អ្នកឧកញ៉ាវ័យក្មេងដែលទទួលគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស ហើយកំពុងវិនិយោគក្នុងវិស័យអចលនទ្រព្យដ៏លេចធ្លោរ បានចេញមកពន្យល់អំពីប្រវត្តិដំណើរដើមទងនៃមុខរបរដំបូង មុនប្រែក្លាយពង្រីកវិសាលភាពបង្កើតជាក្រុមហ៊ុនដោយឈរលើគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្រោយមានការបកស្រាយពីសារព័ត៌មានក្រៅស្រុកមួយចោទប្រកាន់មកលើមុខរបររបស់ខ្លួនថាមានអ្វីលាក់បាំងនៅពីក្រោយភាពជោគជ័យនាពេលបច្ចុប្បន្ន។ ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាពាណិជ្ជករវ័យក្មេង ជាការទូតសេដ្ឋកិច្ចឆ្នើមមួយរូបនៅក្នុងពិភពជំនួញប្រទេសកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ពេលថ្មីៗនេះ បានពន្យល់ពីសាវតាទៅកាន់សារព័ត៌មាន The Cambodia Daily កំពុងឈរជើងនៅក្រៅស្រុកដែលតែងតែចេញផ្សាយព័ត៌មានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនោះគឺបុគ្គលឈ្មោះ តាំង សារ៉ាដា ជាអ្នកអធិប្បាយព័ត៌មានក្រោមចំណងជើង [តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា?] ដោយបានអធិប្បាយពាក់ព័ន្ធនឹងអ្នកឧកញ៉ាធំៗនៅកម្ពុជា ក្នុងនោះក៏មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលើកឡើងថា [កំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឲ្យអ្នកមានអំណាច]។ អ្នកឧកញ៉ាពន្យល់ប្រាប់ទៅកាន់លោក តាំង សារ៉ាដា ថា សម្រាប់មុខរបររបស់លោកមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។ អ្នកឧកញ៉ាថ្លែងថា «បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន…..? និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ […]