Liny Chan
  • ព័ត៌មានជាតិ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ញើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ដែលមានសមាជិកសមាជិកាចំនួន ១១៤ រូបចូលរួម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត តាមរបៀបវារៈចំនួន០២៖ ១-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។ ២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយម វៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម៕

    May 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការការពារសម្បត្តិធម្មជាតិរបស់កម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ និងបានបញ្ជាក់ថា ក្រសួងបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ អង្គការ WWF និងបងប្អូនឆ្មាំទន្លេ ក្នុងការការពារនិងការអភិរក្ស បានធ្វើឱ្យមានកំណើនចំនួនផ្សោតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការចុះបញ្ជីនឹងធ្វើឱ្យការគ្រប់គ្រងតំបន់អភិរក្សកាន់តែមានប្រសិទ្ធភាព។ ក្រសួងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់កិច្ចសហការយ៉ាងសកម្មក្នុងការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិជាស្ថាពរ។ ការរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាព គឺជាការធានាថាស្នាមញញឹមនៃទន្លេមេគង្គនឹងនៅបន្តវត្តមានសម្រាប់កូនចៅជំនាន់ក្រោយ៕

    May 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ

    May 12, 2026
  • ព័ត៌មានជាតិ

    នេប៉ាល់៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានឆេះក្នុងអំឡុងពេលចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិ Tribhuvan International របស់ប្រទេសនេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែឧសភា។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យអ្នកដំណើររងរបួសនោះទេ ដ្បិតប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យត្រូវបានធ្វើឡើងទាន់ពេលវេលា។ ប្រភពខាងបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ  Airbus 330 ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines។ នៅក្នុងយន្តហោះមានផ្ទុកអ្នកដំណើរសរុបចំនួន ២៧៧នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ១១នាក់ ហើយយន្តហោះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Istanbul ប្រទេសតួគី មកកាន់ទីក្រុង Kathmandu ប្រទេសនេប៉ាល់។ បើតាមអាជ្ញាធរអាកាសចរណ៍នេប៉ាល់បានបញ្ជាក់ថា បើទោះគ្រោះថ្នាក់មិនបានបណ្តាលឱ្យមានអ្នករងរបួសដ៏ដោយ តែនៅចំពោះមុខស្ថានភាពបន្ទាន់នេះគេបានសម្រេចបិទព្រលានយន្តហោះប្រមាណជា

    May 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញស្រាវជ្រាវវិស្វកម្មកសិកម្ម គីមីកសិកម្ម ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម និងការប្រើប្រាស់បច្ចេកវិទ្យា សំដៅបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចដល់ប្រជាកសិករ និងជំរុញនិរន្តរភាពរយៈពេលវែង៕ ប្រភព៖ ក្រសួងព័ត៌មាន

    May 11, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ទៅលើកុមារី អាយុ ៥ឆ្នាំ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានហើយ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ បើតាមប្រភពខាងលើ ជនសង្ស័យ មានឈ្មោះ ឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាពូសាច់ថ្លៃ) តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន

    May 11, 2026
  • ព័ត៌មានអន្តរជាតិ

    អ្នកដំណើរមកពីកប៉ាល់ទេសចរណ៍ MV Hondius ចំនួន ២នាក់បន្ថែមទៀត ត្រូវបានតេស្តវិជ្ជមានមេរោគ Hantavirus នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី១១ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានអ្នកដំណើរ ៣-៤នាក់ផ្សេងទៀតកំពុងកើតមានរោគសញ្ញានៃការឆ្លងមេរោគ Hantavirus ផងដែរ តែការធ្វើតេស្តចំពោះពួគគេនៅមិនទាន់បង្ហាញលទ្ធផលវិជ្ជមាននៅឡើយទេ។ ប្រភពខាងលើបានបន្តថា ករណីឆ្លងថ្មីនេះនេះ​បានកើតឡើងចំពោះអ្នកដំណើរអាមេរិកម្នាក់ និងអ្នកដំណើរបារាំងម្នាក់។ គួររម្លឹកជូនថា នៅលើនាវាទេសចរណ៍ MV Hondius មានផ្ទុកមនុស្សសរុបចំនួន ១៤៧នាក់ ដែលមកពីប្រទេសចំនួន ១៩ផ្សេងគ្នា ខណៈនៅក្នុងពេលនេះអាជ្ញាធរនៃប្រទេសអស់នោះកំពុងប្រើប្រាស់មធ្យោបាយផ្សេងៗគ្នា ដើម្បីនាំពលរដ្ឋរបស់ពួកគេចេញពីប្រទេសអេស្ប៉ាញទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    May 11, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា។ កម្ពុជាក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររួចហើយ។ បន្ថែមពីលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគូសបញ្ជាក់ជំហររបស់កម្ពុជាថា គ្មានការចាំបាច់ត្រូវចរចាជាមួយភាគីថៃដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជានិងថៃត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។ ឯកឧត្តម

    May 11, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង Advance European Medicare Center AEMC French Doctors របស់ប្រទេសបារាំង និងក្រុមគ្រូពេទ្យខ្មែរ អញ្ជើញចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក ដោយឥតគិតថ្លៃ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជិត ៣០០០គ្រួសារ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ ក៏មានវត្តមានលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម

    May 11, 2026
  • ព័ត៌មានជាតិ

    កម្មវិធីបុណ្យមិត្តភាពសេអ៊ូលលើកទី ៣០ (The 30th Seoul Friendship Festival) នៅចុងសប្តាហ៍នេះ នឹងធ្វើឱ្យតំបន់ដុងដេម៉ូនផ្លាសាក្លាយជាភូមិវប្បធម៌សកលដែលពោរពេញទៅដោយម្ហូបអាហារ និងការសម្តែងសិល្បៈ ចំរុះជាតិសាសន៍ អ្នកចូលរួមអាចភ្លក់មុខម្ហូបមកពីប្រទេសជាង៧០ សាកល្បងស្លៀកឈុតប្រពៃណីនៃបណ្តាប្រទេសទាំងនោះ និងអាចសាកល្បងកម្មវិធី K- Beauty ថែមទៀតផង។ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានរៀបចំស្តង់ដាក់បង្ហាញផលិតផលខ្មែរ ស្តង់បង្អែមខ្មែរ ស្តង់បង្ហាញឈុតប្រពៃណីខ្មែរ ស្តង់បង្ហាញវិដេអូ និងរូបភាពផ្សព្វផ្សាយតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា និងមានការសម្តែងរបាំខ្មែរ នៅក្នុងកម្មវិធីនេះផងដែរ។ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ណែនាំដល់បងប្អូនពលករយើងកុំរំលងឱកាសដ៏ល្អក្នុងការទទួលបទពិសោធន៍ថ្មីនៃវប្បធម៌ចំរុះរបស់ប្រទេសជាង៧០ និងកុំភ្លេចចូលលេងស្តង់របស់ប្រទេសកម្ពុជាយើង។

    May 8, 2026