នៅក្នុងខេត្ត Ishikawa បានហូរហៀរជន់លិចសហគមន៍នៅក្បែរខាងជាបណ្ដើរៗ ហើយថាពួកគេកំពុងវាយតម្លៃពីការខូចខាត ដល់អគារ និងហេដ្ឋានរចសម្ព័ន្ធមួយចំនួន។ ចំណែក ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញការប្រកាសអាសន្នកម្រិតខ្ពស់ផងដែរ សម្រាប់ខេត្ត Ishikawa ដោយព្រមានពី គ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិត។ គួរបញ្ជាក់ថា អាជ្ញាធរជប៉ុន ក្នុងទីក្រុង Wajima និង Suzu នៃខេត្ត Ishikawa បានបង្គាប់ឱ្យប្រជាជន ៣០ ០០០នាក់ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ខណៈ ប្រព័ន្ធផ្សព្វផ្សាយ NHK បានចេញផ្សាយទិដ្ឋភាពផ្លូវជាច្រើនក្នុងទីក្រុង Wajima បានលិចលង់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការខាតបង់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមកើនឡើងកាន់តែខ្លាំង

Liny Chan September 21, 2024 21/09/2024

(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមនៅថ្ងៃសុក្រសប្តាហ៍នេះបានរាយការណ៍ពីការខាតបង់កាន់តែខ្លាំងក្នុងត្រីមាសទី២ ដោយសារការកើនឡើងការចំណាយទាក់ទងនឹងការពង្រីកការលក់នៅតំបន់អាស៊ីប្រកបដោយមហិច្ឆតារបស់ខ្លួន បើទោះបីជាប្រាក់ចំណូលនៅតែស្ថិតក្នុងនិន្នាការកើនឡើងក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន VinFast ដែលបានចាប់ផ្តើមចែកចាយរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុនបានរាយការណ៍ពីការខាតបង់សរុបចំនួន ២២៤លានដុល្លារក្នុងអំឡុងពីខែមេសាដល់ខែមិថុនា បើធៀបនឹងការខាតបង់សរុបចំនួន ១៥១លានដុល្លារនៅក្នុងត្រីមាសទី១។ បើទោះបីជាប្រាក់ចំណូលបានកើនឡើង ៣៣ភាគរយដោយសារការបង្កើនការលក់រថយន្តនៅត្រីមាសទី២ ធៀបនឹងត្រីមាសទី១ ដល់ចំនួន ៣៥៧,៤លានដុល្លារក៏ដោយ ក៏ការកើនឡើងនេះមិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវការចាំណាយខ្ពស់លើការពង្រីកការលក់ និងប្រតិបត្តិការបានទេ។ ក្រុមហ៊ុន VinFast បាននិងកំពុងពង្រីកខ្លួនយ៉ាងខ្លាំងទៅកាន់ទីផ្សារនានានៅតំបន់អាស៊ី ដើម្បីទាញយកប្រយោជន៍ពីការកើនឡើងតម្រូវការរថយន្តអគ្គិសនីនៅក្នុងទីផ្សារទាំងនេះ និងប៉ះប៉ូវការធ្លាក់ចុះបរិយាកាសការលក់នៅសហរដ្ឋអាមេរិក។ អនុបាតប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះមានកម្រិតអវិជ្ជមាន ៦២,៧ភាគរយនៅក្នុងត្រីមាសទីពីរ ជាចម្បងដោយសារតែការប៉ាន់ប្រមាណពីការខាងបង់ហិរញ្ញវត្ថុសម្រាប់តម្លៃអនាគតដែលមានចំនួន ១០៤លានដុល្លារ ធៀបនឹងការប៉ាន់ប្រមាណសម្រាប់ត្រីមាសទី១ ដែលមាន ៥លានដុល្លារ។ ទោះជាយ៉ាងណា ដោយមិនរាប់បញ្ចូលកត្តាទាំងនេះ ក្រុមហ៊ុនបានកត់សម្គាល់ពីភាពប្រសើរឡើងនៃប្រាក់ចំណេញសរុប។ ការលក់នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៤ មានចំនួន ២២ ៣៤៨គ្រឿង កើនឡើង ១០១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការលក់ពាក់កណ្តាលនៃការលក់សរុបកើតមាននៅសាខារបស់ក្រុមហ៊ុនមេរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្សជំនិតលោក ពូទីន ព្រ.មានលោកខាងលិច ពីសង្រ្គាមនុយក្លេអ៊ែរ ជុំវិញបញ្ហាអ៊ុយក្រែន

Liny Chan September 20, 2024 20/09/2024

(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខព្រមានចំពោះ រដ្ឋាភិបាលលោកខាងលិចថា សង្រ្គាមនៃអាវុធនុយក្លេអ៊ែរច្បាស់ជានឹងផ្ទុះឡើង ប្រសិនបើពួកគេផ្តល់ភ្លើងបៃតង ឱ្យអ៊ុយក្រែនអាច​ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច វាយប្រហារលើគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។ លោក Vyacheslav Volodin ប្រធានរដ្ឋសភារុស្ស៉ី និងជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់លោក ​ពូទីន បានលើកឡើង​ដូចខាងលើ ជាការឆ្លើយតបចំពោះ ការបោះឆ្នោតមួយ នៅសភាសហភាពអឺរ៉ុប ដែលមានគោលដៅទទូចឱ្យក្រុមប្រទេស EU ផ្តល់ការអនុញ្ញាតបែបនោះ ដល់ទីក្រុងកៀវ។ លោក Volodin បាននិយាយថា អ្វីដែលសភាអឺរ៉ុបកំពុងអំពាវនាវ គឺនឹងនាំទៅរក​សង្រ្គាមលោក ដែលមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ កាលពីសប្តាហ៍មុន លោក ពូទីន ផ្ទាល់ ក៏បានព្រមានដែរថា ប្រសិនបើលោកខាងលិចហ៊ានផ្តល់ភ្លើងបៃតង នោះពួកគេនឹងត្រូវ​ធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ សង្រ្គាមនៅអ៊ុយក្រែន បានបង្កការប្រឈមមុខដាក់គ្នាយ៉ាងធំមិនធ្លាប់មាន រវាងរុស្ស៉ីនិងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២ ដែលត្រូវបានចាត់ទុកជាពេលមួយ ដែលកំពូលមហាអំណាច សម័យសង្រ្គាមត្រជាក់ទាំងពីរ គឺសហរដ្ឋអាមេរិកនិងអតីតសហភាពសូវៀត (រុស្ស៉ី) […]

iPhone 16 នឹងត្រូវផលិតក្នុងប្រទេសប្រេស៉ីល បន្ថែមពីរោងចក្រប្រទេសចិន និងឥណ្ឌា

Liny Chan September 20, 2024 20/09/2024

(បរទេស)៖ បន្ទាប់ពីប្រកាសចេញជាផ្លូវការនូវត្រកូល iPhone 16 និងអនុញ្ញាតឲ្យមានការបញ្ជារទិញជាមុននោះក្នុងរយៈពេលដ៏ខ្លី នៅពេលនេះក្រុមហ៊ុន Apple បានប្រកាសលក់ជាផ្លូវការហើយនៅថ្ងៃទី២០ ខែកញ្ញានេះ ពោលគឺ iPhone 16 នឹងមានលក់គ្រប់ហាងដៃគូរបស់ Apple។ ជាមួយគ្នានេះ ក៏មានរបាយការណ៍ចុះផ្សាយថា iPhone 16 នឹងត្រូវបានផលិតក្នុងប្រទេសប្រេស៉ីលបន្ថែមទៀត ស្របពេលដំណាលគ្នានឹងរោងចក្រប្រទេសចិន និងឥណ្ឌា។ បើតាមការចេញផ្សាយដោយសារព័ត៌មាន 9TO5Mac បានឲ្យដឹងថា សង្វាក់ផលិតកម្ម iPhone 16 គឺកំពុងដំណើរការនៅប្រទេសប្រេស៉ីល ស្របពេលម៉ូដែលនេះក៏កំពុងដំឡើងនៅក្នុងប្រទេសចិន និងឥណ្ឌាផងដែរ។ សម្រាប់សង្វាក់ផលិតកម្មទៅលើ iPhone 16 នៅក្នុងប្រទេសប្រេស៊ីលពេលនេះ គឺបានធ្វើឡើងនៅរោងចក្រ Foxconn ដែល ស្ថិតនៅរដ្ឋ Jundiaí នៃទីក្រុង São Paulo។ ទោះបីជាក្រុមហ៊ុន Apple បានដំណើរការរោងចក្រសម្រាប់ដំឡើង iPhone រួចហើយក៏ដោយ តែវាជាលើកដំបូងដែល iPhone ជំនាន់ថ្មី ត្រូវបានដំឡើងនៅក្នុងប្រទេសប្រេស៊ីល។ បានន័យថា ពីពេលនេះទៅ មានតែ iPhone 16 […]

UPDATE: អ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា កើនដល់ ២៩៣នាក់ និង៨៩នាក់បាត់ខ្លួន

Liny Chan September 20, 2024 20/09/2024

យ៉ាងហ្គន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បង្កឡើងដោយព្យុះសង្ឃរា Yagi បានកើនដល់ ២៩៣នាក់ និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះ Yagi បានវាយប្រហារលើតំបន់ភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្ដាហ៍មុន ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបានផ្ដាច់ជីវិតមនុស្ស ៦១៣នាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ នៅមីយ៉ាន់ម៉ា​ មានមនុស្សស្លាប់ ២៩៣នាក់ និង៨៩នាក់បាត់ខ្លួន គិតត្រឹមថ្ងៃព្រហស្បតិ៍ ខណៈផ្ទៃដីដាំដុះ ជិត ២៧០ ០០០ហិកតាបានលិចលង់ និងសត្វនៅតាមកសិដ្ឋានជាង ១០០ ០០០ក្បាលបានងាប់។ គួរបញ្ជាក់ថា នៅមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិបានព្រមានថា មនុស្សប្រហែល ៦៣០ ០០០នាក់ អាចកំពុងត្រូវការជំនួយ ហើយកាលពីសប្ដាហ៍មុន របបសឹកមីយ៉ាន់ម៉ា បានស្នើសុំយ៉ាងកម្រឱ្យអន្តរជាតិផ្ដល់ជំនួយមនុស្សធម៌។ កាលពីថ្ងៃពុធសប្ដាហ៍នេះ នាវាមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌា បានដឹកនាំជំនួយសម្រាប់មីយ៉ាន់ម៉ា ក្នុងនោះរួមមានអាហារក្រៀម សម្លៀកបំពាក់ ថ្នាំពេទ្យ និងតង់ជាដើម នៅឯកំពង់ផែ Thilawa […]