Liny Chan
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ Air India សម្រេចផ្អាកជើងហោះហើរអន្តរជាតិជាច្រើនរយៈពេល ៣ខែ​ ដោយសារបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែឧសភា។ តាមគម្រោងគឺការផ្អាកជើងហោះហើរអន្តរជាតិមួយចំនួនជាបណ្តោះអាសន្ននេះនឹងត្រូវផ្តើមអនុវត្តចាប់ពីខែមិថុនាខាងមុខនេះ។ ប្រភពខាងលើបានបន្តថា ចំពោះជើងហោះហើរអន្តរជាតិមួយចំនួនរប​ស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលនឹងត្រូវផ្អាកនោះរួមមាន ជើងហោះហើរចេញពីទីក្រុងញូវដេលី ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងឈីកាហ្គោ ទីក្រុងញូវ៉ាក សហរដ្ឋអាមេរិក ទីក្រុងសៀងហៃ ប្រទេសចិន និងជើងហោះហើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ បន្ថែមពីនេះទៀត ជើងហោះហើរអន្តរជាតិមួយចំនួនក៏នឹងត្រូវកាត់បន្ថយផងដែរ រួមមានជើងហោះចេញពីទីក្រុងញូវដេលី ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ទីក្រុងប៉ារីស

    May 13, 2026
  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ និងសាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការសុវត្ថិភាពនានា ក្នុងអំឡុងពេលទស្សនារមណីយដ្ឋានអង្គរ នាដូវវស្សានេះ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត ក្នុងដំណើរកំសាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា វិធានការមួយចំនួនដូចជា៖ កុំចតយានយន្តក្រោមដើមឈើនៅពេលខ្យល់កន្ត្រាក់ ឬភ្លៀង ខ្លាំងដែលអាចបណ្ដាលឱ្យសភាពដីទន់ជ្រាយខ្លាំង បង្កទៅជាការបាក់មែក ឬរលំដើមឈើ ជាយថាហេតុ, ក្នុងករណីមេឃខ្មៅ ធ្លាក់ភ្លៀង ឬមានផ្គររន្ទះខ្លាំង សូមចៀសវាងការប្រើឧបករណ៍អេឡិចត្រូនិក និងកុំជ្រកក្រោមដើមឈើធំៗ។ ភ្ញៀវទេសចរគួរប្រើប្រាស់ស្បែកជើងដែលមានសភាពស្អិតល្អ ពីព្រោះថ្មប្រាសាទអាចនឹងមានសភាព រអិលខ្លាំងនៅពេលសើម,គួរត្រៀមអាវភ្លៀង ឬឆត្រ ដែលមិនមានចុងស្រួចខ្លាំង (អាចប៉ះពាល់ថ្ម និងចម្លាក់ប្រាសាទ)

    May 13, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឱ្យអនុវត្តច្បាប់ស្តីពីកតព្វកិច្ចយោធា ដោយមិនត្រូវរារែកទៀតនោះឡើយ ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន សម្តេចពិជ័យសេនាទៀ បាញ់ បានគូសបញ្ជាក់ថា ពេលនេះគឺដល់ពេលវេលាចាំបាច់ហើយ ត្រូវតែដាក់ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ខណៈយុវជនដែលបានបំពេញភាគច្រើនដាច់ខាត គឺស្ថិតនៅក្នុងការហ្វឹកហ្វឺនប្រមូលផ្តុំ ដូច្នេះកាលណាយកពួកគេទៅបំប៉ន់ ប្រកបដោយវិន័យត្រឹមត្រូវ នឹងមានឆន្ទៈ ស្មារតីពេញលេញគ្រប់គ្រាន់ ហើយពួកគេនឹងយល់អំពីកាតព្វកិច្ចការពារជាតិ មាតុភូមិរបស់ខ្លួនរៀងៗខ្លួនជាក់ជាមិនខាន ។ សម្តេច ទៀ បាញ់ ក៏បានពន្យល់បន្ថែមទៀតផងដែរថា ច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ មិនមែនជាការចាប់បង្ខំនោះទេ គឺជាឱកាស និងសំណាងរបស់យុវជនខ្មែរទៅវិញទេ

    May 13, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងនៅក្នុងវេទិកាត្រួតពិនិត្យឡើងវិញនៃទេសន្តរប្រវេសន៍អន្តរជាតិ (IMRF) លើកទី២ ដែលត្រូវបានរៀបចំនៅទីស្នាក់ការអ.ស.ប. ក្នុងទីក្រុងញូវយ៉ក កាលពីពេលថ្មីៗនេះ។ ក្នុងសេចក្តីថ្លែងការណ៍ លោកអគ្គទីប្រឹក្សាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ (GCM) ដើម្បីផ្តល់ជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ជនចំណាកស្រុក និងសង្គម តាមរយៈផែនការអនុវត្តថ្នាក់ជាតិឆ្នាំ២០២៤-២០២៦។ លោកអគ្គទីប្រឹក្សាក៏បានគូសបញ្ជាក់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល រួមទាំងការអនុម័តច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាពេលថ្មីៗនេះ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែនដែលមានការវិវត្ត ហើយក៏បានបញ្ជាក់ថា កម្ពុជាសូមបដិសេធរាល់ការប៉ុនប៉នប្រើប្រាស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើជាលេសសម្រាប់ការរំលោភបំពានឬការឈ្លានពានទឹកដី៕

    May 13, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងថ្នាក់ដឹកនាំក្រសួង តំណាងសហគមន៍កសិកម្មទំនើប និងតំណាងធនាគារARDB ដើម្បីពិភាក្សាការគាំទ្រការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។ កិច្ចពិភាក្សា បានផ្តោតលើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ តាមរយៈយន្តការសម្របសម្រួលដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាព និងការរៀបចំផលិតកម្មតាមកិច្ចសន្យាដើម្បីធានាទំនុកចិត្តនិងស្ថិរភាពតម្លៃ។ ក្នុងបរិបទវិបត្តិសកលនាពេលបច្ចុប្បន្ន ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់បែបនេះ គឺផ្ដល់ភាពច្បាស់លាស់និងប្រាកដប្រជាសម្រាប់ការផលិតរបស់ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន

    May 12, 2026
  • ព័ត៌មានជាតិ

    ក្នុងបទអន្តរាគមន៍ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាក៏ជាផ្នែកមួយសំខាន់។ សម្តេច នាយករដ្ឋមន្ត្រី បានបន្ថែមថា សម័យនេះ មានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា «សន្ដិភាពដោយកម្លាំង» នេះគឺជារបថថ្មីដែលកម្ពុជា ទោះបីយើងស្រឡាញ់ ឬមិនស្រឡាញ់ តែយើងត្រូវទទួលស្គាល់ ព្រោះវាជាការពិត ហើយយើងត្រូវតែរឹងមាំខ្លួនឯង។ គួរជម្រាបជូនថា នាព្រឹកថ្ងៃ១២ ខែ ឧសភាឆ្នាំ ២០២៦ មុននេះបន្តិចរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

    May 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៨៥ដុល្លារអាម៉េរិក)។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានរដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន៨៨.៤៣៨សេវា បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មាន៨៧.១៩៨សេវា ខណៈសេវាស្នើសុំតិចជាងគេ គឺវិស័យពាណិជ្ជកម្ម ផ្តល់បាន២សេវា។ ជាមួយគ្នានេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ក៏បានជំរុញការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន១២ រួមមាន វិស័យទេសចរណ៍

    May 12, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចំនួន ៩បន្ថែមទៀត ជុំវិញករណីដឹកជញ្ជូនប្រេងចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែឧសភា។ នៅក្នុងការដាក់ទណ្ឌកម្មថ្មីនេះក៏មានបញ្ជូលទាំងមនុស្សដែលមានការពាក់ព័ន្ធចំនួន ៣នាក់ផងដែរ ខណៈអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ បើតាមលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា នៅក្នុងចំណោមក្រុមហ៊ុនប្រេងទាំង ៩ខាងលើនេះ គឺមានក្រុមហ៊ុនចំនួន ៤មានមូលដ្ឋានៅក្នុងទីក្រុងហុងកុង ក្រុមហ៊ុនចំនួន ៤មានមូលដ្ឋានៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមួយក្រុមហ៊ុនទៀតមានមូលដ្ឋានៅក្នុងប្រទេសអូម៉ង់។ គួរកត់សម្គាល់ថា ការប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសចិននៅពេលនេះ ត្រូវធ្វើឡើងមុនពេលលោក ដូណាល់ ត្រាំ ត្រូវអញ្ជើញទៅធ្វើទសន្សកិច្ចក្នុងប្រទេសចិនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពោលគឺតាមគម្រោងប្រធានាធិបតីអាមេរិកនឹងត្រូវទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភានេះ៕ អត្ថបទ៖

    May 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។ ការចេញសាររបស់សម្តេចតេជោ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ តាមរយៈបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ បានសរសេរថា « កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ

    May 12, 2026
  • ព័ត៌មានជាតិ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ញើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ដែលមានសមាជិកសមាជិកាចំនួន ១១៤ រូបចូលរួម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត តាមរបៀបវារៈចំនួន០២៖ ១-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។ ២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយម វៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម៕

    May 12, 2026