Liny Chan
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃសម្រេចបង្កើនការឃ្លាំមើលករណីឆ្លងជំងឺ Mpox ក្រោយរកឃើញអ្នកតេស្តវិជ្ជមានចំនួន ២ករណីកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែឧសភា។ ករណីឆ្លងថ្មីទាំង ២នេះត្រូវបានរកឃើញចំពោះបុរសជនជាតិថៃចំនួន ២នាក់ ដែលម្នាក់មានអាយុ ២៥ឆ្នាំ និងម្នាក់ទៀតមានអាយុ ៤០ឆ្នាំ។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងទាំង ២ខាងលើនេះ គឺមានអ្នកជំងឺម្នាក់បានផ្តើមចេញរោគសញ្ញាចាប់តាំងពីថ្ងៃទី២២ ខែមេសាម្លេះ តែរូបគាត់ទើបត្រូវបានធ្វើតេស្តវិជ្ជមានកាលពីពេលថ្មីៗនេះ ខណៈក្នុងអំឡុងពេលជាច្រើនសប្តាហ៍ចុងក្រោយនេះរូបគាត់ក៏បានប៉ះពាល់យ៉ាងជិតស្និតជាមួយមនុស្សជាច្រើននាក់ផ្សេងទៀតផងដែរ។ សូមរម្លឹកជូនថា នាពេលកន្លងមកប្រទេសថៃធ្លាប់បានរកឃើញករណីអ្នកឆ្លងជំងឺ Mpox សរុបចំនួន ១,០៧៤ករណី ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ១៦ករណីផងដែរ៕ អត្ថបទ៖ ភក្តី

    May 19, 2026
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ “គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម” ដែលមានទឹកប្រាក់ចំនួន ១,១៨៩,០០០,០០០ យ៉េន (ប្រមាណ៨ លានដុល្លារអាម៉េរិក)។ ប្រភព៖ ក្រសួងព័ត៌មាន

    May 19, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូល​មុខ​វិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធី, លោកជំទាវ

    May 19, 2026
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កិច្ចប្រជុំលើកទី៤ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាម បណ្ដោយព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរៀបចំឡើងនៅខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការនៃការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា។ កិច្ចប្រជុំទ្វេភាគីដោយផ្ទាល់លើកទី៤នេះ បានប្រព្រឹត្តទៅក្រោមវត្តមានភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ និងភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថន ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា រួមនឹងសមាជិក៕ ប្រភព៖ ក្រសួងព័ត៌មាន

    May 19, 2026
  • ព័ត៌មានជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានយល់ព្រមលក់ឧទ្ធម្ភាគចក្រ និងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃសរុបរហូតដល់ ៤,២ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែឧសភា។ តាមគម្រោងគឺកូរ៉េខាងនឹងទទួលបានឧទ្ធម្ភាគចក្រក្នុងកញ្ចប់ចំនួន ២ដាច់ដោយឡែកពីគ្នារួមមាន៖ -កញ្ចប់ទី១៖ គឺឧទ្ធម្ភាគចក្រប្រភេទ MH-60R Seahawk ចំនួន ២៤គ្រឿង ដែលមានតម្លៃចំនួន ៣ពាន់លានដុល្លារ -កញ្ចប់ទី២៖ គឺឧទ្ធម្ភាគចក្រប្រភេទ AH-64E Apache និងរួមទាំងសម្ភាៈសំខាន់ៗមួយចំនួនផង ដែលមានតម្លៃចំនួន ១,២ពាន់លានដុល្លារ ប្រភពខាងលើបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រទាំង ២ប្រភេទនេះគឺជាប្រភេទឧទ្ធម្ភាគចក្រចម្បាំង ដែលសមត្ថភាពយ៉ាងខ្លាំងក្នុងការប្រឆាំងនាវាមុជទឹក និងការធ្វើសង្គ្រាមនៅលើផ្ទៃទឹក៕ អត្ថបទ៖ ភក្តី

    May 19, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពីការកាត់បន្ថយរយៈពេល នៃការផ្តល់សេវាសាធារណៈ មិនលើសពី៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី៧ថ្ងៃ សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតបទាន់ពេល ដោយអាចប្រើរយៈពេលរង់ចាំចាប់ពី៣ ទៅ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក.ប.ទ. បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់ តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ

    May 18, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៤៥៧នាក់ ស្រី៤៤នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ៣៣០នាក់ ស្រី០៨នាក់

    May 18, 2026
  • ព័ត៌មានជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៨ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានមនុស្សជាង ៧,០០០នាក់ផ្សេងទៀតត្រូវបានបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា​ គ្រោះរញ្ជួយដីបានកើតឡើតនៅក្នុងកម្រិត ៥,២រ៉ិចទ័រ និងបានវាយប្រហារទៅលើតំបន់ Guangxi ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះនៅមានមនុស្សម្នាក់កំពុងតែបាត់ខ្លួន ហើយមនុស្សមួយចំនួនត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈមានអគារចំនួន ១៣ខ្នងបានដួលរលំផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    May 18, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ បានប្រកាសរ៉ាប់រងការព្យាបាលទាំងស្រុង លើអ្នកគ្រូម្នាក់ ក្រោយជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ។ ការប្រកាសរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានបងប្អូនអ្នកជាច្រើន បានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ សម្តេចបានបញ្ជាក់ថា សម្តេច បានរកឃើញអ្នកជំងឺនេះហើយតាមរយៈ ឯកឧត្តម សេង ទៀង។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានរំលេចថា ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូដើម្បីពិភាក្សារកដំណោះស្រាយ ដែលពេលនេះមានពន្លឺខ្លះហើយបន្ទាប់ពីបានពិភាក្សាជាមួយវេជ្ជបណ្ឌិត គង់

    May 18, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ ចិនបានប្តេជ្ញាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់យ៉ាងតិចណាស់ ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨​ ខែឧសភា។ ​គម្រោងខាងលើនេះគឺជាផ្លែផ្កាមួយ ដែលបានកើតចេញពីជំនួបរវាងលោកប្រធានាធិបតីអាមេរិក និងលោកប្រធានាធិបតីចិនកាលពីសប្តាហ៍កន្លងទៅនេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ការប្តេជ្ញាទិញផលិតផលកសិកម្មអាមេរិកពីសំណាក់ប្រទេសចិនខាងលើនេះនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ៣ឆ្នាំ ពោលគឺចាប់ពី ឆ្នាំ២០២៦,ឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០២៨។ ប្រភពខាងលើបានបន្តថា នៅក្នុងគម្រោងទិញផលិតផលកសិកម្មរយៈពេល ៣ឆ្នាំខាងលើនេះ នឹងមិនរួមបញ្ចូលគម្រោងទិញសណ្តែកសៀង ដែលចិនបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 18, 2026