- Liny Chan
- ព័ត៌មានជាតិ
អូស្រ្តាលី៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់ត្រីឆ្លាមមួយក្បាលនៅឆ្នេរសមុទ្រភាគលិចប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញ The Strait Time នៅក្នុងថ្ងៃទី១៦ ខែឧសភា។ បុរសជាជនរងគ្រោះមានអាយុ ៣៨ឆ្នាំ និងត្រូវបានត្រីឆ្លាមខាំក្នុងអំឡុងពេលកំពុងលេងទឹកសមុទ្រនៅកោះ Rottnest ។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ភ្លាមៗក្រោយត្រូវបានត្រីឆ្លាំខាំគេអាចជួយនាំយកបុរសរងគ្រោះមកដល់ត្រឹមមាត់ឆ្នេរសមុទ្រប៉ុណ្ណោះ ហើយគាត់ក៏បានដាច់ខ្យល់ស្លាប់តែនៅលើមាត់ឆ្នេរតែម្តង ដោយសារតែគាត់បានរងរបួសធ្ងន់ធ្ងរខ្លាំងពេក។ គួរបញ្ជាក់ជូនថា តំបន់កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយមួយនៅក្នុងប្រទេសអូស្រ្តាលី ខណៈករណីមានត្រីឆ្លាមចេញមកវាយប្រហារអ្នកទេសចរនៅតំបន់កោះមួយនេះគឺជារឿងកម្រមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 16, 2026 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា អាមេរិកបានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងរបស់ចិនចំនួន ៣គ្រឿង បើកឆ្លងកាត់ច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៦ ខែឧសភា។ តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយ Fox News លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា នៅក្នុងកប៉ាល់របស់ចិនទាំង ៣គ្រឿងនោះគឺមានផ្ទុកទៅដោយប្រេងរបស់អ៊ីរ៉ង់ទាំងអស់។ ប្រភពខាងលើបានបន្តថា ការអះអាងរបស់លោក ដូណាល់ ត្រាំ ខាងលនេះត្រូវបានធ្វើឡើង បន្ទាប់ពីបណ្តាញសារព័ត៌មានរដ្ឋអ៊ីរ៉ង់បានផ្សព្វផ្សាយថា អ៊ីរ៉ង់បានបើកឱ្យកប៉ាល់ចំនួន ៣០គ្រឿងបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព ហើយនៅក្នុងនោះក៏មានកប៉ាល់ដឹកទំនិញរបស់ចិនមួយចំនួនផងដែរ។សូមបញ្ជាក់ជូនថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
May 16, 2026 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជនប្រមាណជិត ៧០០នាក់។ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
May 16, 2026 - ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានា ជុំវិញខេត្តព្រៃវែង ចំនួន ១ ៣១១នាក់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ ប្រភព៖ ក្រសួងព័ត៌មាន
May 16, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានចូលរួមវេទិការធុរកិច្ច “សន្និសីទជំរុញសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគចិនហ៊ូណាន-កម្ពុជា”ដោយមានការអញ្ជើញចូលរួម ដោយឯកឧត្ដម វណ្ណ វិទ្យា អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឆុងឈីង ក្រោមអធិបតីភាព លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ វេទិការធុរកិច្ច ដែលធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ មានការចូលរួមពីសំណាក់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគចិន ជាង 200ក្រុមហ៊ុន ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ជាមួយគ្នានោះក៏មានការចុះ អនុស្សារណៈយោគយល់(MOU)ជាមួយបណ្ដាក្រុមហ៊ុន រោងចក្រ
May 15, 2026 - ព័ត៌មានជាតិ
ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យរៀបចំមេដាយកិត្តិយសពិសេសមួយ សម្រាប់ផ្ដល់ជូនយុទ្ធជនដែលបានពិការនៅលើសមរភូមិ។ មេដាយកិត្តិយសថ្មីនេះ នឹងត្រូវប្រគល់ជូនបន្ថែមលើ «មេដាយការពារជាតិ» ដែលមានស្រាប់។ ការសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃនៃការលះបង់របស់វីរយុទ្ធជន និងដើម្បីជំរុញស្មារតីស្នេហាជាតិក្នុងការចូលរួមការពារមាតុភូមិ។ សម្ដេចធិបតីបានបញ្ជាក់ថា នេះគឺជាការតបស្នងដ៏ស័ក្តិសមចំពោះយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ ប្រភព៖ ក្រសួងព័ត៌មាន
May 15, 2026 - PR ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នក់នាំពាក្យខាងលើ បានបន្តថា ការប្រគល់ខ្លួនជនជាតិថៃដែលបានរំលោភច្បាប់កម្ពុជាទៅឱ្យភាគីថៃនេះធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា
May 15, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការជួយដល់ជនភៀសសឹក និងកងទ័ពជួរមុខក្នុងគ្រាដែលប្រទេសជាតិទទួលរងការឈ្លានពាន។ ក្នុងសុន្ទរកថា សម្ដេចធិបតីបានសង្កត់ធ្ងន់ និងអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាពនេះឱ្យបានខ្ជាប់ខ្ជួន និងរឹងមាំបំផុត ដោយសម្ដេចមានប្រសាសន៍ថា៖ «កុំមានត្រឹមរយៈពេលខ្លីដូចភ្លើងចំបើង»។ សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អតីតយុទ្ធជន និវត្តជន តំណាងក្រសួង-ស្ថាប័ន និងយុវជន សរុបប្រមាណ ៣,៥០០នាក់ ដើម្បីរំលឹកដល់គុណូបការៈ និងពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ៕
May 15, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាឱ្យសាងសង់ស្ដូបរម្លឹកដល់វីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារទឹកដី អំឡុងពេលថៃឈ្លានពាន។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានណែនាំឱ្យក្រុមការងាររៀបចំឆ្លាក់ទិដ្ឋភាពប្រវត្តិសាស្ត្រសំខាន់ៗចំនួន ៣ នៅវិមានឈ្នះ-ឈ្នះ រួមមាន៖ ការឈឺចាប់នៃសង្គ្រាមឈ្លានពាន, វីរភាពរបស់កងកម្លាំងប្រដាប់អាវុធ និងកម្លាំងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ។ ការសម្រេចនេះ គឺដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងជាការរម្លឹកដឹងគុណដល់វីរជនចំពោះកូនចៅជំនាន់ក្រោយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាឱ្យសិក្សារៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥ផងដែរ។ គួរបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីអតីតយុទ្ធជន និងមន្ត្រីពាក់ព័ន្ធប្រមាណ ៣,៥០០នាក់៕
May 15, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដែលបានសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងជូនអតីតយុទ្ធជន និងនិវត្តជននៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ សម្ដេចធិបតីបានបញ្ជាក់ថា ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានមោទនភាព ដើម្បីតបស្នងគុណបំណាច់ និងវីរភាពដ៏អង់អាចក្លាហានរបស់បុព្វបុរស និងយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ។ សម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន និងមន្ត្រីរាជការស៊ីវិលគ្រប់ជំនាន់ គឺជាគ្រឹះដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដី ការរក្សាសុខសន្តិភាព
May 15, 2026









