- Liny Chan
- ព័ត៌មានជាតិ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការកៀរគរប្រមូលចំណូលពន្ធទាំងពន្ធផ្ទៃក្នុងនិងពន្ធគយ គឺជារឿងចាំបាច់ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងចំណូលពន្ធដារមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យ ព្រមទាំងកៀរគរទុនបម្រុងជាប្រាក់សន្សំសម្រាប់ប្រើប្រាស់ក្នុងការជម្នះរាល់បញ្ហាប្រឈម សម្របខ្លួនទៅតាមការប្រែប្រួលនៃសភាពការណ៍ក្នុងតំបន់និងសកលលោក សំដៅការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នៅក្នុងរាយការណ៍អំពីស្ថានការណ៍វិវត្តន៍ថ្មីៗថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថ «ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
May 22, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
May 22, 2026 - ព័ត៌មានជាតិ
(AKP)៖ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ” រៀបចំដោយស្ថានបេសកកម្មសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក នៅរសៀលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ ខណៈដែលសង្គ្រាមឈ្លានពានរបស់ថៃទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិជនស៊ីវិលនៅកម្ពុជា។ ឯកឧត្តមក៏បានជម្រាបជូនកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា៖ «នៅកម្ពុជា អំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥
May 22, 2026 - ព័ត៌មានជាតិ
ថៃ៖ បុគ្គលិកបម្រើការងារនៅក្នុងស្ថានីយរថយន្តភ្លើងក្នុងប្រទេសថៃចំនួន ២នាក់ ដែលជាអ្នកពាក់ព័ន្ធក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុករថយន្តក្រុងកាលពីចុងសប្តាហ៍មុន ត្រូវបានធ្វើតេស្តវិជ្ជមានប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែឧសភា។ សូមបញ្ជាក់ជូនថា កាលពីដើមសប្តាហ៍នេះ បុរសម្នាក់ដែលជាអ្នកបើកបររថភ្លើងផ្ទាល់ត្រូវបានធ្វើតេស្តវិជ្ជមានប្រើប្រាស់គ្រឿងញៀនរួចហើយ ខណៈអ្នកបើកបររថភ្លើងរូបនោះក៏ត្រូវបានចោទប្រកាន់ពីបទបើកបរដោយមិនប្រុងប្រយ័ត្នផងដែរ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបើកបុករថយន្តក្រុងយ៉ាងពេញទំហឹងក្នុងទីក្រុងបាងកកប្រទេសថៃ បានកើតឡើងនៅក្នុងថ្ងៃទី១៦ ខែឧសភា ហើយបានបណ្តាលឱ្យមានមនុស្សចំនួន ៨នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាង ៣០នាក់រងរបួស។ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់នេះ អាជ្ញាធរថៃក៏ផ្តើមធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមបុគ្គលិកបម្រើការការងារក្នុងស្ថានីយរថយន្តភ្លើង State Railway of Thailand (SRT) ជាបន្តបន្ទាន់ ដោយនៅក្នុងថ្ងៃទី១៩ ខែឧសភា មានបុគ្គលិកចំនួន
May 22, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឆ្លើយតបទៅនឹងការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនដែលបានសរសើរផង រិះគន់ផង លើការងារដែលរាជរដ្ឋាភិបាលធ្វើកំណែទម្រង់ក្រសួងការពារជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការកែទម្រង់នេះ មិនមែនកាត់អ្នកស្អប់ចោល ដាក់អ្នកស្រឡាញ់ទេ ជាការធ្វើឱ្យត្រូវនឹងស្ថានភាពនៃប្រទេសជាតិ។ ការបកស្រាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធី “សម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ”ស្ថិតនៅខណ្ឌជ្រោយចង្វារ ដោយបញ្ជាក់ថា ការកាត់បន្ថយ នាយកដ្ឋាននិង ការិយាល័យមួយចំនួននេះ ដើម្បីបង្រួមការិយាល័យមួយចំនួនដែលមានភារកិច្ចស្រដៀងគ្នា។ សម្ដេចធិបតី ហ៊ុន
May 21, 2026 - ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
May 21, 2026 - ព័ត៌មានជាតិ
នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជួបប្រជុំជាមួយភាគីសហភាពអឺរ៉ុប (EU) ដើម្បីពិនិត្យ និងពិភាក្សាអំពីគម្រោងវិនិយោគក្នុងគ្រប់គ្រងសំណល់នៅក្នុងខេត្តសៀមរាប ដែលគម្រោងនេះគ្រោងនឹងចំណាយថវិកាវិនិយោគប្រមាណ ២២.៣ លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតលើការសាងសងរោងចក្របែងចែក និងកែច្នៃសំណល់ដែលជាបច្ចេកវិទ្យាមកពីអឺរ៉ុប ហើយអាចបែងចែក និងកែច្នៃសំណល់ប្រមាណ ២២ ដល់ ៣៥ តោនក្នុងមួយថ្ងៃ ព្រមទាំងអាចផលិតថាមពលពីសំណល់ទាំងនោះបានប្រមាណ ៣៥ ដល់ ៧៥ មេហ្គាវ៉ាត់ម៉ោងក្នុងមួយថ្ងៃ (MWh/d)។ គម្រោងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានប្រហែល ២៥,០០០ តោនក្នុងមួយឆ្នាំ។ ជំនួបដែលធ្វើឡើងនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះឯកឧត្តម សាបូ
May 21, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ អង្គការ WWF-កម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សូមជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពីដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា
May 21, 2026 - ព័ត៌មានអន្តរជាតិ
ចិន៖ ប្រទេសចិនគ្រោងទិញយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing ចំនួន ២០០គ្រឿងពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែឧសភា។ យ៉ាងណាក្តី តម្លៃសរុបនៃការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរទាំង ២០០គ្រឿងនេះមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ គួរកត់សម្គាល់ថា ការបញ្ជាទិញយន្តហោះរបស់សហរដ្ឋអាមេរិកពីសំណាក់ប្រទេសចិននៅពេលនេះគឺផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទើបត្រូវបានធ្វើឡើងរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជិពីង ក្នុងជំនួបជាប្រវត្តិសាស្ត្រមួយកាលពីសប្តាហ៍កន្លងទៅនេះ។ សូមបញ្ជាក់ជូនផងដែថា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនេះគឺអាមេរិកនិងចិនបានយល់ព្រមកាត់បន្ថយពន្ធលើទំនិញជាច្រើនប្រភេទចំពោះគ្នាទៅវិញទៅមក ដែលមានតម្លៃសរុបរហូតដល់ ៣០ពាន់លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 21, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវអាទិភាពវិធានគន្លឹះមួយសំខាន់ គឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយការធ្វើវិភាគមុខងារ និងការធ្វើកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។ សម្ដេចធិបតី បានបន្ថែមថា មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់បានធ្វើការកំណែទម្រង់ចំនួន ១៦ ក្រសួងស្ថាប័នដែលបានធ្វើការកែសម្រួល,
May 21, 2026









