- Liny Chan
- ព័ត៌មានជាតិ
នៅថ្ងៃទី២0 ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ចិនលើកទី៣២ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម៕
May 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមយុទ្ធពហុភាគី PRAGATI 2026 បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ នៅទីក្រុង Umroi រដ្ឋ Meghalaya ដោយមានការចូលរួមពីប្រទេសមិត្តចំនួន ១២ រួមមាន៖ ប៊ូតាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។ សមយុទ្ធនេះមានរយៈពេល ០២សប្តាហ៍ ដែលមានគោលបំណងលើកកម្ពស់ការសម្របសម្រួលប្រតិបត្តិការ ការកសាងទំនុកចិត្តទៅវិញទៅមក និងការពង្រឹងសមត្ថភាពរួមរវាងបណ្ដាប្រទេសចូលរួម។ សមយុទ្ធ PRAGATI នឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម
May 21, 2026 - ព័ត៌មានជាតិ
ចិន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងប្រទេសចិនបានកើនឡើងដល់ ២២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ២០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ សូមបញ្ជាក់ជូនថា ព្យុះភ្លៀងបានគំរាមគំហែងតំបន់ភាគកណ្តាល និងតំបន់ភាគខាត្បូង នៃប្រទេសចិនជាច្រើនថ្ងៃមកហើយ និងបានបង្ខំឱ្យអាជ្ញាធរចិនត្រូវបិទសាលារៀន និងទីតាំងអាជីវកម្មអស់មួយចំនួនផងដែរ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយចិនបានព្យាករណ៍ថា ខេត្តមួយចំនួនដូចជា ខេត្តJiangxi, ខេត្តAnhui, ខេត្តHunan, ខេត្តHubei, ខេត្តGuizhou, ខេត្តGuangxi, ខេត្តGuangdong និង ខេត្តHainan អាចប្រឈមនឹងការកើតមានបញ្ហាបាក់ដីធ្ងន់ធ្ងរ ប្រសិនបើភ្លៀងនៅបន្តធ្លាក់ខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
May 20, 2026 - ព័ត៌មានជាតិ
ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែឧសភា។ ទីតាំងដែលបានរងការគំរាមគំហែងដោយគ្រោះរញ្ជួយដីខាងលើនេះគឺតំបន់កោះ Amami នៃខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ១១៖៤៦ នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសជប៉ុន) និងបង្កឱ្យមានរំញ័រក្នុងផ្ទៃដីជម្រៅប្រមាណជា ៥០គីឡូម៉ែត្រ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់ ឬក៏មានការខូចខាតអ្វីធ្ងន់ធ្ងរនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទីទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំការបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។ មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើ ដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មឹងស្មាធិ៍ដើម្បីគោរព វិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣
May 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Andy អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៃក្រុមហ៊ុន Sky Angkor Airlines នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពទូទៅនៃការធ្វើដំណើរតាមអាកាសចរណ៍ Sky Angkor Airlines ទៅមករបស់ប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងគោលដៅសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជនខ្មែរដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Sky Angkor និងបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានជម្រាបលោក Kim
May 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិមានរដ្ឋសភា៖លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារមួយចំនួន ដើម្បីត្រៀមរៀបចំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH) ដែលរដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម យស
May 20, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសជួបប្រជុំជាមួយ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើង ពី «គុណតម្លៃពិតប្រាកដ» នៃច្បាប់អាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ ដែលនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅកម្ពុជា ទទួលបានទំនុកចិត្តពីអន្តរជាតិកាន់តែខ្លាំង ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អាចហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក និងពង្រីកទីផ្សារទៅកាន់អឺរ៉ុប។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូ នៃគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិលប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម
May 19, 2026 - ព័ត៌មានអន្តរជាតិ
ថៃ៖ អាជ្ញាធរថៃសម្រេចបង្កើនការឃ្លាំមើលករណីឆ្លងជំងឺ Mpox ក្រោយរកឃើញអ្នកតេស្តវិជ្ជមានចំនួន ២ករណីកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែឧសភា។ ករណីឆ្លងថ្មីទាំង ២នេះត្រូវបានរកឃើញចំពោះបុរសជនជាតិថៃចំនួន ២នាក់ ដែលម្នាក់មានអាយុ ២៥ឆ្នាំ និងម្នាក់ទៀតមានអាយុ ៤០ឆ្នាំ។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងទាំង ២ខាងលើនេះ គឺមានអ្នកជំងឺម្នាក់បានផ្តើមចេញរោគសញ្ញាចាប់តាំងពីថ្ងៃទី២២ ខែមេសាម្លេះ តែរូបគាត់ទើបត្រូវបានធ្វើតេស្តវិជ្ជមានកាលពីពេលថ្មីៗនេះ ខណៈក្នុងអំឡុងពេលជាច្រើនសប្តាហ៍ចុងក្រោយនេះរូបគាត់ក៏បានប៉ះពាល់យ៉ាងជិតស្និតជាមួយមនុស្សជាច្រើននាក់ផ្សេងទៀតផងដែរ។ សូមរម្លឹកជូនថា នាពេលកន្លងមកប្រទេសថៃធ្លាប់បានរកឃើញករណីអ្នកឆ្លងជំងឺ Mpox សរុបចំនួន ១,០៧៤ករណី ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ១៦ករណីផងដែរ៕ អត្ថបទ៖ ភក្តី
May 19, 2026 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ “គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម” ដែលមានទឹកប្រាក់ចំនួន ១,១៨៩,០០០,០០០ យ៉េន (ប្រមាណ៨ លានដុល្លារអាម៉េរិក)។ ប្រភព៖ ក្រសួងព័ត៌មាន
May 19, 2026









